បរទេស៖ នារីជានិស្សិតម្នាក់បានទទួលការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានបង្ហាញខ្លួនក្នុងថ្ងៃទទួលសញ្ញាបត្រ ហើយនាងទទួលបានកាដូក្នុងថ្ងៃដ៏ពិសេសនេះជាមួយនឹងរ៉ូបដ៏ស្រស់ស្អាតមានទាំងស្លាបយ៉ាងអស្ចារ្យ ដែលធ្វើពីក្រដាស់រាប់លានបាត។

នាពេលថ្មីៗនេះមានគណនីរបស់សាកលវិទ្យាល័យបាងកកមួយកន្លែង ក្នុងប្រទេសថៃបានបង្ហោះពីវីដេអូឃ្លីប នៃបរិយាកាសក្នុងពិធីចែកសញ្ញាបត្រ ជាឃ្លីបរបស់និស្សិតបញ្ចប់ការសិក្សាវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ដែលបានទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនាងទទួលបានអំណោយនៅថ្ងៃបញ្ចប់ការសិក្សា ជាមួយនឹងរ៉ូបទេវតាដែលមានស្លាប បង្កើតចេញពីសាច់ប្រាក់រាប់លានបាត។

ពិតណាស់ឈុតទាំងមូលពិតជាស្រស់ស្អាត និងអស្ចារ្យ សាកសមនិងសម្រស់ដ៏ទាក់ទាញរបស់អ្នកពាក់ដែលជានិសិត្សស្រីម្នាក់នោះ អាចនិយាយបានថាអ្នកដែលបានទស្សនាឃ្លីបនេះ ស្រឡាំងកាំងនឹងភាពល្បីល្បាញខ្លាំងនៃឈុតមួយនេះ។

រហូតដល់មានមហាជនជាច្រើនមានការងឿយឆ្ងល់ចង់ដឹងថាតើឈុតដ៏ស្រស់ស្អាត និងគួរឱ្យទាក់ទាញលើខ្លួននិស្សិតស្រីដ៏ស្រស់ព្រឹមព្រិយនោះសរុបជាទឹកប្រាក់ប៉ុន្មាន?

បើតាមប្រភពនៃគនណីផេកនៃសកលវិទ្យាល័យនេះបានឱ្យដឹងថាសំណុំរ៉ូបទាំងមូលនៃស្លាបលុយនេះ មានដល់ទៅ ២ លានបាតធ្វើឲ្យអ្នកលេងអ៊ីនធឺណិត លន់មាត់គ្រប់ៗគ្នាថាស្លាបតែមួយគត់ដែលពួកគេប្រាថ្នាចង់បានក្នុងថ្ងៃពិសេសគឺជាស្លាបបែបនេះ៕ ប្រភព៖ Sanook