បរទេស៖ អាងចិញ្ចឹមត្រីធំបំផុតលើពិភពលោកផ្ទុះឆេះនៅអាល្លឺម៉ង់ទឹកបានជន់លិចអគារសណ្ឋាគារ មនុស្ស រាប់ពាន់នាក់ស្លាប់ និង ២នាក់ទៀតរងរបួសដោយអំបែងកញ្ចក់។

នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២ មានសារព័ត៌មាន AFP បានរាយការណ៍យ៉ាងដូច្នេះថា មានការផ្ទុះអាងកញ្ចក់ចិញ្ចឹមត្រីនៅសណ្ឋាគារ Radisson Blu ក្នុងទីក្រុងប៊ែកឡាំង នៃប្រទេសអាល្លឺម៉ង់ កាលពីវេលាម៉ោង ៥ និង ៥០ នាទីព្រឹក ថ្ងៃ សុក្រកន្លងទៅ។
ជាមួយគ្នានោះគេបានដឹងថាអាងចិញ្ចឹមត្រីដ៏ធំជាងគេលើពិភពលោកមួយនេះ មានទឹកមួយលានលីត្រ និងត្រីទាំងអស់នៅក្នុងអាងយក្សនេះប្រហែល ១,៥០០ក្បាល។
បន្ទាប់ពីផ្ទុះបែកវាបានបណ្ដាលឱ្យហូរហៀរទឹកពាសពេញអាគារសណ្ឋាគាររួមទាំងមានកម្ទេចថ្ម ខ្សាច់ និងប្រភេទត្រីកម្រជាច្រើន បានខ្ទាត់ខ្ចាយពាស់ពេញអាគាររហូតហៀរមកដល់ផ្លូវខាងក្រៅដែលបណ្ដាលឱ្យសត្វត្រីរាប់ពាន់ងាប់ពេញទាំងឥដ្ឋ បន្ថែមពីនោះក៏បានបង្កឱ្យមានអ្នករងរបួសពីអំបែងកញ្ចក់ចំនួន២នាក់ផងដែរ។
បន្ទាប់ពីហេតុការណ៍នេះកើតឡើងអាជ្ញាធរបានធ្វើការបិទផ្លូវសំខាន់ៗមួយចំនួន រួមទាំងសេវារថភ្លើងនៅក្បែរនោះក៏ត្រូវបានផ្អាកផងដែរ ហើយតំបន់ជុំវិញសណ្ឋាគារទាំងមូលត្រូវបានបិទ ហើយប៉ូលិសត្រូវប្រើសត្វឆ្កែ Sniffer ដើម្បីកំណត់ទីតាំងអ្នកដែលអាចនឹងជាប់នៅក្នុងចំណោមបំណែកត្រីរាប់ពាន់នោះ។
ជាមួយគ្នានោះផងដែរចំពោះមូលហេតុនៃការផ្ទុះអាងចិញ្ចឹមត្រី ស្ថិតក្នុងដំណើរការស៊ើបអង្កេតនៅឡើយ។

យ៉ាងណាមិញបើតាមគេហទំព័ររបស់សារមន្ទីរ The Aquadome បានបញ្ជាក់ថានេះគឺជាអាងចិញ្ចឹមត្រីរាងស៊ីឡាំងធំជាងគេបំផុតនៅលើពិភពលោក ដែលបានបើកសម្ពោធនៅឆ្នាំ២០០៤ ហើយអាងចិញ្ចឹមត្រីរាងស៊ីឡាំងដ៏ធំនេះ គឺជាការទាក់ទាញដ៏ពេញនិយមមួយនៅក្នុងទីក្រុងប៊ែកឡាំង រាជធានីនៃប្រទេសអាល្លឺម៉ង់ ជាមួយនឹងការរចនាមានជណ្ដើរកញ្ចក់មួយនៅខាងក្នុងដើម្បីឲ្យភ្ញៀវចូលទៅក្នុងអាងចិញ្ចឹមត្រី និងទស្សនាបានយ៉ាងច្បាស់៕ ប្រភព៖ Sanook













