ប្រទេសថៃ៖ ពិតជាគួរឱ្យរំភើបខ្លាំងណាស់សម្រាប់បងប្អូនអ្នកទេសចរចង់ដើរកម្សាន្តទៅកាន់ប្រទេសថៃនៅតាមឆ្នេរសមុទ្រ។ ដោយសារគម្រោងចុងក្រោយបំផុតក្នុងការសាងសង់យ៉កញ្ចក់មានរាងជាទូកនៅឆ្នេរសុរិន្ទ(Surin) ​ក្លាយជាចំណុចពិសេសថ្មីនៃការសាងសង់ដែលត្រូវបានអនុម័ត។

ថ្មីៗនេះក្រុមប្រឹក្សារដ្ឋបាលខេត្តភូកេតបានអនុម័តថវិកាសម្រាប់ការសាងសង់យ៉កញ្ចក់នៅឆ្នេរសុរិន្ទជាមួយនឹងថវិកាជាង ១៩៨ លានបាត ដែលនឹងចាប់ផ្តើមសាងសង់ភ្លាមៗ ហើយគម្រោងនេះនឹងត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤ ខាងមុខនេះ។

បើតាមប្រភពបានបញ្ជាក់ថានេះជាយ៉កញ្ចក់ដំបូងគេនៅភូកេត ហើយភ្ញៀវទេសចរនឹងអាចមើលឃើញទិដ្ឋភាពបែប Panoramic នៃឆ្នេរ Surin រួមជាមួយនឹងការតុបតែងតំបន់ជុំវិញយ៉ាងស្រស់ស្អាតនៅលើយ៉ដ៏អស្ចារ្យមួយនេះ។ ហើយអនាគតវាក៏នឹងក្លាយជាកន្លែង ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនដែលធ្វើដំណើរទៅភូកេត នៃប្រទេសថៃមួយនេះ៕ ប្រភព៖ Sanook