កាលពីពេលថ្មីៗនេះ អង្គការណាសាបានរកឃើញភស្តុតាងដែលធ្វើឱ្យពួកគេអាចសន្និដ្ឋានបានថា ភពចំនួន២ អាចមានផ្ទៃសមុទ្រដូចផែនដី។

ភពទាំង ២ នោះរួមមានKepler-138 c និង Kepler-138 d ដែលក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Montreal ដឹកនាំដោយលោកស្រី Caroline Piaulet ជឿថាមានទឹកភាគច្រើននៅលើផ្ទៃរបស់វា។

ប៉ុន្តែការសិក្សាស្រាវជ្រាវមិនទាន់រកឃើញទឹកនៅលើភព Exoplanet ទាំង ២ដោយផ្ទាល់នោះទេ ប៉ុន្តែតាមរយៈ ការប្រៀបធៀប ទំហំ និងម៉ាស់របស់ភពទាំងនេះទៅនឹងគំរូផ្សេងៗ ក្រុមតារាវិទូដដែល បានសន្និដ្ឋានថា ប្រភាគ សំខាន់នៃបរិមាណរបស់ភពរហូតដល់ពាក់កណ្តាលអាចផ្សំឡើងពីវត្ថុធាតុស្រាលជាងថ្ម ប៉ុន្តែធ្ងន់ជាងអ៊ីដ្រូសែន ឬ អេលីយ៉ូម ដែលសមាសធាតុបែបនេះភាគច្រើនគឺទឹក។

Exoplanet គឺជាភពដែលវិលជុំវិញតារាមួយស្រដៀងនឹងភពនៅក្នុងប្រព័ន្ធព្រះអាទិត្យដែរ ប៉ុន្តែវាស្ថិតនៅ ខាង ក្រៅ ប្រព័ន្ធព្រះអាទិត្យ។ បើគិតពីចំណុចដែលថាភព Kepler-138c និង ភព Kepler-138d ស្ថិតនៅ ចម្ងាយ ២១៨ នៃឆ្នាំពន្លឺក្នុងក្រុមតារានិករលីរ៉ា (Lyra) ពួកគេពិតជាស្ថិតនៅក្នុងប្រភេទភព Exoplanet។

ខណៈទឹកកកត្រូវបានគេ សង្កេតឃើញមាននៅលើព្រះចន្ទ ជាច្រើនរបស់បណ្ដាភពក្រៅនៃប្រព័ន្ធព្រះអាទិត្យ របស់យើងរហូតមកទល់ ពេលនេះ អ្នកវិទ្យាសាស្ត្រមិនបានជោគជ័យក្នុងការស្វែងរកភពណាដែល មានសមុទ្រ ដូចភពផែនដីនោះទេ៕A Hubble first: Water vapor found on habitable-zone exoplanet – Exoplanet  Exploration: Planets Beyond our Solar System

ប្រភព៖ NASA