កត្តាមួយនេះ ទើប Mbappe សម្រេចចិត្តចូលរួមជម្រើសជាតិបារាំង មិនលេងឱ្យប្រទេសកំណើតខ្លួន




ការនាំចេញសម្លៀកបំពាក់របស់វៀតណាមត្រូវបានគេកំណត់ថា នឹងកើនឡើង៩% ដើម្បីឈានដល់៤៣ពាន់លានដុល្លារនៅឆ្នាំនេះ បើទោះបីជាកត្តាសេដ្ឋកិច្ចពិភពលោកអវិជ្ជមានក៏ដោយ។
សមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម បាននិយាយនៅក្នុងកំណត់ត្រាថ្មីៗនេះថា ទោះបីជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងវាយនភណ្ឌវៀតណាមបានមើលឃើញការធ្លាក់ចុះនៃការបញ្ជាទិញ នៅក្នុងឆមាសទីពីរ នៃឆ្នាំនេះ ដោយសារការថយចុះនៃការប្រើប្រាស់សកល និងអតិផរណាកើនឡើងក៏ដោយ ការនាំចេញបាននិងកំពុងកើនឡើងពី ២ទៅ៤ពាន់លានដុល្លារ ចាប់ពីឆ្នាំ២០២១។
អាមេរិកនឹងនៅតែជាប្រទេសនាំចូលសម្លៀកបំពាក់ និងវាយនភណ្ឌវៀតណាមធំជាងគេ ដែលមានតម្លៃ ១៨ ពាន់លានដុល្លារ តាមពីក្រោយដោយកូរ៉េខាងត្បូង និងជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ជាទិញធ្លាក់ចុះ និងស្ថានភាពតម្លៃទាប ទំនងជានឹងបន្តរហូតដល់ត្រីមាសទីមួយ ឬទីពីរនៅឆ្នាំក្រោយ។
សមាគមបានព្យាករថា វិស័យនេះនឹងបន្តកើនឡើងនៅឆ្នាំក្រោយ ជាមួយនឹងការនាំចេញត្រូវបានគេរំពឹងថា នឹងឈានដល់ ៤៨ ពាន់លានដុល្លារនៅក្នុងទីផ្សារអំណោយផល និងយ៉ាងហោចណាស់ ៤៥ ពាន់លានដុល្លារនៅក្នុងទីផ្សារមិនសូវអំណោយផល៕
ប្រភព៖ VN Express
ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda បានបំបែកកំណត់ត្រាថ្មី បន្ទាប់ពីចាយពេលជិតពីរទស្សវត្សទើបអាចបំបែកបាន ក្រោយឈ្នះហ្វីលីពីន ក្នុងលទ្ធផល ៣-២ ជំនួបបើកឆាកពូល A ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A នាល្ងាចថ្ងៃទី២០ ខែធ្នូ។
៣គ្រាប់របស់ក្រុមជម្រើសជាតិកម្ពុជា ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង នៅនាទី១៦,៥៦ និងខ្សែបម្រើ អ៊ន ចាន់ប៉ូលីន នៅនាទី២០ ខណ:២គ្រាប់របស់ហ្វីលីពីន ស៊ុតដោយខ្សែប្រយុទ្ធ Kenshiro Michael Lontok ម្នាក់ឯង។
សម្រាប់ជាងពីរទស្សវត្សនេះ កម្ពុជា លេងមិនដែលឈ្នះហ្វីលីពីននោះទេ ដោយស្មើ២ ចាញ់៤ ហើយកាលប្រកួតយប់មិញគឺជាប្រវត្តិសាស្រ្តថ្មីសម្រាប់គោព្រៃកម្ពុជា៕
បរទេស៖ ទីតាំងស្ថានីយ៍វារីអគ្គិសនីដ៏ធំ Baihetan របស់ប្រទេសចិនដែលធំជាងគេទីពីរក្នុងពិភពលោក មានស្ថានីយ៍វារីអគ្គីសនីរួមចំណែកចំនួន ៦ ដែលដំណើរការពេញសមត្ថភាពរួចហើយជាមួយនឹងការបង្កើត ច្រករបៀងថាមពលទឹកស្អាត នៃស្ថានីយ៍វារីអគ្គីសនី។

នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ បានរាយការណ៍ពីទីក្រុង ចៀងឌូ (Chengdu) បានឱ្យដឹងថា ស្ថានីយវារីអគ្គិសនី (Baihetan) ដែលធំជាងគេទី ២ នៅលើពិភពលោកបើគិតពីសមត្ថភាពដំឡើងសរុបដំណើរការយ៉ាងពេញលេញ នៅតំបន់ខាងលើនៃទន្លេ Yangtze ភាគនិរតីនៃប្រទេសចិន បានចាប់ផ្ដើមសាងសង់ច្រករបៀងថាមពលស្អាតដ៏ធំបំផុតរបស់ពិភពលោក។
ក្នុងនោះស្ថានីយវារីអគ្គិសនី (Bai Hey Eat) វាមានស្ថានីយ៍វារីអគ្គិសនីធំចំនួនប្រាំមួយនៅលើទន្លេ Yangtze ដែលចែកចាយអគ្គិសនីពីតំបន់ភាគខាងលិចសម្បូរធនធាន ទៅតំបន់ដែលពឹងផ្អែកលើថាមពល ដែលស្ថិតនៅភាគខាងកើតនៃប្រទេស។
នេះគឺជាសមត្ថភាពដំឡើងធំជាងគេទីពីរនៅក្នុងប្រទេសចិនបន្ទាប់ពីគម្រោងទំនប់ Three Gorges ដែលមានទីតាំងនៅកណ្តាលខេត្តហ៊ូប៉ី ជាមួយនឹងសមត្ថភាពដំឡើងសរុប ១៦ លានគីឡូវ៉ាត់។

យ៉ាងណាមិញស្ថានីយ៍វារីអគ្គិសនីទាំង៦នេះអាចបង្កើត និងចាប់ទុកថាវាជាច្រករបៀងថាមពលស្អាតជាងគេលើលោកមានប្រវែង ១,៨០០ គីឡូម៉ែត្រ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទឹកជំនន់ ការ ការប្រើប្រាស់ធនធានទឹក និងការការពារបរិស្ថាន ក៏ដូចជាស្ថិរភាពអេកូឡូស៊ីនៅក្នុងអាងទន្លេ Yangtze នេះតែម្ដង៕ ប្រភព៖ Dailynews

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំរយៈពេលមួយសប្តាហ៍ពេញ និង បានឃាត់ខ្លួនបានជនសង្ស័យសរុប ១០នាក់ ក្នុងនោះ បុរសជាជនជាតិខ្មែរ២នាក់ និង បុរសស្ត្រីជាជនជាតិចិនចំនួន៨នាក់ រួមទាំងរឹបអូសបានថ្នាំញៀនជិត ១ តោន។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា ពួកគេរក្សាទុកគ្រឿងញៀនជិត១តោននេះ គឺគោលបំណង ដើម្បីជួញដូរទៅប្រទេសទី៣។ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តបានស្រាវជ្រាវរកឃើញមុន ហើយក៏បើកប្រតិបត្តិការចុះបង្រ្កាបករណីនេះភ្លាមៗជាលក្ខណៈទ្រង់ទ្រាយធំ ដោយប្រើរយៈពេលត្រឹមតែ១សប្តាហ៍។បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថរបស់លោកក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង អភិបាលខេត្តព្រះសីហនុ។
ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនេះធ្វើឡើងនៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន ៣៤ បាវ មានទម្ងន់រហូតដល់១តោន ៕
បរទេស៖ កោះចម្លែកដែលគេស្គាល់ថាជា “កែវភ្នែក” ស្ថិតនៅក្នុងព្រៃនៃប្រទេសអាហ្សង់ទីន វាបានក្លាយជាអាថ៌កំបាំងនិងក្លាយជាចម្ងល់ ដែលគ្នាននរណាម្នាក់អាចដោះស្រាយអស់ជាច្រើនទសវត្សរ៍មកហើយ ដោយសារតែកោះមួយនេះ មិនត្រឹមតែអាចអណ្តែតប៉ុណ្ណោះទេ ប៉ុន្តែវាអាចផ្លាស់ទី និងវិលជុំវិញក្នុងរង្វង់នៃទឹកដែលព័ទ្ធនៅជុំវិញនោះយ៉ាងសកម្មផងដែរ។

ប្រទេសអាហ្សង់ទីនមានទន្លេមួយដ៏វែងមានឈ្មោះថា Parana វាមិនត្រឹមតែជាទន្លេដែលវែងជាងគេ ប៉ុណ្ណោះទេ ប៉ុន្តែវាមានប្រវែង ៤,៨៨០ គីឡូម៉ែត្រ ដែលហូរកាត់ប្រទេសចំនួន ៣ គឺប្រទេសប្រេស៊ីល ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន វាត្រូវបានគេដឹងថាបានលាក់កំបាងដោយរឿងចម្លែក និងអាថ៌កំបាំងមួយចំនួន។
ក្នុងនោះអាថ៌កំបាំងមួយដែលអ្នករុករកនៅលើទន្លេនេះមានចម្ងល់និងចម្លែងចិត្តជាមួយនឹង កោះដីសណ្តដែលត្រូវបានគេហៅថាកោះ “កែវភ្នែក” (El Ojo) (ជាភាសាអេស្ប៉ាញ) ព្រោះមិនត្រឹមតែកោះនេះមានអង្កត់ផ្ចិតប្រហែល ១២០ ម៉ែត្រប៉ុណ្ណោះទេ តែវាមានរាងជារង្វង់ស្ទើរតែល្អឥតខ្ចោះ។
លើសពីនេះអ្វីដែលកាន់តែអស្ចារ្យវាក៏ជាកោះអណ្តែតទឹកដែលអាចធ្វើចលនាដោយខ្លួនឯកបានដែរ ដោយវាវិលជុំវិញរាងកាយស្វ៊ែរនៃទឹកដែលព័ទ្ធជុំវិញវា រហូតដល់វាមើលទៅហាក់ដូចជារង្វង់ត្រួតពីលើគ្នា។
ទោះជាយ៉ាងណាភាពអស្ចារ្យ និងចម្លែកនេះ នាពេលបច្ចុប្បន្ននៅមិនទាន់មានអ្នកស្រាវជ្រាវណាអាចផ្ដល់នូវចម្លើយច្បាស់លាស់នៅឡើយ ថាតើវាមានចលនាបែបនេះដោយរបៀបណា?
គួរបញ្ជាក់ផងដែរថាកោះនេះត្រូវបានរកឃើញដោយលោក Sergio Neuspiller ដែលលោកជាអ្នកដឹកនាំរឿងអាហ្សង់ទីន បន្ទាប់ពីរូបគាត់បានធ្វើដំណើរស្វែងរកទីតាំងកោះ សម្រាប់សម្ដែងក្នុងភាពយន្តរឿងមនុស្សក្រៅភព និង អព្ភូតហេតុ។
បន្ថែមពីនោះលោក Neuspiller បានបញ្ជាក់ថាលោក គ្រោងនឹងប្រើកោះនេះជាទីតាំងថតរឿង ប៉ុន្តែពេលត្រឡប់មកវិញម្ដងទៀតក៏រកឃើញថាវាមានលក្ខណៈ និងទ្រង់ទ្រាយមិនដូចគ្នាទេ ដោយកោះនេះបានផ្លាស់ទីតាំងដើម។

យ៉ាងណាមិញភស្តុតាងនៃការបង្ហាញពីសមត្ថភាពរបស់កោះនេះក្នុងការ “ផ្លាស់ទី និងបង្វិល” ជុំវិញគឺមានភាពងាយស្រួលក្នុងការសម្គាល់ តាមរយៈរូបភាពពីលើអាកាសពីប្រព័ន្ធ Google Earth នៅពេលប្រៀបធៀបរូបភាពក្នុងកាលបរិច្ឆេទ និងពេលវេលាផ្សេងៗគ្នាដែលបញ្ជាក់យ៉ាងច្បាស់ថា វាជាភស្តុតាងកោះកំពុងតែផ្លាស់ទីពិតប្រាកដ៕ ប្រភព៖ Dailynews



realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើនលឿនបំផុតលើពិភពលោក បានកំពុងពង្រីក និងអភិវឌ្ឍបច្ចេកវិទ្យាបន្ថែមរ៉េមជំនួយ DRE RAM ប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនទៅកាន់ស្មាតហ្វូនកម្រិតថវិកាដំបូងរបស់ខ្លួន – realme C ស៊េរី។ បច្ចេកវិទ្យានេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពង្រីក RAM និម្មិត សម្រាប់ការប្រើប្រាស់រលូន។ មុខងារនេះនឹងមានតាមរយៈការអាប់ដេត OTA នៅលើ realme C33, realme C35 និង C30s ចាប់ពីខែធ្នូនេះតទៅ។


RAM ដែលត្រូវបានបន្ថែម ធ្វើឲ្យការបើកដំណើរការកម្មវិធី លឿនជាងមុន ការឆ្លាស់ចេញចូលទៅមករលូន និងធានាឱ្យប្រព័ន្ធដំណើរការយ៉ាងរលូន ទោះបីជាអ្នកប្រើប្រាស់កំពុងបើកកម្មវិធីច្រើនក្នុងពេលដំណាលគ្នាក៏ដោយ។ វាក៏ធ្វើអោយប្រសើរឡើងនូវចំនួនកម្មវិធីដែលកំពុងរង់ចាំ អ្នកអាចបើកកម្មច្រើនជាងមុន ដូច្នេះអ្នកប្រើប្រាស់អាចចូលប្រើកម្មវិធីទាំងនេះបានលឿនជាងមុន។


realme ជឿជាក់ថាប្រតិបត្តិការប្រព័ន្ធរលូន និងការឆ្លើយតបរបស់ប្រព័ន្ធលឿន គឺជាគន្លឹះសម្រាប់បទពិសោធន៍ស្មាតហ្វូនទាំងអស់។ ក្រៅពីបច្ចេកវិទ្យា RAM ដែលអាចពង្រីកបាន realme C Series ក៏ផ្តល់ជូននូវលក្ខណៈសម្បត្តិ និងសូហ្វវែរ ដែលឈានមុខនៅលើទូរសព្ទកម្រិតដំបូងរបស់ខ្លួន ដែលធានាបាននូវភាពស្ទាត់ជំនាញផ្នែកប្រព័ន្ធល្អបំផុត។ ទាំង realme C35 និង realme C33 ផ្តល់ជូននូវទំហំផ្ទុក UFS ដែលផ្តល់នូវភាពលឿនក្នុងការផ្ទេរទិន្នន័យ និងល្បឿនលឿនជាងទូរស័ព្ទដែលមានបំពាក់ eMMC នៅលើទីផ្សារ។ ដូច្នេះ realme បានយកចិត្តទុកដាក់ធ្វើលើស្មាតហ្វូនលំដាប់ថវិកាឲ្យកាន់តែប្រើសើរឡើង និងមានភាពប្រកួតប្រជែងកាន់តែខ្លាំង ៕
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំងលោកស្រី គង់ បញ្ញ្ញា បានឲ្យដឹងថា ក្រសួងព្រះបរមរាជវាំងបានសាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប។
លោកស្រីថា ការដាក់តាំងនេះក្រោមគម្រោងជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នៃសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប ចាប់តាំងពីដើមឆ្នាំ២០២០ និងរួចជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២២។
លោកស្រីរដ្ឋលេខាធិការបន្តថា រូបសំណាក់មេទ័ពខ្មែរសម័យអង្គរ ទាំង ១២រូបនេះ ត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ អំពីប្រវត្តិស្នាដៃ រួមទាំងរចនាបថ ដោយដកស្រង់ចេញអំពីសិលាចារឹក ផ្ទាំងចម្លាក់នៅតាមបណ្តាប្រាសាទនានាជាច្រើន មុននឹងត្រូវបានសាងសង់ចេញជារូបសំណាក ក្នុងនោះមេទ័ពជាង ៣០រូប ដែលបានបំរើរាជការនៅក្នុងរជ្ជកាលនៃសម័យអង្គរត្រូវបានក្រុមការងារកំណត់ និងប្រមូលទិន្នន័យ។
លោកស្រីបានឱ្យដឹងទៀតថា ការកំណត់យកចំនួន ១២រូបនេះគឺជាលេខដែលខ្មែរតែងប្រើញឹកញាប់ និងតំណាងនៃនគរទាំង១២ របស់ប្រវត្តិសាស្ត្រខ្មែរ។ ទាំងរូបរាង សម្លៀកបំពាក់ អាវុធបរិក្ខា ម៉ូដសក់ នៃមេទ័ពទាំង១២ ត្រូវបានស្មូន និងរចនាឡើងទៅតាមលំនាំសម័យកាលនៃមេទ័ពនោះ។
គួរឱ្យដឹងដែរថា រូបសំណាកទាំង១២ ត្រូវបានសាងសង់ឡើងអំពីលោហ:ស្ពាន់ រចនាឡើងជាចម្លាក់មូល មានកម្ពស់ ២ម៉ែត្រ ១តឹកដូចៗគ្នា ដោយមិនគិតពីជើងទម្រ និងមានទម្ងន់ពី២០០ ទៅ ៣០០គ.ក្រ ទៅតាមរូបរាងសណ្ឋាន អាវុធបរិក្ខានៃរូបមួយៗ ហើយទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺសូន និងច្នៃឡើងតាមទម្រង់មុខ អត្តចរឹតខ្មែរបុរាណទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅ និងបំរើការរាជការ តាមរយ:រូបភាព និងចម្លាក់នៅលើជញ្ជាំងប្រាសាទ។
បើទោះបីនេះ ជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃទាំងនេះត្រូវបានរក្សា និងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ៕
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានអ៊ីរ៉ង់ លោក Issa Zarepour បានថ្លែងថា ប្រទេសអ៊ីរ៉ង់នឹងបាញ់បង្ហោះផ្កាយរណបផលិតក្នុងស្រុកយ៉ាងហោចណាស់ពីរគ្រឿងទៅកាន់ទីអវកាស នៅត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខ។
លោក Issa Zarepour បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រៅពីផ្កាយរណបទំនាក់ទំនងពីរនេះ ផ្កាយរណប Nahid 1 និង Nahid 2 ផ្សេងទៀតក៏នឹងត្រូវបាញ់បង្ហោះនៅពេលក្រោយផងដែរ។ ផ្កាយរណបទាំងពីរនេះ ត្រូវបានផលិតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអវកាសអ៊ីរ៉ង់ ដោយផ្កាយរណប Nahid 1 បានបង្ហាញខ្លួននៅចុងខែមករា ឆ្នាំ២០១៧។ ផ្កាយរណប Nahid 2 គឺជាប្រភេទដែលបានកែលម្អ និងរចនាឡើងដើម្បីបញ្ជូនទៅក្នុងគន្លងតារាវិថីមានចម្ងាយ ៥០០គីឡូម៉ែត្រពីផែនដី។
ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានអ៊ីរ៉ង់ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ និងរុស្ស៊ី កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មអវកាស៕
ប្រភព៖ The Times Of Israel
សម្រស់៖ នារីៗដែលចង់បានស្បែកស្អាត ភ្លឺ រលោងបែបធម្មជាតិ អ្នកគួរតែជ្រើសរើសផ្លែឈើដែលចិញ្ចឹមស្បែកឱ្យស្អាត និងមានសុខភាពល្អ។
ពិតណាស់ផលិតផល ឬវិធីថែរក្សាសម្រស់ពីខាងក្រៅអ្នកមិនអាចអនុវត្តចំពោះប្រភេទស្បែកផ្សេងគ្នាបានទេ ដោយសារតែមនុស្សម្នាក់ៗមានសភាពស្បែកខុសៗគ្នា ដូច្នេះការប្រើផលិតផលថែរក្សាស្បែក ឬវិធីថែរក្សាស្បែករបស់អ្នកក៏មិនដូចគ្នាដែរ ប៉ុន្តែមានវិធីមួយដែលមិត្តនារីៗ គួរតែធ្វើតាមវិធីសាស្រ្តដូចគ្នានេះ ដើម្បីចិញ្ចឹមស្បែកឱ្យស្អាសភ្លឺរលោងពីខាងក្នុងដោយការទទួលទានផ្លែឈើដែលមានសារធាតុចិញ្ចឹមស្បែកពីខាងក្នុងចេញមកក្រៅ។
ថ្ងៃនេះសូមបង្ហាញនូវផ្លែឈើមួយចំនួនដែលអ្នកគួរតែទទួលទានដើម្បីបំប៉នស្បែក៖
១. ផ្លែស្ត្របឺរី
ផ្លែស្ត្របឺរីសម្បូរទៅដោយវីតាមីន C អាស៊ីតអាល់ហ្វា Hydroxyl និងអាស៊ីត Salicylic ជាពិសេសអាស៊ីត Salicylic ត្រូវបានគេប្រើជាញឹកញាប់នៅក្នុង ក្រែមលាបមុន ព្រោះវាជាអាស៊ីតដែលអាចជ្រាបចូលទៅក្នុងរន្ធញើសនិងជួយសម្អាតស្បែកបានយ៉ាងល្អ លើសពីនេះ ផ្លែស្ត្របឺរីមានផ្ទុកអាស៊ីត Ellagic ដែលមានសមត្ថភាពការពារស្បែកពីកាំរស្មីយូវី ទន្ទឹមនឹងការជួយការពារកូឡាជែនពីការបំផ្លាញដែលបណ្តាលឱ្យស្បែកជ្រីវជ្រួញផងដែរ។

២. ផ្លែក្រូច
ក្រូចសម្បូរទៅដោយវីតាមីន C ដោយផ្លែក្រូច ១០០ ក្រាមផ្តល់វីតាមីន C ដល់ទៅ ៥៤ មីលីក្រាម វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារការខូចខាតអុកស៊ីតកម្មផងដែរ ក៏ដូចជាជួយការពារការខូចខាតពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងជួយកាត់បន្ថយការរលាកស្បែក ព្រមទាំងជួយរាងកាយក្នុងការពង្រឹង Collagen យ៉ាងមានប្រសិទ្ធភាពផងដែរ។
៣. ផ្លែទទឹម
ផ្លែទទឹមសម្បូរទៅដោយវីតាមីន C វីតាមីន K ហ្វូឡាត កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម និងផូស្វ័រ ហើយផ្លែទទឹមក៏សម្បូរទៅដោយអាស៊ីត Ellagic ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មការពារស្បែកពីការបំផ្លាញកាំរស្មី UVA និង UVB ផងដែរ រួមជាមួយនឹងការជួយកាត់បន្ថយដំណើរការនៃការបង្កើតសារធាតុពណ៌ស្បែកផងដែរ។

៤. ផ្លែឪឡឹក
ឪឡឹកសម្បូរទៅដោយជាតិទឹក ជាតិសរសៃ កាបូអ៊ីដ្រាត Carotenoids lycopene សារធាតុ Flavonoids វីតាមីន B1 និងវីតាមីន B6 ជាពិសេសផ្លែឈើនេះមិនមានកូលេស្តេរ៉ុលនិងខ្លាញ់ទេ ចំណែកសារធាតុ Lycopene វាមានសមត្ថភាពជួយបណ្តេញ រ៉ាឌីកាល់សេរី ចេញពីរាងកាយ និងជួយការពារស្បែកខូចផងដែរ។
៥. ផ្លែស្វាយ
ផ្លែស្វាយសម្បូរទៅដោយវីតាមីន A, វីតាមីន C, វីតាមីន E, វីតាមីន K, បេតាការ៉ូទីន, ប៉ូលីហ្វេណុល និង Xanthophylls សារធាតុចិញ្ចឹមទាំងនេះមានសមត្ថភាពការពារស្បែកពីការបំផ្លាញ DNA ក៏ដូចជាជួយកាត់បន្ថយការរលាកនៃស្បែកផងដែរ។
៦. ផ្លែចេក
ចេកសម្បូរទៅដោយវីតាមីន A វីតាមីន C វីតាមីន E វីតាមីន K ជាតិសរសៃ ហ្វូឡាត ផូស្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម សារធាតុចិញ្ចឹមទាំងនេះនឹងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការរលាកនៃស្បែក និងប្រឆាំងមេរោគយ៉ាងមានប្រសិទ្ធភាពលើស្បែក។

ទោះជាយ៉ាងណាបន្ថែមពីលើផ្លែឈើទាំង ៦ ប្រភេទដែលយើងបានរៀបរាប់ខាងលើ ក៏មានផ្លែឈើផ្សេងទៀតដែលអាចចិញ្ចឹមស្បែកពីខាងក្នុងចេញមកក្រៅ នោះគឺផ្លែប័រ ផ្លែល្ហុង និងទំពាំងបាយជូជាដើម។
ដូច្នេះបើនារីៗ ចង់ថែរក្សាស្បែកឱ្យមានសុខភាពល្អគួរតែទទួលទានផ្លែឈើទាំងនេះជំនួសឱ្យការបរិភោគអាហារឥតប្រយោជន៍មួយចំនួនដែលប៉ះពាល់សុខភាពរាងកាយ៕ ប្រភព៖ Sanook