រំលឹកទៅអតីតកាលបន្តិច នៅពេលដែល Mbappe បានជួយឱ្យបារាំងឈ្នះពាន World Cup 2018 ឪពុករបស់កីឡាករវ័យក្មេងរូបនេះ គឹលោក Wilfried Mbappé បាននិយាយថា តាមពិតទៅ Mbappe គួរតែលេងឱ្យជម្រើសជាតិកាំមេរូនទេ។
លោកបានបន្ថែមថា “ដំបូងឡើយ ខ្ញុំចង់ឱ្យកូនប្រុសខ្ញុំចូលលេងក្នុងក្រុម កាំមេរូន ប៉ុន្តែសមាជិកនៃសហព័ន្ធកីឡាបាល់ទាត់ កាំមេរូន ទារលុយសំណូកមួយចំនួនធំដែលខ្ញុំពុំមានលទ្ធភាពបង់ ខណៈបារាំងពុំមានគិតថ្លៃអ្វីទាំងអស់។ឥឡូវនេះយើងមើលឃើញពីផលប៉ះពាល់នៃអំពើពុករលួយមកកាន់អាហ្រ្វិកថាយ៉ាងណាហើយ! សាកស្រមៃមើលថាអាហ្វ្រិកនឹងមានកីឡាករឆ្នើមប៉ុន្មាននាក់ ប្រសិនបើពួកគេមិនត្រូវបានទារឱ្យបង់ប្រាក់សំណូកមួយចំនួនធំ មុននឹងត្រូវបានជ្រើសរើសឱ្យចូលលេងក្នុងក្រុម។ ខ្ញុំពិតជាមានអារម្មណ៍អាម៉ាស់ណាស់”Wilfrid Mbappé: “I tried to shape him to my vision of football … Selfishly,  I wanted him to like 'my' football” – Get French Football News
លោកក៏បានសង្កត់ទៀតថា “កុំបន្ទោសកីឡាករដែលមានដើមកំណើតអាហ្រ្វិកណាម្នាក់ដែលលេងតំណាងឱ្យអឺរ៉ុប។ ជាក់ស្ដែង កីឡាករ Embolo ត្រូវបានទារលុយសំណូក ដែលគាត់ពុំមានលទ្ធភាពបង់។ ដូច្នេះគាត់ងាកទៅលេងតំណាងឱ្យប្រទេសស្វីសវិញ ហើយរកគ្រាប់បាល់ឱ្យស្វីសក្នុងការប្រកួតជាមួយ កាំមេរូន។ ប្រជាជនអាហ្វ្រិកចេញមកស្ដីបន្ទោស Embolo ដែលគ្មានលុយបង់ថ្លៃសំណូក!”
ចុងក្រោយលោក បានលើកឡើងថា “ខ្ញុំជឿជាក់ថា បើ Ronaldo និង Messi មានសញ្ជាតិនីហ្សេរីយ៉ាវិញ ពួកគេនឹងមិនត្រូវបានជ្រើសរើសឱ្យចូលលេងតំណាងនីហ្សេរីយ៉ាឡើយ។ អាហ្វ្រិកបានបាត់បង់កីឡាករដ៏ឆ្នើមជាច្រើនរូប ដោយសារតែអំពើពុករលួយ។ ដរាបណាអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់នៅតែមាន ដរាបនោះប្រទេសអាហ្រ្វិកនឹងគ្មានថ្ងៃឈ្នះពានជើងឯកបាល់ទាត់ពិភពលោកឡើយ”៕Kylian Mbappe says World Cup 2018 is only the start - next up is becoming  an all-time great - Irish Mirror Online
ប្រភព៖ Talk Sports