ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda បានបំបែកកំណត់ត្រាថ្មី បន្ទាប់ពីចាយពេលជិតពីរទស្សវត្សទើបអាចបំបែកបាន ក្រោយឈ្នះហ្វីលីពីន ក្នុងលទ្ធផល ៣-២ ជំនួបបើកឆាកពូល A ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A នាល្ងាចថ្ងៃទី២០ ខែធ្នូ។May be an image of 3 people and people standing

៣គ្រាប់របស់ក្រុមជម្រើសជាតិកម្ពុជា ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង នៅនាទី១៦,៥៦ និងខ្សែបម្រើ អ៊ន ចាន់ប៉ូលីន នៅនាទី២០ ខណ:២គ្រាប់របស់ហ្វីលីពីន ស៊ុតដោយខ្សែប្រយុទ្ធ Kenshiro Michael Lontok ម្នាក់ឯង។May be an image of 1 person, playing a sport and grass

សម្រាប់ជាងពីរទស្សវត្សនេះ កម្ពុជា លេងមិនដែលឈ្នះហ្វីលីពីននោះទេ ដោយស្មើ២ ចាញ់៤ ហើយកាលប្រកួតយប់មិញគឺជាប្រវត្តិសាស្រ្តថ្មីសម្រាប់គោព្រៃកម្ពុជា៕