realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើនលឿនបំផុតលើពិភពលោក បានកំពុងពង្រីក និងអភិវឌ្ឍបច្ចេកវិទ្យាបន្ថែមរ៉េមជំនួយ DRE RAM ប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនទៅកាន់ស្មាតហ្វូនកម្រិតថវិកាដំបូងរបស់ខ្លួន – realme C ស៊េរី។ បច្ចេកវិទ្យានេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពង្រីក RAM និម្មិត សម្រាប់ការប្រើប្រាស់រលូន។ មុខងារនេះនឹងមានតាមរយៈការអាប់ដេត OTA នៅលើ realme C33, realme C35 និង C30s ចាប់ពីខែធ្នូនេះតទៅ។

អ្នកប្រើសព្វថ្ងៃត្រូវបានប្រើកម្មវិធីច្រើនក្នុងពេលតែមួយ ជាមួយទូរស័ព្ទរបស់ពួកគេ ហើយការប្រើប្រាស់ឆ្លាស់កម្មវិធីរវាងកម្មវិធីផ្សេងៗច្រើន ឬមានកម្មវិធីជាច្រើនដែលបានបើកប្រើក្នុងការរង់ចាំ(stand by)។ នៅក្នុងកាលៈទេសៈបែបនេះ បទពិសោធន៍នៃការប្រើប្រាស់យឺត ប្រពន្ធដំណើរការរអាក់រអួលទាក់ៗ អាចកើតឡើងនៅលើស្មាតហ្វូនដែលមាន RAM តូច។ បច្ចេកវិទ្យាពង្រីក RAM DRE ប្រកបដោយភាពច្នៃប្រឌិតរបស់ realme អនុញ្ញាតឱ្យអ្នកប្រើប្រាស់ C Series អាចបំប្លែងទំហំផ្ទុក ROM របស់ពួកគេទៅជា RAM ពោលគឺកម្រិតអតិបរមា គឺចំនួនទ្វេដងនៃកម្រិត RAM ដើមដែលមានស្រាប់លើស្មាតហ្វូនរបស់ពួកគេ។ ជាឧទារហ៍ ទូរស័ព្ទដែលមានរ៉េម 6GB អាចពង្រីកដល់ 12GB* សរុប (មានន័យថារ៉េមបន្ថែម 6GB បូកនឹង រ៉េមដើម 6GB) ទំហំប៉ុននេះវាប្រហាក់ប្រហែល កម្រិតរ៉េមដែលមានលើស្មាតហ្វូនលំដាប់បង្គួរមួយហើយ។ ដោយប្រើប្រាស់បច្ចេកវិជ្ជាពង្រីក RAM DRE Dynamic realme C33 មានទំហំផ្ទុក 3GB + 3GB | 32GB និង 4GB+4GB | 64GB និង realme C35 មានទំហំផ្ទុក 4GB+4GB | 128GB ។

 

RAM ដែលត្រូវបានបន្ថែម ធ្វើឲ្យការបើកដំណើរការកម្មវិធី លឿនជាងមុន ការឆ្លាស់ចេញចូលទៅមករលូន និងធានាឱ្យប្រព័ន្ធដំណើរការយ៉ាងរលូន ទោះបីជាអ្នកប្រើប្រាស់កំពុងបើកកម្មវិធីច្រើនក្នុងពេលដំណាលគ្នាក៏ដោយ។ វាក៏ធ្វើអោយប្រសើរឡើងនូវចំនួនកម្មវិធីដែលកំពុងរង់ចាំ អ្នកអាចបើកកម្មច្រើនជាងមុន ដូច្នេះអ្នកប្រើប្រាស់អាចចូលប្រើកម្មវិធីទាំងនេះបានលឿនជាងមុន។

realme ជឿជាក់ថាប្រតិបត្តិការប្រព័ន្ធរលូន និងការឆ្លើយតបរបស់ប្រព័ន្ធលឿន គឺជាគន្លឹះសម្រាប់បទពិសោធន៍ស្មាតហ្វូនទាំងអស់។ ក្រៅពីបច្ចេកវិទ្យា RAM ដែលអាចពង្រីកបាន realme C Series ក៏ផ្តល់ជូននូវលក្ខណៈសម្បត្តិ និងសូហ្វវែរ ដែលឈានមុខនៅលើទូរសព្ទកម្រិតដំបូងរបស់ខ្លួន ដែលធានាបាននូវភាពស្ទាត់ជំនាញផ្នែកប្រព័ន្ធល្អបំផុត។ ទាំង realme C35 និង realme C33 ផ្តល់ជូននូវទំហំផ្ទុក UFS ដែលផ្តល់នូវភាពលឿនក្នុងការផ្ទេរទិន្នន័យ និងល្បឿនលឿនជាងទូរស័ព្ទដែលមានបំពាក់ eMMC នៅលើទីផ្សារ។ ដូច្នេះ realme បានយកចិត្តទុកដាក់ធ្វើលើស្មាតហ្វូនលំដាប់ថវិកាឲ្យកាន់តែប្រើសើរឡើង និងមានភាពប្រកួតប្រជែងកាន់តែខ្លាំង ៕