អង្គការអភិរក្សអន្តរជាតិបានរាយការណ៍ថាបានរកឃើញ”ផ្សោត អ៊ីរ៉ាវ៉ាឌី ឬផ្សោតក្បាលត្រឡោក” ដែលជាថនិកសត្វកម្រក្នុងប្រទេសកម្ពុជាដែលបានស្លាបចំនួន ១១ ក្បាលចាប់តាំងពីដើមឆ្នាំកន្លងមកនេះ ដោយថ្ងៃទី២៣ក៏មានរបាយការណ៍ពីការស្លាប់របស់សត្វផ្សោតប្រភេទនេះចំនួន២ក្បាលបន្ថែមទៀតផងដែរ។
 រាយការណ៍ពីរាជធានីភ្នំពេញ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២នេះថា អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យមុនអំពី ការស្លាប់សត្វផ្សោតដ៏កម្រមួយប្រភេទ ដែលជាថនិកសត្វដែលជិតផុតពូជចំនួន២ក្បាល។
រាយការណ៍ពីរាជធានីភ្នំពេញ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២នេះថា អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យមុនអំពី ការស្លាប់សត្វផ្សោតដ៏កម្រមួយប្រភេទ ដែលជាថនិកសត្វដែលជិតផុតពូជចំនួន២ក្បាល។
ក្នុងនោះគេបានឱ្យដឹងថាផ្សោតមួយ ក្បាលដែលជាសត្វផ្សោតញីពេញវ័យ មានប្រវែង ១៩៦សង់ទីម៉ែត្រ ទម្ងន់ ៩៣គីឡូក្រាម និងអាយុចន្លោះពី ៧-១០ឆ្នាំ បានងាប់នៅចំណុច ឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ កាលពី ថ្ងៃ ទី ២២ ខែ ធ្នូ ឆ្នាំ ២០២២
ចំណែកសត្វផ្សោតឈ្មោលពេញវ័យមួយក្បាលទៀតត្រូវបានគេប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបងត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងកាលពីថ្ងៃ ទី ១៨ ធ្នូ ដោយសត្វផ្សោតទាំងពីរក្បាលនេះ បាន ស្លាប់ដោយសារជាប់នឹងមងនេសាទ។
ទោះជាយ៉ាងណាប្រទះឃើញចុងក្រោយនេះត្រូវបានគេបង្ហាញវាជាសត្វផ្សោតដែលបានងាប់សរុបមានចំនួនសរុប១១ក្បាលរាប់ចាប់តាំងពីដើមឆ្នាំ២០២២នេះ។
ជាលទ្ធិផលអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធឱ្យដាក់ចេញវិធានបន្ទាន់ ដើម្បីបង្រ្កាបការនេសាទខុសច្បាប់នៅតាមតំបន់អភិរក្សនានា ក្រោយពីសត្វផ្សោតដែលជាប្រភេទសត្វជិតផុតពូជចំនួន២ក្បាល បានស្លាប់ជាបន្តបន្ទាប់។
.png)
បន្ថែមពីនោះប្រធានអង្គការមូលនិធិសត្វព្រៃពិភពលោក(WWF) ក៏បានលើកឡើងថា សត្វផ្សោតទន្លេមេគង្គដែលជាប្រភេទសត្វកម្រក្នុងបញ្ជីក្រហមរបស់អង្គការIUCN នឹងផុតពូជទាំងស្រុង ប្រសិនបើគ្មានវិធានការទប់ស្កាត់បន្ទាន់ចំពោះការនេសាទខុសច្បាប់នៅតាមតំបន់អភិរក្ស៕


 
		 
	









