សហរដ្ឋអាមេរិក ៖ តាមភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា មានហេតុការណ៍សោដនាកកម្មអាក្រក់មួយធ្វើឱ្យគ្រប់គ្នាខ្លោចចិត្ត គឺមានភ្នាក់ងារដឹកជញ្ជូនសម្ភារម្នាក់ក្នុងព្រលានយន្តហោះ បានជួបហេតុការណ៍មិននឹកស្មានដល់ ដោយសារម៉ាស៊ីនស្រូបគេចូលទៅក្នុងបណ្តាលឱ្យស្លាប់ភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍ ទី៣១ ធ្នូ កន្លងមក នៅព្រលានយន្តហោះ Montgomery Regional រដ្ឋ Alabama ។Worker killed at Montgomery Regional Airport was 'ingested into the engine,' officials say

ខាងព្រលានយន្តហោះផ្តល់ព័ត៌មានថា មានភ្នាក់ងារម្នាក់ធ្វើការនៅ American Airlines បានស្លាប់ដោយសារគ្រឿងម៉ាស៊ីនស្រូបចូល ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ ។ ពួកគេនិយាយថា នៅ ម៉ោងប្រមាណ៣រសៀល មានភ្នាក់ងាររបស់ American Airlines ម្នាក់បានបាត់បង់ជីវិត តែមិនទាន់មានព័ត៌មានបន្ថែមទេ ការសន្និដ្ឋានពីមូលហេតុផ្សេងៗស្ថិតលើគ្រួសារជនរងគ្រោះ យើងមានអារម្មណ៍សោកស្តាយជាមួយហេតុការណ៍នេះ ។

American Airlines លើកឡើងថា យើងផ្តោតលើរឿងនេះដើម្បីឱ្យប្រាកដចិត្តថា គ្រប់គ្នាដែលពាក់ព័ន្ធបានទទួលប្រាក់ឧបត្ថម្ភក្នុងពេលដ៏លំបាកនេះ តែពួកគេបដិសេធការបញ្ចេញមតិផ្សេងៗពាក់ព័ន្ធនឹងការស៊ើបអង្កេត ។ យន្តហោះទាំងអស់ទាំងចូលប្រទេស និងចេញពីប្រទេស ត្រូវផ្អាកជាង៤ម៉ោងនារសៀលថ្ងៃសៅរ៍ ប៉ុន្តែព្រលានជូនដំណឹងថា នឹងត្រឡប់មកផ្តល់សេវាហោះហើរជាធម្មតាវិញនៅម៉ោង៨កន្លះ ។Worker killed in Montgomery airport 'industrial' accident

ទោះយ៉ាងណា តាមការរាយការណ៍របស់ FAA និងគណៈកម្មការសុវត្ថិភាពដឹកជញ្ជូនជាតិថា នឹងស៊ើបអង្កេតរឿងនេះ ដោយជើងហោះហើរ 3408 យន្តហោះ Embraer E175 បានចុះចតបន្ទាប់ពីហោះហើរមកពី Dallas ។ ព្រលានយន្តហោះត្រូវបានបិទក្រោយកើតហេតុការណ៍ខាងលើ ៕ ប្រភព ៖ khaosod