Home Blog Page 1917

ត្រៀមដាក់ពាក្យ! CDC សម្រេចអនុម័តគម្រោងបង្កើតរោងចក្រចំនួន ១១ក្រុមហ៊ុនទៀតហើយ

0

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រចំនួន១១ក្រុមហ៊ុនបន្ថែមទៀត ដែលមានទុននិយោគចំនួន ៥៧,៩លានដុល្លារ ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាមហ្វេសប៊ុកនៅថ្ងៃទី៧ កុម្ភៈ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“TIENS TEXTILE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ១ ផ្លូវជាតិលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។

២-“ALL WIN SHOES (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៧៨កន្លែង។

៣-“PRECISION GARMENT & BAG INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប កាត់ដេរសម្លៀកបំពាក់ ខ្សែកាត ម៉ាស និងអៀម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៦៣កន្លែង។

៤-“JUNGKWANG EVERGREEN GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២២៤ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៦១០កន្លែង។

៥-“FUNDAY GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៤៧កន្លែង។

៦-“HANWANGDA BAGS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៣៥កន្លែង។

៧-“EVERICH OUTDOOR PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។

៨-“BRIGHT LUCKY ENTERPRISE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “ONTIME INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៥០០កន្លែង។

២- “THREE-COLOR STONE STATIONERY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ (ក្រូណូដាក់ឯកសារ) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣៥០កន្លែង។

៣- “HESTRA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីឡាធ្វើពីស្បែក និងក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ ៦០០ពាន់ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២០០កន្លែង ៕

ចំណូលពីការលក់ធ្លាក់ចុះ DELL ប្រកាសកាត់បន្ថយបុគ្គលិក

0

DELL ជាក្រុមហ៊ុនធំមួយផ្នែកបច្ចេកវិទ្យាកុំព្យូទ័របានប្រកាសកាត់បន្ថយបុគ្គលិកចំនួន៦.៦៥០នាក់ ក្រោយពីក្រុមហ៊ុនប្រឈមនឹងការលក់កុំព្យូទ័រធ្លាក់ចុះ ។ ការកាត់បន្ថយបុគ្គលិករាប់ពាន់នាក់នៅពេលនេះ ស្មើ៥% នៃចំនួនបុគ្គលិកទាំងអស់ ។ ដូច្នេះ ចំនួនបុគ្គលិករបស់ក្រុមហ៊ុននៅសល់ត្រឹមតែ១២៦.៣០០នាក់ប៉ុណ្ណោះ គឺតិចបំផុតក្នុងរយៈពេល៦ឆ្នាំ ។

ក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩ ការលក់កុំព្យូទ័ររបស់ក្រុមហ៊ុនបានកើនឡើង ដោយសារមនុស្សភាគច្រើនត្រូវធ្វើការពីផ្ទះទៅ ។ ទោះយ៉ាងណា ក្រោយពីការឆ្លងជំងឺកូវីដចាប់ផ្តើមថយចុះ ធ្វើឱ្យបរិមាណការទិញកុំព្យូទ័រថយចុះតាមដែរ ។ នៅឆ្នាំ២០២២ ចំនួនលក់កុំព្យូទ័ររបស់ក្រុមហ៊ុនបានធ្លាក់ចុះជាង៣៧% បើធៀបនឹងឆ្នាំ២០២១ ដែលក្រុមហ៊ុនមានប្រាក់ចំណូលពីការលក់កុំព្យូទ័រកើនឡើង៥៥% ។Dell Inc. Headquarters & Round Rock Campus | White Construction Company

បើទោះជាស្ថិតក្នុងគ្រាលំបាក ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនៅពេលនេះ អាចធ្វើឱ្យក្រុមហ៊ុនកាត់បន្ថយការចំណាយប្រាក់ពី៧០០លានដុល្លារ ទៅ១.០០០លានដុល្លារអាមេរិក ហើយអាចជួយរក្សាអត្រាប្រាក់ចំណេញរបស់ក្រុមហ៊ុនបាន ។

នាយកប្រតិបត្តិក្រុមហ៊ុន Jeff Clark លើកឡើងថា មុនពេលកាត់បន្ថយបុគ្គលិក ក្រុមហ៊ុនបានព្យាយាមធ្វើគ្រប់វិធី ដូចជា ការផ្អាកជួលបុគ្គលិកបណ្តោះអាសន្ន និងដាក់កំហិតលើការធ្វើដំណើរជាដើម ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក HP ជាក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រធំមួយទៀត ក៏បានប្រកាសកាត់បន្ថយបុគ្គលិកដូចគ្នាដែរ គឺចំនួន៦.០០០នាក់ ហើយក្រុមហ៊ុន Cisco Systems និងក្រុមហ៊ុន IBM ក៏បានកាត់បន្ថយបុគ្គលិកជាង៤.០០០នាក់ក្នុងឆ្នាំ២០២២ ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ទូទាំងពិភពលោក បានកាត់បន្ថយបុគ្គលិករួមគ្នាជាង៦៤៩% បើធៀបនឹងឆ្នាំ២០២១ ៕Dell to sack 6650 employees due to reduced customer demands ប្រភព ៖ TNN Tech

អូស្ត្រាលីបំលែងទឹកសមុទ្រជាថាមពលអ៊ីដ្រូសែនដោយជោគជ័យ

0

ប្រទេសអូស្ត្រាលី ៖ ឧស្ម័នអ៊ីដ្រូសែនជាថាមពលទទួលបានការពេញនិយមខ្លាំងឡើង ប៉ុន្តែបញ្ហាសំខាន់របស់ថាមពលអ៊ីដ្រូសែន គឺនៅត្រង់ការផលិតត្រូវចំណាយថ្លៃដើមខ្ពស់ បើធៀបជាមួយការផលិតឧស្ម័នធម្មជាតិ និងថាមពលអគ្គិសនី ។ ប៉ុន្តែបញ្ហានេះអាចបញ្ចប់ នៅពេលអ្នកវិភាគនៅប្រទេសអូស្ត្រាលីរកឃើញវិធីផលិតឧស្ម័នអ៊ីដ្រូសែនចេញពីទឹកសមុទ្រដោយជោគជ័យ ។Clean hydrogen not dead end yet, as new green method creates fuel from  seawater | Electrek

គេបានស្ទង់មតិដោយអភិវឌ្ឍន៍ដំណើរការបំបែកឧស្ម័នចេញពីទឹកដោយអគ្គិសនី ឬហៅថា អេឡិចត្រូនិក ។ វាជាមូលដ្ឋាននៃការបំបែកសមាសធាតុគីមី ប៉ុន្តែការអនុវត្តមុនការស្រាវជ្រាវនេះ Catalyst ជាសមាសធាតុដែកតែងតែមានបញ្ហាផ្នែកប្រសិទ្ធភាព ដោយសារវាឆាប់ចេញច្រែះ ។

ប៉ុន្តែអ្នកវិភាគមកពីមហាវិទ្យាល័យ Adelaide បានកែលម្អវាជាថ្មី ដោយប្រើប្រាស់សមាសធាតុពី Cobalt Oxide ជាសារធាតុមានក្នុងលោហៈធន់នឹងកំដៅ ហើយស្រោបដោយ Chromium Oxide ដែលគេនិយមប្រើសម្រាប់លាបថ្នាំការពារច្រែះ មកបំបែកឧស្ម័នអ៊ីដ្រូសែនចេញពីទឹកសមុទ្រ ។New material can turn seawater into hydrogen for fuel cell cars - Drive

សាស្ត្រាចារ្យឈ្មោះ Shizhang Qiao ជាអ្នកវិភាគថ្លែងថា ៖ «យើងបានបំបែកទឹកសមុទ្រធម្មជាតិទៅជាឧស្ម័នអុកស៊ីសែន ហើយយើងទទួលបានអ៊ីដ្រូសែនជិត១០០% និងចំណាយដើមទុនផលិតទាបទៀតផង» ។

ហេតុនេះ ការបំបែកឧស្ម័នអ៊ីដ្រូសែនចេញពីទឹកសមុទ្រតាមរយៈឧបករណ៍ថ្មីនេះអាចធ្វើបានពិតប្រាកដ ទាំងការប្រើប្រាស់ Cobalt និង Chromium ដែលវាជាសារធាតុរ៉ែទូទៅមានក្នុងឧស្សាហកម្ម ហើយចំណាយដើមទុនផលិតទាប ។ ដូច្នេះ ការស្រាវជ្រាវនេះអាចជាការបើកផ្លូវសម្រាប់សាងសង់រោងចក្រផលិតឧស្ម័នអ៊ីដ្រូសែនពីទឹកសមុទ្រនាថ្ងៃអនាគត ៕A practical method for splitting seawater into hydrogen fuel

ប្រភព ៖ TNN Tech

អ៊ីរ៉ង់ សាងសង់មូលដ្ឋានកងទ័ពអាកាសនៅក្រោមដីរួចរាល់ ត្រៀមទប់ទល់អាមេរិក

0

រដ្ឋធានីតេអ៊ីរ៉ង់៖ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយនឹងសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ដលោកខាងលិច ជុំវិញកម្មវិធិអភិវឌ្ឍន៍អាវុធមហាប្រល័យលោករបស់អ៊ីរ៉ង់ នោះ រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ក៏បានបង្ហាញមូលដ្ឋានកងទ័ពអាកាស នៅក្នុងក្រោមដីជាមួយនឹងមីស៊ីល បាញ់រយៈចម្ងាយឆ្ងាយ ហើយថែមទាំងបានគំរាមឆ្លើយតប ដល់ប្រទេសណាមួយ វាយប្រហារ មកលើទឹកដីរបស់ខ្លួនថែមទៀតផង។

សារព័ត៌មានរបស់ប៉ាគីស្ថាន Dawn បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៨ ខែកុម្ភៈ ថា បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ ថា កងទ័ពអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានបង្ហាញនូវមូលដ្ឋានកងទ័ពអាកាសក្រោមដី ជាលើកដំបូងរបស់ខ្លួន សម្រាប់ផ្ទុកយន្ដហោះជាច្រើនគ្រឿង។ មូលដ្ឋានកងទ័ពអាកាសក្រោមដីនេះ ឈ្មោះ ឥន្ទ្រី៤៤ ហើយត្រូវបានរចនាឡើង សម្រាប់ទប់ទល់នឹងការវាយប្រហារ ពីគ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលអាចនឹងកើតឡើងជាយថាហេតុ។Iran unveils new underground air force base | The Times of Israel

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ IRNA បានចេញផ្សាយ ដោយរៀបរាប់ ថា មូលដ្ឋានកងទ័ពអាកាសក្រោមដីនេះ ជាមូលដ្ឋានកងទ័ពដ៏សំខាន់បំផុតមួយ សម្រាប់កងទ័ពអាកាសរបស់អ៊ីរ៉ង់ ដែលបានបំពាក់ ទៅដល់យន្ដហោះចម្បាំងជាច្រើនគ្រឿង ជាមួយនឹងមីស៊ីលគ្រូស បាញ់រយៈចម្ងាយឆ្ងាយ។ ចំណែកលក្ខណៈសម្បតិ្ដដ៏សំខានរបស់មូលដ្ឋានកងទ័ពអាកាសនេះ មានទីតាំងស្ថិតក្នុងតំបន់ភ្នំ ហើយវាចូលជ្រៅទៅក្នុងផែនដី។

ទោះជាយ៉ាងណា កងទ័ពអ៊ីរ៉ង់ មិនបានបង្ហាញ អំពីភូមិសាស្រ្ដ នៃមូលដ្ឋានកងទ័ពអាកាសក្រោមដីរបស់ខ្លួ តាំងនៅតំបន់ណានោះឡើយ។ ការបង្ហាញមូលដ្ឋានកងទ័ពអាកាសក្រោមដីរបស់អ៊ីរ៉ង់ បានកើតឡើង នៅមុនខួបទី៤៤ នៃបដិវត្ដន៍អ៊ិស្លាម ឆ្នាំ១៩៧៩ ហើយក៏ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែល។Iran unveils underground base for fighter jets

អ៊ីរ៉ង់ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់រុស្ស៊ី ហើយប្រទេសមជ្ឈិមបូព៌ាមួយនេះ បានរងនូវការស្ដីបន្ទោស និង ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ពីបណ្ដាប្រទេសលោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់ និង ការផ្គត់ផ្គង់ដ្រូនអត្ដឃាត ជួយដល់ក្រុងមូស្គូ សម្រាប់ធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ ជាថ្នូរនឹងការផ្គត់ផ្គង់ដ្រូនពីក្រុងតេអ៊ីរ៉ង់ នោះ រុស្ស៊ី បានសន្យាផ្ដល់យន្ដហោះចម្បាំងដ៏ទំនើបរបស់ខ្លួន មកដល់ប្រទេសអ៊ីរ៉ង់ វិញ។

ជាមួយគ្នានេះ អ៊ីរ៉ង់ ក៏នឹងត្រូវទទួលបានយន្ដហោះចម្បាំងដ៏ទំនើប ប្រភេទ Sukhoi Su-35 (ស៊ូខយ ស៊ូ-៣៥) មួយចំនួន ពីរុស្ស៊ី នៅខែមីនា។ នេះជាផ្នែកមួយ នៃការបញ្ជាទិញរបស់ក្រុងតេអ៊ីរ៉ង់ ដោយរាប់បញ្ចូល ទាំងការទិញប្រព័ន្ធការពារដែនអាកាស មីស៊ីល និង ឧទ្ធម្ភាគចក្ររាប់សិបគ្រឿងផងដែរ៕Iran Air Force Unveils Underground Base | Sada Elbalad

មកស្គាល់នគរដំបូងរបស់ថៃ នៅក្នុងទឹកដីចក្រភពខ្មែរ

0

ក្នុង​អំឡុងពេល​ចក្រភពខ្មែរ​កំពុងថមថយ​ឥទ្ធិពល​របស់​ខ្លួន ពិសេស​គឺ​ក្រោយការចូលទីវង្គត​របស់​ព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១២១៨ ក៏កើត​មានការបះបោរផ្តាច់ទឹកដីចេញ​ពីមហានគរនេះ។ ក្នុងនោះមាន​ការបង្កើត​នូវនគរតូច​មួយ ក្នុង​ទឹកដីចក្រភពខ្មែរ គឺ «សុខោទ័យ» ដែលជានគរ​ដំបូង​របស់​ប្រទេសថៃ (ស្ថិតនៅ​ប៉ែកពាយព្យ)។

​ក្រុមបះបោរ​ដែលបង្កើតនគរ​សុខោទ័យ​នេះ គឺជាជនជាតិតៃ ក្នុងឆ្នាំ​១២៣៨ ដោយ​ស្តេច​សោយរាជ្យដំបូង មានព្រះនាមថា Si Inthrathit ឬ Pho Khun Bang Klang Hao ដល់ឆ្នាំ១២៧០។

​ទឹកដី​នគរសុខោទ័យ កាន់តែរីកធំ ក្រោមការគ្រងរាជ្យរបស់​ស្តេចជំនាន់ទី៣ ព្រះនាម Ram Khamhaen (សោយរាជ្យពីឆ្នាំ ១២៧៩ ដល់ ១២៩៨) ពោលគឺ​ទឹកដីបានលាតសន្ធឹងដល់ភាគខាងត្បូង (ជិតព្រំដែន​ម៉ាឡេស៊ីបច្ចុប្បន្ន) ភាគខាងលិច (បច្ចុប្បន្នជាទឹកដីមីយ៉ាន់ម៉ា) និង​ដល់ភាគឦសាន (បច្ចុប្បន្ន​ជាក្រុងលួងប្រាបាង ប្រទេសឡាវ)។

​ទឹកដីដែលកាន់តែរីកធំនេះ ពុំមែនទាំងអស់សុទ្ធតែការធ្វើសង្គ្រាមឈ្លានពាននោះទេ ពោលគឺ​មានកុលសម្ព័ន្ធ និងនគរខ្លះ ស្ម័គ្រចិត្តស្ថិតក្រោមចំណុះនគរសុខោទ័យ តាមរយៈ​ចំណង​មិត្តភាព​ផ្សេងៗ ក្នុងនោះរួមមានទាំងនគរ Lan Na ផងដែរ។

យ៉ាងណាមិញ ទោះជានគរសុខោទ័យ មានភាពរុងរឿង​យ៉ាងណាក៏ដោយ ក៏មានអាយុកាលត្រឹម ២០០ឆ្នាំប៉ុណ្ណោះ ពោលគឺនៅឆ្នាំ ១៤៣៨ នគរនេះ​ត្រូវរលាយបាត់សូន្យវិញ ក្រោមការវាយលុកពី​នគរមួយទៀតរបស់​ថៃ គឺ “អយុធ្យា”៕

ប្រភព៖ britannica

ថៃមានគម្រោងទទួលភ្ញៀវទេសចរចិនចំនួន៨លាននាក់

0

ប្រទេសថៃ ៖ បន្ទាប់ពីចិនបានបើកប្រទេសដោយលុបចោលវិធានការឃុំខ្លួនពេលចូលប្រទេស ធ្វើឱ្យភ្ញៀវទេសចរចិនធ្វើដំណើរចូលប្រទេសថៃកើនឡើងយ៉ាងឆាប់រហ័ស ។ ដូច្នេះ អាជ្ញាធរទេសចរណ៍ថៃបានកែតម្រូវគោលដៅភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកកាន់ប្រទេសថៃឆ្នាំ២០២៣នេះ ចាប់ពី៥លាននាក់ ទៅចន្លោះពី៧លាន ទៅ៨លាននាក់ ។

អាជ្ញាធរទេសចរណ៍ លោក យុទ្ធសាក់ ស៊ុបផាសន (Yuthasak Supasorn) ថ្លែងថា ចំនួនភ្ញៀវទេសចរចិនក្នុងប្រទេសថៃ នឹងអាស្រ័យលើការងើបឡើងវិញរបស់ជើងហោះហើរចិន-ថៃក្នុងការហោះហើររដូវក្តៅ និងការហោះហើររដូវត្រជាក់ ឆ្នាំ២០២៣ រួមទាំងថៃស្ថិតក្នុងចំណោមប្រទេស២០ដំបូង ដែលរដ្ឋាភិបាលចិនអនុញ្ញាតឱ្យពលរដ្ឋចិនមកកម្សាន្តតាមរយៈក្រុមហ៊ុនទេសចរណ៍ ។Interview with TAT Governor Yuthasak Supasorn - TAT Newsroom

បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យក្រុមហ៊ុនទេសចរណ៍រៀបចំដំណើរកម្សាន្តទេសចរណ៍ជាក្រុមទៅបរទេស ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗបានបង្កើនជើងហោះហើរថៃ-ចិន សម្រាប់ការហោះហើររដូវក្តៅឆ្នាំ២០២៣ ។ អាជ្ញាធរទេសចរណ៍សង្ឃឹមថា ចិននឹងពិចារណាថា នៅពេលបើកឱ្យពលរដ្ឋខ្លួនទៅកម្សាន្តក្រៅប្រទេស នឹងឆ្លងជំងឺកូវីដឬអត់ ។ បើចិនអាចគ្រប់គ្រងកូវីដបាន គួរតែអនុញ្ញាតឱ្យក្រុមហ៊ុនទេសចរណ៍បង្កើនជើងហោះហើរកាន់តែច្រើន ព្រោះការអនុញ្ញាតហោះហើរត្រូវស្នើសុំពីប្រទេសចិន និងថៃ ខណៈចិនតម្រូវឱ្យពិនិត្យរកកូវីដតាម RT-PCR មុនត្រឡប់ចូលប្រទេសចិនវិញ ក្នុងរយៈពេល៤៨ម៉ោង ។Thailand welcomes back Chinese tourists with 'arms wide open' as key market  returns | CNN Business

ភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរមកកាន់ប្រទេសថៃក្នុងខែមករា ឆ្នាំ២០២៣ រួមមាន ៖
១-ម៉ាឡេស៊ី ២៥៧.៦៨៤នាក់
២-រុស្ស៊ី ២០២.៦៤២នាក់
៣-កូរ៉េខាងត្បូង ១៦៨.៦០៥នាក់
៤-ឥណ្ឌា ១០១.៣៤៣នាក់
៥-ចិន ៩១.០៨០នាក់

ភ្ញៀវទេសចរចិនស្ថិតក្នុងចំណាត់ថ្នាក់ទី៥ បន្ទាប់ពីរដ្ឋាភិបាលចិនសម្រេចចិត្តបើកប្រទេស និងលុបចោលវិធានការឃុំខ្លួនពេលចូលប្រទេស តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ធ្វើឱ្យភ្ញៀវទេសចរចិនមានសេរីភាពធ្វើដំណើរចូលប្រទេសថៃកាន់តែច្រើន ។Here are the countries Chinese tourists want to visit the most

ចំណែកភ្ញៀវទេសចរអន្តរជាតិចំនួន២លាននាក់ក្នុងខែមករា ឆ្នាំ២០២៣ ប្រហាក់ប្រហែលនឹងចំនួន៣លាននាក់/១ខែ នៅឆ្នាំ២០១៩ ។ វាឆ្លុះបញ្ចាំងឱ្យឃើញថា ភ្ញៀវទេសចរអន្តរជាតិ (លើកលែងចិន) បានធ្វើដំណើរមកកាន់ប្រទេសថៃកើនឡើងពី៨០%-៩០% ដូចធម្មតាវិញហើយ ។

អាជ្ញាធរទេសចរណ៍វាយតម្លៃថា បើភ្ញៀវទេសចរចិនធ្វើដំណើរមកកាន់ប្រទេសថៃចំនួន៧លាននាក់ ទៅ៨លាននាក់ក្នុងឆ្នាំនេះ នឹងធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិសរុបរបស់ថៃ កើនឡើងជិត៣០លាននាក់ ដូចកាលពីឆ្នាំ២០១៩ មុនជំងឺកូវីដរាតត្បាត ៕

ប្រភព ៖ todaybizview

ជិតដល់ថ្ងៃប្រកួត! ធឿន ធារ៉ាសម្ងំហ្វឹកហាត់ ខណៈ Thiago ព្យាយាមបោះពាក្យតាមបណ្តាញសង្គម

0

ម្ចាស់ខ្សែក្រវ៉ាត់ Thai Fight កីឡាករ ធឿន ធារ៉ា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវ៉ាត់ IPCC Kun Khmer World Champions ជាមួយកីឡាករសញ្ជាតិប្រេសុីល Thiago Teixeira នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុននេះ នៅសង្វៀនប្រដាល់ Town ក្នុងខេត្តស្វាយរៀង។

ទន្ទឹមគ្នានេះ កីឡាករធឿន ធារ៉ា បានសម្ងំធ្វើការហ្វឹកហាត់យ៉ាងខ្លាំងសម្រាប់ការប្រកួត ខណៈThiago បានព្យាយាមបោះពាក្យទៅតាមបណ្តាញសង្គម ដោយបញ្ចេញវីដេអូ រួចនិយាយថា៖”ធឿន ធារ៉ា កុំព្រិចភ្នែកឱ្យសោះ ព្រោះដៃរបស់ខ្ញុំលឿនដូចផ្លេកបន្ទោរ”។May be an image of 1 person

គួរដឹងថា Thiago គឺជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន WMC ៣សម័យ និងស្ថាប័ន WMF ១សម័យកាល រូបគេមានប្រវត្តិប្រកួត ១០៧លើក ឈ្នះ៨៤ ចាញ់២០ និងស្មើ៣ ធ្លាប់ផ្តួលដៃគូប្រកួតឱ្យសន្លប់លើសង្វៀន ៣៦លើក។ សម្រាប់ Thiago កណ្តាប់ដៃជាគុនវុធសម្លាប់ស្នៀតគូប្រកួតរបស់គេនៅលើសង្វៀន៕

រថយន្តអគ្គិសនីទី១របស់ Lexus ដាក់លក់ជាផ្លូវការហើយ

0

បន្ទាប់ពីបានដាក់សាកល្បងជាលើកដំបូងរបស់ខ្លួន កាលពីចុងឆ្នាំ២០២២ ទីបំផុត  Lexus បានបញ្ចេញតម្លៃសម្រាប់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនហើយ។

រថយន្ត RZ 405e គឺជារថយន្តអគ្គិសនីដំបូងបង្អស់របស់ Lexus ដែលដាក់លក់នៅក្នុងតម្លៃ ៥៩៦៥០ដុល្លារនៅលើទីផ្សារអន្តរជាតិ ខណៈមកដល់ស្រុកខ្មែរ តម្លៃអាចគុណនឹង២។The $59,650 Lexus RZ 450e Only Offers 220 Miles Of Range. Here's Why That May Not Matter - The Autopian

រថយន្ត Lexus RZ នេះ បានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ផលិតបានកម្លាំង​សរុប ៣១៣សេះ និងអាគុយទំហំ​ ៧១,៤គីឡូវ៉ាត់ម៉ោង ពេលសាកពេញ​ម្តង អាចធ្វើដំណើរបាន​ដល់ចម្ងាយជាង ៣៥០គីឡូម៉ែត្រ។

គួរបញ្ជាក់​ថា RZ ជារថយន្តអគ្គិសនីទី៣ ដែលត្រូវបានអភិវឌ្ឍ​លើគ្រោងឆ្អឹង e-TNGA បន្ទាប់ពី Toyota bZ4X និង Subaru Soltera៕Five Things to Know About the 2023 Lexus RZ 450e - Lexus USA Newsroom

ប្រភព៖ JalopNik

ប្រទេសឡាវចាប់ផ្តើមសាកល្បងការទូទាត់ប្រាក់គីបតាមឌីជីថល

0

ប្រទេសឡាវ ៖ សារព័ត៌មាន Nikkei រាយការណ៍ថា ធនាគារកណ្តាលរបស់ឡាវបានចាប់ផ្តើមសាកល្បងរូបិយប័ណ្ឌឌីជីថលក្រោមឈ្មោះ «DLak» ឬ «ឡាវគីបឌីជីថល» នៅថ្ងៃទី៧ ខែកុម្ភៈ ក្រោយសិក្សាពីលទ្ធភាពនៅចុងឆ្នាំ២០២១ រួមជាមួយ Soramitsu ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសជប៉ុន ។

ក្រុមហ៊ុន Soramitsu ធ្លាប់មានបទពិសោធន៍ជួយប្រទេសកម្ពុជាបង្កើតការទូទាត់ប្រាក់ឌីជីថលក្រោមឈ្មោះ «Bakong-បាគង» កាលពីខែតុលា ឆ្នាំ២០២០ ។ ក្រុមហ៊ុនសង្ឃឹមថា ធនាគារកណ្តាលរបស់ឡាវនឹងប្រើប្រព័ន្ធដូចគ្នាធ្វើជាមូលដ្ឋាន និងកែលម្អបន្ថែមក្នុងការទូទាត់ប្រាក់ឌីជីថល DLak ដែលនឹងពង្រីកការប្រើប្រាស់ទៅកាន់អតិថិជនតាមរយៈធនាគារពាណិជ្ជកម្ម ដើម្បីសាកល្បងការទូទាត់ប្រាក់តាមហាងលក់ផលិតផលនានា ។BOL Warns Public About Unauthorised QR Code Payments

ក្រៅពីការសាកល្បងប្រើប្រាស់ក្នុងប្រទេសហើយ ធនាគារកណ្តាលឡាវមានគម្រោងសាកល្បងការទូទាត់ឆ្លងប្រទេសជាមួយកម្ពុជាផងដែរ ដោយសង្ឃឹមថា វិធីនេះនឹងធ្វើឱ្យការទូទាត់ប្រាក់ឌីជីថល DLak ទទួលបានការពេញនិយមប្រើប្រាស់កាន់តែខ្លាំង ខណៈពេលមុននេះ រូបិយប័ណ្ឌឌីជីថល eNaira របស់ប្រទេសនីហ្សេរីយ៉ាមិនទទួលបានជោគជ័យប៉ុន្មានទេ ។

រូបិយប័ណ្ឌឌីជីថល ឬ CBDC (Central Bank Digital Currency) កំពុងទទួលបានការចាប់អារម្មណ៍ពីធនាគារកណ្តាលក្នុងភូមិភាគអាស៊ី ដោយប្រទេសឡាវ និងកម្ពុជាសម្លឹងឃើញដូចគ្នាថា CBDC គឺជាកូនសោសំខាន់ក្នុងការកសាងស្ថេរភាពសេដ្ឋកិច្ច ។Lao central bank launches QR code payment standard - Xinhua |  English.news.cn

ធនាគារកណ្តាលឡាវបញ្ជាក់ថា CBDC នឹងជួយឱ្យពលរដ្ឋឈានទៅប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែច្រើន ខណៈបច្ចុប្បន្ន ៧០% នៃចំនួនពលរដ្ឋឡាវគ្មានបញ្ជីធនាគារ ។ ហេតុនេះ ការប្រើប្រាស់ CBDC នឹងជួយឱ្យពលរដ្ឋអាចទូទាត់ប្រាក់តាមហាង ឬតាមរយៈការស្កេន QR Code នៅលើស្មាតហ្វូន បើទោះជាពួកគេគ្មានបញ្ជីធនាគារក្តី ។

ក្រៅពីនេះ ការទូទាត់ប្រាក់ឆ្លងប្រទេសរបស់ CBDC បានជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋឡាវ ដែលធ្វើការនៅក្រៅប្រទេសផ្ទេរប្រាក់មកប្រទេសរបស់ខ្លួន រួមទាំងការធ្វើពាណិជ្ជកម្មរវាងចិននិងឡាវកំពុងកើនឡើង ។ លើសពីនេះ គេនឹងទទួលបានប្រយោជន៍ពីការប្រើប្រាស់រូបិយប័ណ្ឌឌីជីថល ជាពិសេស ការប្តូរប្រាក់ឡាវ និងចិនមានស្ថិរភាព ។

គោលដៅនៃការសាកល្បងនេះផ្តោតលើ៣ចំណុចគឺ ការបើកឱ្យពលរដ្ឋឈានដល់ការទូទាត់ប្រាក់ បើទោះជាពួកគេគ្មានបញ្ជីធនាគារ, ការកាត់បន្ថយចំណាយក្នុងការផ្ទេរប្រាក់មកប្រទេសរបស់ខ្លួន និងការបង្កើតស្ថេរភាពសេដ្ឋកិច្ច ដោយការកាត់បន្ថយការពឹងផ្អែកលើប្រាក់បរទេស ។ លើសពីនេះ នឹងជួយឱ្យធនាគារកណ្តាលឡាវមានទិន្នន័យគ្រប់គ្រាន់ដើម្បីពិចារណាថា នឹងចាប់ផ្តើមប្រើប្រាស់រូបិយប័ណ្ឌឌីជីថល DLak នាថ្ងៃអនាគតឬអត់ ៕Laos Expects to Make A$260 Million with Bitcoin Mining in 2022 | Coin  Culture

ប្រភព ៖ beartaiBRIEF

ភ្ញៀវទេសចរណ៍ចិន អាចទូទាត់ប្រាក់យ៉ន់លើគ្រប់សេវាកម្ម​ទេស​ចរ​ណ៍​នៅ​ក​ម្ពុ​ជា

0

កម្ពុជា បានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ជនជាតិចិនប្រើប្រាស់ប្រាក់យ៉ន់ ទៅលើសេវាកម្មទេចរណ៍ផ្សេងទាំងអស់រាល់ពេលមកកម្សាន្តនៅកម្ពុជា នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន។

ឯកឧត្តម ថោង ខុន ​បានសង្កត់ធ្ងន់ទៀតថា៖ “ពិសេសទៅទៀតគឺរាជរដ្ឋាភិ​បាល​បាន​អនុ​ញ្ញាត​ឱ្យមា​ន​កា​រ​ទូ​​ទាត់ជាលុយយ៉ន់គ្រប់សណ្ឋាគារ គ្រប់ភោជនីយដ្ឋានទាំងអស់ គ្រប់សេវាទាំងអស់យើង​អាច​ទ​​ទួ​លលុយយ៉ន់បាន”។Chinese Tourists can pay in Chinese currency for all tourism services  throughout Cambodia - Khmer Times

ក្រ​​សួ​ងទេ​​សចរណ៍បាន​ត្រៀម និងរៀបចំជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន តា​ម​រ​យៈ​កា​រ​ច​ង​ក្រង​សៀ​វ​ភៅ​ “China Ready” សម្រាប់ស្វាគមន៍អ្នកទេសចរចិន ដោ​យបា​នប​ណ្តុះប​ណ្ដាល​​គ្រ​ប់​សេ​វា​កម្ម ដើ​ម្បី​ស​ម្រួលដ​ល់អ្ន​កទេសចរចិនឱ្យទទួលបានអារម្មណ៍រីករា​យក្នុងការ​ដើ​រ​ក​ម្សា​ន្តក្នុងប្រទេសកម្ពុជា ​ជាពិសេសការប្រើប្រាស់លុយចិននៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា តាមការប៉ាន់ប្រមាណ របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងមាន​អ្ន​​​ក​ទេ​ស​ចរចិន៨០ម៉ឺនទៅ១លាននាក់មកលេងកម្ពុជា។​ តែសរុ​បជា​រួម​សម្រា​ប់ភ្ញៀ​វ​ទេ​ស​ច​រ​​អ​ន្ត​​រ​​​ជាតិទូទៅដែលធ្វើដំណើរ​ តាមផ្លូវទឹក ផ្លូវគោក និងផ្លូ​វ​អា​កា​សនឹងមកលេង​កម្ពុ​ជា ប្រ​មា​ណ​៣​​ទៅ៤​លា​ន​​នា​ក់៕Ministry: Cambodia tourism sector expects more Chinese - Khmer Times