ប្រទេសថៃ ៖ បន្ទាប់ពីចិនបានបើកប្រទេសដោយលុបចោលវិធានការឃុំខ្លួនពេលចូលប្រទេស ធ្វើឱ្យភ្ញៀវទេសចរចិនធ្វើដំណើរចូលប្រទេសថៃកើនឡើងយ៉ាងឆាប់រហ័ស ។ ដូច្នេះ អាជ្ញាធរទេសចរណ៍ថៃបានកែតម្រូវគោលដៅភ្ញៀវទេសចរចិន ដែលធ្វើដំណើរមកកាន់ប្រទេសថៃឆ្នាំ២០២៣នេះ ចាប់ពី៥លាននាក់ ទៅចន្លោះពី៧លាន ទៅ៨លាននាក់ ។

អាជ្ញាធរទេសចរណ៍ លោក យុទ្ធសាក់ ស៊ុបផាសន (Yuthasak Supasorn) ថ្លែងថា ចំនួនភ្ញៀវទេសចរចិនក្នុងប្រទេសថៃ នឹងអាស្រ័យលើការងើបឡើងវិញរបស់ជើងហោះហើរចិន-ថៃក្នុងការហោះហើររដូវក្តៅ និងការហោះហើររដូវត្រជាក់ ឆ្នាំ២០២៣ រួមទាំងថៃស្ថិតក្នុងចំណោមប្រទេស២០ដំបូង ដែលរដ្ឋាភិបាលចិនអនុញ្ញាតឱ្យពលរដ្ឋចិនមកកម្សាន្តតាមរយៈក្រុមហ៊ុនទេសចរណ៍ ។Interview with TAT Governor Yuthasak Supasorn - TAT Newsroom

បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យក្រុមហ៊ុនទេសចរណ៍រៀបចំដំណើរកម្សាន្តទេសចរណ៍ជាក្រុមទៅបរទេស ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗបានបង្កើនជើងហោះហើរថៃ-ចិន សម្រាប់ការហោះហើររដូវក្តៅឆ្នាំ២០២៣ ។ អាជ្ញាធរទេសចរណ៍សង្ឃឹមថា ចិននឹងពិចារណាថា នៅពេលបើកឱ្យពលរដ្ឋខ្លួនទៅកម្សាន្តក្រៅប្រទេស នឹងឆ្លងជំងឺកូវីដឬអត់ ។ បើចិនអាចគ្រប់គ្រងកូវីដបាន គួរតែអនុញ្ញាតឱ្យក្រុមហ៊ុនទេសចរណ៍បង្កើនជើងហោះហើរកាន់តែច្រើន ព្រោះការអនុញ្ញាតហោះហើរត្រូវស្នើសុំពីប្រទេសចិន និងថៃ ខណៈចិនតម្រូវឱ្យពិនិត្យរកកូវីដតាម RT-PCR មុនត្រឡប់ចូលប្រទេសចិនវិញ ក្នុងរយៈពេល៤៨ម៉ោង ។Thailand welcomes back Chinese tourists with 'arms wide open' as key market  returns | CNN Business

ភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរមកកាន់ប្រទេសថៃក្នុងខែមករា ឆ្នាំ២០២៣ រួមមាន ៖
១-ម៉ាឡេស៊ី ២៥៧.៦៨៤នាក់
២-រុស្ស៊ី ២០២.៦៤២នាក់
៣-កូរ៉េខាងត្បូង ១៦៨.៦០៥នាក់
៤-ឥណ្ឌា ១០១.៣៤៣នាក់
៥-ចិន ៩១.០៨០នាក់

ភ្ញៀវទេសចរចិនស្ថិតក្នុងចំណាត់ថ្នាក់ទី៥ បន្ទាប់ពីរដ្ឋាភិបាលចិនសម្រេចចិត្តបើកប្រទេស និងលុបចោលវិធានការឃុំខ្លួនពេលចូលប្រទេស តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ធ្វើឱ្យភ្ញៀវទេសចរចិនមានសេរីភាពធ្វើដំណើរចូលប្រទេសថៃកាន់តែច្រើន ។Here are the countries Chinese tourists want to visit the most

ចំណែកភ្ញៀវទេសចរអន្តរជាតិចំនួន២លាននាក់ក្នុងខែមករា ឆ្នាំ២០២៣ ប្រហាក់ប្រហែលនឹងចំនួន៣លាននាក់/១ខែ នៅឆ្នាំ២០១៩ ។ វាឆ្លុះបញ្ចាំងឱ្យឃើញថា ភ្ញៀវទេសចរអន្តរជាតិ (លើកលែងចិន) បានធ្វើដំណើរមកកាន់ប្រទេសថៃកើនឡើងពី៨០%-៩០% ដូចធម្មតាវិញហើយ ។

អាជ្ញាធរទេសចរណ៍វាយតម្លៃថា បើភ្ញៀវទេសចរចិនធ្វើដំណើរមកកាន់ប្រទេសថៃចំនួន៧លាននាក់ ទៅ៨លាននាក់ក្នុងឆ្នាំនេះ នឹងធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិសរុបរបស់ថៃ កើនឡើងជិត៣០លាននាក់ ដូចកាលពីឆ្នាំ២០១៩ មុនជំងឺកូវីដរាតត្បាត ៕

ប្រភព ៖ todaybizview