រាជធានីអូតតាវ៉ា(Ottawa)៖ ស្របពេលសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និង បណ្ដាប្រទេសបស្ចិមលោកដទៃទៀត ជាសម្ពន្ធមិត្តរបស់កាណាដា កំពុងតែបង្ហូរនូវគ្រឿងសឹកចម្បាំងទំនើបៗរបស់លោកខាងលិច ទៅជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នោះ ក្រុងអូតតាវ៉ា ក៏បានសម្រេចចិត្ត ទិញប្រព័ន្ធការពារដែនអាកាស ទៅជួយដល់ក្រុងកៀវ សម្រាប់ការពារពីការវាយប្រហារ ដោយមីស៊ីលពីរុស្ស៊ី រហូតធ្វើឲ្យក្រុងមូស្គូ ផ្ទុះកំហឹងយ៉ាងខ្លាំង។Trudeau and Biden's relationship has been private — until now | The Star

បណ្ដាញផ្សព្វផ្សាយរបស់កាណាដា CBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែមករា ថា ការិយាល័យរបស់នាយករដ្ឋមន្រ្ដីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានប្រកាស ថា ក្រុងអូតតាវ៉ា នឹងទិញប្រព័ន្ធការពារដែនអាកាស ផលិត នៅសហរដ្ឋអាមេរិក យកទៅជួយដល់ប្រទេសអ៊ុយក្រែន ហើយនឹងស្វាគមន៍ដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) សម្រាប់ដំណើរបំពេញទស្សនកិច្ចមួយ នៅខែមីនា។

ការប្រកាសរបស់កាណាដា បានកើតឡើង នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាមេរិកខាងជើង នៅក្នុងទីក្រុងម៉ិកស៊ិក កាលពីថ្ងៃអង្គារ ក្រោយពេលមានជំនួបមួយ រវាងលោក ទ្រូដូ និង លោក បៃដិន។

កាណាដា បានលៃលកលើការចំណាយលុយ មានទំហំទឹកប្រាក់ ៤០៦លានដុល្លារ សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាស NAMSAMS ចំនួនមួយគ្រឿង ផលិត នៅសហរដ្ឋអាមេរិក ហើយរួមជាមួយនឹងមីស៊ីលជាច្រើនដើមបន្ថែមទៀត សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។U.S. new assistance package to Ukraine includes 6 NASAMS SAMs - Militarnyi

លោក អានីតា អាណាន់ (Anita Anand) រដ្ឋមន្រ្ដីក្រសួងការពារជាតិកាណាដា បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងអូតតាវ៉ា កំពុងតែធ្វើកិច្ចការនេះ ជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីទទួលបានគ្រឿងសឹកទាំងនេះ នាំទៅផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ឲ្យបានលឿនបំផុត តាមតែអាចធ្វើទៅបាន។

ក្រសួងការពារជាតិកាណាដា បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា «ការផ្ដល់ប្រព័ន្ធការពារដែនអាកាស NASAMS របស់កាណាដា នឹងជួយដល់អ៊ុយក្រែន ពង្រឹងនូវប្រព័ន្ធការពារដែនអាកាស ប្រឆាំងនឹងការវាយប្រហារ បង្កគ្រោះថ្នាក់ ទៅលើបន្ទាយទាហាន ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ និង ទីប្រជុំជនរបស់ប្រជាជន។ កាណាដា នឹងចំណាយលុយ ប្រហែល ៤០៦លានដុល្លារ ហើយវាកើតចេញពីជំនួយ ប្រហែល៥០០លានដុល្លារ ដែលលោក ទ្រូដូ បានប្រកាស កាលពីចុងឆ្នាំ២០២២»។Hungary to Buy $1Bn NASAMS Air Defence System from US - Defense World

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានស្នើសុំយ៉ាងទទូចនូប្រព័ន្ធការពារដែនអាកាស សម្រាប់សំណើជំនួយយោធារបស់គាត់ ក្រោយរងការវាយប្រហារ ពីកម្លាំងទាហានរុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ នៅក្នុងប្រទេស៕