ប្រទេសថៃ៖ ថៃទទួលភ្ញៀវទេសចរមកពីចិនថ្ងៃដំបូងបន្ទាប់ពីប្រទេសនេះបានបើកសេរី ជាមួយនឹង១៥ ជើងហោះហើរមកពីចិនមានចំនួន ៣៤៦៥ នាក់ ខណៈដែលចិនកក់ជើងហោះហើរចំនួន ៣៨៨ ជើងទៀត ដែលមានអ្នកដំណើរ ១០០.០០០ នាក់បន្ថែមទៀត។ លើសពីនោះថៃរំពឹងថានៅចុងឆ្នាំនេះ អ្នកដំណើរចិននឹងកើនលើស ១០ លាននាក់។ ខណៈប្រទេសថៃបានទទួលភ្ញៀវទេសចរមកពីគ្រប់ប្រទេស ដោយមិនចាំបាច់បង្ហាញវ៉ាក់សាំង ២ ដង និងមិនចាំបាច់ មានកាតធានារ៉ាប់រង១០,០០០ដុល្លារនោះឡើយ។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញពីទិន្នន័យ ក្រោយទទួលភ្ញៀវទេសចរមកពីប្រទេសចិនដែលធ្វើដំណើរមកកាន់ប្រទេសថៃ បន្ទាប់ពីចិនបានប្រកាសបើកប្រទេសតាំងពីថ្ងៃទី ៨ ខែ មករា កន្លងទៅនេះ។
ការបញ្ជាក់របស់លោកបានឱ្យដឹងថា ជើងហោះហើរមកពីប្រទេសចិន មកដល់អាកាសយានដ្ឋានសុវណ្ណភូមិនៃប្រទេសថៃសម្រាប់ថ្ងៃដំបូងនេះ មានចំនួន ១៥ជើងហោះហើរ ដែលសរុបមានចំនួន ៣,៤៦៥ នាក់។
ទន្ទឹមនឹងនោះចំពោះគោលការណ៍ណែនាំសម្រាប់ការទទួល ភ្ញៀវទេសចរ គឺស្របតាមវិធានការសុខភាពសាធារណៈទូទៅ ដោយប្រទេសថៃបើកទូលាយសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ប្រទេស ជាមួយនឹងតម្រូវការ និងគោលការណ៍ណែនាំដូចៗគ្នា។ ក្រោយពីកិច្ចប្រជុំគណៈកម្មាធិការសិក្សាក្រោមច្បាប់ស្តីពីជំងឺឆ្លង ដែលមានអ្នកជំនាញសុខភាពសាធារណៈជាសមាជិក រួមគ្នា ពិភាក្សាអំពីតម្រូវការសម្រាប់ពិនិត្យមើលភ្ញៀវទេសចរអន្តរជាតិ។
ជាលទ្ធិផល ការសន្និដ្ឋានសមស្របមួយបានសម្រេច មិនរឹតបន្តឹងលក្ខខណ្ឌក្នុងការបង្ហាញព័ត៌មាន អំពី ការទទួលបានការចាក់វ៉ាក់សាំងចំនួន ២ ដង និង មិនមានការធ្វើតេស្តដោយចៃដន្យសម្រាប់កូវីត-១៩ ពីអ្នកទេសចរនោះទេ។
បន្ថែមពីនោះរួមទាំងការលុបចោលការតម្រូវឱ្យអ្នកទេសចរមានការធានារ៉ាប់រងចំនួន ១០,០០០ ដុល្លារ ព្រោះវាត្រូវបានគេរកឃើញថាឥឡូវនេះអ្នកដំណើរភាគច្រើនកំពុងទទួលបានការចាក់វ៉ាក់សាំងជាមូលដ្ឋានចំនួន ២ ដងគ្រប់ៗគ្នា ស្ថិតក្នុងប្រទេសនីមួយៗដែលមានវិធានការគ្រប់គ្រងជំងឺកូវីដក្នុងប្រទេសរបស់ពួកគេរួចទៅហើយ។

យ៉ាងណាមិញ បើតាមការប៉ាន់ប្រមាណបានបង្ហាញឱ្យដឹងថា នៅពេញមួយឆ្នាំ២០២៣ នេះ ប្រទេសថៃ នឹងមានភ្ញៀវទេសចរមកពីប្រទេសចិនប្រមាណពី ៧ ទៅ ១០ លាននាក់ ខណៈក្រសួងដឹកជញ្ជូនបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរបរទេសនៅគ្រប់អាកាសយានដ្ឋានជាមួយនឹងសមត្ថភាពគ្រប់គ្រាន់សម្រាប់ផ្ទុកអ្នកដំណើរ សម្រាប់ភ្ញៀវសរុប ២០.៥លាននាក់៕ ប្រភព៖ Thai Post











