Home Blog Page 18

កម្ពុជានឹងបន្តជ្រើសរើសការតវ៉ាតាម«ផ្លូវការទូត និង ផ្លូវច្បាប់»ដើម្បីទាមទារទឹកដីពីថៃមកវិញ

0

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា មីនានេះ បានប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ ហើយកម្ពុជានឹងបន្ត ជ្រើសរើសការតវ៉ាតាមផ្លូវ«ការទូត និងផ្លូវច្បាប់» ដើម្បីទាមទារឱ្យថៃប្រគល់ទឹកដីមកកម្ពុជាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4iGezugvGIyYZqCaSRYjFwuJaVARa13s6_J7ZfFe-UhNqkuhNkZdNIKyHOyoxTewfrQtWILxf-enD3isrz0lzdQdhD05jOxZNTg84hiSYU2MpZVXDQg64FYoDcZiZ4TYGLYKo_3fpeJb4fQGQ30AbOfVShLf-fA2r8b5ykZwSwFwbPqV_S4pZSLooIdD-/s1280/photo_2026-03-27_15-51-37%20(2).jpg

ថ្លែងនៅក្នុងឱកាសដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពដោយផ្ទាល់ជនភៀសសឹកចំនួន ៧៦ គ្រួសារ ដែលយោធាថៃបាន រាយបន្លាលួស និងដាក់ទូកុងតឺន័រ ព័ទ្ធយកផ្ទះនៅតំបន់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងបន្តជ្រើសរើសយន្តការការទូត និងដំណោះស្រាយផ្លូវច្បាប់ ក្នុងការទាមទារមកវិញនូវទឹកដីដែលយោធាថៃបានប្រើប្រាស់កម្លាំងដណ្ដើមយកទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVaENfSBTle3Fb5rGkklNebhoKtRaWkEeQFQXsqpUc1uMZ0AQYhCo5iu6TsdbmLDtMA5lDyM9ciCRy42TqyRStob43gaHxCYrQPQL0_RgKAb2suDqd3tzD0AUlUT9dQITdy-dqXbd3XvEOf8N4asKSQxKZ1hdnp3mqT2Ur_L3lKBo43bxiLphv_Y0-M_Ze/s1280/photo_2026-03-27_15-51-37%20(3).jpg

តាមប្រសាសន៍របស់ឯកឧត្តម “ជម្រើសតាមផ្លូវយោធា គឺយើងមិនចង់បាននោះទេ តែយើងត្រូវបង្ខំចិត្តធ្វើ ដើម្បីការពារទឹកដីរបស់យើង ហើយយើងការពារនូវទឹកដីដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង”។ បន្ថែមលើការលើកឡើងនេះ លោកក៏បានបកអាក្រា.តពីសកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យជាតិកម្ពុជា តាមរយៈបំពានបទឈប់បាញ់ មិនគោរពតាមច្បាប់អន្តរជាតិ ជាពិសេស ឯកសារនានាដែលអាណានិគមបារាំងបង្សល់ទុក ដើម្បីរៀបចំព្រំដែនរវាងកម្ពុជា និង ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvRwSCsUlS4wuPNsmuDQqcMDMYyZF8sWh4vzRHSdhItbeV0d7prv2cHY88SbmUJx-d7Oxfa54ldFbG1i5gJclfjH8hkevcP670R5Xq8Pexb77EFx996z9jO5JAu7vI6AriWH6DGcTrNcieI6Iglx5b_FOIj8vpxjrBvTOcULZ95w7iVvjCRHiCXM8Urk18/s1280/photo_2026-03-27_15-51-38.jpg

ជាងនេះទៅទៀត ប្រមុខការទូតកម្ពុជារូបនេះបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំប្រឹងប្រែងតវ៉ាតាមច្បាប់អន្តរជាតិនានា ដើម្បីទាមទារទឹកដីកម្ពុជាពីថៃមកវិញ ដោយឈរលើផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមអនុសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និង សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងឯកសារនានាដែលកម្ពុជា និងថៃ ធ្លាប់បានឯកភាពគ្នាជាច្រើនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI150vKUw1fn7GDzavteTxYNRA8n5O-49yTjd8Vhc7HdJU__tGG5AwhBoWVzStuvzmomW7seKLhIXNg9mADM_ikuNk4xvg7zdhZa2JdJPmXZ5bE480a9feIRUwpRTgVqbzzVoPEBuy_RWt4ewLkOwY2bSVdLklipUrnP_5JywpYqr_1ZV2oYGm02jpwwLE/s1280/photo_2026-03-27_15-51-39.jpg

គួរជម្រាបថា សកម្មភាពរបស់ភាគីថៃ ដោយរាយបន្លាលួស និងដាក់ទូកុងតឺន័រ ចូលទឹកដីកម្ពុជានេះ គឺបានធ្វើឡើងក្រោយភាគីកម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បា.ញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចាប់តាំងពីនោះមក រាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីទាមទារមកវិញនូវដីដែលបានបាត់បង់ទៅទាំងនោះ ព្រមទាំងប្រកាន់ខ្ជាប់ជានិច្ចនូវគោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន។

តារាចម្រៀងរ៉េបម្នាក់ចេញមកបដិសេធរឿង Justin Bieber និង Usher មានជម្លោះនឹងគ្នា

0

នៅក្នុងពិធីជប់លៀងបន្ទាប់ពីពានរង្វាន់អូស្ការដែលរៀបចំដោយ Jay-Z និង Beyoncéបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាពមួយសន្លឹករវាង Usher និង Justin Bieber ដែលនាំឱ្យមានការសង្ស័យអំពីការប៉ះទង្គិចគ្នា។ របាយការណ៍ដំបូងៗពី TMZ បានអះអាងថា Usher ហាក់ដូចជាមិនសប្បាយចិត្ត ហើយបានស្វែងរក Justin Bieber យ៉ាងសកម្មនៅក្នុងពិធីជប់លៀង។ អ្នកខ្លះថែមទាំងបានស្មានថាការសន្ទនារវាងអ្នកទាំងពីរអាចបានក្លាយជាជម្លោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGRnnoSCrtivMvPAPTLfB-ggZC5i25tdk4KkvG90l31u6mjcnbDRU4Y5H_dyDNIXu5quxYOnN2egc7cj6XCnxrM3LntrGG86YVH0BMaOnMAQ2J9ddjSFEiRj5AXTxtotJZVL67uzcgZXw6vuot7zRRqGltFtQ8IVTSpV3k-kL1G7URlyyXeR214AC5xsgp/s1200/image_2026-03-27_15-33-51.png

នៅក្នុងកម្មវិធី The Rickey Smiley Show តារាចម្រៀងរ៉េប Da Brat ដែលជាមិត្តភក្តិយូរអង្វែងរបស់ Usher បានបដិសេធដោយផ្ទាល់ចំពោះពាក្យចចាមអារ៉ាមនេះ។ នាងបាននិយាយថា នាងបាននិយាយជាមួយ Usher ហើយបានទទួលការឆ្លើយតបថា មានរឿងជាច្រើនត្រូវបានគេយល់ច្រឡំ។ យោងតាមតារាចម្រៀងរ៉េបរូបនេះទំនាក់ទំនងរវាងសិល្បករទាំងពីរនៅតែល្អ ហើយពួកគេបានរក្សាការគោរព និងការគាំទ្រគ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyfhY6I6NcHVOR30cr1lnBC_VJTQ7Lv55nuknQRpLkVveAYlGGDL_Q0CZsmXXKDVTuWw4iqjLb6ys7hNhp4Ij4CV9qgDv2C2r3ebMAajKo05FE3DhMaZllOcgAxNngdoah5EraZmQOazEB3vhLBn9ZsxKKX3hDrbZAhs8cgvIAF-jtFPw7uXXJ-Fpshqs6/s1350/image_2026-03-27_13-18-24.png
តារាចម្រៀងរ៉េប Da Brat បាននិយាយថា «Justin Bieber កំពុងដើរលើផ្លូវផ្ទាល់ខ្លួនរបស់គាត់ ហើយកំពុងប្រឈមមុខនឹងជម្រើសផ្ទាល់ខ្លួនរបស់គាត់។ Usher តែងតែជូនពរគាត់ឱ្យជួបតែសំណាងល្អ។ មិនមានអរិភាពរវាងពួកគេទេ»។ តារាចម្រៀងរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា សាធារណជនអាចយល់ច្រឡំស្ថានភាពមួយចំនួន ហើយដោយអចេតនាអាចយករឿងនេះទៅឆ្ងាយជាងការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsl5AWtS0UsWF2oQil0rAL3lHzjyXBltAZf-W2YpwwAdQ2YxbqJksvZ1WgUgcpFry7ahmtXuch_8pRGSYjjRNq7uSFPo-eqGVq__28oO18gaRDS73QSjOCFYnHvsn2sh51-KpWqtfTljgkfjbNGQgI-53RkUmiHKe_E2RA4YGzIFNaHo5N0Oe6uLaCPkT1/s942/photo_2026-03-28_11-44-38%20(2).jpg
គួរឱ្យដឹងថា Usher និង Justin Bieber មានទំនាក់ទំនងជិតស្និទ្ធតាំងពីក្មេងមកម្ល៉េះ។ នៅពេលដែល Justin មានអាយុត្រឹមតែ ១៣ ឆ្នាំ Usher និងអ្នកគ្រប់គ្រងរបស់លោកScooter ដែលបានរកឃើញ និងចុះហត្ថលេខាជាមួយ Justin ដែលបានបើកផ្លូវឱ្យរូបគេក្លាយជាតារាល្បីលំដាប់ពិភពលោក។ ពេញមួយដំណើរនោះ Usher មិនត្រឹមតែណែនាំ Justin ប៉ុណ្ណោះទេ ថែមទាំងបានដើរតួជារៀមច្បងនៅក្នុងអាជីពរបស់ Justin Bieber ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfvVhvUfE_Lm3Vk1HXTeiltnwtJBJwMsPX3u1TS1AYB-9IbGVbthyO8R5CHkFlttjvnt-l9XILEXETMmkCddyNAczcw2ktvnPL9naYtiNMtFL27K7IM_3ATrLWRLjn6hf30dntet-XerQc4WpeSuO3szZhpC0dx37iSv9CR5z68XOc8CdNldcNBtrFJwz1/s1200/photo_2026-03-28_11-44-38.jpg

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Justin Bieber បានជ្រើសរើសផ្លូវផ្ទាល់ខ្លួនរបស់លោកបន្តិចម្តងៗ ដោយបង្ហាញខ្លួនតិចជាងមុននៅក្នុងគម្រោងសហការ។ ប្រភពមួយក្នុងឧស្សាហកម្មនេះធ្លាប់បានបង្ហាញថា Usher បានអញ្ជើញ Justin ឱ្យសម្តែងនៅ Super Bowl ប៉ុន្តែតារាចម្រៀងរូបនេះបានបដិសេធ។ ការសម្រេចចិត្តនេះត្រូវបានគេជឿថាជារឿងផ្ទាល់ខ្លួនទាំងស្រុង ហើយមិនមែនបណ្តាលមកពីជម្លោះណាមួយឡើយ។ ចំពោះ Justin Bieber តារាចម្រៀងរូបនេះបានចែករំលែកដោយបើកចំហអំពីសម្ពាធដែលលោកបានជួបប្រទះក្នុងវ័យកុមារភាពនៅក្នុងឧស្សាហកម្មកម្សាន្តដ៏លំបាក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDlm5MuYMeZdThS88efrmEhnbPSK10KnEylPr63lC07fs5S6N64L5ye4IaZ9x-YF_VBTo0X8ANycaIH6Rr2IZBOPNphTy3ydTY05xVFtjDTXGI2_1u_dgmAyxKfOd0FBQbYse2ZfEYcD0TN58k-GPfw1ZND3XLt3IOhjTHZjCFJRpxx7qpD77fXUNEYmR6/s700/image_2026-03-27_13-16-55%20(2).png

លោកបានទទួលស្គាល់ថាមានអារម្មណ៍ថាត្រូវបានគ្រប់គ្រង រូបភាពរបស់លោកត្រូវបានបង្កើតឡើង និងកំពុងរងទុក្ខវេទនាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ Justin បាននិយាយថាលោកកំពុងជាសះស្បើយបន្តិចម្តងៗ និងឆ្ពោះទៅរកជីវិតវិជ្ជមានជាងមុន លែងមានការអាក់អន់ចិត្តទៀតហើយ៕

ឃុន វ៉ាន់លីង បង្ហាញខ្លួនជាអ្នកចម្រៀងលើកដំបូងធ្វើឱ្យទស្សនិកជនវែ.កញែ.ក

0

ស្រីស្អាត ឃុន វ៉ាន់លីង ដែលជាអ្នកបង្កើតមាតិកានិងជាអ្នករស់នៅខេត្តសៀមរាបបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីក្លាហានបោះជំហានចូលវិថីសិល្បៈផ្នែកចម្រៀងដោយបានចេញ MV លើកដំបូងហើយ។ ទោះជាយ៉ាងណា លទ្ធផលដែល ឃុន វ៉ាន់លីង ទទួលបានពីស្នាដៃថ្មីនេះរងនូវការវែកញែកពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5k26tpdpf7b-ipbcjSCKCcOf-3NNF10QRRqVoOu9WS25vW-4thFAtuW6bR4tlirC3PHIbJKY4t1CpmJrTvFQCj1rhedPAAjZlMp6ytPoX24XPmiy9TtprlFxgSkcbXAy2kv7MFiBhW57px7mI9HsFOS6AjIc5exBma9HhOpKaickMkyA8AdWUnAIXVe0F/s2048/image_2026-03-27_14-43-49%20(2).png

កញ្ញា ឃុន វ៉ាន់លីង បានចេញផ្សាយបទ « Starlight» កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ជាមួយនឹងការសម្តែងដ៏ខ្យូតនិងក្បាច់រាំរវើក ហើយប្លង់មួយៗគឺពិតជាមិនចាញ់ MV ដទៃទៀតនោះទេជាមួយនឹងពណ៌ផ្កាឈូកដ៏ស្រស់ស្អាត។ បន្ទាប់ពីបទនេះបានទម្លាក់នៅលើបណ្តាញសង្គមមិនថានៅយូធូប ទិកតុក ហ្វេកប៊ុក នោះទេ ឃុន វ៉ាន់លីង ទទួលនូវមតិប្រតិកម្មចម្រុះពីប្រិយមិត្តអ្នកស្តាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAKEc5Mg-TskfdR7UbAH8DYC6285xWhxThPXBrQlmZo4i0UfibKpNM7m92uSEmiuzOiff5HrDzqvPRifKIWhznEgv1EwjieBCK2xFOrYA1kWyvYBWCIVMy_JQ_eQSUDGNDZSDh1qOSSfmEZjQix55S9IPwF1kPV11ZCfViUTOuzqZP5ILvGXY_ADM8KTNJ/s960/image_2026-03-27_14-43-51.png

ពួកគេបានបញ្ចេញមតិស្រដៀងៗគ្នាថា ការថតគឺល្អ MV ក៏ល្អ ការរាំក៏ល្អប្រសើរ ប៉ុន្តែទាក់ទងនឹងសំឡេងរបស់ ឃុន វ៉ាន់លីង គឺតឹងនិងត្បៀតបន្តិចដែលធ្វើឱ្យអ្នកស្តាប់ពិបាកស្តាប់។ អ្នកមួយចំនួនបានបង្ហាញថាពួកគេមិនមែនជា Hater នោះទេប៉ុន្តែសំឡេង ឃុន វ៉ាន់លីង គឺពិតជានៅមានកម្រិតនិងចង់ឱ្យរូបនាងអភិវឌ្ឍន៍ជាងនេះទៅទៀតឬអាចជ្រើសរើសនិពន្ធបទណាដែលស័ក្តិសមសម្រាប់សំឡេងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCxFaVWleUt97Y68VxsN-5XSMYSno79zXITeYsOVE4LLT2rwqp4Tp6r_MnQOsmqCh8MnwuDpb312iBvXEiyusQL3lyjudNVbgMAiI5hR6P-4va4BEUjQNECBBk5NnXdt3yN-Vu62Xa2DmnmeUBOyqiS9amJydr1Pl49_ogLURlfkZyKzFnhi3NuP65XMAC/s2048/image_2026-03-27_14-43-53.png
ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួនក៏បានផ្តល់កម្លាំងចិត្តដល់ ឃុន វ៉ាន់លីង ដោយលើកឡើងថាទោះបីមានចំណុចខ្វះខាតប៉ុន្តែរូបនាងពិតជាប្រឹងប្រែងសម្រាប់ការងារមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjE55NUALrQEvv97J0TLuDg1HB5Re2uKZMewMcqRKv7CJqLhzAhlqxqOjpBYBoWGlb1I4VPeynaZuV_qJGocNdwAnShFWIvC4tfY58on7LYpXst5eSXCw7w0XvuP-t2COqcLPPXrHg-XuvmsUlSKwUzWEErwZBQ_nROXD1anRyrS0-DbPmnPfvxuSFgiqg/s2048/image_2026-03-27_14-43-54.png

កញ្ញា ឃុន វ៉ាន់លីង បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈការផលិតវីដេអូនានា ទាំងសកម្មភាពប្រចាំ និងដំណើរកម្សាន្តជាពិសេសគឺទាក់ទងនឹងកន្លែងទេសចរណ៍នៅខេត្តសៀមរាបផ្ទាល់តែម្តងដោយសារតែនាងជាកូនអ្នកខេត្តនេះ។ ការចាប់យកអាជីពជាអ្នកចម្រៀងគឺជាដំណើរថ្មីមួយរបស់ ឃុន វ៉ាន់លីង សម្រាប់បម្រើអារម្មណ៍អ្នកគាំទ្រ៕

“កោះខ្មោច” ត្រូវបានប្តូរឈ្មោះទៅជា”កោះរីករាយ”

0

កោះខ្មោច​ ជាតំបន់ទេសចរណ៍មួយនៅជាយដែននៃស្រុកគីរីសាគរ ដែលស្ថិតនៅក្នុងចំណោមប្រជុំកោះសរុបចំនួន២៣ផ្សេងទៀត លើទឹកដីខេត្តកោះកុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqxdR5RXtkfmYQBqLcFI95WUbx_znQAL5DWFgmuiF9FIUTknMnis1BI6rTKOpbzWLp1dMsgYpnxc0IfuHfnzd-6SCUULqwfGeDIerm-3JrXrHr_2lRiwfzAup31q-B1IXX8w8wXwkBK-jbmZMOjDwlld_eZUOzZyqRvlwnmT1vKR0VbhdJJ43hkL02tcWY/s1487/image_2026-03-17_14-03-36%20(2).png
កោះនេះ ត្រូវបានអ្នកភូមិនិយាយតៗគ្នាមកថា ពុំធ្លាប់មានមនុស្សរស់នៅទាល់តែសោះ ទើបគេដាក់ឈ្មោះកោះនេះថា កោះខ្មោច ឬអ្នកភូមិក្បែរនោះហៅកោះនេះថា កោះនិមិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVxpZNlAckUlren4iRs51ZHA9Fc9YWc89ZDC0WoVOKXbt_Xeledl3KRGG5qqlNIgaWQNgqVo4tNjvu7NR9fruBDr1NNCUXI5Oum8c088-j1GkV7NdwAiK-jFvqNaVEVN2WQIvGEoHAKXNB8iWigmQEhdj-HmBieb4iYr59-CNQSG-6VrhTl3LQgZFAg64S/s801/image_2026-03-17_14-05-04.png
ក្រោយមកអ្នកភូមិក៏ចាប់ផ្តើមហើយកោះនេះជា “កោះរីករាយ” ជំនួសវិញ ព្រោះសម្រស់ទេសភាពនៅលើកោះនេះមានភាពទាក់ទាញជាខ្លាំង ដោយមានទឹកសមុទ្រថ្លាឈ្វង់ មើលឃើញដល់បាត មិនគួរឱ្យខ្លាចដូចឈ្មោះដើម”កោះខ្មោច”នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbCkmAufkR6-LJ_mWCQaVg_RkU5677NJ9vVbSdVEsQfTfE2PFltKCwibjrAYG-VY3FPLDvkavrrDa-tvARZK4lPHNzUlW9EOHv7u4ySoCgPGhCZVvbOcDmSdTk1V5_Xl2culmXcZ2aStkLHN06_LsbwG_hWN6qE5e7RzEVIBCG8b-Nhdb0Kq4H6-LVA8KQ/s1000/image_2026-03-17_14-03-35%20(2).png

ភ្ញៀវទេសចរដែលចង់ធ្វើដំណើរទៅកាន់កោះនេះ គួរណាស់តែចេញដំណើរពីកោះស្តេចមក ព្រោះចម្ងាយពីកោះទាំងពីរ មិនឆ្ងាយពីគ្នានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFs5eUBtK3IICmSO-WWpDy8Rfw3EPY7Y2ThJ09GNKNbc48jKkFRie2TVBaCos1gP1Js46XjEwVHb3_kus9BghW6qEUx2WRffpr4uIFGsNjPQReFs6RaL5chZ0E2PR5QkRmJ7OpI7oyLcyrdHPwNPbvGRwv3NbsrL3lM_n9e5PWYKEi66Kl1QSZLozcM-XY/s1000/image_2026-03-17_14-03-35%20(3).png
ពេលទៅដល់កោះនេះ ភ្ញៀវទេសចរណ៍នឹងបានឃើញរូបសំណាកមួយឈ្មោះថា “នាងបិសាចក្រមុំ” ដែលមានទឹកមុខញញឹម នៅក្រោមដើមឈើធំមួយប្របនឹងមាត់ឆ្នេរនោះ៕

លេចវត្តមានពស់ចេះហោះនៅខេត្តបាត់ដំបង

0

កម្ពុជា បានរកឃើញ​ប្រភេទសត្វថ្មីៗ​ និងកម្រជាច្រើន​រស់នៅក្នុងតំបន់ភ្នំថ្មកំបោរ​ នៃខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd7ctibIHv3Ybt1jOB_10N2gtHwikK2OFG8DWj1rJlLNAch3gaM4D_xKBLbCZzkhcqqWMlkUaF4Bk_dz7L8QuZtnl23QEMLwTh2x1mz4CHUaS78OKepat6TnxuMY6BmrxbZyj0V2SpVfjUM0qXDXZGE5BWXJ_91T7Xvo4r1OPV4BGyrZ9Hw7yZwxOshQda/s1350/image_2026-03-28_09-20-26.png

អង្គការសត្វព្រៃ និងរុក្ខជាតិ ​សហការជាមួយក្រសួងបរិស្ថាន ​និង​អ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ បានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ​ដោយក្នុងនោះមានតុកកែថ្មីចំនួន ៣ប្រភេទ, ខ្យង២ ប្រភេទ និងម្រើមព្រះ ២ ប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVpsYHby-czzRYw1VVZQk-oFYxhnjngWMhEfBX_uq4Q2qQIGZ5M8hv1LuGxLO7sSCmomBUOL3iYh7QQ0JNkPSMNRnTir_lIrIf5kfFY45J-XsFmhswKVvgpS9-k923WzqC1GKmEYafGStQf9PqGpvu4PtgdaPN9esPqG3-jDdLfT9VislcULxsBcwCOXvB/s1024/image_2026-03-28_09-20-28.png

ក្រៅពីសត្វ៣ប្រភេទនេះ កម្ពុជា ក៏បានរកឃើញពស់ Pit Viper ដែលជាពស់មួយដែលមានពិសជាងគេបំផុតនៅលើពិភពលោក និងពស់ចេះហោះផងដែរ នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មានCNN។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihzevTnhYuduemMlXrqkwHPuUbu0ka0vwNVOWF60Vo-vNwnXicbM5qSk9d9MsoaM8wRrS5AgBOgdHJaLkzCk_lSJ5_gBCCeT3TWkeHFs-31pLw3fH1MP5_CHskmfBI2uGEYI6TH4iYKi21h5kIs2N_cAjygpgdWJp5-Ge4r7Am3tEzE_UfrFfm53wvTdZ9/s750/image_2026-03-28_09-20-28%20(3).png
តែយ៉ាងណាមិញ ការរកឃើញពស់ចេះហោះនៅខេត្តបាត់ដំបងនេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយពីក្រសួងបរិស្ថានកម្ពុជានៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQeHWBlZ3z_bUomtJQ4Of5-ke9D5NgCMNSLV5x-yA87dLEL1vYg8PuSiXW5J3Hx_4NMeL4rlrQldT9swfMJmxW6nXlrNA8fX_m7nk-fVz6WlgncNhcECjrtXfRtXnzJKGKYaAtUW1er599YtgijQG32CL3Br80fFF13QZ_xfY6p7GkvgQ9tT218JRfzMc6/s2025/image_2026-03-28_09-31-14.png

​សូមបញ្ជាក់ថា គិតមកទល់ពេលនេះ មានតែ១៦ប្រទេសប៉ុណ្ណោះ ដែលរកឃើញវត្តមានពស់ចេះហោះ ដែលភាគច្រើនមាននៅក្នុងប្រទេសតំបន់អាសុីអាគ្នេយ៍ និងប្រទេសចិន៕

 

សូមអបអរសាទរ! ក្រុមហ៊ុន RMA CAMBODIA ប្រកាសបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌលថែរក្សា និងជួសជុលរថយន្ត CHANGAN & DEEPAL សាខាទួលសង្កែ!

0

ស្វាគមន៍ការមកដល់នៃទីតាំងថ្មី នៃមជ្ឈមណ្ឌលថែរក្សា និងជួសជុលរថយន្ត ឆាងអាន និង ឌីផល សាខាទួលសង្កែ ដែលទើបនិងប្រកាសជាផ្លូវការនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៦នេះ ដែលជាសញ្ញាណបានបង្ហាញថា ក្រុមហ៊ុនបានគិតគូរ យកចិត្តទុកដាក់បំផុតពីសេវាកម្មរបស់រថយន្ត CHANGAN & DEEPAL ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNOHLK2L-aqxFAgnDNJ3mtYYqf6ID2zUY1GXP7tMaz2i9VC7AbnTvE47DS9MS2oeBQaOEOoFH8rXf4eeHtWBdQInuu_eZLLrHKWx3s6lwWaYbYQnRT9n49BHYct7DzrUydKqQDxXNT0aa02InXGH3jRqGoec_MceAU7cM-1GXMurnJKDrpuOmrYkKZLHzt/s1280/photo_2026-03-28_09-40-10.jpg បន្ទាប់ពីអតិថិជនបានទិញរថយន្ត CHANGAN & DEEPAL រួច មិនបារម្ភពីការខ្វះសម្ភារៈគ្រឿងបន្លាស់ និងការថែរទាំរថយន្តឡើយ ហើយទីតាំងមួយនេះនឹងកាន់តែខិតជិតលោកអ្នកបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyvBw2EeObBge4sqe_FZQUZ6aRrYic9h1d53hP5_KcQKc8JjwZbgmQoywA7h78wigVpnDlg7qPEyGmrZQ8Yz8RWFjwXmTeeO98K5kP-zbUOtdvcO3PRAvyoO2NnAi59YdZ12W0pQKmIHWfPpcgBPXG24Q88Zj6c-_viJL8wqyfJY8Z-CdTPqXk3n_SfkdZ/s1185/IMG_0064.JPG

សម្រាប់អតិថិជន CHANGAN និង DEEPAL ទាំងអស់ អាចអញ្ជើញមកទទួលយកបទពិសោធន៍ សេវាកម្មដ៏ល្អឥតខ្ចោះ ជាមួយនឹងគ្រឿងបរិក្ខារទំនើបៗ និងបច្ចេកទេសជំនាញច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSXrLUvHKOCIu1_adKh3g7tIrRM1XZmg3ymXrNzMBg0yqGfVm7a8bnwk3PtJr8-rB6uoBeCNSR1Yh6jb2uthzGyHR6VB2EVtFCh8DRHfJz_WXx-mvNEOH3JYe6rw-gAH51MZnii1AJsOuVZ3hnjntGOnE_au9SHsLIlU_z_MV6t0WTo09M-DUVnUBdGEsf/s2048/IMG_0058.JPG

ទីតាំង៖ សាខាទួលសង្កែ
Google map : https://maps.app.goo.gl/PWKa1QajDb6Ez75DA?g_st=it
ទំនាក់ទំនងសាកសួរព័ត៌មាន៖ 077 999 615
#ChanganCambodia #RMACambodia #ServiceCenter #GrandOpening #TuolSangkaehttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkIUo15XpFXlEbPqt7G3x7h62AFKAjJXIqjwFuQmlQakSgOutwx7jyVzCK0V7idJpDP1mdyPkp9-11ZbYKYFvAw0CCOV7V9076A5xL7KWqJRSq7sbtVCCAtY1z-pSpl-cEdKHWA0dcFrUr6KQ7X7rHxEVB2oPb5z037hFvY2boQg8DeatyYTTwycb6GKFD/s2048/IMG_0059.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6PFwIHGipxH_Dmevk0eAZAuYyqFNFHYmBR-AeHN9APMYMSY3ehR1M7ppMX5_FwcqYu7ZATMjdApSY61reHqH8zETUepL7GkUBPMM8muzxJRbW1e9yAo8obBaGnuYP3ot4An-_fslf6HuIJ_Z2jvQofpFRE4Ph_r_XU5DLODEUFO1CIP1OIR1vgyeigKMn/s2048/IMG_0060.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXscs82_wLchcM4PMXijtsULBK4GVrHOp0M653HXkqSFg5PP6HTSmWCp7zaiY_ma7xpc73YUsIQVSQzSvtA10NOkHdWT32ujkBgGtyHlSFqeFJ5l6B3_KhAXYSWdKbdjauH5uCS0CUqK09Ewy7uRDq7GISyIwdyLaYzEJsMwEum7Y2ytqsohJCm1MTq3ey/s2048/IMG_0062.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZLVe1BGS2K59J8jV1Vh21HR3CkxuONq0yleWvnxfpXpb-SI0EqUN6nl7y7YhTujHCBN3UaT1FSJmETreAafSqw6kcUgtBiJ-SNnMfVbL-5Lhmxjw_YsaxB6-wlcTQPra3urqu9NjwREma-Yx79OCDDP0V_QhNyceBaZUFVqRkavXvMyzRG7igWCl2Thyphenhyphen/s2048/IMG_0063.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh869fERmKX4cFo5yYEqUXHZ1X9t9Hizh8dytAJU5zIVHIP0Gl11wWJLca5ZTtlouaGXlj42DS0NNq0t4Xx-xrSrNiA00sM09wLPNOl-rTJIOLBGy9Kr36shD-6eRHeAQ_qOoxGw6hGyLLDK8BQ11Y2z3kxmxZOhtSB6WeVkyO0_NR_DiptckEe8kug3g2n/s2048/IMG_0057.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy7h6cja8jFN11uaXA7B7bmYGF3VPaKYOaUmhniV-tgRu2bHSzoM5dRfmFuMe91YVsiJ9YOGzHdrV3n7HEZe6YMHmijDxCUoVaABDhLAbTtN6GOCzsSBEvYer00XpU2frA4jhXA_wpJVO9pjH3HpVHmgyl-DnQPI_0XTvEpChafv9PHhf5nRAhX6PXVQPO/s2048/IMG_0061.JPG

សន ពិសិដ្ឋ រងការរិះគន់ថាធ្វើឱ្យខូចសំឡេងរបស់ បាន មុន្នីល័ក្ខ

0

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខឆាប់ៗនេះមានសិល្បករ សិល្បការិនី ជាច្រើនបាននិងកំពុងបញ្ចេញបទចម្រៀងនៅលើទីផ្សារដើម្បីទាក់ទាញអារម្មណ៍ទស្សនិកជន។ មួយក្នុងចំណោមនោះគេបានឃើញកញ្ញា បាន មុន្នីល័ក្ខ និងតារាសម្តែង សន ពិសិដ្ឋ បានចាប់ដៃគូបកស្រាយចម្រៀង Cover ពីសំនៀងដើមលោក ស៊ិន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_AWluf7nN1o56LXQkMgGzU3-EhlOxRrJxhg5EjTTDPV5ChEuWEo9QEQoMFeLsAnO0ZG30u3j4wQNsJ4zXFAqmZzdK2ATrS2pP0_4ACH7USgK536N2foY1RN9U6LTqMXQpSjTNeHGYP2mLulMxSw3kDd0-iAo0wjp41KSKd-HZ6NPBrk1syX45vU_dpPFQ/s2048/image_2026-03-27_14-08-34.png
នៅថ្ងៃទី២៦ ខែមីនា កញ្ញា បាន មុន្នីល័ក្ខ តារាចម្រៀងមានសំឡេងផ្អែមពីរោះរណ្តំនិងតារាសម្តែង សន ពិសិដ្ឋ បានសហការគ្នាលើកដំបូង Cover នូវបទចម្រៀងពីដើមមួយបទមានចំណងជើងថា «រាំកិតជិតកាយ…»។ បទចម្រៀងប្រភេទចង្វាក់រាំវង់នេះបានល្បីមកជាយូរមកហើយតែជាបទលេចធ្លោមួយរបស់តារាចម្រៀង ស៊ិន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFWgevU7IbxtFnQxXL_I7LKtnzZfSygHfcrkaDVIsvXAAQuPp0XS-ZqDiqkGBavJxv2dgUd7Zzpfql9kFUU4lT8ZZSADXRDeb1Qgn-b-lOX2_NeEVMNNUw-rA5IARYGpHVfFprpPGNPdvP6z-QXN8tDzdWimtGlOGVXke__v1Sv-cWcOdkiJcFPpS4OKu9/s1807/image_2026-03-27_14-08-33%20(2).png

ទោះយ៉ាងណា ការអភិវឌ្ឍន៍ពីតារាសម្តែងមកជាតារាចម្រៀងចេញបទជាមួយនឹងតារាចម្រៀងអាជីពលោក សន ពិសិដ្ឋ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយមួយចំនួនរិះគន់ដោយចាត់ទុកសំឡេងរបស់លោកធ្វើឱ្យខូចគុណភាពសំឡេងរបស់ បាន មុន្នីល័ក្ខ។ អ្នកប្រើប្រាស់ហ្វេកប៊ុកបានបញ្ចេញមតិថា «ពីរោះណាស់បងច្រៀងតែម្តងនឹងបានហើយ,ច្រៀងមួយបងពិសិដ្ឋខូចសំឡេងអូនអស់ហើយ, ពីរោះណាស់បងឆ្នាំក្រោយមិនបាច់ចេញទៀតទេ»។ មិនត្រឹមតែប៉ុណ្ណោះប្រិយមិត្តខ្លះគិតថាសំឡេងរបស់លោក សន ពិសិដ្ឋ ជា AI ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp2YZ55JYEwmi8tUIaDzRuhXlS_et7WAyMDkbpiDI9-uun1z4BlfkhA7QuBfIRswGInbtE7M6Eg7gB-nYfMmnwNetXWgN9Wgu6DVXe9wQqwCQnw1yUi4fZd5aEJNBHRp3VpIgrhcH7NhbHefc94uESebnG3R7NDHiujEBYa4LFBW__c3JIaIsmRQ_IQnAD/s2048/image_2026-03-27_14-10-58.png
ក្រោយទទួលរងនូវមតិសាធារណៈ តារាសម្តែង សន ពិសិដ្ឋ បានចែករំលែកដោយក្តីអន់ចិត្តលាយឡំនឹងការលេងសើចថា «ស្រឡាញ់ចម្រៀង តែចម្រៀងអត់ស្រឡាញ់ខ្ញុំសោះ»។ លោកក៏បានបង្ហាញពីសញ្ញាពេលដែលអានខម្មិនទស្សនិកជនហើយលោកឈឺបេះដូងយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs0MQ80yim3ZhigoYzOmPUF0ENcCOxb8jSICwSTqzNhQOqRe-N_R4Gz_JfxBJly7z1h9kbq60Mpd74K_TLezfB-WCdDs84AE4UTpxknIQF0DvVOMFyr7ypBgV2H7eXdFackPF_BSf2AWACEFeuXgpQX_iGJdAHibGUn8vMrfMYHha-771z8rx74YHmz7CO/s2048/image_2026-03-27_14-10-59.png

ទោះបីជាប្រឈមនឹងមតិរិះគន់ទៅលើសំឡេងក្តី ប៉ុន្តែអ្នកមួយចំនួនក៏បានលើកទឹកចិត្តតារាសម្តែង សន ពិសិដ្ឋ ផងដែរ៕

អាហារកែច្នៃមួយចំនួននេះប៉ះពាល់ដល់សុខភាពខ្លាំងជាងអ្នកជក់បារីទៀត

0

ការបរិភោគអាហារកែច្នៃជាច្រើនប្រភេទប៉ះពាល់សុខភាពខ្លាំងជាងការជក់បារីទៅទៀត វាជាមូលហេតុបណ្តាលឱ្យមនុស្សលើពិភពលោកឆាប់ស្លា.ប់ ពីព្រោះរសជាតិរបស់វាដូចគ្នានឹងរសជាតិសិប្បនិម្មិត ហើយគ្មានការស្រាវជ្រាវណាមួយដែលបញ្ជាក់ថា អាហារកែច្នៃផ្តល់ផលល្អសម្រាប់សុខភាពនោះទេ ។ នេះជាការលើកឡើងរបស់អ្នកជំនាញសុខភាពអង់គ្លេស និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យ College London ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzZp1LP0ENRsyUT3fAgdnCmUsthUbGLnZBhWzbkK7cCqA_CY1w3Wq1iG6nUA45cRWFoQ_wJsPhtX3HlNJ7F9DcxMy1dl5nFveziCOn2wLG8LQu2NrOH-46m-zGBAWaAq8er9OAxVOHKku3EzdkbjJuFAmCohYVXiEybygtyA3R67X3-kVUu_TvkzVtsuBh/s952/photo_2026-03-28_08-44-32%20(2).jpg
លោក Chris Van Tulleken អ្នកជំនាញសុខភាព និងសាស្ត្រាចារ្យសាកលវិទ្យាល័យ College London ប្រទេសអង់គ្លេស និយាយថា ទោះជាអាហារកែច្នៃប៉ះពាល់សុខភាពខ្លាំង ប៉ុន្តែមនុស្សជាច្រើននៅតែចូលចិត្តបរិភោគជារៀងរាល់ថ្ងៃ ដោយមិនចាប់អារម្មណ៍នឹងការថែទាំសុខភាព ។ ការបរិភោគអាហារប្រភេទជាប្រចាំនាំឱ្យប៉ះពាល់សុខភាពរយៈពេលយូរ គឺធ្ងន់ធ្ងរជាងការជក់បារី ។ ទម្លាប់ការបរិភោគអាហារមិនល្អសម្រាប់សុខភាព គឺជាមូលហេតុបណ្តាលឱ្យមនុស្សនៅទូទាំងពិភពលោក ស្លាប់តាំងពីក្មេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBFay0zn-slM9NUHjs5m0DPb4bCjAT9IofgneHOaZnfgBJtlyCCi3m-bIkr1b0LtFwGVlWZxQaVtcrJAa7WPMlPQbZRFs_rmPrPIFrxZ8JfpTJMBYn4lW6NybUjub5TncezIoQF4EaabSJK_Ee3uQ9Rf16763maWO-Cv5XJO3opZvZ-Z5XuKE6p509S1Sv/s1200/photo_2026-03-28_08-44-30%20(2).jpg

លោកបាននិយាយក្នុងកម្មវិធី «Diary of a CEO» ថា ការបរិភោគអាហារកែច្នៃនឹងប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងឆក់យកជីវិតមនុស្សលើពិភពលោក ខ្លាំងជាងការជក់បារី ហើយមិនគួរចាត់ទុកវាជាអាហារទេ គួរតែហៅថា «សារធាតុឆ្លងកាត់ការផលិតដោយរោងចក្រឧស្សាហកម្ម» ដោយសារវាផ្សំដោយសារធាតុគីមី ថ្នាំពណ៌ ដែលគ្រឿងផ្សំនេះគ្មានក្នុងផ្ទះបាយរបស់យើង ថែមទាំងមានបរិមាណកាឡូរី ស្ករ ខ្លាញ់ និងអំបិលខ្ពស់ ដើម្បីរក្សាទុកបានយូរ ។ អាហារទាំងនេះ រួមមាន ៖ ដំឡូងបារាំងបំពង នំកញ្ចប់ អាហារកំប៉ុង សាច់សត្វកែច្នៃ (សាច់ក្រក) អាហារក្លាសេ ភេសជ្ជៈជាតិអាល់កុល និងភេសជ្ជៈផ្អែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6j6RBgyHMtR0gcLH7GXNfWx93wKXDinNefnD_IYAkNNoEBa70FMYSmMCYoGbqfP3WwGXPp8Gqe2hv_MQePp7POG9RUY-EN-0AmrG2anFWv1chBJ93FrUZTldidu1805ut7M_QfahRsyCEp_tWh0jQzpdoopUld_YkdxLjxLAGSxDLrljAfwyKXTPga9GQ/s1049/photo_2026-03-28_08-44-30.jpg
បើតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ គឺការបរិភោគអាហារកែច្នៃ មិនត្រឹមតែបណ្តាលឱ្យមនុស្សនៅលើពិភពលោក កើតជំងឺធាត់ប៉ុណ្ណោះទេ វានឹងនាំមកនូវជំងឺជាច្រើនទៀត ដូចជា ៖ ជំងឺទឹកនោមផ្អែម ប្រភេទទី២, មហារីកពោះវៀនធំ និងជំងឺបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgax1FwHpesij2gWBuwGoPssl2rd4NJRci81A8VFnu2CAsKBUzZdfQfviak1K2BnVA4d9Y3zWtgikWCEmRHS4uC_Cfy63hUR3N3_DQkjtlxA76Qcp4q_ylOVtcfM0Q5HiWRPCmzBlTl8FU3fbzuOM7EOkspsxBGSZNesiRE9_p-Mk0xBAVZ5Od2NvWRa4F0/s1280/photo_2026-03-28_08-44-31.jpg

លទ្ធផលស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ស្របគ្នានឹងការស្រាវជ្រាវកាលពីឆ្នាំ២០២៤ ដែលបង្ហាញថា ការបរិភោគអាហារកែច្នៃក្នុងបរិមាណច្រើននឹងបង្កើនជំងឺរ៉ាំរ៉ៃ មានបញ្ហាសុខភាពផ្លូវចិត្ត ហើយក៏គ្មានការស្រាវជ្រាវណាមួយដែលបញ្ជាក់ពីអាហារកែច្នៃផ្តល់ផលល្អសម្រាប់សុខភាពនោះទេ ។ អ្នកជំនាញសុខភាពណែនាំឱ្យចៀសវាងការបរិភោគអាហារកែច្នៃទាំងនេះ ដោយសារវាមានរសជាតិសិប្បនិម្មិត មិនថា រសជាតិប្រៃ ផ្អែម និងជូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj24qSPHQoQtB-2NObISibrzKC1MQ3YqXOzAzJ1uaT8iyHZrQ887BKpc2odYOwwb8Kxkt8cH_S6rIcouhQJ6BcUtcR9ily1SM6e5MfGEa165iXKRHTY1_0PpcLx5BVHxjQOvqQKXgRHIc6VcaYsqErfiDruR6JEli9UT8Iuk_I-zCX6fVpUhyphenhyphenZKDo0gA9Z9/s1200/photo_2026-03-28_08-44-32.jpg

គួរបញ្ជាក់ថា អាហារកែច្នៃ គឺជាអាហារដែលបានបំលែងពីសភាពដើមដោយការប្រើប្រាស់វិធីផ្សេងៗ ដូចជា ៖ ការចម្អិន ការបន្ថែមសារធាតុ ការរក្សាទុក និងការវេចខ្ចប់ ដើម្បីអាចរក្សាគុណភាពបានយូរ ឬងាយស្រួលបរិភោគ ។ ការបរិភោគអាហារប្រភេទនេះបើទោះជាងាយស្រួលក្តី ប៉ុន្តែនាំមកនូវជំងឺផ្សេងៗ និងមានហានិភ័យខ្លាំង ៕

ប្លែកៗ! ផ្ទះទំហំមិនដល់១ម៉ែត្រក្លាយជាទីចាប់អារម្មណ៍ជុំវិញពិភពលោក

0

ផ្ទះមានទំហំតូចចង្អៀតមួយនៅទីក្រុងហួរ៉ាល់ ប្រទេសប៉េរូ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដោយសារវាមានទំហំមិនដល់១ម៉ែត្រ ប៉ុន្តែអាចដាក់សម្ភារៈទំនើបយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបែងចែកបន្ទប់ជាច្រើន ។ មនុស្សម្នាបានសម្រុកចូលមើលបរិវេណខាងក្នុង ប៉ុន្តែម្ចាស់ផ្ទះអនុញ្ញាតឱ្យចូលមើលម្តងត្រឹម២នាក់ប៉ុណ្ណោះដោយសារទីធ្លាចង្អៀត និងសង្ឃឹមថា ផ្ទះរបស់ខ្លួននឹងជាប់ចំណាត់ថ្នាក់ជាផ្ទះមានទំហំតូចចង្អៀតបំផុតលើពិភពលោក ពេលនេះ រង់ចាំការចុះមកត្រួតពិនិត្យរបស់ Guinness World Records ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp2kGM-olhm6j-DozjyhBor-1dVRkx8rJJGfVL4PKR4B1Ag_msEf-zsYTiySSUXpF2Ao1FiWmHAmeADcdT33sPPtDOnm3qqWJdUfIyacQ-2GMYYgdNFgDFt0Zvrdg5ZubTYh4QjPqPlNSNuRG478qBktTLJgtXekiVa7JxBKL2hECeS33dR-XjhXIlZpTf/s768/photo_2026-03-28_08-22-44%20(2).jpg

ម្ចាស់ផ្ទះ លោក Fabio Moreno បានដាក់ពាក្យទៅកាន់ Guinness World Records ដើម្បីឱ្យចាត់ចំណាត់ថ្នាក់ជាផ្ទះមានទំហំតូចចង្អៀតបំផុតលើពិភពលោក ពីព្រោះវាមានទំហំស្តើងបំផុត ហើយម្ចាស់ផ្ទះអះអាងថា បើទោះជាវាមានទំហំតូចបំផុតក៏ពិតមែន ប៉ុន្តែជាកន្លែងរស់នៅពិតប្រាកដ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ។

បច្ចុប្បន្ន ផ្ទះមានទំហំតូចៗទទួលបានការពេញនិយម និងតម្រូវការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែផ្ទះរបស់លោក Fabio Moreno មានទំហំតូចយ៉ាងខ្លាំងបើប្រៀបធៀបនឹងផ្ទះផ្សេងៗ ។ ម្ចាស់ផ្ទះរចនាម៉ូដដោយខ្លួនឯងបានប្រាប់ពីគោលបំណងថា សេចក្តីសុខមិនអាស្រ័យលើទំហំផ្ទះតូច ឬធំនោះទេ ប៉ុន្តែស្ថិតលើការរៀបចំបរិវេណផ្ទះឱ្យមានប្រយោជន៍បំផុត ។ ពណ៌ស្រស់ឆើតឆាយរបស់វាបានក្លាយជាចំណុចទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើនចូលមើល និងអាចក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlnJZptlFl5umn468scbjiZWovk7tl0lDFbBnS-XvJpJf7-9JEkXoT6-idEuYIBfiGKzTDCyOMZT7vJ_Z7DxOtNTEtFnF-8TpMuDLBjot2IBoe7SZKbxpUgweX0TP6FgY97HsRu1bjlrs1tqAdkl_D9UBoeZmuJ3BS4nzjjejBRQUwN_o6iZ57fBq_SVYU/s900/photo_2026-03-28_08-22-44%20(3).jpg

ទោះជារូបរាងខាងក្រៅមានលក្ខណៈបែបសិល្បៈ ប៉ុន្តែនៅបរិវេណខាងក្នុងវិញមានសម្ភារៈប្រើប្រាស់ទំនើបៗគ្រប់យ៉ាងមិនខុសគ្នាពីផ្ទះសម័យថ្មីទេ រួមមាន ៖ បន្ទប់ទឹក ផ្ទះបាយ បន្ទប់ទទួលទានអាហារ កន្លែងដើរ បន្ទប់គេង បន្ទប់ធ្វើការ កន្លែងលាងសម្អាត រហូតដល់មានជណ្តើរចំនួន២ សម្រាប់ឡើងពីជាន់ទី១ ទៅជាន់ទី២ ។ បើតាមការរៀបរាប់សម្ភារៈក្នុងផ្ទះ គេស្ទើរតែមិនជឿថា ផ្ទះដ៏តូចចង្អៀតបំផុតនេះអាចដាក់សម្ភារៈច្រើនសោះ ។

ម្ចាស់ផ្ទះអនុញ្ញាតឱ្យអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកចាប់អារម្មណ៍អាចដើរត្រួតពិនិត្យនៅបរិវេណខាងក្នុងបាន ប៉ុន្តែក៏មានបន្ទប់ខ្លះហាមឃាត់ ហើយការចូលមើលមិនអាចចូលគ្នាច្រើន គឺអនុញ្ញាតត្រឹមតែ២នាក់ ដោយសារតែទីធ្លាចង្អៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6etUVlVv8A7G8cSLKIuUrvdTypK4OckvIZ2qOBtpsrf3Vaqqd3OscZwQPBFR88-gbu2Fbp0pkorooGSPw7WlsW-xvBedc1aVY_vBKVQ8B1N5UCwlk4PAGyhFIwNHOZox__80zh3twUOL9NQL7ByhdH6504CxFa7dh1E-8iNwaAlFPtRg4zraLCJtTYRif/s1280/photo_2026-03-28_08-22-44.jpg

លោក Fabio Moreno ប្រាប់ថា បានដាក់ពាក្យទៅកាន់ Guinness World Records រួចហើយដើម្បីឱ្យចាត់ចំណាត់ថ្នាក់ផ្ទះរបស់ខ្លួន ជាផ្ទះមានទំហំតូចចង្អៀតបំផុតលើពិភពលោក ប៉ុន្តែត្រូវឱ្យ Guinness World Records មកត្រួតពិនិត្យ, វាស់ទំហំផ្ទះយ៉ាងត្រឹមត្រូវ និងពិនិត្យមើលឯកសារផ្សេងៗ ។ លោកមានទំនុកចិត្តថា ផ្ទះនេះនឹងជាប់ចំណាត់ថ្នាត់មិនខាន ៕

ចិនធ្វើកំណែទម្រង់វិស័យអប់រំដោយហាមសាលាបឋម និងមធ្យមសិក្សាដាក់កិច្ចការច្រើនឱ្យសិស្សធ្វើនៅផ្ទះ

0

ប្រទេសចិនបានធ្វើកំណែទម្រង់វិស័យអប់រំដោយដាក់ចេញនូវគោលនយោបាយហាមឃាត់សាលារៀនកម្រិតបឋម និងមធ្យមសិក្សា ដាក់កិច្ចការច្រើនពេកឱ្យសិស្សធ្វើនៅផ្ទះ និងហាមរំខានពេលវេលាសម្រាករបស់សិស្ស ដើម្បីកាត់បន្ថយការដាក់សម្ពាធនាំឱ្យប៉ះពាល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ដោយវិស័យអប់រំត្រូវផ្តោតលើគុណភាព មិនមែនផ្តោតលើបរិមាណកិច្ចការ ឬពិន្ទុនោះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzGWidtmU2PrYJNpGkntxtJN2zWOwxvH8lv0Qll8CAUgYsrF6KyGqxOFDXMLAG56x-Nuxxqw7kIGQFelNKGJcXtSKjfErxNzfdnjc91aV6D0rbUxghxJftEn3xmc85MhI1mruA96GrkYsQk8sFTMC78VGFgs9Wq9KJsuQknCMFOsArELWCQNWMbER8nyz7/s1280/photo_2026-03-28_08-10-36%20(2).jpg
ក្រសួងអប់រំចិនបានចេញសេចក្តីប្រកាសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អំពីការធ្វើកំណែទម្រង់វិស័យអប់រំនៅទូទាំងប្រទេស ដោយហាមសាលារៀនកម្រិតបឋម និងមធ្យមសិក្សា ដាក់កិច្ចការច្រើនឱ្យសិស្សធ្វើនៅផ្ទះ និងហាមរំខានពេលវេលាសម្រាក ដើម្បីកុំឱ្យប៉ះពាល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ។ កំណែទម្រង់នេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរទម្លាប់ក្នុងសាលារៀនចិន ដែលផ្តោតតែលើការជំរុញសិស្សឱ្យខំរៀនខ្លាំងដើម្បីទទួលបានពិន្ទុល្អគ្រប់មុខវិជ្ជា ប៉ុន្តែមិនបានគិតពីផលប៉ះពាល់សុខភាពយយុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicNcbyZrdH_dMP4GRfOGj1JnZutmf-_j7EwZm8Lo9-Ot5Xx92z-PanLjW_njEhHpzY6IhyphenhyphenADzkA92J6QNaPzqjw3hh9KnRFBjAm7I5LvR0EwZGvKhHvOYDPy8wOmOtHDDlZ0rLn5XhCULLLVvoguyWBo-1cjYQbsla_tC2OQVJ197vn02CxSv3_kzWyPP3/s1280/photo_2026-03-28_08-10-36.jpg

គោលបំណងចម្បងនៃការធ្វើកំណែទម្រង់វិស័យអប់រំ គឺកាត់បន្ថយសម្ពាធក្នុងការសិក្សា និងផលប៉ះពាល់សុខភាពផ្លូវចិត្តរបស់យុវជន ។ អ្នកជំនាញថា ការដាក់កិច្ចការច្រើនឱ្យសិស្សធ្វើនៅផ្ទះ គឺជាបញ្ហារ៉ាំរ៉ៃដែលកើតឡើងនៅទូទាំងប្រទេសចិន ដែលធ្វើឱ្យយុវជនកាន់តែច្រើនសម្រាកមិនគ្រប់គ្រាន់ រហូតដល់ប៉ះទង្គិចផ្លូវចិត្ត ធ្លាក់ទឹកចិត្ត ទើបក្រសួងអប់រំកំណត់ឱ្យសាលារៀនគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើចំនួនកិច្ចការដាក់ឱ្យសិស្សធ្វើនៅផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI2tCAEyCCu8s4dl1FegZ2oZjsGNOR-D2TCKhiVYpxzN6ASVkijoMpvH2f9nqKRwihV60JeEvUWL7bcwg6rChAdSDUuTuyx1EVEyVvjGWvdRq7iclnCJtlRHGzCUa-kALJ4by9c7FKYyExznx2dTKQkIOnpIpioI1tdvDnyqYn1DqwDIXx5aQ396zztSLo/s1175/photo_2026-03-28_08-10-37.jpg
ក្រៅពីនេះ ក្រសួងអប់រំចិនបានកំណត់ឱ្យសិស្សកម្រិតបឋម និងមធ្យមសិក្សា មានពេលវេលាហាត់ប្រាណជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ចំនួន២ម៉ោងក្នុង១ថ្ងៃ ព្រមទាំងហាមគ្រូសាលាមត្តេយ្យយកខ្លឹមសារមេរៀន ឬវិធីបង្រៀនសិស្សបឋម មកបង្រៀនកុមារតូចៗជាដាច់ខាត, ហាមសាលារៀនរៀបចំការប្រឡងញឹកញាប់ ដើម្បីកុំឱ្យសិស្សរងសម្ពាធខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyCeMg-Tnn37vsac71QwQi_chqfT1K9VBCkDwdwtPGcxXO-q-9Q4acxkfJmsT_fONn2fR_Tz3sRnwq-gR2RxdS2kxtIfdJyRQacs5nrBifFHKVTMy5iRgxeKGzlcIKdRmXS8DgpiqMcGcs1ILzf3YD5ya1Xa-8CIQoU9SUSMAeWlCEcsHYGwxD1MPx94R/s1280/photo_2026-03-28_08-10-38%20(2).jpg
សាលារៀនកម្រិតបឋម និងមធ្យមសិក្សា ក៏ត្រូវបានហាមឃាត់មិនឱ្យរៀបចំការប្រឡងណាមួយក្នុងគោលបំណងជ្រើសរើសសិស្សឱ្យចូលរៀន ក៏ដូចជាហាមសាលារៀនផ្តល់រង្វាន់ ឬដាក់ពិន័យគ្រូតាមរយៈលទ្ធផលពិន្ទុសិស្សប្រឡងចូលសាកលវិទ្យាល័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA63gAb6MT4aedI2rmnl5rxra50HjG97yMeCMxrRgTDQUHCmOJ5Wx74vUDU03jXCN3u55oBNwh257EclJXZ34d6NPWB0_zXjfx6LiVzbfjIPlWd6fu1CDv2OKomxyRlK8OEG2AnCn2bo9x7gmLDh2eIfjt5lMM96mFwH5uvHlYi1sHwyJRlX30VzA3XPMu/s899/photo_2026-03-28_08-10-38.jpg

លើសពីនេះ រដ្ឋាភិបាលចិនមិនអនុញ្ញាតឱ្យសាលារៀនរំខានពេលវេលាសម្រាករបស់សិស្សមិនថាករណីណាក៏ដោយ ជាពិសេស ពេលសម្រាកចេញលេង គឺសាលារៀនត្រូវតែឱ្យសិស្សចេញពីបន្ទប់រៀន ។ រដ្ឋាភិបាលចិនក៏បានជំរុញឱ្យសាលារៀនបង្កើនថ្ងៃឈប់សម្រាកនៅរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ បន្ទាប់ពីវិស្សមកាល (វ៉ាកង) រដូវក្តៅ និងរដូវរងា ៕