Home Blog Page 17

លីវ ជីលី ហត់ចិត្តនឹងប្រជាជនថៃមួយចំនួននៅវង្វេងប្រវត្តិសាស្រ្តទាំងជាសម័យ AI ទៅហើយ

0

វប្បធម៌ខ្មែរនិងថៃគឺជាជម្លោះនៅលើបណ្តាញសង្គមដែលមានអាយុកាលជាច្រើនឆ្នាំមកហើយដែលគ្មានវិធីដោះស្រាយណាមួយឡើយដោយសារតែការមិនព្រមទទួលស្គាល់នូវអ្វី ជាការពិតនិងរៀនសូត្រតែប្រវត្តិសាស្រ្តដែលក្លែងបន្លំ។ ស្របពេលនិន្នាការស្បៃកាន់តែរីកដុះដាលរាល់ពេលសិល្បការិនីខ្មែរគ្រងនូវឈុតស្បៃតែងតែត្រូវបានជនជាតិថៃមួយចំនួនចោទប្រកាន់ថាជាឈុតស្បៃរបស់ថៃ។ ហត់ចិត្តនឹងជនជាតិថៃមួយចំនួនពេក លីវ ជីលី ស្រាប់តែលើកឡើងចំៗបែបនេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGhsLUjgL4TNpJOYNbsWLLBUwTMnh1axdTsJ0VsFIKms3TeuYoAmXrkJdC8VMaGaAZVrwalcl8wB5jlUf1GEqE-UqgVNnVjprLkMbNJVpfm9VtX4h61ISC9ZhMmH15dcJbY5iKPtsAupPCvKw-abvfqvRYfc2L8KcmkAiY-oeq_sULdSwK-CRIf1jBxac2/s2048/image_2026-03-28_14-52-25.png

ជាមួយនឹងឈុតស្បៃខ្មែរដ៏ស្រស់ស្អាត លីវ ជីលី បាននិយាយនៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីពេលថ្មីៗនេះ(២៦ មីនា) ថា «ពេលខ្លះហត់ជាមួយប្រជាជនសៀមមួយចំនួនហ្នឹងម៉េស ទឹកដីក៏លួច វប្បធម៌ក៏លួច សំខាន់ឈុតខ្មែរស្បៃខ្មែរ អីហ្នឹងក៏វាថារបស់វា ឆ្ងល់ប្រាសាទពីរ៉ាមីត កំផែងរបស់ចិនអីហ្នឹងហាស់កាលណាវាថារបស់វាម្តងហត់ម៉េស»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkVFh0Bwerqbjd7RkmxuxYBsoreue3blIm-Yqpmnyb3rLwTsY1sBfJzapfAT7d-bzbOgMEHfAhQEGWW_zERtuGHecaCtlLqO0KElFuF4xkhozn9z6_J65UP52ninz6Cti9Cj30dpQLgAR9QETj9IaYvOZWbt4lDjCOFFembg1dXW9KpSnQjMXCFUNkCH0B/s2048/image_2026-03-28_14-52-19.png
Miss Supranational Cambodia 2023 បានផ្តាំផ្ញើទៅកាន់ជនជាតិសៀមថាគួររៀនប្រវត្តិសាស្រ្តសាថ្មី កុំរៀនតាម ដូនតាដែលក្លែងប្រវត្តិសាស្រ្ត សម័យនេះជាសម័យ AI ហើយ។ ពិតប្រាកដណាស់នៅពេល លីវ ជីលី លើកឡើងខាងលើនេះក៏មានជនជាតិថៃមួយចំនួនចូលមកខម្មិនបញ្ចេញមតិជាច្រើនហូរហែផងដែរ។ លើសពីនេះទៅទៀត គណនីជនជាតិថៃខ្លះហេតុតែចង់ឈ្នះនឹងការបង្ហោះរបស់ លីវ ជីលី ថែមទាំងខម្មិនជាភាសាខ្មែរទាំងទទឹងទិសចូលក្នុងការបង្ហោះនោះទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6WLg96nyMBRUdmvxkdzDzKxhbveyXgfw4jolXqk08OqJ0BE6yYv-HPUUNNAZHCz7hIRYA59j2izGayKHjs3Usn8z0ySEvk-pX9XQJrecAyWEIc4A0YlC8_UvzQCGRZfE044hsJQfNppWNnkGlDj7utyvjHOXhZ-HdC81huBKIfnbhr4vaKDmFw7NWuavR/s2048/image_2026-03-28_14-52-21.png

ជារឿយៗនិងជាញឹកញាប់ឱ្យតែសិល្បការិនីខ្មែរគ្រងនូវឈុតស្បៃខ្មែរ ឬជនបរទេសណាក៏ដោយស្លៀកឈុតប្រពៃណីខ្មែរ ជនជាតិថៃតែងតែបញ្ចេញមតិថាជាសំលៀកបំពាក់របស់ពួកគេ មិនលើកលែងសូម្បីតែព្រះនាង ចេណ្ណា ក៏ត្រូវបានជនជាតិថៃមួយចំនួនបញ្ចេញមតិស្អប់ខ្ពើមដូចគ្នា៕

ទោះវិលមកអាជីពវិញ Angelababy នៅតែមានជម្រើសការងារតិចជាងមុន

0

ធ្លាប់ជាតារាស្រីលំដាប់កំពូលម្នាក់ក្នុងចំណោមតារាស្រីល្បីៗ និងជាតារាសម្តែងឈានមុខគេមួយរូបក្នុងឧស្សាហកម្មកម្សាន្តចិនដោយសារតែទៅទស្សនា Lisa អាជីពរបស់ Angelababy នៅតែមិនទាន់វិលមកសភាពដើមវិញនៅឡើយទេទោះបីជាការហាមឃាត់បាន ផុតកំណត់វិលមកអាជីពវិញក៏ដោយ។ Angelababy ត្រូវបានឧស្សាហកម្មកម្សាន្តទាំងមូលងាកចេញពីនាងភាគច្រើនដោយសារតែភាពចម្រូងចម្រាសជុំវិញការហាមឃាត់ការផ្សាយរបស់នាងកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAVRyIZhnK7KU8-KY23fkmI0RJYa_ZUXkwno5L9hFIMYHuY0QJwhbW_MkBMXQ4RVBX1xoGy1VcMrk3RYlPyVH7mb03geqkHzvBCjB5HNPqyXY5gAFBYPRBBENoOCM6ZZs6LmH_9hUGLzIQMokJMij-ONpWRyM_Q59-c-X3Wfvjv2GgfIlSSWVzxkg_kykN/s2919/image_2026-03-28_08-21-19.png

២ឆ្នាំបន្ទាប់ពីការវិលត្រឡប់មកវិញអាជីពរបស់ Angelababy នៅតែជាប់គាំង ដោយមិនបង្ហាញសញ្ញានៃការកែលម្អ ហើយថែមទាំងធ្លាក់ចុះថែមទៀត។ដោយសារតែនាងមិនទទួលបានការអញ្ជើញឱ្យសម្តែងក្នុងខ្សែភាពយន្ត ឬបង្ហាញខ្លួនក្នុងកម្មវិធីណាមួយ Angelababy អាចពឹងផ្អែកតែលើការងារដែលមានប្រាក់ចំណូលទាបប៉ុណ្ណោះ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងរកលុយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi09JQg_HRVWNieF_HsXiFyQ3wRlj0c5Qk0UQdk9T-5dgY4DWBldZRrgTftvHLZCAFawctiRohd0JvXebvHTBsBWh8ujTeInzxbdqqrl2XFJr_vLenZUxScceJK8OeiMAVuG0lZfJ7M1qj37ZJ_GbzPorVGd6PX4hXH1OJJjl193ImUBVkcH0rpgHhtwDcX/s640/image_2026-03-28_08-21-21.png
នៅល្ងាចថ្ងៃទី ២៦ ខែមីនា តារាស្រីរូបនេះបានផ្សាយផ្ទាល់លក់គ្រឿងសម្អាងដែលមានតម្លៃថោកចាប់ពីរាប់សិបយ័ន រហូតដល់រាប់រយ នៅលើបណ្តាញសង្គម។ មុននោះ នៅចុងខែមករា នាងក៏បានផ្សាយផ្ទាល់ដើម្បីផ្សព្វផ្សាយម៉ាកស្បែកជើងប៉ាតាតម្លៃថោកផងដែរ។មិត្តភក្តិជិតស្និទ្ធរបស់ Angelababy បានបង្ហាញថា តារាស្រីរូបនេះឥឡូវនេះមានជម្រើសការងារតិចជាងមុន។ តារាស្រីស្រស់ស្អាតដែលកើតនៅឆ្នាំ ១៩៨៩ រូបនេះកំពុងត្រូវបានអ្នកផលិតនៅចិនមើលរំលងដោយសារតែការសម្តែង រឿងអាស្រូវ និងកង្វះការគាំទ្រដ៏មានឥទ្ធិពលរបស់នាង។ ដោយប្រឈមមុខនឹងភាពអត់ការងារធ្វើនៅក្នុងឧស្សាហកម្មកម្សាន្តនៅចិន នាងបានត្រឡប់ទៅស្រុកកំណើតរបស់នាងគឺទីក្រុងហុងកុងវិញ ដើម្បីស្វែងរកឱកាស ប៉ុន្តែស្ថានភាពមិនបានប្រសើរឡើងទេ។ មានពេលមួយ Angelababy ថែមទាំងបានកាត់បន្ថយថ្លៃសេវារបស់នាងយ៉ាងខ្លាំង ដើម្បីទទួលបានតួនាទីភាពយន្ត ប៉ុន្តែអ្នកដឹកនាំរឿងនៅតែមិនអើពើនឹងនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw07ID6ggJtV2fUZJKwADzVGtK3hLKt4j7ftUV9_GJYO49RBN4bhYhQr-bCg3AW_pyWLAm9l4S1Uz2664kcy5anZ-OqgrlC_zTlD_p453MJLf_KVGxu2zlcfU5ZmMIJiK7Q7LoCdJI_dbvrNy0GGcvnKZZtB4QYl5H49H6z8PkxyxQfm_hEbwIDKS_W4OF/s2048/image_2026-03-28_11-49-18.png

បច្ចុប្បន្ននេះ ដើម្បីស្វែងរកការងារធ្វើ Angelababy បានសម្រេចចិត្តទទួលយកការលក់តាមអ៊ីនធឺណិត ផ្សព្វផ្សាយអាហារតាមដងផ្លូវ និងថែមទាំងទៅក្រុមហ៊ុនភាពយន្តដើម្បីជ្រើសរើសតួសម្តែង និងសម្ភាសន៍ដូចតារាសម្តែងដែលមិនសូវល្បីដទៃទៀតដែរ។ នាងក៏ត្រូវចំណាយលើការធ្វើដំណើរ និងថ្លៃស្នាក់នៅផ្ទាល់ខ្លួននៅពេលចូលរួមកម្មវិធីពាណិជ្ជកម្ម ជំនួសឱ្យការទទួលបានការអនុគ្រោះពីម៉ាកល្បីៗដូចពីមុន។ រយៈពេលយូរនៃភាពអត់ការងារធ្វើបានបង្ខំឱ្យ Angelababy រឹតបន្តឹងខ្សែក្រវ៉ាត់របស់នាង និងរស់នៅជីវិតសាមញ្ញជាងមុន។ ថ្មីៗនេះ នាងត្រូវបានគេឃើញជាញឹកញាប់ញ៉ាំអាហារនៅតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ និងចេញទៅក្រៅដោយគ្មានអង្គរក្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK6gEQHFAlw6NO8wguMpEkC-ceRISgAPi16q1NELY83yNTQwZrux-8D7GjhrbRoqXSy9_Fbxkwub5NggFQ7QzqtD6hjFQAIBDenUW5eJPKChC6QUJMYQia7YWXCZxtb66twltFH1eX6XvaAwYxqCqla9T2-Yf7cmA_Qy-vvsKb0m-VuTBnOaqPFOViY9OV/s1921/image_2026-03-28_11-49-20%20(2).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ដោយសារតែការងារភាគច្រើនរបស់ Angelababy បច្ចុប្បន្នគឺជាព្រឹត្តិការណ៍ខ្នាតតូច និងមធ្យម ដែលមានការផ្សព្វផ្សាយព័ត៌មានមានកម្រិត វាពិបាកសម្រាប់នាងក្នុងការផ្លាស់ប្ដូរស្ថានការណ៍។ តារាស្រីរូបនេះបានបាត់បង់តំណែងរបស់នាងស្ទើរតែទាំងស្រុងនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ពីតារាកំពូលម្នាក់ នាងបានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់នាងត្រូវផ្សព្វផ្សាយតូបលក់អាហារដែលមានតម្លៃសមរម្យ និងលក់ទំនិញថោកៗនៅលើបណ្តាញសង្គម ដែលជាអ្វីដែលតារាល្បីៗលំដាប់ A មិនធ្លាប់ធ្វើពីមុនមក៕

Fan Bingbing ថតរូបជាមួយអ្នកដឹកនាំរឿង Squid Game បង្កឱ្យទស្សនិកជនភ្ញាក់ផ្អើល

0

ថ្មីៗនេះតារាសម្តែងចិន Fan Bingbing បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងបានចែករំលែករូបថតមួយសន្លឹកជាមួយអ្នកដឹកនាំរឿង Squid Game លោក Hwang Dong Hyuk។ ការជួបគ្នារវាងអ្នកទាំងពីរបានកើតឡើងនៅឯមហោស្រពភាពយន្តអាស៊ីលើកទី១៩។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ជាធម្មតាវាអាចគ្រាន់តែជាការជួបគ្នាធម្មតាមួយប៉ុណ្ណោះ ប៉ុន្តែវាគឺជាចំណងជើងដែលភ្ជាប់មកជាមួយរូបថតដែលទាក់ទាញចំណាប់អារម្មណ៍បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmqTjCUTsSGtMBBNOeh3V8xL94IUxYaZRVIdPAA8yGSGaS36m0kHmhVhP1qu55FIeg87ncn7uqUU3qJUDkIc3td4IKKIoxua0ua8QeC-exH4wK-MDGRC5ZzihYSSNArUCp3eQOe-JHMgTULcMWRwiBzGjy6otoRplR-IcnRpl2vUib5hK1nKly6EwabTGs/s2048/image_2026-03-27_16-02-42.png

Fan Bingbing បានពិពណ៌នាវាថាជា «ការជួបគ្នានៃស្មារតី និងភាពច្នៃប្រឌិត» ដែលបង្កឱ្យមានការសង្ស័យអំពីកិច្ចសហការដែលអាចកើតមានរវាងអ្នកទាំងពីរ។ សកម្មភាពរបស់ Fan Bingbing នៅពេលនេះ គឺកាន់តែគួរឲ្យកត់សម្គាល់ថែមទៀត ខណៈដែលអ្នកដឹកនាំរឿង Hwang ទើបតែបានប្រកាសពីគម្រោងភាពយន្តថ្មីមួយ ដែលមានចំណងជើងថា «KO Club»។ យោងតាមរបាយការណ៍ គំនិតដំបូងសម្រាប់រឿងនេះត្រូវបានបង្កើតឡើងដោយអ្នកដឹកនាំរឿងភ្លាមៗបន្ទាប់ពីភាពជោគជ័យយ៉ាងខ្លាំងនៃ «Squid Game»។ ស្គ្រីបឥឡូវនេះត្រូវបានបញ្ចប់ ហើយខ្សែភាពយន្តនេះកំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសតួសម្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSWuS7s3zTI4ouVYjLOp6i7sZJpKobRptyzGIOaiPC2U_HVzviiGfyQ0Isft8r_7fkihR2K74MJsMOvN8D6VS0wNc2lbv_x0YlAv9V9DLDvQx1Y7DU3Kspnk1CCaP-2zKqjmaTuf_xS_3CW2_OdO10ldV-f9hDrysZakSF73uSfaPHVRnMpjDZLuPv6oLp/s1000/image_2026-03-27_16-02-43.png
ទោះបីជាការអភិវឌ្ឍន៍ត្រូវបានពន្យារពេលដោយសាររឿងភាគដ៏ល្បីរបស់ Netflix ក៏ដោយ អ្នកដឹកនាំរឿង Hwang Dong Hyuk បានបង្ហាញជាយូរមកហើយនូវបំណងប្រាថ្នាចង់សម្រេចគំនិតដិតដល់នេះឱ្យបាន។ ខ្សែភាពយន្តនេះបានបំផុសគំនិតដោយអត្ថបទមួយរបស់អ្នកនិពន្ធជនជាតិអ៊ីតាលី Umberto Eco ដែលពិភាក្សាអំពីជម្លោះមួយជំនាន់ក្នុងសង្គមទំនើប។ អ្នកដឹកនាំរឿងរូបនេះថាខ្សែភាពយន្តនេះនឹងដោះស្រាយបញ្ហារសើបដូចជា បន្ទុកប្រាក់សោធននិវត្តន៍ វិសមភាពទ្រព្យសម្បត្តិ និងគម្លាតអំណាចនយោបាយរវាងជំនាន់នីមួយៗ ហើយអាចនឹងវ៉ាដាច់ «Squid Game»។ បន្ទាប់ពីដំណើរការជ្រើសរើសតួសម្តែងត្រូវបានបញ្ចប់ ការថតត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅនិទាឃរដូវឆ្នាំ ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgLlvC-5A18PwhHSLUfgHm1ivaFNaZVL3IwHkGhkz4JXa0LhPd0gQhyphenhyphenZcGG79_lw2_GpW8yWiccls6bZf2_-rIfgqrFPDCkXEklLsw7K51frbVSfPqgPiV9LckhmiS394lYQa4DsJU6tVfK1rcfruLRpK1-gYmatnEUGTPPJahLxZd7k2aLn_w6vRwne6c/s2048/image_2026-03-27_16-02-35.png

Fan Bingbing ធ្លាប់ជាតារាសម្តែងដ៏ល្បីល្បាញ និងជាបុគ្គលដ៏មានឥទ្ធិពលម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរឿងអាស្រូវគេចពន្ធក្នុងឆ្នាំ ២០១៨ សកម្មភាពរបស់នាងនៅក្នុងប្រទេសចិនត្រូវបានរឹតត្បិត។ ចាប់តាំងពីពេលនោះមក Fan Bingbing បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់នាងបន្តិចម្តងៗទៅលើគម្រោងសកលលោក ដើម្បីស្វែងរកឱកាសសម្រាប់ការវិលត្រឡប់មកវិញ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ Fan Bingbing បានឈ្នះពានរង្វាន់តារាសម្តែងស្រីល្អបំផុតនៅក្នុងពិធីប្រគល់រង្វាន់ Golden Horse Film Awards លើកទី៦២ របស់ តៃវ៉ាន់ សម្រាប់តួនាទីរបស់នាងនៅក្នុងខ្សែភាពយន្ត «Mother Bhumi» ។ ក្រៅពីការសម្ដែង នាងក៏ចូលរួមយ៉ាងសកម្មលើឆាកអន្តរជាតិផងដែរ៕

ខេត្តឈៀងម៉ៃជាប់ចំណាត់ថ្នាក់ទី១ មានខ្យល់កខ្វក់ខ្លាំងបំផុតនៅលើពិភពលោក

0

បើនិយាយពីខេត្តដែលមានខ្យល់កខ្វក់ខ្លាំងនៅប្រទេសថៃ គឺចៀសមិនផុតពីខេត្តឈៀងម៉ៃទេ រហូតដល់ជាប់ចំណាត់ថ្នាក់ទី១ មានខ្យល់កខ្វក់ខ្លាំងបំផុតនៅលើពិភពលោក បន្ទាប់ពីស្រុកជាច្រើនក្នុងខេត្តនេះគ្របដណ្តប់ដោយខ្យល់កខ្វក់យ៉ាងក្រាស់ប៉ះពាល់សុខភាព ។ រីឯទីក្រុងដេលី ប្រទេសឥណ្ឌា ស្ថិតក្នុងចំណាត់ថ្នាក់ទី២, ទីក្រុងយ៉ាំងហ្គន ប្រទេសមីយ៉ាន់ម៉ា ចំណាត់ថ្នាក់ទី៣ និងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចំណាត់ថ្នាក់ទី៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvquQO43k7FWdpiW3vMfFT5qzCvLpqBevgJceHoyQo8YyccXJw9RiEjzG9QZiTvEdhfX7k67WbWGGak8oowsGt5wBUGg61ChRxYDw9khsp69PbieoGe2s7VIlAooRc2IBH3Kt7pflE78DLA0cJ3ySJfxUNR7698Pub3lEmhThwbWqqP4VZQafMAVtaK3FU/s1280/photo_2026-03-28_09-22-11.jpg
យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រត្រួតពិនិត្យគុណភាពអាកាសធាតុពិភពលោក IQAir.com កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ខេត្តឈៀងម៉ៃ ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី១ មានខ្យល់កខ្វក់ខ្លាំងបំផុតនៅលើពិភពលោក ដោយមានសន្ទស្សន៍គុណភាពខ្យល់ (US AQI) កើនឡើងខ្ពស់រហូតដល់១៨៤ ដែលចាត់ទុកជាកម្រិតគ្រោះថ្នាក់ពណ៌ក្រហមប៉ះពាល់សុខភាពយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt2ZRCE-ww2LMKhZAle5NVVGNwLoB1v7c_xfcj8B2y8dmfJNumoIYLIUwrW5XE6p1qiaQKyJQ4tfxxv17lTNzqzlY8RkhtJ5AFbpCmSKUN6EZDQUH6ZeCTAMq1ZhWBTkA5sBUHMn8k-BYUzODHPcbgt3UZOhW8chJxlbnW2i-AceLvNJVoN_LZtOCcMK77/s1280/photo_2026-03-28_09-22-12%20(2).jpg
ការត្រួតពិនិត្យបង្ហាញថា កម្រិតភាគល្អិតធូលី PM 2.5 នៅទីរួមខេត្តឈៀងម៉ៃ បានកើនឡើងខ្ពស់ដល់១០២.២មីក្រូក្រាមក្នុង១ម៉ែត្រគូប ប្រសិនបើប្រៀបធៀបជាមួយកម្រិតភាគល្អិត PM 2.5 ស្តង់ដាររបស់អង្គការសុខភាពពិភពលោក (WHO) គឺខ្យល់កខ្វក់នៅខេត្តឈៀងម៉ៃពេលនេះខ្ពស់ជាងការកំណត់រហូតដល់ជាង២០ដង ។ កំណើនខ្យល់កខ្វក់បណ្តាលឱ្យខេត្តនេះគ្របដណ្តប់ដោយផ្សែងអ័ព្ទយ៉ាសក្រាស់ រហូតដល់មើលមិនឃើញផ្លូវឆ្ងាយៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQOGEZLVQGZ623aQXmN6MbleNeo3e7psR2L80nRR7nC57GCEWDJagjuO4qhvyGjnbBOiu01xoeGvmjGs8RGMuvAJs0_RK-1Ro8HZoNutFk0AQm0QNNXkiAC6a0RRVVIEU4X-gLCqru0-gqOPPRcoXw-9dcKjLh7Uj_q59cL0WmUbu4B2Uv47WIrN9gJ01z/s1280/photo_2026-03-28_09-22-12%20(3).jpg
បញ្ហាគួរឱ្យព្រួយបារម្ភបំផុត គឺស្រុកឈៀងដាវ គ្របដណ្តប់ដោយខ្យល់កខ្វក់ខ្លាំងជាងគេ បើតាមការត្រួតពិនិត្យគុណភាពខ្យល់របស់នាយកដ្ឋានគ្រប់គ្រងខ្យល់ពុលតាមរយៈវែបសាយ AIR4THAI.COM បង្ហាញថា កម្រិតធូលី PM 2.5 នៅស្រុកឈៀងដាវ កើនឡើងដល់១៨៣.៦មីក្រូក្រាមក្នុង១ម៉ែត្រគូប ។ វាធ្វើឱ្យស្រុកនេះក្លាយជាតំបន់ពណ៌ក្រហមមានខ្យល់កខ្វក់យ៉ាងខ្លាំង បន្ទាប់មក គឺឃុំឆាងផឿក ស្រុកមេជែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnKPh7HbGZkoRvSzL85Nb2g0xJ6tJrwW0ihKXKFn3-kU_IBQV0ORh6ueaViiOAHWqiYLDiNoAC0e2Aun8qnYcV-AwLuKyQ_tj0nhTF3rVihy4ujl78MYoYw7MQD5L1l11CZcqj1G1Z7wtJirrP9HrXbzZNKsK065_TlZd1wlGTxGJsciauCpr5gKMmKKb1/s960/photo_2026-03-28_09-22-12.jpg
មន្ត្រីក្រសួងសុខាភិបាលថៃបានជូនដំណឹងបន្ទាន់ទៅកាន់ពលរដ្ឋ ជាពិសេស អ្នកប្រឈមនឹងផលប៉ះពាល់សុខភាពខ្លាំងដោយសារខ្យល់ពុល រួមមាន ៖ កុមារតូច មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺផ្លូវដង្ហើម ត្រូវចៀសវាងស្ថិតក្រោមកំដៅថ្ងៃ ឬហាត់ប្រាណជាដាច់ខាត ព្រមទាំងណែនាំឱ្យពលរដ្ឋគ្រប់រូបពាក់ម៉ាស់ការពារខ្យល់ពុលគ្រប់ពេលចេញទៅខាងក្រៅ, បិទទ្វារ-បង្អួចផ្ទះឱ្យជិត និងតាមដានស្ថានការណ៍អាកាសធាតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Q_H-jBQcOmLltXHljIohEimT56zL795xTPGBmr5Z58S2JlIkWXimrgK-uT8eKe7iNMv-gGHOIO-HtDWbKF3o2-ZdMnPedFRs5T4y7HeQIAGtex8Uk9Wvu-fcsS36TfJOzqrKxyeN_2vybruWhdb2jq0xwlgT00ix6zGRlGvdaTgbEa5Evnmt9COY5sRH/s1280/photo_2026-03-28_09-22-13.jpg
ក្រៅពីនេះ មន្ត្រីក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋយកចិត្តទុកដាក់សង្កេតអាការៈរបស់ខ្លួន បើខុសប្រក្រតី ដូចជា ៖ ក្អករ៉ាំរ៉ៃ ពិបាកដកដង្ហើម រមាស់ភ្នែក និងណែនដើមទ្រូង ត្រូវប្រញាប់មកជួបគ្រូពេទ្យជាបន្ទាន់ ដោយក្រសួងសុខាភិបាលសង្ឃឹមថា នឹងមានការចាត់វិធានការគ្រប់គ្រងការដុតកាកសំណល់នឹងជួយកាត់បន្ថយខ្យល់ពុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhioEHPWM0wRZbKOhAQBu7mjpHOyrwU51uCJVlQRyRFfoRF1vN3M7ZpriBLruwpAuqNMLlVPxBNnriJ3Wy-2pECfYH2p_NwwK7QtjLctk4KlGw6imGxWbIhPXzgVm_d195Kv8h6msjegiuM9ZgH5AvSWcSSn2mnRngAXWn-8XTCwQToDwkNj5DTfN1PEIgh/s1280/photo_2026-03-28_09-22-14.jpg

គួរបញ្ជាក់ថា ក្រៅពីប្រឈមនឹងខ្យល់កខ្វក់ខ្លាំង នៅស្រុកផ្សេងទៀតរបស់ខេត្តឈៀងម៉ៃគ្របដណ្តប់ដោយបរិយាកាសអួរអាប់ដោយសារភ្លើងឆេះព្រៃ ។ កាលពីថ្ងៃទី២៧ ខែមីនា ផ្ទៃមេឃនៅស្រុកហត និងស្រុកអមកយ ប្រែពណ៌គួរឱ្យខ្លាច ដែលធ្វើឱ្យពលរដ្ឋបារម្ភពីស្ថានការណ៍ខ្យល់ពុល និងភ្លើងឆេះព្រៃ ពួកគេសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះជាបន្ទាន់ដើម្បីកុំឱ្យរងផលប៉ះពាល់កាន់តែខ្លាំង ៕

កងទ័ពថៃនៅរឹតតែផ្គើនពង្រាយទូរកុងទឺន័របន្ថែមទៀតនៅឃុំថ្មដា ខណៈកម្ពុជាដឹកនាំអន្តរជាតិចុះពិនិត្យមើលស្ថានការណ៍ដោយផ្ទាល់ភ្នែក

0

កងទ័ពថៃ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានយកកុងទឺន័រចំនួន៣ទូរបន្ថែមទៀតមកដាក់ពង្រាយនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីព័ទ្ធយកទឹកដីកម្ពុជាដោយខុសច្បាប់ ។ នាថ្ងៃទី២៧ ខែមីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអ្នកតំណាងអន្តរជាតិជាច្រើនប្រចាំកម្ពុជា ចុះពិនិត្យមើលស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ (ឬច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ដើម្បីឱ្យអន្តរជាតិបានឃើញផ្ទាល់ភ្នែកពីការបំពានរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEits3Nsj2nU2neetgnJj8nC9Zez2ig4RTD3s7HYr8kVZXdAx-s1lERSb2lRJvRj9hNfmQEcV86YzOvtV_HsdX0CP-P3gbZIUL5qPaiUmUjAI1cZ-k1Tx0syPkAw8-4znvjBNS9uj8jR7PAcg-KFObwh0Z9I6kIwoS_Uk5UFtl1RXl3czJUpU04Bx8f-veeT/s1206/656322611_1341136611375950_2020262892257956_n.jpg

បើតាមការលើកឡើងរបស់អាជ្ញាធរមូលដ្ឋានកម្ពុជា គឺកងទ័ពថៃបានយកកុងទឺន័រចំនួន៣ទូរ មកដាក់ពង្រាយបន្ថែមទៀតលើទូរកុងទឺន័រចាស់ជាង៥០ទូរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែមីនា ដែលមានចម្ងាយប្រហែល៨០០ម៉ែត្រចូលមកក្នុងទឹកដីរបស់កម្ពុជា ។ នេះជាទីតាំង១ ក្នុងចំណោមទីតាំង២ ដែលថៃបានពង្រាយកុងទឺន័រ និងបន្លាលួស បន្ទាប់ពីកម្ពុជា-ថៃឯកភាពគ្នាលើបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikAsDauDSO_N9ibi_1MjoqGbAt_Gy2aML8dV2Tp5JfU39RqxEG09HLhT1fJqLLrjCRpdSiDc70x88l93-4guMNrIUidNrqiLcKqSqUeKR4CbIaFWwUaFD1ULHNtUIt3gBahX5AkXC4G_WdxwUUZE1tkqUB0iCD_lLhH17HQadpwIewAEnK_MiqQ9AYRCp4/s1280/656424739_1341136754709269_515940563762572732_n.jpg

នាថ្ងៃទី២៧ ខែមីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ (ច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកងទ័ពថៃបានរាយបន្លាលួស និងដាក់កុងទឺន័រចំនួន៣បន្ថែមទៀតកាលពីថ្ងៃទី២៦ ខែមីនា ដើម្បីបិទផ្លូវជាតិលេខ៥៥ បិទផ្លូវចូលផ្ទះសម្បែង និងដីធ្លីរបស់ពលរដ្ឋភៀសសឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidOubJioV6DabST1w53JyBqbzLI-DzrmYfTOQSOm4qokuhsF9zygUDAN9IGMSoyMyBdUNqWMDk_STnsshgJDY1jbT37yMbvIREbB8X5Vhu6ieBTUbC4Bp_EISf6lgsZxkYTgF8QUYqPbAbCC_qP9gY4g8dlYRtSZownktkNKrl7ALwSxzorJm-EYRht1Ru/s2048/657458098_1341136781375933_1306853552861449224_n.jpg

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា កម្ពុជាពិបាកនិយាយគ្នាជាមួយអ្នកមានអំណាចខាងកងទ័ពថៃ ខណៈកម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែភាគីថៃមិនស្តាប់តាមការអំពាវនាវរបស់កម្ពុជាឡើយ ។ ទោះជាបែបនេះ កម្ពុជាមិននៅស្ងៀមទេ ហើយថៃក៏មិនអាចបិទមាត់កម្ពុជាបានដែរ គឺកម្ពុជាបានបន្តនីតិវិធីការទូតដើម្បីឱ្យដឹងដល់ពិភពលោក ។
រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ភ្ជាប់ការប្តេជ្ញាចិត្តមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនានា ដោយប្រកាន់ភ្ជាប់នុវគោលជំហរជាគោលការណ៍របស់កម្ពុជាថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVqMs5sTR6NG7grVODXGv49Je_OWDfjcrEnEXj5FhRUYqACV6x3vwFUzaiMGf5Jk1sVjWISITrHKulM_ARyNoEX0r_jJ01h28Av4gi8Mj4BILle_18uAIfxdwhWmCITu4Tw6XBaJeSGyFg0q-3Ae1jdvhXrg6OyFryKtAqyN0CZ5ZMC9xhWx9ZFAFbx5j5/s1280/657582920_1341136571375954_3963505448581146134_n.jpg

យោងតាមវីដេអូបង្ហោះក្នុងបណ្តាញសង្គម ដំណើរទស្សនកិច្ចនាថ្ងៃទី២៧ ខែមីនា តំណាងអង្គទូត និងអង្គការអន្តរជាតិបានឃើញដោយផ្ទាល់ភ្នែក និងថតរូបភាពសកម្មភាពកងទ័ពថៃដំឡើងទង់ជាតិ ដែលរំលោភបំពានលើទឹកដីកម្ពុជាផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilCnVuFl69N_IcyuGOMYaRcR9uR9KN_l9A2kKjMuxYBk23uW8GeYx2x1P076y-ys_2wcibh_0bcuFPCQmDDqM-MYqx7jjjv8t5l2Q5rsBNLa1vY6kV3lMZY62lN5BtoPZtRmaY9m1Fkvr50NH0pJ_OcAU7fIGJNdQvhXuuFKY_A1llXj1hwKib_0WmXLey/s1634/658793168_1341140871375524_4135259689382304196_n.jpg
គួរបញ្ជាក់ថា មេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាត ប្រទេសថៃ លោក ថាំម៉ានូន វ៉ាន់ណា ព្រមានថា សង្គ្រាមលើកទី៣ ជាមួយកម្ពុជាអាចនឹងកើតឡើង ដោយលោកចោទប្រកាន់កម្ពុជាចល័តកងទ័ព និងបាញ់ញុះញង់ចូលទឹកដីថៃជាបន្តបន្ទាប់ ។ ការព្រមាននេះ បន្ទាប់ពីមេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាត បាននាំគណៈប្រតិភូកងទ័ពជើងទឹក និងអ្នកសារព័ត៌មានចុះពិនិត្យស្ថានការណ៍នៅព្រំដែនខេត្តត្រាត កាលពីថ្ងៃទី២៦ ខែមីនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivbIZYzGhIznYmnQe6GivvUXHQX8ajYdBuJMMCVlYo8i6EjLQd3UkdEa-cwVRNHgM15loctRQGbNo8QyYjQpw6pfY2F6pMaaOjS8Nj8N8pMPAmXeSOjYYp1FE_FOjJ1rdLSturIrQzXvo-KO3FLsEjox_XkZ7IH718vvhShTyEJubLDBiNL92Ogg1ivgrK/s1280/659212113_1341384588017819_286091893970067279_n.jpg
ក្នុងការចុះពិនិត្យស្ថានការណ៍នៅព្រំដែនខេត្តត្រាត លោក ថាំម៉ានូន បាននាំគណៈប្រតិភូកងទ័ពជើងទឹក និងអ្នកសារព័ត៌មានពិនិត្យមើលអគារកាស៊ីណូដែលត្រូវបានកងទ័ពថៃបំផ្ទុះគ្រាប់បំផ្លាញខ្ទេចខ្ទី ព្រមទាំងពិនិត្យមើលកុងទឺន័រដែលកងទ័ពថៃដាក់ពង្រាយលើទឹកដីកម្ពុជា ៕

នេះអាចជាមូលហេតុដែល Zhao Lusi ពុំទាន់អាចសម្តែងក្នុងខ្សែភាពយន្តថ្មី

0

នៅថ្ងៃទី២៦ ខែមីនា សារព័ត៌មាន Sina ដោយដកស្រង់ប្រភពព័ត៌មានក្នុងឧស្សាហកម្មកម្សាន្តបានរាយការណ៍ តារាសម្តែងដែលកើតក្រោយឆ្នាំ១៩៩៥ មិនបានសម្តែងក្នុងខ្សែភាពយន្តណាមួយអស់រយៈពេលជាង ៤០០ ថ្ងៃ។ ទោះបីជានាងអះអាងថាកំពុងរង់ចាំស្គ្រីបល្អក៏ដោយ តាមពិតទៅ នាងត្រូវបានបដិសេធដោយក្រុមការងារភាពយន្តជាច្រើន ហើយត្រូវបានចាត់ទុកថាជាបេក្ខជនដែលមានហានិភ័យខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNYZWV-5CzFoUwaBb2yXDIhYp_5Nlz6Bzat0FHJqCBSx0oZlgbq6PLzDgw8o2R-zMfNk1iss88K8lhLb6K8EDcYXqgxIiFqapLuspWllk8aFLF7AUTe8fC_xqLBctJ4v66U4vBcnBCwTRqMQO9_ZsFjUFULZcgrZQUGgQ9BxNvSnOUphZLzH0QVV9GBExU/s1440/image_2026-03-28_10-56-34%20(2).png
ដំណឹងនេះបានធ្វើទស្សនិកជនជាច្រើនបានលើកឡើងថាជា Zhao Lusi ដែលក៏បានអវត្តមានពីអេក្រង់ទូរទស្សន៍អស់រយៈពេលយូរមកហើយ។ ពីមុន តារាស្រីរូបនេះបានពន្យល់ថា ហេតុផលរបស់នាងដែលមិនវិលត្រឡប់មកថតវិញគឺដើម្បីជ្រើសរើសស្គ្រីបដែលមានគុណភាពខ្ពស់ជាង។ Zhao Lusi ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺដាច់សរសៃឈាមខួរក្បាលកម្រិតស្រាល និងជំងឺធ្លាក់ទឹកចិត្តនៅចុងឆ្នាំ ២០២៤ បន្ទាប់ពីមានជម្លោះជាមួយក្រុមផលិតរឿង «Almost Lover» និងក្រុមហ៊ុនគ្រប់គ្រងចាស់របស់នាង។ តារាស្រីរូបនេះបាននិយាយម្តងហើយម្តងទៀតអំពីការត្រូវបានគេប្រព្រឹត្តដោយអយុត្តិធម៌ ហើយបានបដិសេធមិនថតឈុតឆាកដែលនៅសល់នៃគម្រោងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTKrAn5Ud0IzEMz9KdJ54JmINvM4GvhCIi5OGQha6VwRE-O0d8QDXnkJ2i5Uq7ALySsiNI7ioucvQUKdgBCWHBnzQKijliPhQAOgUjuSe6zwnGRz3LXbMwFGAq_XzFPFi5IJXkk5fW2cSOUIJfNnZwNWAP_SAWG0345q2iS8a2Th8NO98qeoK62UVZcu3X/s1553/image_2026-03-28_10-56-34.png

ពេលដឹងថាខ្សែភាពយន្តនេះអាចត្រូវបានកែសម្រួល និងចាក់ផ្សាយដើម្បីទូទាត់សងថ្លៃដើម នាងបានធ្វើការកត់សម្គាល់បែបចំអកដោយណែនាំថាក្រុមការងារនិងអ្នកវិនិយោគគួរតែទទួលខុសត្រូវចំពោះផលវិបាកដោយខ្លួនឯង។ សេចក្តីថ្លែងការណ៍ និងអាកប្បកិរិយាទាំងនេះបានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងឆាប់រហ័សនៅក្នុងមតិសាធារណៈ។ សមាជិកមួយចំនួននៃក្រុមការងារភាពយន្តបាននិយាយចេញមកបង្ហាញពីការខកចិត្តរបស់ពួកគេ ដោយអះអាងថាតារាដូចជា Zhao Lusi មានប្រាក់ចំណូលខ្ពស់ ដូច្នេះការបញ្ឈប់គម្រោងនឹងមិនមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់នោះទេ។ ចំណែកបុគ្គលិកជាច្រើនដែលធ្វើការនៅពីក្រោយឆាកពឹងផ្អែកលើប្រាក់ខែពីក្រុមការងារភាពយន្ត ហើយនៅពេលដែលគម្រោងមួយជាប់គាំង ពួកគេឃើញថាខ្លួនឯងគ្មានប្រាក់ខែ ដោយប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងក្នុងជីវិតរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh55Dukmo4JO8A1RUFP32qHWvR7iKUJAT4T_HO5KCdODg0kN2Fau0An13T8FWWydMzUDn5J2ZVs5z5jIylMmhyphenhyphenen3QuyBfQGPy-emRUbU5Pf9LQ__HEULzU0tZZezFb_0qZQjTJU5uNFCEkaiGrukcpdwc3dP_ur4T2xGyyNN_jRHOSiksAPpYqbMmSWbh3/s1620/image_2026-03-28_10-56-35%20(2).png
យោងតាម QQ Zhao Lusiមិនបានចូលរួមក្នុងគម្រោងភាពយន្តថ្មីណាមួយអស់រយៈពេលជាងមួយឆ្នាំហើយ។ ប្រសិនបើនាងសម្រេចចិត្តវិលត្រឡប់មកអេក្រង់វិញ ទស្សនិកជននឹងត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២៧ ដើម្បីឃើញនាងសម្តែងក្នុងតួនាទីថ្មីៗ។ ក្នុងអំឡុងពេលអវត្តមានរបស់នាង មិត្តរួមការងារជាច្រើននៃជំនាន់ដូចគ្នា ដូចជា Tian Xiwei, Wang Churan, Song Zuer, កំពុងបង្កើតជំហររបស់ពួកគេយ៉ាងឆាប់រហ័ស និងបន្សល់ទុកនូវចំណុចដ៏សំខាន់មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRIXqQBD0L9jCU1U-R4YRp1PYAKxrs520oqKx6X3uu6vtc04hlolRLhmLesCCsOYp0YngyeAbSEi4SJ5JZqR8FP46YTc7GQYWD1oZw0NOYKDV6RZfV5bwdbp0CqPGdtaKqmPDCKxU1EDTAFAkOPfh9dQooFGBZO6QYMa1O6mR2adyGqZlrQEs5TPoGeeuY/s1440/image_2026-03-28_10-56-35.png

បច្ចុប្បន្ននេះ Zhao Lusi ភាគច្រើនបង្ហាញខ្លួននៅក្នុងការផ្សាយផ្ទាល់ដើម្បីជជែកជាមួយអ្នកគាំទ្រ ឬផ្សព្វផ្សាយផលិតផលសម្រាប់ម៉ាកយីហោដៃគូ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនជឿថានាងកំពុងផ្លាស់ប្តូរទៅរកការក្លាយជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយរកប្រាក់ចិញ្ចឹមជីវិតដោយការលក់ផលិតផលតាមអ៊ីនធឺណិតដល់អ្នកគាំទ្ររបស់នាង។ កង្វះគម្រោងភាពយន្តដែលស៊ីសង្វាក់គ្នាមិនត្រឹមតែប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យតារាស្រីរូបនេះងាយនឹងរងភាពចម្រូងចម្រាសទៀតផង ព្រោះនាងតែងតែបង្ហាញអារម្មណ៍ និងប្រាប់អ្នកគាំទ្ររបស់នាងដោយផ្ទាល់៕

ប្អូនប្រុស ទេព បូព្រឹក្ស ថាការថតនៅប្រាសាទគឺមានភាពងាយស្រួលប៉ុន្តែត្រូវឆ្លងកាត់ការអនុញ្ញាតនិងធ្វើតាមក្បួនខ្នាត

0

លោក ទេព និមិត្ត ហៅប្រុសពេជ្រ ដែលជាប្អូនប្រុសរបស់តារាចម្រៀង ទេព បូព្រឹក្ស បានដឹកដៃភរិយារបស់ខ្លួនដែលទើបរៀបការហើយថ្មីថ្មោងចូលក្នុងកម្មវិធីផតខាស់របស់ ខេ។ នៅក្នុងការសម្ភាសន៍នេះទស្សនិកជននឹងបានដឹងកាន់តែច្រើនពីទំនាក់ទំនងនៃការចាប់ផ្តើមរបស់អ្នកទាំងពីរនិងការងារដែល និមិត្ត កំពុងតែធ្វើនាពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUeuB6MP3HVhyCmgLTK7AgriTiGFwO8N8KLkusBXpT_XgwfidXhir6x6fZ56XKp5fJaPReYIusKyqrcWjxA0fyjL-BgmBqHUbB7Y_N_8a0cmjsg9X0T1H291FSG2LibvEadMS6taDgulsJ5NKXQKvxKg8UX3QwkQvzolAe_qhHIGbxnYV5VHlheMKkHamE/s2048/image_2026-03-28_10-12-44.png
លោក ទេព និមិត្ត បានបង្ហើបថាការងារដែលខ្លួនស្រលាញ់បំផុតគឺជាអ្នករាំ ប៉ុន្តែអាចធ្វើការងារជាច្រើនទៀតនៅក្នុងអាជីពសិល្បៈ។ គម្រោងដែលធំៗបំផុតដែលលោកបានធ្វើគឺជាការថតបទ «ទេពរាជ»។ ទាក់ទងនឹងការថតនៅប្រាសាទដែលមនុស្សមួយចំនួនចាត់ទុកថាពិបាកនឹងថតប្អូនប្រុសរបស់តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហើបថាកន្លែងទេសចរណ៍ដែលមានប្រាសាទនានាគឺអាចថតបានទាំងអស់ប៉ុន្តែស្ថិតនៅក្នុងកម្រិតមួយដែលយើងត្រូវធ្វើឱ្យត្រឹមត្រូវតាមក្បួនខ្នាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBv1VlnGaTjmYKRE2RchlCAj59HbAVB-GHHbhJXHrG5ujS0YHjxH40fryt3abxxD_uTV5CKXom8Cri6qoJBQ73k8gJUutl75S0B9aUDkr0oZ40zk1uK5mtu4e2dhO7zhlFTGytZUl07_VhRRZfMBBC5o9f47W_Vw94HPtRDdyo1_bVaEwlCuAYTyZuR5Lh/s2048/image_2026-03-28_10-12-51.png

ត្រង់ចំណុចនេះ ទេព និមិត្តពន្យល់ថាយើងត្រូវមានលិខិតសុំអនុញ្ញាតត្រឹមត្រូវ សំលៀកបំពាក់ឱ្យត្រូវនឹងវប្បធម៌ខ្មែរយើងដែលមានន័យថាមុនពេលទៅថតគឺត្រូវឆ្លងទាំងអស់ទាំងសុំការអនុញ្ញាតពីក្រសួងវប្បធម៌ អាជ្ញាធរអប្សរា សុំយោបល់ពីលោកគ្រូអ្នកគ្រូផ្នែកសិល្បៈបុរាណ។ និមិត្ត បន្តទៀតថា ទាក់ទងនឹងអត្ថបទបទចម្រៀងក៏ត្រូវស្នើសុំឱ្យក្រសួងដឹងឮស័ក្តិសមនឹងការថតនៅប្រាសាទឬអត់ ហើយក្នុងនោះសំលៀកបំពាក់ក៏ត្រូវឆ្លងកាត់ដែរថាត្រូវតាមក្បួនខ្នាតខ្មែរឬអត់។ ជាឧទាហរណ៍មួយ និមិត្ត ថាបើយើងស្លៀកពាក់សម័យ ហើយអត្ថន័យពីស្នេហា ឬអត្ថន័យផ្សេងៗដែលខុសហើយថតនៅមុខប្រាសាទជាធម្មតាគឺមិនអនុញ្ញាតនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiptWorAEuoNwWkP7fn2uySTPuWVXRW1SZRxplfhgcaLMDMRYHhv_Z0_Ds_ggm130zgPrlNnqr89PIHnPSZG_TX_YW-m1kOfV7U9geI6A9bIMpJQ1BYmDanh_4S_uu5jsF9FEt7472GY2fz88gwDoLYoMWLBouF6Xtvdjib7o7EoFVjP_5IpkJqOsR59Twl/s2048/image_2026-03-28_10-12-37.png
លោក ទេព និមិត្ត ថាសម្រាប់លោកឱ្យពិបាកគឺមិនពិបាកទេក្នុងការថតឱ្យតែយើងធ្វើឱ្យត្រូវតាមក្បួនច្បាប់ហើយមានការស្នើសុំត្រឹមត្រូវ មានពេលវេលាច្បាស់លាស់។ លោកក៏សង្កត់ធ្ងន់ដែរថាខាងក្រសួង ខាងអាជ្ញាធរអប្សរា គឺពិតជាចង់ឱ្យយើងផ្សព្វផ្សាយពីប្រាសាទ ពីវប្បធម៌ ប៉ុន្តែក្នុងកម្រិតមួយឱ្យបានត្រឹមត្រូវ៕

កូវីដប្រភេទថ្មី “cicada” កំពុងឆ្លងរីករាលដាលក្នុងប្រទេសថៃ

0

មេរោគកូវីដប្រភេទថ្មី “Cicada” មានអត្រាឆ្លងខ្លាំងខ្ពស់ជាង កូវីដ១៩ ដែលបច្ចុប្បន្ននៅក្នុងប្រទេសថៃកំពុងមានការរីករាល ខណៈក្រសួងសុខាភិបាលថៃ បានបិទព័ត៌មានពីចំនួនករណីឆ្លងមេរោគនេះ។

វីរុសកូវីដបំប្លែងខ្លួនCicada ឬ BA.3.2 ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន២៣ហើយរួមមាន អូស្ត្រាលី អាល្លឺម៉ង់ និងអាមេរិក ជាដើម។

ឈ្មោះវីរុស Cicada បានមកពីឈ្មោះសត្វល្អិតដែលលាក់ខ្លួននៅក្រោមដីអស់ជាច្រើនឆ្នាំ ដែលទើបតែលេចវត្តមានឡើងវិញ។

ចំពោះរោគសញ្ញាវិញ កូវីដប្រភេទ “Cicada” បណ្តាលឱ្យឈឺបំពង់កខ្លាំង ក្អកស្ងួត អស់កម្លាំង ហៀរសំបោរ តឹងច្រមុះ ឈឺក្បាល គ្រុនក្តៅ រងាញាក់ ឈឺសាច់ដុំ និងរាកជាដើម។

តែយ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយ ដែលអះអាងថា វីរុសនេះបណ្តាលអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ឬបាត់បង់ជីវិតនោះទេ៕

 

នៅសុខមិនចង់! អ៊ូហ្គង់ដា ចេញមុខឈរខាងអ៊ីស្រាអែលត្រៀមវា.យអ៊ីរ៉ង់

0

ឧត្តមសេនីយ៍ Muhoozi Kainerugaba អគ្គមេបញ្ជាការកងកម្លាំងការពារជាតិប្រទេសអ៊ូហ្គង់ដា បានចេញមុខប្រកាសចំៗជាសាធារណៈថា បើអ៊ីរ៉ង់មិនព្រមបញ្ចប់សង្រ្គា.មឆាប់ៗនេះទេ កងកម្លាំងរបស់អ៊ូហ្គង់ដានឹងចាប់ផ្តើមចូលរួមក្នុងសង្គ្រា.មនោះដោយនៅខាងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ងជាក់ជាមិនខាន ។ ការប្រកាសនេះធ្វើឡើងតាមរយៈការបង្ហោះសំណេរនៅបណ្ដាញសង្គម X របស់លោក Kainerugaba ផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuCH1vcaWzsr_20KCPa4yNBwN6jrxgcFTTldcThQFkDeM9GA708ZHR1QVD4PX7vo5OlPrc8FNexLqoXgaJHsfCv9HUwIGNVwkDzZyN_yVeaHfDGCVa7YF1NQpTf_NahhB17eC8Qo3qNHmWahy57wVm0_XvpBKJASxJ539VpW6uwqtGoC6EhaCHF5at7DCz/s1280/photo_2026-03-27_13-10-29.jpg
តាមរយៈសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចខាងលើ លោក Kainerugaba បានផ្ដល់ការព្រ.មានដល់អ៊ីរ៉ង់ថា ការប៉ុនប៉ងណាមួយដើម្បី “បំផ្លាញ ឬកម្ចាត់” អ៊ីស្រាអែល នឹងទាញឲ្យប្រទេសអ៊ូហ្គង់ដាចូលទៅក្នុងសង្គ្រាមនៅខាងអ៊ីស្រាអែល។ លោកបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ូហ្គង់ដា នឹងចាប់ផ្តើមចូលរួមក្នុងសង្គ្រាមនេះ ប្រសិនបើអ៊ីរ៉ង់មិនបញ្ចប់វាក្នុងពេលឆាប់ៗខាងមុខនេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXkBjr6A4EOWH2lpg2vB5if2KKUzAbgrR9wiLx4aWOuWlj4D5tr7nptfyV27LJ05TqXiO3DU10l3EYyu_63dtHiSKUrpAl5jfqrQ35n9-aN02DqOldyFCpEle9zKSxLmZ6U1wgvcRN6ZL8NSmJrb5XTkfanhYbi-IvNJpDc8aB9sXxY6Y0GeS4KUTz93BH/s822/photo_2026-03-27_13-10-28.jpg
គួរជម្រាបថា ការកត់សម្គាល់របស់អគ្គមេបញ្ជាការកងកម្លាំងការពារជាតិប្រទេសអ៊ូហ្គង់ដា បានកើតឡើង ខណៈដែលការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាបន្តកើនឡើងឥតឈប់ឈរ ដែលបង្កើនការព្រួយបារម្ភអំពីថាតើនឹងមានប្រទេសណាផ្សេងទៀតអាចចូលរួមពាក់ព័ន្ធក្នុងបញ្ហាសង្រ្គាមជាមួយអ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCf3qcErb2W5ptDpcheq47W-en1NSnTuFB3JUBVlYP9CFOeu-WtgJ206Z77ju0g12NvJ0Gk5acxVV0EOobFYAGACZJS_9qIvJiseK3UPVzzyFS7RbXgSWBpKe1HfYLlzDhY4Xb-xZQy9Y54Pa1GoYXi79rKBlztwzPp5mu3QifwCeIINUNSh9iL_UEoVDi/s1000/photo_2026-03-27_13-10-29%20(2).jpg

ទោះជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ជាផ្លូវការពីរដ្ឋាភិបាលអ៊ូហ្គង់ដាថាពួកគេមានគម្រោងចូលរួមសង្គ្រាមនោះទេ។ អ្នកវិភាគកត់សម្គាល់ថា លោក Kainerugaba ត្រូវបានគេស្គាល់ថាជាអ្នកធ្វើសេចក្តីថ្លែងការណ៍សាធារណៈដ៏រឹងមាំ និងជួនកាលញុះញង់ ហើយការអត្ថាធិប្បាយរបស់លោកអាចមិនតំណាងឱ្យគោលនយោបាយជាតិផ្លូវការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgMctP4Guog1QUVzml554eTh7IWtkW8NTRNiAVq-OKt8v-PI5jXqD8cDTDJQ-3jk2n4A1N_9XRwwW52E7iVt-qSlsUK8iloPBT30jbxf6hWtBbHlMnmeLlg_X_HCw6WE7p7BG5ZK9LdG8eKleEAaawtDqLPiHBfkfI_lATZhE-Y0_ldYiZ0j4JQZxr_f_T/s800/photo_2026-03-27_13-10-29%20(3).jpg

ជំហរផ្លូវការរបស់ប្រទេសអ៊ូហ្គង់ដាជាទូទៅបានសង្កត់ធ្ងន់លើការទូត និងការសន្ទនា ដោយមន្ត្រីរដ្ឋាភិបាលពីមុនបានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីជាជាងការកើនឡើងផ្នែកយោធា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnQl8oDA4vBzzDY-rbIAfdK7stmN3ColIjp_ah9pIUAhj7yQbMYfH3OqnQl-VzljRtU0yGCek1yXbSyfdGwkUjanmEe7lRJgD4phLDoBo0WkE_JOorO03USq-_0r13CFhtOXMM8uasUuxG0intrFmXhEA3DjokLPGrUcBdX3S1EtSyuSB1fJtlIxyEYGur/s695/photo_2026-03-27_13-10-28%20(2).jpg
អ្នកជំនាញនិយាយថា សេចក្តីថ្លែងការណ៍នេះឆ្លុះបញ្ចាំងពីសញ្ញានយោបាយ និងការគាំទ្រ ជាជាងការប្តេជ្ញាចិត្តផ្នែកយោធាភ្លាមៗ។ យ៉ាងណាក៏ដោយ វាបង្ហាញពីរបៀបដែលជម្លោះអាចទាក់ទាញតួអង្គមកពីខាងក្រៅតំបន់ ប្រសិនបើភាពតានតឹងបន្តកើនឡើង។

បដិមាព្រះឥសូរដ៏ធំជាងគេនៅកម្ពុជា បានចាប់កំណើតឡើងវិញក្រោយបែ.កបាក់ជាង១ម៉ឺនបំណែក

0

ពិតជាអស្ចារ្យណាស់! ក្រោយចំណាយរយៈពេលអស់ជាង ៥ឆ្នាំ នៅទីបំផុត ប្រតិមាព្រះឥសូរ ដែលជាបដិមាដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានកម្ពស់រហូតដល់ ៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោន និងមានការបែ.កបាក់ដល់ទៅជាង ១ម៉ឺនបំណែកមកពីកោះកេរ្ដិ៍ បានចាប់កំណើតឡើងវិញក្រោយជួសជុលរួចរាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWRs3Anx-0P5QGo3Pdt8c3rrazKtEtlgBKvqJomRwOo8Kzbysh9CalYLXEfjeiPYGkE7wXy3piKaD1gYTVb6mCNPtlkakiPZx5U2ncbDLwajiQJ3ZoF5KW5afqKQ2v4dQp7wYVF4BdpkerNh_DQZFG1wAn8UFIOTZ3btThGaDWccAQGrjmAYHhUa20-sc7/s1280/photo_2026-03-27_14-08-57.jpg
យោងតាមការបង្ហោះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាព ចូលរួមក្នុងពិធីអបអរសាទរការបញ្ចប់ការជួសជុលដោយជោគជ័យនៃប្រតិមាព្រះឥសូររាំដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijuyWLxVurAlyaYn04fODdcRTLfvWiRCGr-8Awt-fx8TH9eF7lpQrb5kgI-49shm5C78ZHKovlrBPC1fDjxc9uAXyM_xwo4sWeBIRq7fjy0bOYMre0NKm0xyCZpNsEyaht3RLg3yegsUVBcwUFllUVIPzGteFGpqcGuCpd-ZvLRCfZ38zjAsZpkkj6muqr/s1280/photo_2026-03-27_14-08-57%20(2).jpg

តាមបញ្ជាក់របស់ក្រសួង ប្រតិមាព្រះឥសូរដ៏ធំមួយនេះត្រូវប្រើពេលជួសជុលអស់រយៈពេលជាង ៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា និងមានការគាំទ្រដោយសម្ព័ន្ធភាពបេតិកភណ្ឌ។ នេះជាវត្ថុបុរាណដែលមានកម្ពស់ ៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ ៧តោន។ ប្រតិមានេះបានរលំបាក់ក្នុងសតវត្សទី១៤ មានសភាពបែកបាក់ចំនួនជាង ១ម៉ឺនបំណែក និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល។ បច្ចុប្បន្នប្រតិមានេះត្រូវបានតម្កល់នៅ អភិរក្សស្ថានអង្គរជាបណ្ដោះអាសន្នសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMsIniYkLXd808vslWz3GsFm2w_naAZMTQ0RB4yPzcDmC7rc4oBLj5YopNXJb3M1pCBAahbw9cNCMMJB1Lgk-pWRpt_J0XEqOqUTGy4KcKYBXR0AkZdVnvpYRbxVrPCdqrtHvHhqXeZhQgbtrIk92eiO5gTJupOaUOyqupABtDGWzTE0wwnG0lZrDfM-79/s1280/photo_2026-03-27_14-08-57%20(3).jpg
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងដោយក្តីសោមនស្ស និងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ ចំពោះការខិតខំស្តារនិងស្រោចស្រង់ផ្គុំរូបរាងប្រតិមាព្រះឥសូរដែលមានអាយុកាលជាងមួយពាន់ឆ្នាំនេះមកល្អឡើងវិញ ។

លោកជំទាវសង្ឃឹមថា ប្រតិមាដ៏ធំនេះនឹងវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមេជំនឿទំនៀមទំលាប់ពីដូនតាខ្មែរនិងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើនឡើងជាលំដាប់៕