Home Blog Page 1891

ដោយសារសង្គ្រាមជាមួយរុស្ស៊ី ធ្វើឱ្យសេដ្ឋកិច្ចអ៊ុយក្រែនធ្លាក់ចុះខ្លាំង

0

ប្រទេសអ៊ុយក្រែន ៖ នៅឆ្នាំ២០២២ សេដ្ឋកិច្ចប្រទេសអ៊ុយក្រែនបានធ្លាក់ចុះខ្លាំងក្នុងរយៈពេល៣០ឆ្នាំ ដោយសារការជម្លោះជាមួយប្រទេសរុស្ស៊ី ។ អ៊ុយក្រែនបានសុំជំនួយពីបរទេសដើម្បីការពារពលរដ្ឋរបស់ខ្លួន មិនឱ្យជួបហេតុការណ៍កាន់តែអាក្រក់ជាងនេះ ។

តាមទិន្នន័យសេដ្ឋកិច្ចដំបូងដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស (GDP) កាលពីឆ្នាំ២០២២ បានថយចុះ៣០,៤% ។ អ្នកវិភាគសេដ្ឋកិច្ចនិយាយថា ហានិភ័យ និងភាពមិនប្រាកដប្រជាស្ថិតនៅលំដាប់ខ្ពស់ ជាពិសេស បើប្រទេសរុស្ស៊ីនៅតែវាយលុកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ។Ukraine economy to shrink by almost half this year, World Bank forecasts |  World Bank | The Guardian

លោកស្រី Yulia Swiridenko រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនថ្លែងថា GDP បានធ្លាក់ចុះខ្លាំងបំផុតតាំងពីអ៊ុយក្រែនទទួលបានឯករាជ្យពីសហភាពសូវៀតនៅឆ្នាំ១៩៩១ ហើយលោកស្រីថា ការធ្លាក់ចុះនេះ គឺទាបជាងការរំពឹងទុកទៅទៀត ។

សង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បណ្តាលឱ្យមនុស្សស្លាប់ច្រើន និងបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ។ ពលរដ្ឋអ៊ុយក្រែនជាច្រើនលាននាក់ត្រូវរត់ចេញពីផ្ទះសម្បែង ការបង្កបង្កើនផលត្រូវបានផ្អាក ហើយការចូលទៅកាន់កំពង់ផែសមុទ្រខ្មៅមានកំណត់ ដែលវាមានសារសំខាន់ដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជំរុញថវិកាការពារជាតិកាន់តែខ្ពស់ ។

សេដ្ឋកិច្ចអ៊ុយក្រែនបានពឹងផ្អែកទាំងស្រុងលើការនាំចេញ ប៉ុន្តែការនាំចេញរបស់ប្រទេសនេះធ្លាក់ចុះខ្លាំងតាំងពីមានជម្លោះជាមួយកងទ័ពរុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនបានបញ្ជាក់ក្នុងសប្តាហ៍នេះថា ការនាំចេញបានធ្លាក់ចុះ៣៥% បើធៀបនឹងឆ្នាំ២០២១ ។War Has Ukraine Facing an Economic Abyss

អ៊ុយក្រែនជាប្រទេសផលិត និងនាំចេញគ្រាប់ធញ្ញជាតិដ៏ធំក្នុងពិភពលោក ប៉ុន្តែការនាំចេញគ្រាប់ធញ្ញជាតិបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារសង្គ្រាម ហើយកំពង់ផែសមុទ្រជាច្រើនត្រូវបានរុស្ស៊ីរារាំង ប៉ុន្តែក៏បានបើកឱ្យមានការនាំចេញម្តងទៀតនៅឆ្នាំ២០២២ ។

ការជួយសង្គ្រោះពីបរទេសនៅតែមានសារៈសំខាន់ខ្លាំងចំពោះស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់អ៊ុយក្រែន ។ មន្ត្រីរដ្ឋាភិបាលថ្លែងថា អ៊ុយក្រែនបានទទួលប្រាក់ជំនួយ និងប្រាក់កម្ចីពីក្រៅប្រទេស ប្រមាណ៣១.០០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ៕

ប្រភព ៖ TNN World

ឃាតករត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ ខណៈស្រ្ដីដែលត្រូវបានឃាតករយកជីវិតនោះត្រូវជាភរិយាឧត្តមសេនីយ៍ត្រីមួយរូប

0

ភ្នំពេញ៖ ស្រី្តស្រស់ស្អាតម្នាក់ ត្រូវបានឃាតករចាក់សម្លាប់ អារ.ក ជាច្រើនកាំបិតរួចប្លន់យកប្រាក់ចំនួនប្រមាណ៦០ម៉ឺនដុល្លារ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅក្នុងកាសុីណូ ណាហ្គាវើលទី១ ក្នុងបន្ទប់ទឹក ជាន់ទី១។ ខណៈករណីឃាតកម្មដ៏ឃោរឃៅនេះបានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ជនរងគ្រោះមានឈ្មោះ ឈ្មោះ​ អ៊ឹង ជូងហ្គេច មុខរបរកុងសុី (ទទួលបញ្ចាំ)​ ត្រូវជាភរិយាឧត្តមសេនីយ៍ត្រី ចាន់ សួរ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្រោយភរិយារបស់លោក ត្រូវបានឃាតកចាក់សម្លាប់យ៉ាងព្រៃផ្សៃ ដើម្បីប្លន់យកលុយ និងគ្រឿងអលង្កាសរុបជាច្រើនម៉ឺនដុល្លារ។

នៅពេលនេះដែរកម្លាំងនគរបាលជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌ កំពុងស្រាវជ្រាវតាមចាប់ជនល្មើស ដែលបានកំណត់អត្តសញ្ញាណរួចហើយដោយយើងមិនអាចបញ្ចេញមុខឃាតកបាននៅឡើយទេ ដោយសារសមត្ថកិច្ចកំពុងធ្វើការតាមចាប់ ៕

កោះមួយទំហំមិនស្មើប្រទេសកម្ពុជាផង តែបែរជាមានចំនួនមនុស្សច្រើនជាងកម្ពុជាដល់១០ដង

0

ថ្វីបើកោះនេះមានទំហំត្រឹមតែ ១២៨​ ២៩៧គីឡូម៉ែត្រការ៉េ តូចជាងកម្ពុជាទៅទៀតនោះ ក៏ប៉ុន្តែកោះជ្វា មានចំនួនប្រជាជនច្រើនជាងកម្ពុជាដល់ទៅ១០ដង។

កោះជ្វា គឺជាកោះមួយក្នុងចំណោមកោះ Greater Sunda ក្នុងប្រទេសឥណ្ឌូនេស៊ី។ វាមានព្រំប្រទល់ជាប់មហាសមុទ្រឥណ្ឌានៅខាងត្បូង និងសមុទ្រជ្វានៅខាងជើង។ ដោយមានប្រជាជនចំនួន១៥១.៦ លាននាក់ កោះជ្វាគឺជាកោះដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក ដែលមានចំនួនប្រហែល ៥៦ភាគរយ នៃប្រជាជនឥណ្ឌូនេស៊ី។Backpacking Java Island - 11 Things You Need to Know - Daily Travel Pill

កោះនេះជា​ទីតាំង​កណ្ដាល​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​រដ្ឋធានី​ហ្សាការតា ក៏​ដូច​ជា​ទីក្រុង​សេដ្ឋកិច្ច និង​អរិយធម៌​ផ្សេងៗ​របស់​ឥណ្ឌូណេស៊ី សុទ្ធ​តែ​នៅ​ក្នុង​កោះ​នេះ​ទាំង​អស់។

មិនតែប៉ុណ្ណោះ កោះនេះក៏ជាមជ្ឈមណ្ឌលនៃចក្រភពហិណ្ឌូ-ពុទ្ធសាសនាដ៏មានឥទ្ធិពល ស៊ុលតង់អ៊ិស្លាម និងជាស្នូលនៃអាណានិគមហូឡង់បូព៌ា។ កោះជ្វាក៏ជាមជ្ឈមណ្ឌលនៃការតស៊ូទាមទារឯករាជ្យរបស់ឥណ្ឌូនេស៊ីក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ និង១៩៤០ផងដែរ៕City of Heroes' - Surabaya, East Java, Indonesia | Wiki: Su… | FlickrSacred Mount Merapi Tour At The Java Island Of Indonesia - InditalesThe 10 Best Things To Do In Karimunjawa | The RTW Guys

អ្នកស្លា.ប់ដោយសារកូវីដជាច្រើន តែចិនបានហាមវេជ្ជបណ្ឌិតមិនឱ្យសរសេរពីមូលហេតុពិតក្នុងសំបុត្រម.រ.ណៈ.ភាពឡើយ

0

ប្រទេសចិន៖ មន្ទីរពេទ្យមួយចំនួនក្នុងប្រទេសចិន ត្រូវបានអាជ្ញាធរបញ្ជាហាមឱ្យក្រុមគ្រូពេទ្យកំណត់អត្តសញ្ញាណពីមូលហេតុនៃការស្លាប់របស់អ្នកជំងឺថាបណ្តាលមកពីកូវីដ-១៩នោះឡើយ បើទោះបីជាការស្លាប់បណ្ដាលមកពីកូវីដយ៉ាងណាក៏ដោយ។

នាថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័របានរាយការណ៍ឱ្យដឹងថា មន្ទីរពេទ្យមួយចំនួននៅក្នុងប្រទេសចិនបានបញ្ជាឱ្យគ្រូពេទ្យមិនត្រូវកំណត់អត្តសញ្ញាណមូលហេតុនៃការស្លាប់របស់អ្នកជំងឺថាបណ្តាលមកពីកូវីដ-១៩ឡើយ។

ទាក់ទងនឹងបញ្ហាខាងលើ គេបានរកឃើញថានៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យឯកជនជាច្រើន បានទទួលនូវ ក្នុងសេចក្តីជូនដំណឹង មានខ្លឹមសារថា៖ “សុំឱ្យគ្រូពេទ្យព្យាយាម កុំរាយបញ្ជីនៃមូលហេតុអំពីការស្លាប់របស់អ្នកជំងឺនៅលើសំបុត្រមរណៈថា ជាមូលហេតុនៃការស្លាប់ដែលបណ្តាលមកពីជំងឺផ្លូវ កូវីដ-១៩”។

លើសពីនេះសេចក្ដីប្រកាសបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ប្រសិនបើអ្នកជំងឺបានស្លាប់ដោយសារជំងឺកូវីដ ប៉ុន្តែអ្នកស្លាប់នោះ មានជំងឺផ្សេងក្នុងខ្លួន និងមានមុខសញ្ញានៃជំងឺដទៃ សុំឱ្យគ្រូពេទ្យសរសេររោគសញ្ញា ឬលក្ខខណ្ឌនោះជំនួសវិញ សម្រាប់ជាមូលហេតុចម្បងនៃការស្លាប់របស់ពួកគេ។

បើតាមសម្ដីរបស់ប្រធានផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យជាច្រើនក្នុងប្រទេសចិនបានលើឡើងថា គ្រូពេទ្យទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នអំពីការនិយាយ ឬរាយការណ៍ថានរណាម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩។

ដោយឡែកបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យសាធារណៈក្នុងទីក្រុងសៀងហៃ ក៏បាននិយាយថា “នៅលើសំបុត្រមរណៈភាពភាគច្រើនរបស់អ្នកជំងឺ ជាធម្មតាពួកគេរាយបញ្ជីពីមូលហេតុចម្បងមួយនៃការស្លាប់ និងយកមូលហេតុតិចតួចមួយចំនួនរបស់អ្នកស្លាន ដើម្បីជំនួនពីការដាក់មូលហេតុពិតនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ជំនួសវិញ។ ហើយពួកគេគ្មានជម្រើសអ្វីក្រៅពីធ្វើតាមបញ្ជារបស់មន្ទីរពេទ្យ ដែលបានមកពីរដ្ឋាភិបាលនោះឡើយ។

ទន្ទឹមនឹងនោះ សម្រាប់សាច់ញាតិអ្នកស្លាប់វិញបានអះអាងថា ពួកគេជឿថាសាច់ញាតិរបស់ពួកគេបានស្លាប់ដោយសារកូវីដ-១៩ ប៉ុន្តែមិនមានការលើកឡើងអំពីជំងឺជំងឺកូវីដក្នុងសំបុត្រមរណៈទេ ទោះបីជាសាច់ញាតិនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានមេរោគកូវីដមុនពេលពួកគេទទួលមរណភាព ក៏ដោយ។

គួរថាបញ្ហានេះ បានកើតឡើងបន្ទាប់ពីប្រទេសចិនបានប្រកាសថាខ្លួនកំពុងបន្ធូរបន្ថយវិធានការណ៍ កូវីដ-១៩ និងបានបើកប្រទេស រួមទាំងបញ្ជាឱ្យផ្លាស់ប្តូរវិធីសាស្រ្តរាយការណ៍ចំនួនអ្នកឆ្លងកូវីដ-១៩ ចំណូលថ្មីពីមួយថ្ងៃទៅមួយខែ និងផ្លាស់ប្តូរវិធីសាស្រ្តរាប់ចំនួនអ្នកស្លាប់ មានតែអ្នកស្លាប់ដោយសារជំងឺរលាកសួតប៉ុណ្ណោះដែលត្រូវបានរាប់បញ្ចូល។

ខណៈលោក Jiao Yahui នៃគណៈកម្មាធិការសុខភាពជាតិនៃប្រទេសចិនបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ជិត៦០,០០០ នាក់ក្នុងរយៈពេល៣ខែនេះ ដោយមានតិចជាង ១០ ភាគរយនៃអ្នកស្លាប់បានមកពីជំងឺ កូវីដ-១៩  និង អ្នកជំងឺមួយចំនួនទៀតស្លាប់ដោយសារកត្តារួមផ្សំជាមួយនឹងជំងឺចម្បងផ្សេងៗដទៃទៀត៕ ប្រភព៖ pptvhd36

 

 

នាយក្រឹម ទូតសុឆន្ទៈឆ្នោតមហាសំណាងចុះចែករង្វាន់80លានរៀល

0

នាយក្រឹមទូតសុឆន្ទៈក្រុមហ៊ុនឆ្នោតមហាសំណាងបានចុះទៅប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ធំ80លានរៀល ប្រភេទឆ្នោតកោស សប្បាយកោស មានឈ្មោះ ម៉ៅ ធីម រស់នៅភូមិត្រពាំងរាំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក ពេជ្រ ចិត្រា អគ្គនាយក្រុមហ៊ុនខ្មែរមហាសំណាង ឯ.ក បានមានប្រសាសន៍ថា” ឆ្នោតមហាសំណាង “ជាប្រតិបត្តិករឆ្នោតឈានមុខក្នុងរយៈពេល៦ឆ្នាំ” ហេីយថ្មីៗនេះក្រុមហ៊ុនបានទទួលបានអាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀត (២០២២ – ២០២៦) ចាប់តាំងពីបេីកដំណេីរការក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការងារជួយសង្គមនៅជាង ៣០០ កន្លែងក្នុង25រាជធានីខេត្តក្រុង និងស្ទើរតែគ្រប់ឃុំទូទាំងរាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរងនូវវិបត្តិកូវីដ-១៩ ហើយត្រូវបានបិទខ្ទប់ ឆ្នោតមហាសំណាងបានចូលរួមចំណែកក្នុងការជួយគាំទ្ររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ជូននូវសម្ភារៈចាំបាច់នានា ម្ហូបអាហារ ទឹកបរិសុទ្ធវីតាល់ មីជាតិ
ដល់ប្រជាជនដែលជាប់ក្នុងការបិទខ្ទប់ និងកម្លាំងដែលឈរជើងតាមទីតាំងដែលត្រូវបានបិទខ្ទប់។

លោកបានបន្ថែមថា” ការប្រគល់រង្វាន់ធំ80លានរៀលនៅពេលនេះគឺមិនមែនជារង្វាន់ធំលេីកទីមួយនោះទេ ជាក់ស្ដែងក្រុមហ៊ុនប្រគល់រង្វាន់ធំៗជាច្រេីននាពលកន្លងមក ហេីយខាងក្រោមនេះជាឈ្មោះអ្នកឈ្នះរង្វាន់ធំៗនាពេលថ្មីៗនេះ៖

1. ឈ្មោះ: ឈន ស្រីនី រស់នៅភូមិកក់អង្គុញ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺឈ្នះរង្វាន់: 20លានរៀល ប្រភេទឆ្នោតកោស: ឆុតណាស់

2. ឈ្មោះ: នីម ស្រីមុំ រស់នៅភូមិជីប៉ែ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ឈ្នះរង្វាន់: 40លានរៀល ប្រភេទឆ្នោតកោស: សន្លឹកមាស
3. ឈ្មោះ:និច រិនណា រស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: សប្បាយកោស

4. ឈ្មោះ: ស៊ុន គីម រស់នៅភូមិតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឈ្នះរង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: វើលខាប់

5. ឈ្មោះ: ភឹម ចាន់ រស់នៅភូមិពេជ្រសង្វា សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺឈ្នះរង្វាន់: 80លានរៀល ប្រភេទឆ្នោតកោស: ទាសំណាង

6. ឈ្មោះ: កែវ សុខឿន រស់នៅភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុឈ្នះរង្វាន់: 100លានរៀល
ប្រភេទឆ្នោតកោស: សន្លឹកមាស

7. ឈ្មោះ: ភាច ស៊ាងរស់នៅភូមិអង្គស្វាយទូ ឃុំជៃកំពត ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឈ្នះរង្វាន់: 40លានរៀល
ប្រភេទឆ្នោតកោស: ឃុំមាស

8. ឈ្មោះ: ឈីវ ឆង រស់នៅភូមិសៀម ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបងឈ្នះរង្វាន់: 8លានរៀល ប្រភេទឆ្នោតកោស: គោលុយ

9. ឈ្មោះ: ចន្ទ័ លីណាត រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឈ្នះរង្វាន់: 80លានរៀល
ប្រភេទឆ្នោតកោស: ទាសំណាង

10. ម៉ន ហែរ រស់នៅភូមិឃ្លៀច ឃុំរំចេក ស្រុកមេមុត ខេត្តត្បូងឃ្មុំ ឈ្នះរង្វាន់: 8,800,000រៀល ប្រភេទឆ្នោតកោស: ជ្រូកលុយ

សារជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំក្រុមហ៊ុនឆ្នោតមហាសំណាងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរតាមមូលដ្ធាន និងអាជ្ញាធរតាមបណ្ដារាជធានីខេត្តក្រុងដែលតែងតែគាំទ្រដល់ក្រុមឆ្នោតមហាសំណាង។

សំរាប់ពត៌មានបន្ថែមសូមទាក់ទង: 093 400 888 / 087 903 233

 

យុទ្ធសាស្ត្រចូលក្នុងទីផ្សារចិនដំបូងរបស់ Starbucks គឺលក់តែ

0

ប្រទេសចិន ៖ យុទ្ធសាស្ត្រចូលទៅកាន់ទីផ្សារចិនដំបូងរបស់ Starbucks គឺការលក់តែ ។ បច្ចុប្បន្ន អ្នកណាមិនស្គាល់ Starbucks ។ Starbucks មានសាខាហាងកាហ្វេសរុប៣៦.០០០កន្លែងក្នុង៨០ប្រទេសទូទាំងពិភពលោក និងមានសាខាច្រើនបំផុតនៅអាមេរិក ស្មើ១៥.៨០០សាខា ។ តើដឹងទេថា ប្រទេសដែលមានសាខាច្រើនស្ថិតក្នុងលំដាប់ទី២ មិនមែនជាប្រទេសនៅទ្វីបអឺរ៉ុប ប៉ុន្តែបែរជាប្រទេសចិនទៅវិញ ខណៈ Starbucks មានសាខាក្នុងប្រទេសនេះចំនួន៦.០០០កន្លែង ។The remarkable rise of Starbucks in China - Institute of Hospitality

តើ Starbucks ប្រើយុទ្ធសាស្ត្រអ្វីខ្លះសម្រាប់ទាក់ទាញអតិថិជនចិន ?
កាលពីឆ្នាំ១៩៩៩ ជាពេលដែលរដ្ឋាភិបាលចិនបើកឱ្យក្រុមហ៊ុនអន្តរជាតិនានាចូលមកប្រកបអាជីវកម្មក្នុងប្រទេសខ្លួន ។ ពេលនោះ Starbucks ក៏បានចូលមកបើកសាខាដំបូងនៅទីក្រុងប៉េកាំង ដោយរួមទុនជាមួយ Beijing Mei Da coffee ជាក្រុមហ៊ុនចិននាំចូលគ្រាប់កាហ្វេពីបរទេស ។

រយៈពេលដំបូងនៃការបើកសាខានៅចិន ភេសជ្ជៈដែល Starbucks នាំចូលមកឱ្យអតិថិជន គឺតែ ដោយសារពលរដ្ឋចិនចូលចិត្តផឹកតែ និងជាផលិតផលប្រចាំជាតិផងដែរ ដោយចិនមានវប្បធម៌ផឹកទឹកតែជាង៤.០០០ឆ្នាំមកហើយ ។ ក្រៅពីតែ ក៏មានទំនិញផ្សេងទៀតដូចជា នំសែនព្រះខែ ដែលពលរដ្ឋចិនចូលចិត្តទទួលទានគូជាមួយទឹកតែ ។Starbucks Works With China To Do What Its Never Done Before In a Bid For  Mass Growth-And Power | Inc.com

ចំណែកបរិយាសក្នុងហាងវិញ តុបតែងឡើងខុសគ្នាពីប្រទេសផ្សេង ដោយមានតុទំហំធំសម្រាប់មនុស្សអង្គុយ៦-១០នាក់ ។ ការធ្វើបែបនេះ ព្រោះ Starbucks ចង់ឱ្យមានលក្ខណៈស្រដៀងគ្នាជាមួយហាងតែផ្សេងទៀតនៅចិន ។

ហាងរបស់ Starbucks ជាទីកន្លែងជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ រហូតដល់ពលរដ្ឋចិននិយាយថា Starbucks ប្រៀបដូចជាផ្ទះទី៣របស់ពួកគេ ក្រៅពីផ្ទះរស់នៅ និងកន្លែងធ្វើការ ។ បច្ចុប្បន្ន នៅប្រទេសចិន Starbucks មានសាខាច្រើនបំផុតលំដាប់លេខ២ គឺស្មើ៦.០០០កន្លែង ។ លើសពីនេះ Starbucks មានផែនការពង្រីកសាខាចំនួន៣.០០០កន្លែងបន្ថែមទៀតនៅត្រឹមឆ្នាំ២០២៥ ។

បើទោះជាកាហ្វេមិនទទួលបានការនិយមចូលចិត្តខ្លាំងប៉ុន្មាននៅប្រទេសចិន ក្នុងពេល Starbucks ចូលមកកាន់ទីនេះ ប៉ុន្តែដោយសារការស្វែងរកដៃគូល្អ សិក្សាពីវប្បធម៌ និងការរស់នៅរបស់ជនជាតិចិន ធ្វើឱ្យ Starbucks រកវិធីចូលទៅកាន់ទីផ្សារចិនបានជោគជ័យ ដូចជា យកតែទៅលក់ក្នុងពេលរកស៊ីដំបូង និងជ្រើសរើសទំនិញលក់ក្នុងហាងជាដើម ៕4 Branding Strategies Starbucks got right in China

ប្រភព ៖ Brand Case

ឈ្វេងយល់ឱ្យកាន់តែសុីជម្រៅ អំពី Metaverse! ហេតុអ្វីបានជាគេវិនិយោគទៅលើវា?

0

Metaverse គឺជាបច្ចេកវិទ្យាដ៏ទំនើបមួយដែលបង្កើតឡើងតាមរយៈការររួមបញ្ចូលគ្នារវាងឧបករណ៍សំខាន់ពីរគឺ Virtual reality និង Augmented reality ដែលអនុញ្ញាត្តឲ្យអ្នកប្រើប្រាស់ទទួលបានអារម្មណ៍ប្រៀបដូចទៅនឹងបទពិសោធន៍ពិតៗ ដូចជាការជួបជុំមិត្តភក្តិ លេងហ្គេម ការចូលរួមប្រគុំតន្រ្តី ឬចូលរួមការប្រជុំដោយប្រើប្រាស់រូបតំណាង (Avatar) នៅក្នុងពិភពនិម្មិត។Metaverse: A universe in the making to supplant world as we know it | Daily Sabah

បន្ថែមលើនេះ អ្នកប្រើប្រាស់ក៏អាចធ្វើការទិញលក់ ឬវិនិយោគលើអចលនទ្រព្យឌីជីថលបានផងដែរ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៏គ្រប់បែបយ៉ាងដូចទៅនឹងជីវិតពិតៗ។

បច្ចេកវិទ្យា Metaverse ដែលមនុស្សភាគច្រើនដឹងឮតាមរយៈការប្រកាសរបស់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់បណ្តាញសង្គមហ្វេសប៊ុក មិនមែនជាការបង្កើតថ្មីស្រឡាងនោះទេ។WTF Is the Metaverse? | PCMag

មានក្រុមហ៊ុនធំៗមួយចំនួនបាននឹងកំពុងប្រើប្រាស់បច្ចេកវិទ្យានេះរួចមកហើយ​ ដែលតួយ៉ាងមានដូចជាក្រុមហ៊ុនហ្គេមអនឡាញ Fortnite, Roblox, Minecraft និងក្រុមហ៊ុន Decentraland ដែលផ្ដល់ នូវការទិញ លក់ និងដោះដូរ ដី នៅលើ Metaverseសំរាប់អ្នកប្រើប្រាស់៕The Metaverse, Explained: Everything You Wanted to Know—But Didn't Ask – Robb ReportThe metaverse - a peep into the virtual world

ប្រភព: Academy Binance 

ពូទីន ស្នើឱ្យសភាអនុម័តច្បាប់ ដើម្បីដករុស្ស៊ីចេញពីសន្ធិសញ្ញាក្រុមប្រឹក្សាអឺរ៉ុប

0

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានស្នើឱ្យសភាអនុម័តច្បាប់មួយ ដើម្បីដកប្រទេសរុស្ស៊ីចេញពីកិច្ចព្រមព្រៀងចំនួន២១ ទាក់ទងនឹងក្រុមប្រឹក្សាអឺរ៉ុប ក្នុងពេលដែលមានភាពតានតឹងខ្លាំងចំពោះសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣​ បានប្រគល់ជូនប្រធានសភាតំណាងរាស្រ្ត លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) នូវសេចក្តីព្រាងច្បាប់មួយ ដើម្បីបញ្ចប់ការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញាក្រុមប្រឹក្សាអឺរ៉ុប (CoE) ដោយផ្អែកលើបទប្បញ្ញត្តិនៃច្បាប់សហព័ន្ធឆ្នាំ១៩៩៥ ។

យោងតាមច្បាប់នេះ សន្ធិសញ្ញាចំនួន២១ នឹងលែងអនុវត្តចំពោះប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី១៦ ខែមីនា រួមទាំងអនុសញ្ញាស្តីពីការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន និងអនុសញ្ញាអឺរ៉ុបស្តីពីការបង្ក្រាបអំពើភេរវកម្ម។

គួរបញ្ជាក់ដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ សមាជិក៤២ ក្នុងចំណោម៤៧ CoE បានបោះឆ្នោតព្យួរសមាជិកភាពរបស់រុស្ស៊ីដោយសារតែជម្លោះនៅអ៊ុយក្រែន។ រុស្ស៊ី​បាន​ថ្កោលទោស​ទង្វើ​នេះ ហើយ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី CoE នៅ​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០២២។

សភាអ៊ឺរ៉ុបកាលពីចុងឆ្នាំមុនបានប្រកាសថារុស្ស៊ីជា “រដ្ឋឧបត្ថម្ភភេរវកម្ម” ដោយចោទប្រកាន់កងកម្លាំងរបស់ខ្លួនថា “ប្រព្រឹត្តអំពើឃោរឃៅ” នៅអ៊ុយក្រែន។ ដំណោះស្រាយនេះត្រូវបានអនុម័តដោយសំឡេងគាំទ្រ ៤៩៤ និង ៥៨ប្រឆាំង។

ទំនាក់ទំនង​រវាង​រុស្ស៊ី និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​បាន​កើនឡើង​បន្ទាប់ពី​ជម្លោះ​នៅ​អ៊ុយក្រែន។ អឺរ៉ុប និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី និងបានជួយអ៊ុយក្រែនយ៉ាងសកម្មជាមួយនឹងការផ្ដល់អាវុធ ទោះបីជាមានការព្រមានពីទីក្រុងមូស្គូថា វានឹងធ្វើឱ្យជម្លោះកាន់តែកើនឡើងយ៉ាងណាក៏ដោយ ៕

ប្រធានាធិបតីវៀតណាមលាលែងពីដំណែង ដើម្បីទទួលខុសត្រូវចំពោះអំពើពុករលួយរបស់រដ្ឋមន្ត្រីក្រោមឱវាទ

0

ប្រទេសវៀតណាម៖ លោក Nguyen Xuan Phuc សម្រេចលាលែងពីតំណែងជាប្រធានាធិបតីវៀតណាម ចំពេលមានការស៊ើបអង្កេតផ្នែកវិន័យផ្ទៃក្នុងកាន់តែខ្លាំង នៃបក្សកុម្មុយនិស្ត ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីមួយចំនួន។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងហាណូយប្រទេសវៀតណាម ថាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃអង្គាម្សិលមិញនេះ អំពីកិច្ចប្រជុំថាខ្លួនបានសម្រេច “ព្យួរ” លោក Nguyen Xuan Phuc  អាយុ ៦៨ឆ្នាំ ពីមុខតំណែងនយោបាយទាំងអស់ រួមទាំងប្រធាន សមាជិកនៃគណៈកម្មាធិការមជ្ឈិម  សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ ព្រមទាំងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខផងដែរ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការសម្រេចនេះ សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា លោក Nguyen Xuan Phuc “ត្រូវតែទទួលខុសត្រូវក្នុងនាមជាមេដឹកនាំនយោបាយ” សម្រាប់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន រួមមានទាំងរដ្ឋមន្ត្រីបច្ចុប្បន្ន និងអតីតកាល ដោយក្នុងនោះគេដឹងថាមានឧបនាយករដ្ឋមន្ត្រីពីររូប និង គណៈរដ្ឋមន្ត្រី បី រូប ដែលទើបតែត្រូវបានបណ្តេញចេញពីដំណែងកាលពីពេលថ្មីៗនេះ ក្រោមការផ្ដន្ទាទោសចំពោះការបំពានវិន័យគណបក្ស។

ជាមួយគ្នានោះ បន្ទាប់ពីគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីថ្លែងការណ៍”ព្យួរ” លោក Nguyen Xuan Phuc ពីមុខតំណែងរួចមក ស្រាប់តែមានសេចក្តីរាយការណ៍មកថា លោក Phuc ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ក៏បានធ្វើការដាក់ពាក្យលាលែងពីតំណែងទាំងអស់ ខណៈដែលលេខាធិការដ្ឋានបក្សកុម្មុយនិស្តវៀតណាមមិនមានប្រតិកម្ម និងចំណាត់ការណាមួយតាមផ្លូវការបន្ថែមទៀតនោះទេ។

ពិតណាស់ការលាលែងពីដំណែងមួយនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងមនុស្សជាច្រើនមានចម្ងល់ថាតើនរណានឹងត្រូវតែងតាំងឲ្យកាន់តំណែងទាំងអស់ជំនួសលោក Nguyen Xuan Phuc វិញ?

គួររំលឹកផងដែរថា គណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម បានដាក់លិខិតទៅគណៈកម្មាធិការអចិន្ត្រៃយ៍ ឈរនៅការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលេខាធិការដ្ឋានបក្សកុម្មុយនិស្តវៀតណាម នៅចុងខែធ្នូ អំពីការស៊ើបអង្កេតវិន័យដែលត្រូវបានស្នើឡើង ដល់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស ទាំងអតីតកាលនិងបច្ចុប្បន្ន ពីករណីទទួលសំណូក រៀបចំជើងហោះហើរជម្លៀសខ្លួនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ខ្លាំង។

ជាលទ្ធផលមន្ត្រីរដ្ឋាភិបាល និងពាណិជ្ជកររាប់រយនាក់ត្រូវបានចាប់ខ្លួន និងកាត់ទោស រួមមានទាំងនាយករដ្ឋមន្ត្រីពីររូប គឺលោក Vu Duc Dam និង Pham Binh Minh ត្រូវបានដកពីដំណែង បន្ទាប់ពីមានការរៀបចំនួនសមាជិកក្រុមប្រឹក្សាដើម្បីបោះឆ្នោតគាំទ្រការដកដំណែងនេះ ក្រោមបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយ៕ ប្រភព៖ Dailynewshttps

ហេតុអ្វីបានជាជនជាតិចិន ចូលចិត្តដាក់ផ្លែក្រូចសែនថ្ងៃចូលឆ្នាំ?

0

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឬ​បុណ្យ​និ​ទា​ឃ​រដូវ ជា​បុណ្យ​មួយ​ដ៏​សំ​ខាន់​របស់​ជន​ជាតិ​ចិន​ឬ​អ្នក​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន។ មិន​ខុស​ពី​ប្រទេស​ដទៃ​ដែល​មាន​អ្នក​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ក៏​មាន​បង​ប្អូន​ដែល​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន​និង​តែង​ប្រារព្ធ​ធ្វើ​ពិធី​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ។Why Citrus Fruit Is Lucky for Lunar New Year | EatingWell

ដោយ​ឡែក នៅ​ក្នុង​ថ្ងៃ​សែន តើ​អ្នក​មាន​ដែល​កត់​សម្គាល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​គេ​សែន​ផ្លែ​ក្រូច​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន?

នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន រាល់​មុខ​ម្ហូប ផ្លែឈើ និង​គ្រឿង​តង្វាយ​ផ្សេងៗ​តែង​តំណាង​ឲ្យ​អត្ថ​ន័យ​ផ្សេងៗ​គ្នា​ទៅ​តាម​ជំនឿ​តៗ​គ្នា។ ជាក់​ស្តែ​ង ផ្លែ​ក្រូច​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ប្រ​ជា​ជន​ចិន​និង​អ្នក​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន​ជឿ​ថា​នាំ​លាភ​សំ​ណា​ង​ចូល​ក្នុង​គ្រួ​សារ។Your Guide To The Different Types Of Mandarin Oranges

មូល​ហេតុ​ដែល​គេ​ជឿ​ថា ផ្លែ​ក្រូច​នាំ​សំណាង​នោះ គឺ​ដោយ​សារ​ពាក្យ​ចិន​សម្រាប់​កុក​ងឺ kam មាន​ន័យ​ស្រ​ដៀង​ទៅ​នឹង​ពាក្យ “មាស”។ ហេតុ​ដូច្នេះ​ហើយ ប្រ​សិន​បើ​មាន​ផ្លែ​ក្រូច​នៅ​ផ្ទះ​របស់​អ្នក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន គេ​ជឿ​ថា​នឹង​នាំ​ទ្រព្យ​សម្បត្តិ​ហូរ​ហៀរ​ចូល​ពេញ​ផ្ទះ។

ម្យ៉ាង​វិញ​ទៀត នៅ​ពេល​គេ​ចែក​អាំង​ប៉ាវ គេ​តែង​ដា​ក់​ភ្ជាប់​ជា​មួយ​នឹង​ផ្លែ​ក្រូច​ខ្វិច​ដ៏​ធំ​មួយ​ដើ​ម្បី​នាំ​សំ​ណា​ង​និង​បង្កើន​ភាព​ផ្អែម​ល្ហែម។ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​តាម​ផ្ទះ​នី​មួយៗ​តែង​តាំង​ជា​មួយ​នឹង​ផ្លែ​ក្រូច​និង​ជា​អំ​ណោយ​សម្រាប់​ដល់​បង​ប្អូន​ញាតិ​មិត្ត៕Why Mandarin Oranges Mean Luck in the New Year | MyRecipes

ប្រភព៖ My Recipes