បរទេស៖ បើតាមប្រភពពាណិជ្ជកម្ម និង ព័ត៌មានតាមដានយ៉ាងហោចណាស់មាននាវាដឹកប្រេងចិន ៤ គ្រឿងកំពុងដឹកប្រេងឆៅអ៊ុយរ៉ាល់របស់រុស្ស៊ីទៅកាន់ប្រទេសចិន ដោយសារតែរដ្ឋាភិបាលក្រុងម៉ូស្គូ ស្វែងរកកប៉ាល់នាំចេញ បន្ទាប់ពីតម្លៃប្រេងឡើងដល់កំពូលក្នុងចំណោមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរ ឬ “G7” ដែលកំណត់ការប្រើប្រាស់សេវាកម្មដឹកជញ្ជូន និងធានារ៉ាប់រងរបស់លោកខាងលិច។

កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ រ៉យទ័របានរាយការណ៍ពីប្រទេសសិង្ហបុរីថា ចិនដែលជាប្រទេស នាំចូលប្រេងដ៏ធំជាងគេលើពិភពលោក បាននឹងបន្តទិញប្រេងពីរុស្ស៊ី ទោះបីជារដ្ឋាភិបាលក្រុងមូស្គូស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចក៏ដោយ។

ការទិញប្រេងពីរុស្ស៊ី ពីសំណាក់ប្រទេសចិនគឺ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញនូវអ្វីដែលហៅថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្មានដែនកំណត់” មុនពេលសង្គ្រាមនៅអ៊ុយក្រែនកើតឡើង។

ខណៈពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ព្យាយាមរារាំងប្រាក់ចំណូលថាមពលរបស់រដ្ឋាភិបាលក្រុងម៉ូស្គូ ដើម្បីកំណត់សមត្ថភាពរបស់អ៊ុយក្រែនក្នុងការផ្តល់ហិរញ្ញប្បទានសង្គ្រាម ដូច្នេះ រុស្ស៊ីបានបង្វែរការនាំចេញប្រេងរបស់ខ្លួនយ៉ាងខ្លាំងកាលពីឆ្នាំមុន ដែលភាគច្រើនបង្វែពីការនាំចូលទៅ អឺរ៉ុបងាកមកកាន់អាស៊ីជំនួសវិញ។

ទោះជាយ៉ាងណាក៏ដោយក្រសួងថាមពលនិងក្រសួងដឹកជញ្ជូននៃប្រទេសរុស្ស៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយ និងក្រសួងការបរទេសចិន ក៏មិនទាន់មានការឆ្លើយតបនៅឡើយទេ បន្ទាប់ពីទីក្រុងប៉េកាំងធ្លាប់ហៅការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីថា “ខុសច្បាប់”៕ ប្រភព៖ Dailynews