ប្រសិនបើអ្នកអានអត្ថបទ ព័ត៌មាន ឬសៀវភៅដែលនិយាយពីប្រទេសអង់គ្លេស គឺចៀសមិនផុតនោះទេពីការឃើញពាក្យ The British Isles, Great Britain, UK និង England។
- Great Britain
 
សំដៅលើកោះធំជាងគេបំផុតនៃ The British Isles។ កោះមួយនេះមានប្រទេស៣ គឺ England ស្កុតឡែន និងវែល។
- United Kingdom (UK) (នយោបាយ)
 
ជារដ្ឋអធិបតេយ្យភាពមួយ ដែលច្របាច់បញ្ចូលគ្នារវាងប្រទេស៣ខាងលើ នៃ Great Britain បូកនឹងប្រទេសអៀងឡង់ខាងជើង (Northern Ireland) មួយទៀត ហើយស្ថិតក្រោមនាយករដ្ឋមន្រ្តីតែម្នាក់។
- England
 
ជាប្រទេសធំជាងគេនៅក្នុង UK ហើយមានក្រុងឡុងដ៏ ដែលជារាជធានីរបស់ UK៕
ប្រភព៖ Brilliantmaps
		
	









