Home Blog Page 1879

ជម្លោះនៅសមុទ្រចិនខាងត្បូង ធ្វើឲ្យពិភពលោក ជួបគ្រោះមហន្ដរាយ

0

រដ្ឋធានីម៉ានីល៖ ជម្លោះសមុទ្រចិនខាងត្បូង បានចាប់ផ្តើម នៅដើមទសវត្សរ៍ ឆ្នាំ១៩៧០ ដែលភាគច្រើនផ្តោត ទៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ ស្របពេលប្រទេសចិន តែងតែទាមទារស្ទើរតែទាំងអស់ នៃផ្ទៃសមុទ្រ មានទំហំ ប្រហែល៣,៥លានគីឡូម៉ែត្រការ៉េ សម្បូរទៅ ដោយជីវចម្រុះ រ៉ែ ធនធានប្រេង និងឧស្ម័នធម្មជាតិ ហើយក្រុងប៉េកាំង ថែមទាំងចង់គ្រប់គ្រងកោះតូចៗ និង ថ្មប៉ប្រះទឹក ព្រមទាំងតំបន់នេសាទដ៏សម្បូរបែប រហូតនាំឲ្យកើតមានជម្លោះជាមួយនឹងប្រទេសនៅក្នុងតំបន់ និង ការប្រជែងអំណាចជាមួយនឹងមហាអំណាចលោកខាងលិច ទើបប្រធានាធិបតីហ្វីលីពីន បានអះអាង ថា ជម្លោះនេះ នឹងបង្កគ្រោះមហន្ដរាយដ៏ធ្ងន់បំផុត ដល់ពិភពលោកទាំងមូល។

សារព័ត៌មាន Spunik គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២០ ខែមករា ថា លោក ហ្វឺរឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr.) ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃពុធ បានថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ថា ជម្លោះដែនទឹក នៅសមុទ្រចិនខាងត្បូង ធ្វើឱ្យគាត់ដេកលែងលក់ ព្រោះជម្លោះណាមួយ នៅក្នុងតំបន់នេះ នឹងក្លាយជាគ្រោះមហន្តរាយដ៏ធំសម្បើម សម្រាប់ពិភពលោកទាំងមូល។ ជម្លោះដ៏រ៉ាំរ៉ៃនេះ បានកើតឡើង រវាងមហាយក្សចិន និង ប្រទេសរបស់គាត់ រួមជាមួយនឹងប្រទេសផ្សេងៗទៀត នៅក្នុងតំបន់ និង នៅជុំវិញសមុទ្រចិនខាងត្បូង។Profile: Xi Jinping leads China on new journey-Xinhua

សមុទ្រចិនខាងត្បូង មានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ជាទីសម្បូរទៅ ដោយធនធានធម្មជាតិដ៏សម្បូរបែប រួមមាន ជីវចម្រុះ រ៉ែ ប្រេង និង ឧស្ម័ន…ជាដើម។ ចំណែកការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែនទឹកមួយនេះ ទៅកាន់ពិភពលោក មានទំហំទឹកប្រាក់ ប្រហែល៣ពាន់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។

ដោយឡែក ក្រុងប៉េកាំង តែងតែទាមទារសមុទ្រចិនខាងត្បូង ស្ទើរតែទាំងស្រុង ជាដែនអធិបតេយ្យភាពរបស់ប្រទេសចិន បើទោះជាដែនទឹក ជាយុទ្ធសាស្ត្រ និង មានសម្បូរធនធានធម្មជាតិដ៏សំខាន់បំផុតរបស់ពិភពលោកមួយនេះ ត្រូវបានសម្រេច កាលពីឆ្នាំ២០១៦ ដោយតុលាការអន្តរជាតិ ច្រានចោលនូវការអះអាងរបស់ក្រុងប៉េកាំង ជាដែនអធិបតេយ្យភាពរបស់ចិន យ៉ាងណាក៏ដោយ។ ការអះអាងរបស់ចិន បង្កឲ្យមានជម្លោះជាមួយនឹងប្រទេសផ្សេងៗ នៅក្នុងតំបន់ ជុំវិញការទាមទារត្រួតស៊ីគ្នានេះដែរ រួមមាន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង តៃវ៉ាន់។Top Conflicts to Watch in 2020: An Armed Confrontation in the South China  Sea | Council on Foreign Relations

ក្រុងប៉េកាំង កាលពីពេលថ្មីៗកន្លងទៅ បានបង្កើនសកម្មភាពយោធា នៅក្នុងតំបន់ទាំងនេះ ទើបក្រុងម៉ានីល បានបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ ក្រោយពេលមានសេចក្តីរាយការណ៍ ថា ចិនបានចាប់ផ្តើម ចាប់យកដែនដី ដែលមិនទាន់បានកាន់កាប់ជាច្រើនកន្លែង នៅក្នុងដែនទឹករបស់ហ្វីលីពីន។ ភាពតានតឹងនេះ បានកើតឡើង ស្របពេលចិន កំពុងតែឈានជើង ចូលតទល់ជាមួយសហរដ្ឋអាមេរិក ជាសម្ពន្ធមិត្តរបស់ហ្វីលីពីន ដែលកំពុងតែព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ ថា «យើងឈរនៅជួរមុខបំផុត ហើយពេលណាមានភាពតានតឹង កាន់តែខ្លាំងឡើង នាវាជាច្រើននឹងចេញមក ជាមួយនឹងកងទ័ព និង កងនាវាឆ្មាំសមុទ្ររបស់ចិន ហើយអាមេរិកាំង អាចនឹងឆ្លើយ ថា… យើងកំពុងតែសម្លឹងមើល ជាអ្នកឈរមើល។ ប្រសិនមានកំហុសឆ្គង នៅទីនេះ យើងនឹងរងគ្រោះ។ ចំណែកគោលនយោបាយរបស់ហ្វីលីពីន គឺប្ដេជ្ញាចិត្ត ដើម្បីសន្ដិភាព»។China fully militarizes key South China Sea features – Asia Times

លោកប្រធានាធិបតី Marcos បានធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ លើកដំបូង ទៅកាន់រដ្ឋធានីក្រុងប៉េកាំង កាលពីដើមខែមករា ដើម្បីជួបជាមេដឹកនាំចិន។ លោកប្រធានាធិបតី បានលើកយកបញ្ហាសមុទ្រចិនខាងត្បូង មកពិភាក្សា នៅក្នុងជំនួបជាមួយសមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping)។ ប្រមុខរដ្ឋទាំង២នេះ បានយល់ព្រម ដោះស្រាយនូវការខ្វែងគំនិតគ្នា នៅលើដែនសមុទ្រនេះ តាមរយៈការពិគ្រោះយោបល់គ្នា នៅក្នុងនាមជាមិត្ត។

ប្រធានាធិបតីហ្វីលីពីន បានសង្កត់ធ្ងន់ ថា «យើងមិនអាច… បោសសម្អាតសំរាម នៅក្រោមកម្រាលព្រំ ហើយធ្វើពុត ថា វាមិនមានអ្វីកើតឡើងនោះទេ ព្រោះវាមិនត្រឹមតែមានផលប៉ះពាល់ នៅក្នុងន័យការទូត ហើយមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យប្រឈមកាន់តែខ្លាំង នៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងថែមទៀតផង»។

លោក ម៉ាកូ បានទទួលស្គាល់ ថា «ស្ថានភាពនៅសមុទ្រចិនខាងត្បូង កាន់កើនឡើង និង ស្មុគស្មាញខ្លាំងណាស់ ហើយថា បញ្ហានេះនឹងមិនមានដំណោះស្រាយ ដោយស្រួលៗនោះទេ។ ប៉ុន្ដែហ្វីលីពីន មិនបានទាមទារជម្លោះ ជាមួយនឹងចិននោះដែរ។ អ្វីដែលយើងត្រូវប្រឈមមុខខ្លាំង ត្រង់ថា ចិនកំពុងតែទាមទារដែនអធិបតេយ្យ នៅលើដែនដីរបស់យើង»៕Indonesia renames part of South China Sea | CNN

យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លា.ប់ក្នុងការធ្លាក់ព្រិលទឹកកកនៅតំបន់ទីបេ

0

បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មានមនុស្សប្រាំបីនាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានខ្យល់ព្យុះទឹកកកបានវាយប្រហារបិទផ្លូវរោងក្រោមដីនៅតំបន់ភ្នំទីបេ។

កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ពីឧបទ្ទវហេតុនៃការធ្លាក់ទឹកក ដែលបានកើតឡើងនៅច្រកចេញនៃផ្លូវរូងក្រោមដីមួយកន្លែងនៅលើផ្លូវហាយវេទីក្រុង Nyingchi ក្នុងតំបន់ Medog County ទៅកាន់ទីក្រុង Mainling នៅភាគអាគ្នេយ៍ទីបេ និងជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយកន្លែង។

ជាមួយគ្នានោះបើយោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថាទីក្រុង Nyingchi មានសណ្ថានដីកម្ពស់ ៣,០៤០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយការធ្លាក់ទឹកកកនេះបានបណ្ដាលឱ្យជាប់មនុស្សនៅក្នុងរថយន្តរបស់ពួកគេខណៈពេលកំពុងធ្វើដំណើរលើផ្លូវរូងក្រោមដីនៃតំបន់នោះ។

យ៉ាងណាមិញបន្ទាប់ពីហេតុការណ៍នេះកើតឡើង ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនមកដើម្បីដោះស្រាយស្ថានភាព រួមជាមួយនឹងម៉ាស៊ីនធំៗចំនួន ៣០គ្រឿង ដើម្បីជួយក្នុងការស្វែងរកអ្នកបាត់ខ្លួន។

ក្នុងនោះគេបានរាយការណ៍មកថា ក្នុងហេតុការណ៍នេះបានបណ្ដាលឱ្យមនុស្សចំនួន៨នាក់បានបាត់បង់ជីវិត និងមានអ្នកបាត់ខ្លួន​ជាច្រើននាក់ផ្សេងទៀត។

ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការសម្រាប់អ្នកបាត់ខ្លួន ដែលគេមិនទាន់ដឹងច្បាស់ថាមានមនុស្សប៉ុន្មាននាក់នោះទេដែលបានបាត់ខ្លួនពីឧបទ្ទវហេតុកើតឡើងមួយនេះ។

គួរបញ្ជាក់ផងដែរថា តំបន់ភ្នំនេះងាយនឹងកើតមានការធ្លាក់ព្រិលជាញឹកញាប់ ដោយកាលពីខែ តុលា ឆ្នាំ២០២២កន្លងទៅ ក៏ធ្លាប់មានការធ្លាក់ទឹកកកបោកបក់លើផ្លូវភ្នំមួយនេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច ២៦ នាក់ផងដែរ៕ ប្រភព៖ Thairath

 

 

 

ទឹករ៉ែធម្មជាតិ Elan pH8.2 ចូលរួមចំណែកក្នុងការលើកកម្ពស់ដល់សុខុមាលភាពប្រជាជាតិខ្មែរ តាមរយៈការឧបត្ថមតាមក្រសួងនានា

0

(ភ្នំពេញ)៖ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បានឧបត្ថម ទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 តាមរយៈ Mr. Kevin Woolmer, ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់ក្រសួងនានាដូចជា: ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងទេសចរណ៍ ដែលក្នុងមួយក្រសួង ចំនួន២០០កេស ដើម្បីបង្កើននូវវប្បធម៌ចែករំលែក បង្កើនកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការចូលរួមយកចិត្តទុកដាក់លើកកម្ពស់ដល់សុខុមានភាពប្រជាជាតិខ្មែរ និងការងារមនុស្សធម៌។

– កាលពីថ្ងៃ ១៧ មករា ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់ក្រសួងមុខងារសាធារណៈចំនួន២០០កេស តាមរយៈ លោក ចាន់ វណ្ណា ប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ និង ផ្គត់ផ្គង់ នៃក្រសួងមុខងារសាធារណៈhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgox0Mk-SlbWiQ8PwFTSxCfQExXQF6rwl3Ad22UwF_DSA3lahn506TyWw4ZwYGxoMtYTx2cmiQezQT5WejLpLEjEah9h0LJZP6oTILoOMjeINJxLKaxsh1FBF27VweprsXJzj7_nCrE4bAkNVtmi9wyzlH4YbY9acMSsQKpoiEsSb4IrcEg-FGqEzbu/s4032/IMG_6112.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYjOTyDW2fhjA65csEm_xdzYhNPlCMFby_QVoVjJVW6WiaFjW3JcBFtxF88K6nNjbc3VzSmY25gxlBpX7LFOdLJjCjFGEz65Y2FhY_aELnMd1HFcfkD18q6xJK12K1JD0V1ilfrsEJ9jsJ2Su0oy-aKdcXUKMCna60auUt3PXVJ3TLj3yxwPR4ySbs/s4032/IMG_6114.JPG
– កាលពីថ្ងៃ ១៨ មករា ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន​ pH8.2 ជូនដល់ក្រសួងមហាផ្ទៃ ចំនួន២០០កេស តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង និងជាអនុប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikTHno29JVgK6sDjaA9UMAMQmisEQy50PyaC2RgfLm8EizcuvDpMRAQbo9pga5FmR5Yb5Ts3wv8pmW0gVsfBklUpJ3zS5nsO-lf_vvy9tIj_Y-BRGGJ1hv_CxRsE31PFsYnvzIu1hu7DR9oA7CamBGHC_BxJleggcw8THj1ybM2Dx4TNEyFJtPQhSh/s3832/IMG_6403.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDZU_CNZa7QhA524KTaShcxI-hBEe50dmJKRQ91bwt1YIJie4nFiqC0lHoN9YlqN3B0vr4di3NA6GNdO4i4xo2Onyc-mC6KlPg_0Y2SiajWOi5g3mFE26WwztTKBlDBq1pdDQns_SaSx5nDHj2Bd59F4zAA-Jxt85u_TO15gVcNZtuJglecctujlLC/s4032/IMG_6405.JPG
-កាលពីថ្ងៃ ១៩ មករា ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់ក្រសួងទេសចរណ៍ ចំនួន២០០កេស តាមរយៈ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi809rnb9YH7osmlJHLunnrI9_sO06Vr1qmemOnzZJkPV1KCjDh8T31cekrsbfH4g1xFHesMml7lA4PlrcAhGIYld8U-85mISVpVdIQaw9IIam6yfxGn1LKClnZunHTVQAkpYHCbku1N2SoQT2gLfgygVfNVklh7DY_CJLSH1fyKiyE6Scq-oqsg06L/s6000/DSC01361.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Gn6PO3NpdXoV335Egmz2rM0XEaH8fciw7ubwLpxaIcQVj6K9QAO6JLmx9pFrwLKNTzgCbzoGn3W3ntzWTGF5eKnhmjMomvb9ZnjRyG8H5osHFNJ2tcTSGQMN__7_WtZmJNjZgxdv_9vULhCoop2z5KQGcqCsf34ImYuKBEhbQC4kZ66t4oGYzSgA/s6000/DSC01353.jpg

Elan គឺជាទឹករ៉ែធម្មជាតិមានប្រភព និងទីតាំងផលិតនៅជើងភ្នំគូលែន ខេត្តសៀមរាប។ ទឹកភ្លៀងដែលធ្លាក់ចុះពីលើភ្នំគូលែនបានហូរច្រោះចូលទៅក្នុងដីតាមរយៈស្នាមប្រេះនៃថ្ម រួមជាមួយស្រទាប់ថ្មខុសៗគ្នា ខ្សាច់ និងដីល្បាប់បង្កើតបានជាល្អាង និងតម្រងចម្រោះទឹកធម្មជាតិដ៏អស្ចារ្យនៅក្រោមភ្នំគូលែនដែលជាប្រភពទឺករ៉ែ Elan ដ៏វិសុទ្ធរួមជាមួយ pH រហូតដល់ 8.2 ខ្ពស់ជាងគេនៅកម្ពុជា ។ ទឹករ៉ែធម្មជាតិអ៉ីលែន គឺជាប្រភពទឹកដែលផ្ទុកនូវសារធាតុចិញ្ចឹមសេរីរាង្គល្អៗ ដែលសារធាតុទាំងអស់នោះបង្កើតឡើងដោយធម្មជាតិ និងគ្មានការកែច្ឆៃ។ កំរិត pH 8.2 នឹងជួយឱ្យរាងកាយរបស់អ្នកមានជាតិអាល់កាឡាំង ផ្ដល់នូវសុខភាពល្អ និងរាងកាយមាំមួន។ ទឹករ៉ែធម្មជាតិដែលមាន pH ឬអាល់កាឡាំង (Alkaline) កម្រិតខ្ពស់បែបនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែងចំពោះសុខភាព ក៏ដូចជាជួយថែរក្សាឆ្អឹងឱ្យមានសុខភាពល្អ ជួយបន្សាបជាតិអាស៊ីតដែលលើសនៅក្នុងរាងកាយ ក្រពះ និងពោះវៀនបានយ៉ាងមានប្រសិទ្ធភាព។

សូមជម្រាបថាក្រុមហ៊ុន គូលែន ស្រ្ពីង ឯ.ក ជាក្រុមហ៊ុនឈានមុខគេក្នុងការផលិត ទឹករ៉ែធម្មជាតិអ៉ីលែន ដែលមានគុណភាពល្អបំផុត រួមជាមួយការយកចិត្តទុកដាក់ ប្រកបទៅដោយអនាម័យ អាចទុកចិត្ត និងអាចជឿជាក់បាន។

លោកអ្នកអាចរកជាវទឹករ៉ែធម្មជាតិ Elan pH 8.2 គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ណ៍មានបន្ថែម ឬទំនាក់ទំនងមកលេខ 017 32 32 59 / 010 55 95 09
Facebook (https://www.facebook.com/ElanMineralWaterPh8.2)
Telegram (https://t.me/ElanMineralwater)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2U4VsQgEHhkfOq303-D8LJInUaJXTBLk79s8ft0Xs1DL_Eu8yz5yDuUNNX1hiYo8-0H6riFDbKZckbvYEoYTQwZil94DAzvvsU7d_iSJlFkEz_HdmcW582WVDErKtFJZcZj5xWkNWQaGTYvhZLBsMGBzB_qNimpHcpBsKDSS9-oHxxpGnf9fDCmVO/s1891/Elan%20Leaflet.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK8cPZ9HezEKKLUNQ5J3S1x2y_XzpaonpLZGYNJ9y5w3fs8nPYZonn5QLxTzNGFiLEDuxjpQ103BI3PE13SBziotXFXzHA9tr-_pXMU3Qj4EmDyQ-Z5GghuTppWFpfBgeKZjDkzDqIM3EfU8Nth0h017bhPX7Jj26HZfDE4SGMLTzLl-3Hn4mqQTcM/s1280/photo_2023-01-19_15-58-03.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqo8idtV0i3DOJeSzk6rtCreLMv7e-43V-YzY8iTae89zQROEJ37rrkZ5fAcOxMBFQz9l0NYaKyfiFrxXaJL47Tknoxg_IfH-ADDBFJkiNPpGE4tpIlZK1SrWtagdLC4KEos9VuC5qdp92xvnlR5NlGZOvEOqj0fkA_SHAgmQtJjPd5oG2r4YMyP8W/s1280/photo_2023-01-19_15-58-04.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwKT2jR4V6o_x0PpXYORCHVDyBK64G92MEUbOxepKZVU_8nrLBjqLcl2grRoLR1WZuQvF1mkPXXMbZDUDRxcGFC1Jz2Si59nDGlfQ201rGv3Z9hYjcEx3CnLezB6pK0IraSOhjVijRsIbXH3grtbt5uN9srS0wPKx6vszM8DAK0gybi0oSICaa-odR/s1280/photo_2023-01-19_15-58-05%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOfpDT32G29rX0psLaLbbknVdmKwoyEP65FIOjQ7KvWxHzfABl1UYdKkgLxSLQzqyGZNFtoDIPOgMhSbW6sq7HbeyAzQmks_myW86Wi5hNNHwO2Ev0AXCpEZcHrvUp0jsj45UD-qSWVih5CpeKmTkmJzCzMRFUdG2rmMRlb96qkGHURkxxwSpgVqXn/s1280/photo_2023-01-19_15-58-05.jpg

ប្លែកណាស់ ! ចំនួនសត្វចៀមច្រើនជាងចំនួនប្រជាជនដល់ទៅ៨ដងក្នុងប្រទេសមួយនេះ

0

ប្រទេសនូវែលហ្សេឡង់ គឺជាប្រទេសកោះមួយស្ថិតនៅប៉ែកនិរតីនៃមហាសមុទ្រប៉ាសុីហ្វិក។ ប្រទេសនេះជាប្រទេសដែនកោះធំជាងគេទី៦នៅលើពិភពលោក ដែលគ្របដណ្តប់លើផ្ទៃដីសរុប ២៦៨,០២១ គីឡូម៉ែត្រការ៉េ។

នូវែលហ្សេឡង់ ស្ថិតនៅប្រមាណ ២០០០ គីឡូម៉ែត្រពីភាគខាងត្បូងប្រទេសអូស្រ្តាលី កាត់សមុទ្រតាស្មាន់ និង ១,០០០ គីឡូម៉ែត្រពីភាគខាងត្បូងនៃប្រទេសហ្វីជី និងតុងកា។New Zealand's dreamland: property sales rise in Queenstown | Financial Times

កាលដែលម្ចាស់ក្សត្រីអេលីសាប៊ែតទី២ នៅរស់រានមានជីវិត ទ្រង់ជាព្រះប្រមុខរដ្ឋនៃប្រទេសនេះ ហើយក៏ជាអ្នកដែលត្រូវបានគេឱ្យកាន់តំណាងជាអគ្គទេសាភិបាលដែលកាន់អំណាចបម្រុង ។ ម្ចាស់ក្សត្រី និងអភិបាលខេត្តទូទៅកម្រនឹងលុកដៃក្នុងការប្រើអំណាចដោយគ្មានការចេញបញ្ជាពីគណៈរដ្ឋមន្រ្តី​ នីតិបញ្ញាតិ អំណាចក្នុងនយោបាយ ត្រូវបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ។

អ្វីដែលចម្លែកនោះ ប្រទេសនេះ មានចំនួនប្រជាជនតិចជាងសត្វចៀម ពោលគឺស្ថិតនៅលើផ្ទៃដីសរុប ២៦៨,០២១ គីឡូម៉ែត្រការ៉េ ប្រទេសដែនកោះនេះមានប្រជាជនតែប្រមាណជា៥លាននាក់ប៉ុណ្ណោះ ក៏ប៉ុន្តែសត្វចៀមវិញមានដល់៣៨លានក្បាលឯណោះ។The New Zealand regions where the population is declining | Newshub

កត្តាដែលជំរុញឱ្យប្រទេសនេះមានសត្វចៀមច្រើនជាងមនុស្សក៏ព្រោះតែប្រទេសនេះជាដែនកោះ ដូច្នេះកាលពី ទសវត្សរ៍ឆ្នាំ ១៨៥០ ដល់១៨៦០ មនុស្សជាច្រើនបានធ្វើចំណាកស្រុកចេញពីប្រទេសនេះ។ ចៃដន្យ នៅគ្រានោះប្រទេសអូស្រ្តាលី កំពុងជួបគ្រោះរាំងស្ងួត ក៏ធ្វើការបង្ខំចិត្តបញ្ចូនសត្វចៀមទាំងនោះ មកកាន់នូវែលហ្សេឡង់ ដែលមានអកាសធាតុ អំណោយផលដល់ការរស់នៅរបស់សត្វចៀម។

ក្រោយចិញ្ចឹមសត្វចៀមបានមួយរយៈ ដោយមើលឃើញពីតម្លៃទីផ្សារ ការជួយថែរក្សារបស់សត្វចៀម ប្រជាជននូវែលហ្សេឡង់ចាប់ផ្តើមចិញ្ចឹមចៀម ចាប់តាំងពីពេលនោះមក៕Hundreds of sheep move across New Zealand's grasslands | The Kid Should See This

ប្រភព៖ Get Raw Milk

ចិនជាប់លំដាប់លេខ២ក្នុងពិភពលោកក្នុងការនាំចេញរថយន្ត

0

ប្រទេសចិន ៖ កាលពីសប្តាហ៍មុន សមាគមអ្នកផលិតរថយន្តរបស់ប្រទេសចិនបង្ហាញថា ចំនួនការនាំចេញរថយន្តរបស់ចិននៅឆ្នាំ២០២២ បានកើនឡើង៥៤,៤% ស្មើ៣,‌១លានគ្រឿង ។ វាជាបរិមាណការនាំចេញរថយន្តច្រើនជាងប្រទេសអាល្លឺម៉ង់ ដោយបាននាំចេញរថយន្តចំនួនតែ២,៦លានគ្រឿងប៉ុណ្ណោះកាលពីឆ្នាំ២០២២ ដែលធ្វើឱ្យចិនក្លាយជាប្រទេសនាំចេញធំបំផុតលំដាប់ទី២ ក្នុងពិភពលោក ។

ក្រៅពីនេះ អ្នកវិភាគនិយាយថា នៅថ្ងៃអនាគត ចំនួនការនាំចេញរថយន្តរបស់ចិននឹងអាចវ៉ាដាច់ប្រទេសជប៉ុន ដោយចិននឹងក្លាយជាអ្នកនាំចេញរថយន្តច្រើនបំផុតក្នុងពិភពលោក ។ កត្តាសំខាន់ដែលធ្វើឱ្យចិនអាចវ៉ាដាច់ជប៉ុន ពីព្រោះអ្នកផលិតរថយន្តអគ្គិសនីរបស់ចិនជាច្រើនចាប់ផ្តើមវាយលុកទីផ្សាររថយន្តបានជោគជ័យក្នុងប្រទេសនានា រហូតពួកគេអាចប្រជែងយកចំណែកទីផ្សារភាគច្រើនរបស់ប្រទេសទាំងនោះ ។China Exported 230,000 Vehicles In May 2022, Up 35% From 2021

តាមទិន្នន័យចុងក្រោយរបស់ជប៉ុនបង្ហាញថា ក្នុងរយៈពេល១១ខែដំបូងឆ្នាំ២០២២ ជប៉ុនបាននាំចេញរថយន្តចំនួន៣,‌២លានគ្រឿង ខណៈឆ្នាំ២០២១ ជប៉ុនបាននាំចេញរថយន្តចំនួន៣,៨លានគ្រឿង ។ សម្រាប់ប្រទេសចិនវិញ អ្នកវិភាគរំពឹងថា ចិននឹងអាចនាំចេញរថយន្តក្នុង១ឆ្នាំចំនួន៥,៥លានគ្រឿងក្នុងឆ្នាំ២០៣០ ហើយក្នុងចំនួននេះ មានរថយន្ត EV ២,៥លានគ្រឿង ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ចិនបាននាំចេញរថយន្ត EV ចំនួន៦៧ម៉ឺន៩ពាន់គ្រឿង កើនឡើងដល់១២០% បើធៀបនឹងឆ្នាំ២០២១ ។ ដូច្នេះ ក្នុងរយៈពេលដ៏ខ្លីខាងមុខ យើងនឹងឃើញរថយន្តរបស់ចិនបើកនៅតាមដងផ្លូវច្រើនជាងរថយន្តជប៉ុន ៕China reports record car exports in July-Xinhua

ប្រភព ៖ BillionMoneyTH

រដ្ឋាភិបាលចិនសម្ដែងក្ដីបារម្ភពីហានិភ័យកូវីដ-១៩នៅតាមជនបទក្រោយប្រជាជនសម្រុកទៅពិធីបុណ្យចូលឆ្នាំចិនច្រើនកុះករ

0

បរទេស៖ លោក ស៊ី ជីនពីង(Xi Jinping)បានសម្ដែងការព្រួយបារម្ភ និងការភ័យខ្លាចពីហានីភ័យនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមតំបន់”ជនបទ” ក្រោយពីមានចំនួនប្រជាជនយ៉ាងច្រើនកុះករសម្រុកនាំគ្នាទៅប្រារព្ធពីធីបុណ្យចូលឆ្នាំចិននៅស្រុកកំណើរ ហើយក្នុងនោះលោកបានបញ្ជាឱ្យបង្កើនកម្រិតនៃការបង្ការឱ្យបានខ្ពស់ផងដែរ។

កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ សារព័ត៌មាន AFP បានរាយការណ៍ថា លោកស៊ី ជីនពីង (Xi Jinping) មេដឹកនាំប្រទេសចិន បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩ នៅតាមតំបន់ជនបទ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនបានត្រឡប់ទៅស្រុកកំណើតជាបណ្តើរៗក្នុងអំឡុងពេលនៃការប្រារព្ធ ពិធីបុណ្យចូលឆ្នាំចិន។

ជាមួយគ្នានោះ លោក Xi Jinping ក៏បានបញ្ជាឱ្យបង្កើនកម្រិតនៃការបង្ការឱ្យបានតឹងរ៉ឹង ព្រមទាំងរំលឹកឡើងវិញនូវតម្រូវការ ក្នុងការពន្លឿនការធ្វើឱ្យប្រសើរឡើងនូវការថែទាំវេជ្ជសាស្រ្តនៅតាមតំបន់ជនបទជាពិសេសអ្នកដែលងាយរងគ្រោះពីជំងឺកូវីដនៅតាមជនបទឱ្យកាន់តែខ្លាំង។

បន្ថែមពីនោះលោកក៏បានលើកឡើងថា ការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតក្នុងប្រទេសបានឈានចូលដំណាក់កាលថ្មីមួយ ហើយប្រទេសកំពុងតែស្ថិតក្នុងពេលវេលានៃការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ហើយស្ថានភាពនេះត្រូវពិភាក្សាអំពីចំណុចខ្វះខាតនៃការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ជនបទផ្ទាល់ ខណៈពេលដែលប្រជាជនជាច្រើននាំគ្នាសម្រុកធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីទៅប្រារព្ធពិធីបុណ្យចូលឆ្នាំចិនដែលជាឱកាសយ៉ាងងាយស្រួលពីការរីករាលដាលនៃជំងឺ។

យ៉ាងណាមិញនៅថ្ងៃដដែល អាជ្ញាធរដឹកជញ្ជូនរបស់ប្រទេសចិនបាននិយាយថា ខ្លួនរំពឹងថានឹងមានការធ្វើដំណើរច្រើនជាង ២ ពាន់លានដង ជាមួយមនុស្សជាង ៣០.២ លាននាក់ធ្វើដំណើរទូទាំងប្រទេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ៕ ប្រភព៖ Khaosod

រុស្ស៊ីថា នឹងមានសង្គ្រាមនុយក្លេអ៊ែរ បើកងទ័ពរុស្ស៊ីចាញ់នៅអ៊ុយក្រែន

0

ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី១៩ ខែមករា សារព័ត៌មានរ៉យទ័ររាយការណ៍ថា អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ជាបុគ្គលម្នាក់ដែលស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ន លោក វ្ល៉ាឌីមៀ ពូទីន គំរាមថា បើកងទ័ពរុស្ស៊ីចាញ់ក្នុងការវាយលុកនៅប្រទេសអ៊ុយក្រែន នឹងធ្វើឱ្យកើតសង្គ្រាមនុយក្លេអ៊ែរ ។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយគំរាមបែបនេះទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលនឹងប្រជុំរួមគ្នានៅប្រទេសអាល្លឺម៉ង់ ។ ការគំរាមពីសង្គ្រាមនុយក្លេអ៊ែរបានធ្វើឱ្យមានការបារម្ភយ៉ាងខ្លាំងពីប្រទេសជាច្រើន ខណៈវាជាលើកទី១ ដែលបុគ្គលក្នុងជួរដឹកនាំបាននិយាយពីការចាញ់សង្គ្រាមរបស់កងទ័ពរុស្ស៊ី ។Former Russian leader Medvedev says Kishida should ritually disembowel  himself | The Japan Times

បច្ចុប្បន្ន លោកអតីតប្រធានាធិបតី Dmitry Medvedev កាន់តំណែងជាប្រធានសភាក្រុមប្រឹក្សាសន្តិសុខជាតិបញ្ជាក់ថា ការបរាជ័យរបស់មហាអំណាចនុយក្លេអ៊ែរក្នុងសមរភូមិអាចបង្កើតជាសង្គ្រាមនុយក្លេអ៊ែរ ព្រោះមហាអំណាចនុយក្លេអ៊ែរមិនដែលចាញ់ក្នុងជម្លោះណាមួយឡើយ ។ អតីតប្រធានាធិបតីរូបនេះក៏បានអំពាវនាវទៅកាន់ណាតូថា គួរតែគិតពីមហន្តរាយដែលកើតឡើងផងដែរ ខណៈណាតូនឹងប្រជុំដាក់ផែនការគាំទ្រប្រទេសអ៊ុយក្រែន និងធ្វើយ៉ាងណា ឱ្យរុស្ស៊ីចុះចាញ់ ។

គួរបញ្ជាក់ថា រុស្ស៊ីនិងសហរដ្ឋអាមេរិក គឺជាប្រទេសអំណាចខាងនុយក្លេអ៊ែរធំបំផុត គឺស្មើ៩០%នៃនុយក្លេអ៊ែរទាំងអស់ក្នុងពិភពលោក ។ ខាងប្រទេសរុស្ស៊ីមានមនុស្សតែម្នាក់គត់ដែលអាចបញ្ជាឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរបាន គឺលោកប្រធានាធិបតី ពូទីន ។Report to Congress on Russian Nuclear Weapons - USNI News

បើទោះជាណាតូមានកម្លាំងយោធាខ្លាំងជាងរុស្ស៊ីក៏ដោយ ប៉ុន្តែរុស្ស៊ីមានថាមពលនុយក្លេអ៊ែរលើសប្រទេសណាតូទាំងអស់រួមបញ្ចូលគ្នា (មិនរាប់សហរដ្ឋអាមេរិក) ។ តាមការវាយតម្លៃរបស់អ្នកជំនាញថា នឹងគ្មានប្រទេសណាមួយក្នុងពិភពលោកគេចផុតពីសង្គ្រាមនុយក្លេអ៊ែរទេ ។

ការឈ្លានពានរបស់កងទ័ពរុស្ស៊ីទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បណ្តាលឱ្យកើតសង្គ្រាមដ៏ធំបំផុតនៅទ្វីបអឺរ៉ុបតាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២ និងចាត់ទុកថា ជាការប្រឈមមុខគ្នាខ្លាំងក្លារវាងប្រទេសលោកខាងលិច និងរុស្ស៊ី ៕

ប្រភព ៖ khaosod

នាយករដ្ឋមន្ត្រី អំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នចំពោះអគ្គិភ័យ នៅថ្ងៃចូលឆ្នាំចិន

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវពលរដ្ឋបើកបរត្រូវគោរពច្បាប់ចរាចរណ៍និងត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យ នៅពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមខាងមុខនេះ។

សម្តេចបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១ ២០០នាក់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដូច្នេះថា “កុំឱ្យអាពេលចូលឆ្នាំនេះ គេសប្បាយចូលឆ្នាំ ឯងកើតទុក្ខ បុណ្យខ្មោច”។

សម្តេចតេជោបានសុំអង្វរកដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ជាមួយនឹងការគោរពច្បាប់ចរាចរណ៍ ខណៈសម្តេចកត់សម្គាល់ឃើញថា ចូលឆ្នាំចិន តែស្រវឹងខ្មែរហើយថា នេះជាមូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។

សម្តេចបានមានប្រសាសន៍ថា សូមឱ្យបងប្អូនទទួលការសប្បាយរីករាយ នៅក្នុងឱកាសចូលឆ្នាំចិនវៀតណាម ដែលអ្នកសែស្រឡាយចិនសប្បាយរីករាយទៅ តែធ្វើម៉េចកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះសម្តេចក៏បានអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គិភ័យដែលកើតឡើងដោយសារការធ្វេសប្រហែសលើការសែនទេវតា និងសែនដូនតា៕

បំណុលរបស់សហរដ្ឋអាមេរិក កើនដល់៣១,៤ពាន់ពាន់លានដុល្លារ

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលសភាសហរដ្ឋអាមេរិក បានខកខាន មិនបានអនុម័តច្បាប់បង្កើនកម្រិតបំណុល កាលពីថ្ងៃព្រហស្បតិ៍ នោះមក រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ចាណែត យ៉ែលឡែន (Janet Yellen) បានប្រាប់ដល់សមាជិកសភា ថា ក្រសួងរបស់លោកស្រី បានចាប់ផ្តើមអនុវត្តនូវអ្វីដែលជា«វិធានការពិសេសថ្មីមួយ»។

សារព័ត៌មាន UPI របស់ឥណ្ឌា បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២០ ខែមករា ថា សហរដ្ឋអាមេរិក បានឈានដល់កម្រិតបំណុលជាតិ ទំហំទឹកប្រាក់ ៣១,៤លានលានដុល្លារ ($31.4 trillion) គិតត្រឹមថ្ងៃព្រហស្បតិ៍ ហើយតម្រូវឱ្យសភាបង្កើនប្រាក់បំណុល ដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុជាតិ ដែលមានស្រាប់។Janet Yellen to meet Chinese economic tsar in Switzerland this week |  Financial Times

លោកស្រី ចាណែត យ៉ែលឡែន (Janet Yellen) រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានផ្ដល់នូវការកត់ស្គាល់ ដល់មេដឹកនាំសភារបស់ប្រទេសមហាអំណាចកំពូល នៅលើពិភពលោកទាំងសេដ្ឋកិច្ច និង យោធា នៅក្នុងលិខិតមួយច្បាប់ ដោយបានបញ្ជាក់ ថា លោកស្រីកំពុងតែអនុវត្ដនូវវិធានការវិសាមញ្ញមួយ សម្រាប់ឆ្លើយតបនឹងការបង់ប្រាក់ទាំងនោះ។

លោកស្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានសរសេរលិខិត ជូនទៅលោក ខេវិន មឺកខាធី (Kevin McCarthy) ប្រធានសភា ថា «ខ្ញុំសូមគោរពសភា សូមឱ្យធ្វើសកម្មភាពភ្លាមៗ ដើម្បីការពារទំនុកចិត្ត និង ឥណទានពេញលេញរបស់សហរដ្ឋអាមេរិក»។Speaker Kevin McCarthy won't push GOP Rep. George Santos to resign

សមាជិកសភារបស់សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានបង្ហាញ ថា ពួកគាត់នឹងទាមទារឱ្យមានការកាត់បន្ថយនូវការចំណាយយ៉ាងច្រើន មុនពេលយល់ព្រម ដំឡើងប្រាក់បំណុលដ៏ខ្ពស់កប់ពពក ខណៈរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) ចង់ឲ្យកម្រិតអតិបរមាប្រាក់បំណុលរបស់សហព័ន្ធន៍ កើនឡើង ដោយគ្មានដែនកំណត់។

លោកស្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានព្រមានទៅដល់មេដឹកនាំសភា ថា ការខកខាននៅក្នុងការដំឡើងនូវកម្រិតប្រាក់បំណុល ឲ្យដល់ដែនកំណត់ មិនឲ្យទាន់ពេលវេលា នឹងបង្កឱ្យមានគ្រោះថ្នាក់ ដែលមិនអាចស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឡើងវិញបានឡើយ។

បើទោះជាមានការព្រមាន និង បង្ហាញការពិត ដោយបានលើកឡើង ថា ការបង្កើនដល់កម្រិតដែនកំណត់ប្រាក់បំណុល គឺជាសកម្មភាពធម្មតា ដែលបានកើតឡើង នៅក្រោមអំណាចរបស់ប្រធានាធិបតី ទាំងពីមកពីគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋ យ៉ាងណាក៏ដោយ ក៏លោក McCarthy បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន នៅសប្តាហ៍នេះ ថា ការបង្កើនកម្រិតដែនកំណត់ប្រាក់បំណុល ដោយមិនបានកាត់បន្ថយនូវការចំណាយ ចេញពីលើតុ។65,000+ United States Pictures

នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ លោកស្រី ការីន ហ្សង់ព្យា (Karine Jean-Pierre) មន្រ្ដីទទួលបន្ទុកព័ត៌មាន ប្រចាំសេតវិមាន បានបញ្ជាក់ ថា គណបក្សសាធារណរដ្ឋ កំពុងតែគំរាមកំហែង សម្លាប់ការងារដល់មនុស្សរាប់លាននាក់ និង ផែនការ ប្រហែល ៤០១ ០០០គម្រោង ដោយព្យាយាមកាន់កាប់ដែនកំណត់កម្រិតប្រាក់បំណុល ធ្វើជាចំណាប់ខ្មាំង លុះត្រាតែពួកគេអាចធ្វើម្តងទៀត កាត់ផ្ដាច់សន្តិសុខសង្គម កាត់ផ្ដាច់ការថែទាំសុខភាព។

លោកស្រី បានបន្ថែម ថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន នឹងមិនចរចា ហើយកម្រិតប្រាក់បំណុល នឹងកើនឡើង ដោយគ្មានដែនកំណត់។

លោកស្រី ហ្សង់ព្យា បានសង្កត់ធ្ងន់ ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នឹងមិនអនុញ្ញាតឲ្យសមាជិកគណបក្សសាធារណរដ្ឋ ចាប់យកសេដ្ឋកិច្ច ធ្វើជាចំណាប់ខ្មាំង ឬ ធ្វើឱ្យជនជាតិអាមេរិក ត្រូវបង់ថ្លៃ សម្រាប់គម្រោងរបស់ពួកគេ ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជនអាមេរិក ដែលមានបំផុត និង ផលប្រយោជន៍ពិសេសផងដែរ»។

បើតាមលោកស្រី រដ្ឋមន្រ្ដី បានឲ្យដឹងថា ករណីនេះ មិនច្បាស់ទេថា រយៈពេលប៉ុន្មានដែលសាច់ប្រាក់របស់រដ្ឋាភិបាល និង វិធានការវិសាមញ្ញ អាចដំណើរការ សម្រាប់បំពេញកាតព្វកិច្ចសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះបាន ប៉ុន្តែលោកស្រី បាននិយាយ ថា ករណីនេះមិនទំនងជាថា ធនធាននឹងត្រូវអស់ នៅមុនដើមខែមិថុនានោះដែរ៕

ម្ហូប១០មុខនាំលាភ នាំហេង លុយរត់ចូលផ្ទះ សម្រាប់សែនថ្ងៃចូលឆ្នាំចិន

0

ពិធីបុណ្យចូលឆ្នាំចិន កាន់តែកៀកខិតចូលមកដល់ នៅក្នុងនោះកូនខ្មែរ ដែលជាប់ខ្សែស្រឡាយចិន បាននឹងកំពុងរៀបចំផ្ទះ និងកំពុងធ្វើម្ហូប ដើម្បីសែនផងដែរ។

តាម​ជំនឿ​របស់​ជនជាតិ​ចិន​ អ្វីដែល​សំខាន់​គឺ ប្រសិន​បើ​យើង​ចាប់​ផ្តើម​សែន​អាហារល្អៗ​ និង​ ​វត្ថុដែល​មានមង្គលនោះ វានឹងនាំសេចក្តីសុខ និងនាំលាភសំណាង ជូនគ្រួសារផងដែរ។

ខាងក្រោមនេះជាម្ហូប១០មុខ៖

  • ត្រី – ការកើនឡើងនៃភាពរុងរឿង
  • គាវ – ទ្រព្យសម្បត្តិ
  • មាន់ – សំណាងល្អ
  • នំ – ប្រាក់ចំណូលខ្ពស់ ឬឡើងមុខតំណែង
  • មី – ក្តីសុខ
  • បង្គារ – យសស័ក្ក
  • ស្រយ៉ – ការមានហូបបរិបូណ៌ សម្បូររបស់របរប្រើប្រាស់
  • ទំពាំង – មានន័យដល់ សេចក្តីសុខសប្បាយ រីករាយកងរំពង
  • ក្តាម – មានន័យដល់ ភាពថ្កុំថ្កើង
  • ទា – មានន័យដល់ ការបំពេញការងារ មានសមត្ថភាព និងមានលទ្ធភាព៕

Lunar New Year Foods: Best Foods to Eat During the Chinese New Year - Thrillist

ប្រភព៖ China Highlight