ប្រទេសចិន ៖ កាលពីសប្តាហ៍មុន សមាគមអ្នកផលិតរថយន្តរបស់ប្រទេសចិនបង្ហាញថា ចំនួនការនាំចេញរថយន្តរបស់ចិននៅឆ្នាំ២០២២ បានកើនឡើង៥៤,៤% ស្មើ៣,‌១លានគ្រឿង ។ វាជាបរិមាណការនាំចេញរថយន្តច្រើនជាងប្រទេសអាល្លឺម៉ង់ ដោយបាននាំចេញរថយន្តចំនួនតែ២,៦លានគ្រឿងប៉ុណ្ណោះកាលពីឆ្នាំ២០២២ ដែលធ្វើឱ្យចិនក្លាយជាប្រទេសនាំចេញធំបំផុតលំដាប់ទី២ ក្នុងពិភពលោក ។

ក្រៅពីនេះ អ្នកវិភាគនិយាយថា នៅថ្ងៃអនាគត ចំនួនការនាំចេញរថយន្តរបស់ចិននឹងអាចវ៉ាដាច់ប្រទេសជប៉ុន ដោយចិននឹងក្លាយជាអ្នកនាំចេញរថយន្តច្រើនបំផុតក្នុងពិភពលោក ។ កត្តាសំខាន់ដែលធ្វើឱ្យចិនអាចវ៉ាដាច់ជប៉ុន ពីព្រោះអ្នកផលិតរថយន្តអគ្គិសនីរបស់ចិនជាច្រើនចាប់ផ្តើមវាយលុកទីផ្សាររថយន្តបានជោគជ័យក្នុងប្រទេសនានា រហូតពួកគេអាចប្រជែងយកចំណែកទីផ្សារភាគច្រើនរបស់ប្រទេសទាំងនោះ ។China Exported 230,000 Vehicles In May 2022, Up 35% From 2021

តាមទិន្នន័យចុងក្រោយរបស់ជប៉ុនបង្ហាញថា ក្នុងរយៈពេល១១ខែដំបូងឆ្នាំ២០២២ ជប៉ុនបាននាំចេញរថយន្តចំនួន៣,‌២លានគ្រឿង ខណៈឆ្នាំ២០២១ ជប៉ុនបាននាំចេញរថយន្តចំនួន៣,៨លានគ្រឿង ។ សម្រាប់ប្រទេសចិនវិញ អ្នកវិភាគរំពឹងថា ចិននឹងអាចនាំចេញរថយន្តក្នុង១ឆ្នាំចំនួន៥,៥លានគ្រឿងក្នុងឆ្នាំ២០៣០ ហើយក្នុងចំនួននេះ មានរថយន្ត EV ២,៥លានគ្រឿង ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ចិនបាននាំចេញរថយន្ត EV ចំនួន៦៧ម៉ឺន៩ពាន់គ្រឿង កើនឡើងដល់១២០% បើធៀបនឹងឆ្នាំ២០២១ ។ ដូច្នេះ ក្នុងរយៈពេលដ៏ខ្លីខាងមុខ យើងនឹងឃើញរថយន្តរបស់ចិនបើកនៅតាមដងផ្លូវច្រើនជាងរថយន្តជប៉ុន ៕China reports record car exports in July-Xinhua

ប្រភព ៖ BillionMoneyTH