ភ្នំពេញ៖ ក្រសួងផែនការ បានចេញសេចក្តីប្រកាសដកតំណែង លោក ខេង វុទ្ធី ពីប្រធានមន្ទីរផែនការខេត្តរតនគិរី មកបម្រើការងារនៅអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍវិញ ព្រោះប្រព្រឹត្តអំពើពុករលួយ។

យោងតាមលិខិតរបស់ក្រសួងផែនការ បានឲ្យដឹងថា ប្រាក់បៀវត្ស និងរាល់ផលប្រយោជន៍របស់លោក ខេង វុទ្ធី នឹងត្រូវបន្តបើកនៅអង្គភាពថ្មី បន្ទាប់ពីបានកាត់ផ្ដាច់ ចេញពីអង្គភាពចាស់។

ក្នុងសេចក្តីប្រកាសនោះ មិនបានបញ្ជាក់ពីមូលហេតុនៃការដកតំណែងលោក ខេង វុទ្ធី ប៉ុន្តែបើតាមលិខិតពាក្យបណ្តឹងដែលចុះនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០៣ របស់មន្ត្រីនៃមន្ទីរផែនការខេត្តរតនគិរីដែលបានផ្ញើទៅសម្តេចតេជោ ហ៊ុន សែន ឱ្យជួយស៊ើបអង្កេតទៅលើករណីលោក ខេង វុទ្ធី បានបញ្ជាក់ថា លោក ខេង វុទ្ធី បានប្រព្រឹត្តអំពើពុករលួយនៅក្នុងអង្គភាពតាំងពីឡើងជាប្រធានមន្ទីរផែនកាខេត្តរតនគិរីរហូតដល់បច្ចុប្បន្ន។

ក្នុងពាក្យបណ្តឹងនោះ បានបញ្ជាក់ឱ្យដឹងថា លោក ខេង វុទ្ធី បានបង្កកប្រាក់ខែជាច្រើនដែលតែមិនដែលឃើញបង្វិលចូលរដ្ឋវិញទេក្នុងមួយឆ្នាំៗ។ ប្រាក់បេសកកម្មលោកទូទាត់ខ្លួនឯងគ្រប់ចំនួនដប់ថ្ងៃរួចហើយ សុំដាក់ឈ្មោះអនុប្រធានមន្ទីរដើម្បីដកលុយយកមកឲ្យខ្លួនអស់រយៈពេលពីរបីឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVWGSyhntuPlZRTy8gLFKK-qLzLtzWdtmX0gEJbnZ0_JUFs8KE2tbpLPr_wtXxSOW7wScXwEMJ2lyHtU-oc0GH8Kf_18GwkBATPJj_21HEgbEfFm732AKacZVaY4-drwwzozCwSeFuWdrRLpVdhnxDvnlASK_CeWNouXvEFI-cH0Nycxxssi2Za5Ai/s1280/photo_2023-01-24_21-42-21.jpg

ចំពោះកិច្ចការដេញថ្លៃសម្ភារការិយាល័យទំហំទឹកប្រាក់ ២០លានរៀល គឺដេញថ្លៃយកតែលុយទេ មិនដែលមានរបស់ប្រើប្រាស់ សូម្បីក្រដាស់មួយដុំ។ សម្រាប់ ការងារដេញថ្លៃម៉ូតូ នៅពេលបានម៉ូតូហើយ ចែកឲ្យមន្ត្រីយកមួយគ្រឿងយកលុយ ៣០០ដុល្លារ ថែមទាំងថ្លៃស្លាកលេខ ៥០ដុល្លារទៀត ហើយការងារជួសជុលរថយន្ត ពុំដែលជួសជុលទេ យកតែលុយហើយតម្លៃជួសជុលស្ទើរតែទិញឡានថ្មីមួយទៅហើយក្នុងមួយឆ្នាំៗ។

ក្នុងពាក្យបណ្តឹងនោះបានប្រាប់ឱ្យដឹងថា៖ «ធ្វើអាគារឱ្យមន្ត្រីធ្វើការ ប៉ុន្ដែមន្ត្រីមិនហ៊ានមកធ្វើទេពីព្រោះអាគារគ្មានគ្រឹះ ហើយតឡើងទៅលើ យករបស់ចាស់តថ្មីពីលើពីរជាន់ ហើយមានស្នាមប្រេះជាច្រើនអាចនឹងមានការបាក់ ស្រុតអញ្ចឹងមន្ត្រីមកធ្វើការ សឹងតែមិនហ៊ានចូលធ្វើការ ដោយសភាពអាគារទ្រុឌទ្រោមមួយវិញទៀត។ ហើយជ្រាបទឹកពេញនឹងខូចពិដានអស់ហើយ អាគារធ្វើមិនទៅតាមប្លង់ មិនគ្រប់ការ មិនត្រូវស្តង់ដាខាង ក្រោម៣០ឆ្នាំហើយដាក់អាថ្មីពីរជាន់ពីលើថែមទៀត ដោយយកគ្រឹះចាស់ដដែល ឡើងដល់ពីរសន្លឹកពីលើ។ ការរុះរើអាគារចាស់ដោយប្រមូលយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង យកទៅធ្វើផ្ទះឲ្យកម្មករនៅចំការ ភូមិកាម៉ែន ឃុំឯកភាព ស្រុកអូរជុំ»។

ក្នុងពាក្យបណ្តឹងនោះបានបន្តរៀបរាប់ថា លោក ខេង វុទ្ធី បានចងការប្រាក់ឱ្យមន្ទីរ ដោយគ្មានការដឹងឮត្រឹមត្រូវ ដើម្បីកេងបន្លំយកលុយពីមន្ទីរដោយស្របច្បាប់។ ម្យ៉ាងទៀតលោក រាល់ពេលដែលមានរឿងតែងតែបង្ខំមន្ត្រីឲ្យផ្ដិតមេដៃគាំទ្រខ្លួនទាំងដែលខ្លួនធ្វើខុស បើអ្នកណាមិនផ្ដោតទេអ្នកនោះប្រឹងនឹងខ្លួន ហើយប្រធានរូបនេះនឹងមានវិធានការភ្លាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUBPmEpv0P3eeI9elCiBBPpb7uIJZfcgJNdvThpjyr4bFRRLNHLflDL8Pwl6B4HG-CQUhzHcKUcx6dtQw5u-IbkUcawIUt_wPdZ_kbwk3vtKEfRO4YayN1f_hUBbRI0OcELE0MhWpncjP-apDUkXum1uLV3RVXDf0IGwxAcgYeN2DZfO7QpRdzmWUh/s1280/photo_2023-01-24_21-42-22.jpg