Home Blog Page 1869

ក្រសួងការងារអាមេរិកពិន័យ Amazon ព្រោះមិនគិតពីសុវត្ថិភាពបុគ្គលិក

0

សហរដ្ឋអាមេរិក ៖ ការិយាល័យសុវត្ថិភាព និងសុខភាពការងារ The Occupational Safety and Health Administration (OSHA) ស្ថិតក្រោមក្រសួងការងាររបស់អាមេរិក បញ្ជាក់ថា Amazon មិនបានគិតពីសុវត្ថិភាព និងសុខភាពបុគ្គលិកផ្នែកឃ្លាំងទំនិញរបស់ខ្លួនទេ ។

ការិយាល័យសុវត្ថិភាព និងសុខភាពការងារបានបញ្ជាក់នៅក្នុងលិខិតដែលផ្ញើទៅកាន់ Amazon ថា បុគ្គលិកដែលបំពេញតួនាទីលើកដាក់ទំនិញក្នុងឃ្លាំងប្រចាំទីក្រុងឌេលថូណា រដ្ឋផ្លរីដា, ទីក្រុងវ៉ាគីហ្គិន រដ្ឋអ៊ីលីណយ និងទីក្រុងនីវវិនឌ័រ រដ្ឋញូវយ៉ក មានគ្រោះថ្នាក់ដោយសារឈឺចាប់ពេលការបំពេញការងារ ជាពិសេស បរិវេណខ្នង និងជំងឺផ្សេងទៀតដែលពាក់ព័ន្ធនឹងឆ្អឹងខ្នង ដោយសារតែការងារតម្រូវឱ្យពួកគេធ្វើឱ្យបានរហ័ស ជាជាងគិតពីសុវត្ថិភាព ។ មូលហេតុដែលបណ្តាលឱ្យបុគ្គលិកឈឺចុកចាប់នេះ គឺដោយសារការលើកដាក់ទំនិញធ្ងន់ និងរយៈពេលបំពេញការងារ ។Amazon set to hire 75,000 workers in US and Canada - BBC News

លោក Doug Park មន្ត្រីការិយាល័យសុវត្ថិភាព និងសុខភាពការងារ ចង្អុលបង្ហាញថា បើទោះជា Amazon តម្រូវឱ្យការបញ្ជូនទំនិញទៅកាន់អតិថិជនបានឆាប់រហ័ស និងមានប្រសិទ្ធភាពក្តី ប៉ុន្តែ Amazon បែរជាមិនចាប់អារម្មណ៍ពីសុវត្ថិភាព និងសុខភាពរបស់បុគ្គលិក ។ ការិយាល័យសុវត្ថិភាពបញ្ជាក់ថា បានស្នើឱ្យមានការផាកពិន័យ Amazon ក្នុងទឹកប្រាក់ជាង៦ម៉ឺនដុល្លារអាមេរិកសម្រាប់ការមិនគោរពសិទ្ធបុគ្គលិក ។

ចំណែកក្រុមហ៊ុន Amazon បានសម្តែងការមិនយល់ស្របនឹងការចោទប្រកាន់ខាងលើ ហើយនិយាយថា ក្រុមហ៊ុនព្រមរួមសហការ ប៉ុន្តែការចោទប្រកាន់នេះមិនមែនជាការពិតទេ ពាក់ព័ន្ធនឹងសុវត្ថិភាពបុគ្គលិកធ្វើការក្នុងឃ្លាំងទំនិញ ។ Amazon និយាយថា ក្រុមហ៊ុនបានកាត់បន្ថយអត្រារងរបួសរបស់បុគ្គលិកជិត១៥%ហើយ ក្នុងចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។ លើសពីនេះ ក្រុមហ៊ុនបានប្រើវិធីសាស្ត្រកាត់បន្ថយហានិភ័យនានាផងដែរ និងដាស់តឿនឱ្យបុគ្គលិកឈប់សម្រាក និងផ្លាស់ប្តូរគ្នាធ្វើការ ។

ទោះយ៉ាងណា ពេលមុននេះ បុគ្គលិករបស់ Amazon ធ្លាប់បានផ្តល់បទសម្ភាសន៍ថា ក្រុមហ៊ុនប្រើឱ្យពួកគេធ្វើការធ្ងន់ ហើយតាមដានការងារគ្រប់ពេលផងដែរ ៕Some Amazon warehouse workers see spike in Covid cases

ប្រភព ៖ beartai BRIEF

អាមេរិក បញ្ចេញយន្ដហោះប្រយុទ្ធម្ដង ជាង១០០គ្រឿង បំបាក់ស្មារតីទ័ពអ៊ីរ៉ង់ ចិន និង រុស្ស៊ី

0

រដ្ឋធានីជេរូសាឡឹម៖ ស្របពេលស្ថានការណ៍ កាន់តែមានភាពតានតឹងខ្លាំងឡើង នៅតំបន់មជ្ឈិមបូព៌ានោះ កងទ័ពសហរដ្ឋអាមេរិក និង អ៊ីស្រាអែល បានបញ្ចេញយន្ដហោះប្រយុទ្ធ យន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ យន្ដហោះគ្មានមនុស្សបើកឬដ្រូន និង នាវាមុជទឹកដ៏ធំសម្បើម បង្ហាញសាច់ដុំដ៏ខ្លាំងក្លា មានគោលដៅគំរាមកំហែង ទៅលើប្រទេសអ៊ីរ៉ង់ និង គូប្រជែងរបស់ខ្លួន។US Deploys 6 B-52 Stratofortress Bombers to Indian Ocean Island – The  Diplomat

សារព័ត៌មាន The Eurasia Times បានផ្សាយ ថា ក្រសួងការពារជាតិអ៊ីស្រាអែល និង បញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ នៅលើដែនអាកាសរបស់ប្រទេសអ៊ីស្រាអែល និង នៅភាគខាងកើត សមុទ្រមេឌីទែររ៉ាណេ (Mediterranea)។ សមយុទ្ធយោធានេះ នឹងត្រូវបញ្ចប់ នៅថ្ងៃទី២៧ ខែមករា ដោយមានការចូលរួម ពីយន្ដហោះចម្បាំង ចំនួន១៤០គ្រឿង នាវាចម្បាំងចំនួន១២គ្រឿង និង ប្រព័ន្ធកាំភ្លើងធំរាប់សិបគ្រឿងរបស់កងទ័ព នៃប្រទេសទាំង២។

ទីបញ្ជាការកណ្ដាលរបស់កងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា នៅក្នុងចំណោមយន្ដហោះទាំង១៤០គ្រឿងនោះ ដែលយន្ដហោះ ចំនួន១០០គ្រឿង រាប់បញ្ចូលទាំង យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដហោះចម្ងាយឆ្ងាយ ប្រភេទ B-52 ចំនួន៤គ្រឿង យន្ដហោះបំបាំងកាយដ៏ទំនើប ប្រភេទ F-35 ចំនួន៤គ្រឿង យន្ដហោះប្រដេញ ប្រភេទ F/A-18 ចំនួន៤៥គ្រឿង និង យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនដ៏ទំនើបហោះហើរចម្ងាយឆ្ងាយ ប្រភេទ MQ-9 Reaper ចំនួន២គ្រឿង ដែលមកពីកងទ័ពរបស់សហរដ្ឋអាមេរិក។ ក្រៅពីនេះ ក៏មានយន្ដហោះប្រយុទ្ធ ឬ ប្រដេញ ប្រភេទ F-15, F-16 យន្ដហោះដឹកជញ្ជូនយោធា ប្រភេទ AC-130 ឧទ្ធម្ភាគចក្រ ប្រភេទ Apache (អាប៉ាជេ) យន្ដហោះសង្គ្រោះ និង យន្ដហោះចាក់ប្រេងឥន្ធនៈ ចូលរួមផងដែរ។First two F/A-18 Super Hornets to complete Service Life Modification  delivered to the US Navy - The Aviation Geek Club

បើតាមមន្រ្ដីជាន់ខ្ពស់មួយរូបរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានអះអាង ថា ការធ្វើសមយុទ្ធយោធាដ៏ធំសម្បើមមួយនេះ មានន័យ ចង់ផ្ញើសារដ៏សំខាន់មួយ ទៅកាន់ប្រទេសអ៊ីរ៉ង់ និង ដៃគូប្រជែងផ្សេងៗទៀត ថា ក្រុងវ៉ាស៊ីនតោន មិនបានរវល់ខ្វាយច្រើនខ្លាំងពេក ជាមួយនឹងការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ក៏ដូចជា ការគំរាមកំហែងរបស់ចិន នៅក្នុងការប្រមូលផ្តុំកម្លាំងយោធា ដែលមានទំហំប៉ុនណានោះឡើយ។

ទីបញ្ជាការកណ្ដាលរបស់កងទ័ពសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា ការធ្វើសមយុទ្ធយោធាដ៏ធំមួយនេះ មានគោលបំណងបង្កើននូវការត្រៀមខ្លួនរួចជាស្រេច សម្រាប់កងទ័ពសហរដ្ឋអាមេរិក និង អ៊ីស្រាអែល ទាំងមូល ហើយក៏ជាបង្ហាញនូវសមត្ថភាពរបស់ពួកគេ ដើម្បីធ្វើកិច្ចសហប្រតិបត្ដិការ និង បង្កើនស្ថិរភាព នៅក្នុងតំបន់។MQ-9 squadron 'to ensure a free and open Indo-Pacific,' Air Force says

លោកឧត្ដមសេនីយ៍ មីឆែល គូរីលឡា (Michael Kurilla) មេបញ្ជាការ CENTCOM បានកត់សម្គាល់ ថា សមយុទ្ធនេះ ពង្រឹងសមត្ថភាពរបស់កងទ័ព នៃប្រទេសទាំងពីរ នៅក្នុងការឆ្លើយតបទៅនឹងភាពអាសន្ន និង បង្ហាញ អំពីការប្តេជ្ញាចិត្តរបស់ពួកគេ សម្រាប់តំបន់មជ្ឈិមបូព៌ា។ កងទ័ពទាំងនេះ នឹងអនុវត្តនូវបទបញ្ជា និង ការគ្រប់គ្រងរួមគ្នា ទាំងប្រតិបត្តិការតាមផ្លូវអាកាស នៅក្នុងសង្គ្រាមលើផ្ទៃសមុទ្រ ការស្វែងរក និងការជួយសង្គ្រោះ នៅក្នុងការប្រយុទ្ធ ការវាយប្រហារតាមប្រព័ន្ធអេឡិកត្រូនិក ការបង្ក្រាបទៅលើកិច្ចការពារដែនអាកាសរបស់សត្រូវ ការសម្របសម្រួល និង ការឈ្លបយកការណ៍ ក៏ដូចជា ការរារាំងតាមផ្លូវអាកាស ផងដែរ៕

តើរឿងរ៉ាវ​ព្រះបាទ​ត្រសក់ផ្អែម ជារឿងប្រឌិត?

0

រឿងរ៉ាវ​ព្រះបាទ​ត្រសក់ផ្អែម​ មាន​លក្ខណៈ​បែប​រឿង​ព្រេង​និទាន​តំណាល​តៗ​គ្នា ជា​ជាង​រឿងរ៉ាវ​ដែល​ឆ្លុះ​បញ្ចាំង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​កើត​មាន​ពិត។ កសិករ​ដាំ​ត្រសក់​ដែល​ក្រោយ​មក​ត្រូវ​គេ​លើក​តម្កើង​អោយ​ទៅ​ជា​ព្រះមហាក្សត្រ​ព្រះបាទ​ត្រសក់ផ្អែម នោះ ត្រូវ​គេ​តំណាល​ថា មាន​នាម​ដើម​ថា ពញាជ័យ ត្រូវ​ជា​បង​របស់ ពញាសួស។ ត្រសក់​របស់​គាត់​ល្បី​សព្វ​សាយ​ថា​មាន​រសជាតិ​ផ្អែម​ពិសេស។ ក្រោយ​ពី​បាន​បេះ​ត្រសក់​យក​ទៅ​ថ្វាយ​ព្រះរាជា ហើយ​ត្រូវ​បាន​ព្រះអង្គ​សព្វ​ព្រះរាជ​ហឫទ័យ​យ៉ាង​ខ្លាំង​មក ព្រះរាជា​ក៏​បាន​ប្រទាន​លំពែង​ស័ក្តិសិទ្ធិ​មួយ​ដល់​នាយ​ត្រសក់ផ្អែម ដើម្បី​ទុក​ការពារ​ចម្ការ ហើយ​បាន​ដាក់​បញ្ជា​ថា កុំ​អោយ​នាយ​ត្រសក់ផ្អែម បេះ​ត្រសក់​នេះ​លក់ដូរ ឬ​អោយ​ទៅ​អ្នក​ណា​អោយ​សោះ។

យប់​មួយ ដើម្បី​សាកល្បង​មើល​ថា តើ​នាយ​ត្រសក់ផ្អែម មាន​ភក្តី​ភាព​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះអង្គ ឬ​ក៏​អត់​នោះ ព្រះមហាក្សត្រ​ក៏​បាន​លប​ចូល​ទៅ​ក្នុង​ចម្ការ​ត្រសក់​របស់​នាយ​ត្រសក់ផ្អែម។ នាយ​ត្រសក់ផ្អែម ឃើញ​មនុស្ស​ចូល​ចម្ការ គិត​ថា​ជា​ចោរ ក៏​ចោល​លំពែង ហើយ​ត្រូវ​ព្រះមហាក្សត្រ​សុគត​ទៅ។ ដោយ​ព្រះមហាក្សត្រ​អង្គ​នេះ​ពុំ​មាន​ព្រះរាជបុត្រ​នឹង​សោយរាជ្យ​ស្នង ហើយ​ដោយ​យល់​ថា ពញាជ័យ នេះ ជា​អ្នក​មាន​បុណ្យ​ផង អស់​សេនាបតី​មន្ត្រី​ទាំង​ពួង ក៏​អញ្ជើញ​គាត់​អោយ​ឡើង​សោយរាជ្យ​ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជ​ឱង្ការ ព្រះ​បរម​រាជា​ធិរាជជ័យ។ប្រវត្តិសាស្រ្ត៖ តើតាត្រសក់ផ្អែម ឡើងគ្រងរាជ្យដោយចៃដន្យ ឬ ដោយបដិវត្តន៍សាសនា?  - WMC

ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ស្រាវជ្រាវ និង​ប្រវត្តិវិទូ​មួយ​ចំនួន បាន​ចាត់​ទុក​ថា ដំណើរ​រឿង​តា​ត្រសក់ផ្អែម ដែល​ជា​ឃាតក​សម្លាប់​ព្រះមហាក្សត្រ ហើយ​ត្រូវ​គេ​លើក​អោយ​ឡើង​សោយរាជ្យ​នេះ មាន​ចរិត​ជា​លក្ខណៈ​រឿង​ប្រឌិត​ជាង​ការ​ពិត​ប្រវត្តិសាស្ត្រ។ ផ្លែ​ត្រសក់​នោះ ទោះ​ជា​មាន​រសជាតិ​ពិសេស​បែប​ណា ក៏​ព្រះមហាក្សត្រ​ក៏​មិន​សោយ​តែ​មួយ​អង្គ​ឯង​អស់​ត្រសក់​មួយ​ចម្ការ រហូត​ដល់​ទៅ​លប​យាង​ចូល​ទៅ​ឃ្លាំ​មើល​សកម្មភាព​របស់​នាយ​ត្រសក់ផ្អែម​ទាំង​យប់​អាធ្រាត្រ​នោះ​ដែរ។ ម្យ៉ាង​ទៀត ជា​ព្រះមហាក្សត្រ ព្រះអង្គ​មាន​សេនា​អាមាត្យ​មេនំមេនាង​ឆ្វេង​ស្តាំ ដែល​ព្រះអង្គ​អាច​ចាត់​អោយ​លប​ចូល​ចម្ការ​បាន ដោយ​មិន​ចាំបាច់​បំពេញ​ព្រះរាជកិច្ច​ឃ្លាំ​មើល​សកម្មភាព​តា​ត្រសក់ផ្អែម​ដោយ​ព្រះអង្គ​ផ្ទាល់​នោះ​ទេ។

នេះ គឺ​ជា​ទស្សនៈ​របស់​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន ក៏ប៉ុន្តែ​បើ​ផ្អែក​លើ​ពង្សាវតារ​នៃ​ប្រទេស​កម្ពុជា វិញ បន្ទាប់​ពី​ឡើង​សោយរាជ្យ​ហើយ ព្រះបាទ​ត្រសក់ផ្អែម ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​ព្រះរាជ​បុត្រី​នៃ​ព្រះបាទ​ជ័យវរ្ម័នទី៩ ជា​មហេសី ហើយ​ថ្វាយ​ព្រះនាម​ថា សម្ដេច​ព្រះ​ភគវតី​សិរី​ចន្ទ្រា​មហាក្សត្រី ដោយ​មាន​ព្រះរាជ​បុត្រា​ពីរ​ព្រះអង្គ គឺ​ព្រះបាទ​បរមនិព្វាន្តបាទ និង​ព្រះបាទ​សុទ្ឋានរាជា៕

ការបំបាត់ការឈឺខ្នងបានដោយខ្លួនឯង សម្រាប់អ្នកអង្គុយនៅមុខកុំព្យូទ័រយូរៗម៉ោង

0

នៅ​ពេល​អង្គុយ​ធ្វើ​ការ​យូរ ​​អ្នក​​ច្បាស់​ជា​ប្រឈម​នឹង​បញ្ហា​ឈឺ​ក្បាល ​ឈឺ​​ស្មា ​រួយ​ក និង​ឈឺ​ខ្នង​មិន​ខាន។ ​​ឈឺ​ស្មា ឬ​រួយ​ក ​អាច​មក​ពី​តុ​ការិយាល័យ កៅ​អី​អង្គុយ​ខ្ពស់​ពេក ឬ​ទាប​ពេក ដែល​មិន​សម​ស្រប​នឹង​រាង​កាយ​របស់​អ្នក​។ ​ចំណែក​អាការៈ​ឈឺ​ចាប់​​ខ្នង ឬ​ឈឺ​ក​ជា​ដើម ​អាច​មក​ពី​ស្រ្តេស ​មិន​បាន​សម្រាក​ឲ្យ​គ្រប់​គ្រាន់​ជា​ដើម។ ​ម្យ៉ាង​ទៀត ​អ្នក​មិន​​គប្បី​អង្គុយ​ធ្វើ​ការ​​ផ្ទាល់​លើ​កម្រាល​ឥដ្ឋ ​ឬ​សណ្តូក​ខ្លួន​លើ​ឥដ្ឋ​ធ្វើ​ការ​នោះ​ទេ ​ព្រោះ​ចលនា​ទាំង​២​នេះសុទ្ធ​សឹង​តែ​ប៉ះ​ទង្គិច​លើ​ខ្នង និង​ចង្កេះ​​របស់​អ្នក​ឲ្យ​ឈឺ​បាន។

ហេតុ​នេះ ​អ្នក​គួរ​ឧស្សាហ៍​ម៉ាស្សា ឬ​អាចធ្វើ​ចលនា​តាម​លំហាត់​ប្រាណ​៥​យ៉ាង​នេះ ​ដូច​ខាង​ក្រោម​៖​

​១. ​ចលនា​ទី​១

​-លើក​ដៃ​ស្តាំ​​ទៅ​ក្រោយ​​​រហូត​ដល់​​​ចុង​ម្រាម​ដៃ​របស់​អ្នក​នៅ​​ស្មា​ខាង​​ឆ្វេង

​-​​​លើ​ក​ដៃ​ឆ្វេង​យក​ទៅ​ទ្រ​កែង​ដៃ​ស្តាំ

​-ផ្អៀង​ទៅ​ខាង​ឆ្វេង​យឺត​ៗ​ប្រហែល​១០​​នាទី

​-ធ្វើ​ចលនា​នេះ​ដដែរ ដោយ​ប្តូរ​មក​ដៃ​ស្តាំ​វិញ​

២. ចលនា​ទី​២

​-ដាក់​ជើង​ទាំង​២​ឲ្យ​ស្មើ​គ្នា

-ឈាន​ជើង​ស្តាំ​មក​មុខ​បន្តិច ដោយ​ងឿយ​ក្បាល​ជង្គង់​ទៅ​លើ

​-ពត់​ខ្នង​ឲ្យ​ត្រង់ ហើយ​ដក​ដៃ​​ដាក់​លើ​ក្បាល​ជង្គង់​ប្រហែល​១០​នាទី

-ធ្វើ​ចលនា​ដដែរ ​ដោយ​ប្តូរ​មក​ជើង​ឆ្វេង​វិញ

៣. ​ចល​នា​ទី​៣

-អង្គុយ​ដោយ​ដាក់​ខ្នង​ឲ្យ​ត្រង់

​-ទាញ​ក្បាល​ជង្គង់​ខាង​ស្តាំ​ទៅ​ខាង​លើ​ ប្រហែល​១០​នាទី

​-ធ្វើ​ចលនា​ដដែរ ​ដោយ​ប្តូរ​មក​ជង្គង់​ខាង​ឆ្វេង​វិញ

៤. ​ចលនា​​ទី​៤

​-អង្គុយ​ដោយ​ដាក់​ខ្នង​ឲ្យ​ត្រង់ ​សន្ធឹង​ដៃ​របស់​អ្នក​ដោយ​ដាក់​ម្រាម​​ដៃ​ចូល​គ្នា និង​បាត​ដៃ​ទល់​គ្នា

-ធ្វើ​ចលនា​ដៃ​របស់​អ្នក​ទៅ​​​ឆ្វេង ដោយ​ក្តាប់​ចូល​គ្នា​ប្រហែល​១០​វិនាទី ​​​បន្ទាប់​មក​ត្រលប់​មក​កណ្តាល​វិញ

​-ធ្វើ​ចលនា​ដដែរ ​ដោយ​ប្តូរ​មក​ដៃ​ស្តាំ​វិញ

៥. ចលនា​ទី​៥

​-ដាក់​ពោះ​ឲ្យ​រាប​លើ​កម្រាល​ព្រំ

​-ដាក់​ដៃ​ទាំង​ពីរ​លាត​សន្ធឹង​លើ​កម្រាល​ព្រំ​ដែរ ដោយ​ឲ្យ​​ដង​ខ្លួន រួម​ទាំង​ជើង​និង​ដៃ​សណ្តូក​​ឲ្យ​ត្រង់​ដូច Spiderman ​។ ​រក្សា​ចលនា​បែប​នេះ ​ចំនួន​៣០​វិនាទី។Beat Injuries With These 4 Computer Ergonomics Tips

​ដូច​អ្នក​បាន​ដឹង​រួច​ហើយ​អ៊ី​ចឹង​ថា ​ការអង្គុយ​​ក្នុង​ចលនា​ត្រឹ​ម​ត្រូវ​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ខ្នង​បាន ម្ល៉ោះ​ហើយ​សម្រាប់​អ្នក​បំពេញ​ការងារ​យូរ​ៗ​ម៉ោង​ គួរ​រក្សា​ឥរិយាបថ​អង្គុយ​ឲ្យ​បាន​ត្រឹម​ត្រូវ៕​​

អាកាសធាតុចុះត្រជាក់ខ្លាំងធ្វើឱ្យពលរដ្ឋអាហ្វហ្គានីស្ថានខ្វះខាតអាហារ

0

ប្រទេសអាហ្វហ្គានីស្ថាន ៖ ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំងនៅអាហ្វហ្គានីស្ថាន បានកើនឡើងដល់១៧៥នាក់ និងបសុសត្វងាប់ដល់៧ម៉ឺនក្បាល ។ អង្គការសហប្រជាជាតិបញ្ជាក់ថា ពលរដ្ឋចំនួន៦លាននាក់នឹងអត់ឃ្លានក្នុងរដូវរងានេះ ខណៈសីតុណ្ហភាពក្នុងតំបន់ត្រជាក់ខ្លាំងខុសពីធម្មតា គឺ -៣៤អង្សារសេ ។

អាកាសធាតុត្រជាក់ខ្លាំងបានបណ្តាលឱ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅក្នុងប្រទេស ហើយក៏ធ្វើឱ្យប៉ះពាល់ដល់បសុសត្វផងដែរ ។ អ្នកនាំពាក្យគ្រោះមហន្តរាយរបស់រដ្ឋាភិបាលតាលីបង់បញ្ជាក់ថា បសុសត្វប្រមាណ៧ម៉ឺនក្បាលទូទាំងប្រទេសបានងាប់ដោយសារត្រជាក់ខ្លាំងពេក ។ ចំណែកផ្លូវសំខាន់ៗជាច្រើនទូទាំងប្រទេស ក៏មិនអាចធ្វើដំណើរបានដែរ ក្រោយពីមានខ្យល់ព្យុះ និងព្រិលធ្លាក់ខ្លាំង ហើយពិបាកជួយសង្គ្រោះពលរដ្ឋអាហ្វហ្គានីស្ថាន ។Freezing temperatures kill 78 people in Afghanistan | Reuters

ជាមួយគ្នានេះ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ (UN) លោក Martin Griffith បម្រើការផ្នែកកិច្ចការមនុស្សធម៌ បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែមករាថា រដូវរងានៅប្រទេសអាហ្វហ្គានីស្ថានពេលនេះខ្លាំងក្លាបំផុតក្នុងអំឡុងពេល១៥ឆ្នាំ ។ លោកដាស់តឿនថា ពលរដ្ឋប្រមាណ៦លាននាក់ក្នុងប្រទេសនេះកំពុងជួបភាពអត់ឃ្លាន ។

ចំណែកពលរដ្ឋរស់នៅទីក្រុងកាប៊ុល ជាទីក្រុងធំរបស់ប្រទេសអាហ្វហ្គានីស្ថាន ក៏ជួបនឹងអាកាសធាតុត្រជាក់ដូចគ្នាដែរ ។ ពួកគេបានអំពាវនាវទៅកាន់អង្គការសង្គ្រោះអន្តរជាតិ និងសមាគមពិភពលោក ជួយសង្គ្រោះពួកគេឱ្យរួចផុតពីភាពអត់ឃ្លានក្នុងរដូវត្រជាក់នេះផង ។Afghanistan: Freezing weather kills at least 124 people - BBC News

គួរបញ្ជាក់ថា គ្រោះមហន្តរាយកើតឡើងស្របពេលដែលប្រទេសអាហ្វហ្គានីស្ថានកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ក្រោយពីអង្គការសង្គ្រោះជាច្រើនឈប់ធ្វើការនៅអាហ្វហ្គានីស្ថានកាលពីពេលកន្លងមកដើម្បីតវ៉ាទៅរដ្ឋាភិបាលតាលីបង់ ដែលហាមបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាស្ត្រីធ្វើការ ៕More than 160 Afghans die in bitterly cold weather ប្រភព ៖ TNN World

អាកាសធាតុនឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៤ អង្សាសេ

0

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងបន្ថែមដោយបានបញ្ជាក់ថា តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី ២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយស៊ីតណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់ ១៤-១៦°C ។ រីឯបណ្តាខេត្តដទៃទៀត ស៊ីតុណ្ហភាពអប្បបរមាមានពី ១៧-២១°C ។

ចំណែកនៅរាជធានីភ្នំពេញ ស៊ីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២0°C ។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ស៊ីតណ្ហភាពនឹងវិលមកជាធម្មតាវិញ។

ក្រសួងធនធានទឹកបន្ថែមថា អាស្រ័យដូចបានជម្រាបជូនខាងសូមសាធារណៈជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5yvgKDvyx9r9XZpaN_zEG9sX8YFcy8QkCFupoExrKHBJeHWTa8C3zE_DBujEV5m8_GI-QuR4SgOHUtaxOpZ-9Q2MXtRT4bP5EJefkvY1IsAhf0OiK4B6SqJyJIdelGJaGCYccpmEMMbReJ5fVnySMk1AnOVR3Kk_8Kjkw2j0fDYOn2Qvn6imajfAj/s1280/photo_2023-01-27_08-27-16.jpg

ធនាគារជាតិប្រកាសដំឡើងអត្រាការប្រាក់សម្រាប់ប្រាក់កម្ចី

0

ប្រទេសថៃ ៖ បន្ទាប់ពីធនាគារជាតិប្រទេសថៃបានប្រកាសដំឡើងអត្រាការប្រាក់សម្រាប់ប្រាក់កម្ចី ចាប់ពី០,២៥% ទៅ១,៥០% ធ្វើឱ្យធនាគារឯកជននានាចាប់ផ្តើមដំឡើងការប្រាក់ដូចគ្នាដែរ ។

EXIM BANK គឺជាធនាគារទី២ ដែលបានប្រកាសដំឡើងការប្រាក់សម្រាប់ប្រាក់កម្ចី០,២៥% ពី៥,៧៥%ក្នុង១ឆ្នាំ ទៅ៦%ក្នុង១ឆ្នាំ ។ ការដំឡើងការប្រាក់នេះអនុវត្តចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ ។

នាយកប្រតិបត្តិរបស់ EXIM BANK លោក រ៉ាក់វូរ៉ាគីត ផូខាថន ថ្លែងថា កន្លងមក ធនាគារបានកំណត់ការប្រាក់លើប្រាក់កម្ចីសម្រាប់អតិថិជនទូទៅ និងអតិថិជន SMEs ក្នុងអត្រាមួយទាបបំផុតអស់រយៈពេលជាង៣ឆ្នាំហើយ បើទោះជាធនាគារជាតិដំឡើងការប្រាក់ចំនួន៤ដងហើយក្តី សរុប១%ក្នុង១ឆ្នាំ ដើម្បីជួយឱ្យសហក្រិនកែតម្រូវជាមួយនឹងការដំឡើងអត្រាការប្រាក់ ។

ខណៈធនាគារ Government Housing Bank ប្រកាសដំឡើងការប្រាក់សម្រាប់ប្រាក់កម្ចីគ្រប់ប្រភេទ០,២៥% ចាប់អនុវត្តពីថ្ងៃទី២៦ ខែមករា ជាការដំឡើងការប្រាក់លើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ លោក ឆាត់ឆៃ សិរិឡៃ នាយកគ្រប់គ្រងធនាគារនេះ ថ្លែងថា ការដំឡើងការប្រាក់សម្រាប់ប្រាក់កម្ចីនេះ ស្ថិតក្នុងកម្រិតទាបជាងការដំឡើងការប្រាក់របស់ធនាគារជាតិ ។ វានឹងមិនប៉ះពាល់ដល់អតិថិជនភាគច្រើនទេ ខណៈធនាគារបានរៀបចំឥណទានដែលបានគណនាសម្រាប់ការរំលោះដល់អតិថិជនរួចរាល់ហើយ ។

គួរសង្កេតឃើញថា ចំណែកធនាគារឯកជនផ្សេងៗទៀត ក៏ត្រៀមដំឡើងការប្រាក់ដូចគ្នាដែរ ។ មជ្ឈមណ្ឌលស្រាវជ្រាវ European Innovation Council រំពឹងថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនឹងដំឡើងអត្រាការប្រាក់២លើកទៀត បន្ទាប់ពីមានហានិភ័យសម្ពាធអតិផរណាខាងតម្រូវការក្រោយការងើបឡើងវិញនៃសេដ្ឋកិច្ច ៕Thai Central Bank Backs Top Lenders After S&P Downgrades Ratings - BNN  Bloomberg

ប្រភព ៖ 3Plus News

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លើកទឹកចិត្តឱ្យមហាជនថតរូបមុនថ្ងៃរៀបការ ប្រើសម្លៀកបំពាក់ប្រពៃណី នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

0

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកទឹកចិត្តឲ្យមហាជនថតរូបមុនថ្ងៃរៀបការ (Pre-Wedding) ដោយប្រើសម្លៀកបំពាក់ប្រពៃណី នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ។

នៅក្នុងឳកាសអញ្ជើញបើកកម្មវិធីសន្និបាតបូកសរុបការងាររបស់ក្រសួងវប្បធម៌ សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុម្មុខលោកស្រី ភឿង សកុណា បានផ្តាំផ្ញើដល់អាជ្ញាធរជាតិអប្សរា តាមដានរឿងនេះផងដែរ នៅពេលមហាជនទៅថតនៅទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ជាពិសេសពាក់ព័ន្ធនឹងការស្លៀកពាក់របស់ពួកគាត់ នៅពេលថតរូប។

លោកស្រីរដ្ឋមន្ត្រី បានសម្តែងក្តីពេញចិត្តដែលឃើញចំនួនផលិតភាពយន្ត-វីដេអូ មានការកើនឡើង នៅឆ្នាំ២០២២។

លោកស្រីលើកឡើងថា ចំពោះសូចនាករពាក់ព័ន្ធនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍប្រភពកំណើនគន្លឹះ និងថ្មីៗ ដែលមានចែងក្នុង ឯកសារយុទ្ធសាស្ត្រចំនួន៣ ក្រសួងបានផលិត និងជំរុញការផលិតភាពយន្ត-វីដេអូ ក្នុងប្រទេសកម្ពុជា បានចំនួន ៣៩៨១ភាពយន្ត-វីដេអូ លើគោលដៅកំណត់ចំនួន ២៩៤ភាពយន្ត-វីដេអូ។

បើធៀបនឹងឆ្នាំ២០២១ កំណើនភាពយន្ត-វីដេអូ នៅឆ្នាំ២០២២ មានការកើនឡើងខ្លាំង ក្នុងគម្លាត ២៥៨៦ភាពយន្ត-វីដេអូ ដែលភាគច្រើនដយសារកំណើន នៃការថត Pre-Wedding ក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា៕

សន្និសីទសារព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍ XCAM EDM FESTIVAL

0

នៅថ្ងៃពុធទី 5 កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសាករាជ 2566 ត្រូវនឹងថ្ងៃទី 26 ខែមករា ឆ្នាំ 2023

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZSKkbhQYQdWokDg4-9022eDTJK-zcj70wZczkM9yCwrzh7n3ME0GN4rLCpwuMvuFKUEm4IOqlJ2NDnuI1ZvSpND2kSJgM9Dz5DCPwZRreKIsiOKfmWeTfR0EfBYWVhXtO7cX-1It8DDuzLvjyg-LutIgzP2jxcVfBaNsI1gsNgwMX7_rKAbCACgnhZQ/s5184/IMG_5323.JPG

X-CAM បានរៀបចំពិធីសន្និសិទ្ធសារព័ត៌មាន ការប្រកាសជាសាធារណៈអំពីការរៀបចំព្រឹត្តិការណ៍ X-CAM EDM FESTIVAL រវាងក្រុមហ៊ុន ZAAP World និង X-Cam ។ ពិធីសន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival និង លោក Teppawan Kaniworapan តំណាងក្រុមហ៊ុន ZAAP World Thailand  ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និងអ្នកសារព័ត៌មានជាច្រើនរូប។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានលោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival មានប្រសាសន៍ថា កំពូលមហាព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះ នឹងធ្វើការបង្ហាញជូនលោកអ្នកនូវការសម្តែងដ៏អស្ចារ្យរបស់ឌីជេដ៏ល្បីល្បាញលំដាប់ពិភពលោក Top 10 រួមមានលោក Timmy Trumpet មកពីប្រទេសអូស្រ្តាលី, R3HAB មកពីប្រទេសម៉ូណាកូ លោក WUKUNG មកពីប្រទេស សឹង្ហបុរី  Blasterjaxx Garmiani, 22Bullets , Amber Na, Get Looze, HYDE, Juicy M, KARTYPARTYY, Kura, Dj Maily, និងDJ Peipei។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxVC1KxbkRF4CNsMW4TLI1rZ7USmVEWkxCCdRrZEGC_Gy-yliqJOCoBvw1eYdyk1WGziAmxcP1qMppOyz91BcnPdiW-Bx_EOAC7X1B3B-c299v9Hwzem3FRjGfdk0kY54_is4fZAcXu8ddNOdqxotlL1nzeFPqulrQhmT60ArHDSFnGHRJkXB8bnCI3g/s5329/IMG_5327.JPG

លោក ស៊ី ម៉េងម៉េង បានបន្តអោយដឹងថា ដោយមើលឃើញពីសន្ទុះនៃការគាំទ្ររបស់អ្នកស្រឡាញ់ចង្វាក់អេឡិចត្រូនិចនៅកម្ពុជា ក៏ដូចជាមានការចូលរួមឧបត្ថមជ្រោមជ្រែងពីសំណាក់ដៃគូជាច្រើនជាពិសេសក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ហើយក៏ដើម្បីអបអរទិវានៃក្តីស្រឡាញ់ខាងមុខនេះ​​ X-CAM FESTIVAL បានផ្តល់ជូននូវប្រូម៉ូសិន DOUBLE THE LOVE យ៉ាងពិសេសដោយសំបុត្ររយៈពេល១ថ្ងៃមានតម្លៃ​ ២០ដុល្លារ និង​ សំបុត្រចូលរួមរយៈពេល២ថ្ងៃ មានតម្លៃ ៣៥ ដុល្លារ​ ចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។ លោកអ្នកអាចរកជាវសំបុត្របានតាមរយះ App LIVE by Wonderpass រឺតាមគេហទំព័រ WWW.XCAMFESTIVAL.COM

សារជាថ្មីម្តងទៀតព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 10-11 ខែកុម្ភៈ ឆ្នាំ2023 នៅកោះពេជ្រ រាជធានីភ្នំពេញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXcX-SRQcqfyZwA4XYdSs2Dh8diSuaFvIg62eTbymI0fiIJ3TVsbogJfa1wbijXBtoUFoSFurmXxVjVzfEXcCn1ncg7YsjZIMhuEv9XEg3hESI-wHMyf6CUoyE36uhdK4KxZSzH4U_FMzteFYoLEqWm75U9ungvbsaw3om76amAbyStCebkVgKb7KqnA/s5329/IMG_5325.JPG

សម្រាប់ព័ត៌មានបន្ថែម និងវឌ្ឍភាពនៃការរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការចុះឈ្មោះទិញសំបុត្រ សូមតាមដានការផ្សព្វផ្សាយជាបន្តបន្ទាប់តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ព្រឹត្តិការណ៍ X-CAM EDM FESTIVAL និងនៅលើបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ក្រុមហ៊ុន ហនុមាន ។

បញ្ជូនជនសង្ស័យ ៦នាក់ រួមនិងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

0

ភ្នំពេញ ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ៦នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទាំង០៦នាក់ ត្រូវបានកម្លាំងជំនាញនៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ធ្វើការចុះបង្ក្រាបបាន នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

១/ ឈ្មោះ មែ សុជាតិ ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

២/ ឈ្មោះ កៅ រស្មី ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៣/ ឈ្មោះ ខាន់ ណៃ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៤/ ឈ្មោះ សំផុន វង្សរតនា ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៥/ ឈ្មោះ សុខ ឡាយ ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៦/ ឈ្មោះ ឌី រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចាប់យកវត្ថុតាងរួមមាន÷ ម្សៅសថ្លា ០៥កញ្ចប់ ទម្ងន់ ៣,៥២ក្រាម, ដបជក់ ០២, ដែកកេះ ០១, ខ្សៀ ០១, ដាវ ០១ដើម, ទូរស័ព្ទ ០៦គ្រឿង, ប្រាក់ចំនួន ៣០០,០០០រៀល, ម៉ូតូ ០១គ្រឿង ម៉ាក Nex ពណ៌ខ្មៅ+ក្រហម គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ រួមនឹងវត្ថុតាងត្រូវបានបញ្ចូន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕