Home Blog Page 1861

រញ្ជួយដីនៅតួកគីនិងស៊ីរី សម្លា.ប់មនុស្ស រាប់ពាន់នាក់

0

រដ្ឋធានីអង់ការ៉ា (Ankara)៖ គ្រោះរញ្ជួយដី មានកម្លាំងខ្លាំង កម្រិត ៧,៨រ៉ិកទ័រ បានវាយប្រហារទៅលើតំបន់ភាគខាងត្បូង ប្រទេសតួកគី និង ភាគខាងជើង ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ដោយបានសម្លាប់មនុស្ស យ៉ាងតិច ៣ ៥០០នាក់ និង មនុស្សជាង ១៤ ៤០០នាក់ បានរងរបួស ហើយអ្នកស្រុក ជិត ៨ ០០០នាក់ ត្រូវបានសង្គ្រោះ ចេញពីគំនរអគារបាក់បែករាប់ពាន់ខ្នង។Cumhurbaşkanlığına Fuat Oktay vekalet edecek

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ថា លោក ហ៊្វូអាត អូខាយ (Fuat Otkay) អនុប្រធានាធិបតីតួកគី បានបញ្ជាក់ ថា មនុស្ស យ៉ាងតិច ២ ៣៧៩នាក់ ត្រូវបានសម្លាប់ និង ១៤ ៤៨៣នាក់ផ្សេងទៀត រងរបួស នៅក្នុងហេតុការណ៍រញ្ជួយដី នៅតួកគី។ ចំណែកអ្នកស្រុក ចំនួន ៧ ៨៤០នាក់ផ្សេងទៀត នៅរស់រានមានជីវិត ហើយត្រូវទាញចេញពីអគារដួលរលំ ចំនួន ៤ ៧៤៨ខ្នង។

ដោយឡែក មនុស្ស ចំនួន ១ ៤៤៤នាក់ផ្សេងទៀត រស់នៅក្នុងប្រទេសស៊ីរី ត្រូវបានរាយការណ៍ ថា ស្លាប់ នៅក្នុងគ្រោះធម្មជាតិដ៏កំណាចនេះដែរ។ នេះមានន័យថា គ្រោះរញ្ជួយដីដ៏មានកម្លាំងខ្លាំងនេះ បានធ្វើឲ្យមនុស្សស្លាប់សរុប កើនឡើង ដល់ជាង៣៥០០នាក់ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងតែបន្ដនៅឡើយ។Rescuers scramble in Turkey, Syria after quake kills 3,400 | The Seattle Times

ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមាន ថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើង លើសពីនេះបន្ថែមទៀត។

អាជ្ញាធរតួកគី បានបញ្ជាក់ ថា ប្រតិបត្ដិការជួយសង្គ្រោះ នៅតំបន់ភាគខាងត្បូង ប្រទេសតួកគី និង ភាគខាងជើង ប្រទេសស៊ីរី ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣ ៥០០នាក់ កំពុងតែបន្ដរុករកអ្នកនៅរស់រានមានជីវិត។ គ្រោះរញ្ជួយដី មានកម្រិត 7.8 រ៉ិចទ័រនេះ បានវាយប្រហារ នៅជិតខេត្តហ្កាហ្ស៊ាទេប (Gaziantep) ប្រទេសតួកគី កាលពីរំលងអធ្រាត្រ ឈានចូល ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ខណៈមនុស្សកំពុងតែលង់លក់ នៅក្នុងដំណេក។Turkey Earthquake Pictures: Buildings Flattened, Many Dead in Major Quake - Bloomberg

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយរបស់តួកគី បានអះអាង ថា មនុស្ស ជាង ២ ៣០០នាក់បានស្លាប់ សម្រាប់តែនៅក្នុងប្រទេសតួកគី ក្រោយការរញ្ជួយដីលើកទី១ ហើយមនុស្ស ជាង ១៤ ០០០បានរងរបួស ខណៈមនុស្ស ជាង ១ ៤០០នាក់ផ្សេងទៀត បានស្លាប់ នៅក្នុងប្រទេសស៊ីរី។

ទន្ទឹមគ្នានេះដែរ បណ្ដាមេដឹកនាំនៅលើពិភពលោក បានសន្យា បញ្ជូនជំនួយមនុស្សធម៌ទៅជួយ ក្រោយពេលតួកគី បានចេញនូវការអំពាវនាវដល់អន្ដរជាតិ ដើម្បីជួយដល់ពួកគេ ដែលកំពុងតែប្រឈមមុខនឹងគ្រោះធម្មជាតិដ៏កំណាចនេះ។

សេតវិមាន បានបញ្ជាក់ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ភា្លមៗនោះ នឹងនិយាយទៅកាន់សមភាគីតួកគី លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan)។Why the Earthquake in Turkey Was So Damaging and Deadly - Scientific American

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «គាត់មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតរបស់មនុស្ស និង ការបំផ្លិចបំផ្លាញ បង្កឡើងដោយគ្រោះរញ្ជួយដី។ ខ្ញុំបានណែនាំដល់ក្រុមការងាររបស់ខ្ញុំ ឱ្យបន្តតាមដានយ៉ាងដិតដល់ទៅលើស្ថានភាពនេះ នៅក្នុងការសម្របសម្រួល ជាមួយនឹងប្រទេសតួកគី ហើយផ្តល់ជំនួយដែលត្រូវការចាំបាច់បំផុត»៕

ស្វែងយល់ពីជំងឺឆ្កែឆ្កួតដែលបណ្តាលមកពីឆ្កែខាំ

0

ភ្នំពេញ៖ ជំងឺឆ្កែឆ្កួតដែលបណ្តាលមកពីឆ្កែខាំ គឺជាជំងឺរលាកខួរក្បាលនិងខួរឆ្អឹងខ្នង ដែលបណ្តាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ក៏ជាជំងឺមួយធ្ងន់ធ្ងរ ហើយបណ្តាលឲ្យអ្នកជំងឺស្លាប់១០០% នៅពេលចេញរោគសញ្ញា។នេះបើយោងតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត្រ។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០១៧ នៅលើពិភពលោកជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ ស្លាប់ប្រហែល ៥៩០០០នាក់ក្នុងមួយឆ្នាំ ជាពិសេសនៅក្នុងតំបន់អាស៊ីនិងអាហ្រ្វិក។

ក) មូលហេតុ និងការចម្លង៖
– ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីសត្វមកមនុស្ស ដោយសារការខាំ (morsure), ខ្វាច (griffure), លិឍលើដំបៅឬរបួស (léchage) ដែល៩៩%តាមរយៈសត្វឆ្កែដែលមានផ្ទុកវីរុសឆ្កែឆ្កួត
– ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីមនុស្សមកមនុស្សគឺជាករណីមួយកម្រមាន។ តែអាចឆ្លងពីម្តាយមកកូននៅ ពេលមានផ្ទៃពោះ។

ខ) រោគសញ្ញានិងការបង្ករោគ៖
១) ការបង្ករោគ (Période d’incubation)៖ ចាប់ពីពេលឆ្កែខាំរហូតដល់ពេលចេញរោគសញ្ញា មានការប្រែប្រួលពី៧ថ្ងៃរហូតដល់លើសពី១ឆ្នាំ។ តែជាមធ្យមប្រហែលពី១៥ថ្ងៃដល់៦០ថ្ងៃ។
២) រោគសញ្ញា (Symptômes)៖
– រោគសញ្ញាដំបូង (Période prodromique) មានរយៈពេលពី២ថ្ងៃទៅ១០ថ្ងៃ៖
• មានការឈឺចុកចាប់នៅកន្លែងខាំបែបរមាស់ ក្តៅ ឬស្ពឹក
• ជួនមានក្តៅខ្លួន ជួនអត់មានក្តៅខ្លួន
• អត់ឃ្លានចំណីអាហារ ចង្អោរ ក្អួត រាគ
• ឈឺក្បាល វិលមុខ តប់ប្រមល់ក្នុងខ្លួន ដេកមិនលក់ យល់សប្តិ វង្វេងៗ

– រោគសញ្ញាដំណាក់កាលបន្ទាប់មកទៀត (Période d’état) គឺជាដំណាក់កាលដែលរលាកខួរក្បាលនិងខួរឆ្អឹងខ្នងដែលមានរោគសញ្ញាដូចតទៅ៖
• អ្នកជំងឺគ្រប់គ្រងខ្លួនឯងលែងបាន
• អ្នកជំងឺនៅមិនស្ងៀមមានចលនារហូត (Hyperactivité)
• រោគសញ្ញាពិសេសរបស់ជំងឺឆ្កែឆ្កួតគឺ៖ ខ្លាចទឹក (hydrophobie) និងខ្លាចខ្យល់ (aérophobie)
• ចេញទឹកមាត់ច្រើន (Hypersalivation) ចេញញើសច្រើន ចេញនោមអត់ដឹងខ្លួន
• ពិបាកលេបចំណីអាហារ (Dysphagie)
• មានប្រកាច់ (convulsions) រហូតដល់សន្លប់(Coma)
• ការស្លាប់ជាមធ្យម៥ ថ្ងៃក្រោយពីចេញរោគសញ្ញាណាមួយខាងលើនេះ

គ) ការព្យាបាលក្រោយពីឆ្កែខាំ៖
– ក្រោយពីឆ្កែខាំភ្លាមត្រូវលាងសម្អាតមុខរបួសដោយទឹកនិងសាប៊ូយ៉ាងតិចបំផុតក៏១៥នាទីដែរ បន្ទាប់មកលាងសម្អាតជាមួយទឹកថ្នាំសម្លាប់មេរោគដូចជា អាល់កុល ឬអ៊ីយ៉ូត
– មិនត្រូវដេររបួសដែលឆ្កែខាំ
– ចាក់វ៉ាក់សាំងការពារតេតាណូស
– ព្យាបាលដោយថ្នាំផ្សះ (បើចាំបាច់)
– ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត (យកល្អត្រូវធ្វើក្នុង២៤ម៉ោងក្រោយពី ឆ្កែខាំឬប៉ះពាល់ជាមួយសត្វដែលយើងសង្ស័យថាមានផ្ទុកមេរោគឆ្កែឆ្កួត)
– ជួបប្រឹក្សាយោបល់ជាមួយវេជ្ជេបណ្ឌិតដែលនៅជិតអ្នក

ឃ) វិធានការការពារ៖
– ការការពារជំងឺឆ្កែឆ្កួតគឺផ្អែកលើការចាក់ថ្នាំបង្ការ
– ចាក់វ៉ាក់សាំងការពារប្រឆាំងវីរុសឆ្កែឆ្កូត ចំពោះសត្វដែលយើងចិញ្ចឹម(ឆ្កែ ឆ្មា ជាដើម)ឲ្យបានទៀងទាត់
– ចាក់វ៉ាក់សាំងការពារមុន ចំពោះអ្នកដែលមានហានិភ័យខ្ពស់ចំពោះជំងឺឆ្កែឆ្កួតដូចជា៖ពេទ្យសត្វ បុគ្គលិក មន្ទីរពិសោធន៏ឯកទេស អ្នករស់ជាមួយសត្វ
– ជៀសវាងកុំឲ្យឆ្កែ ឬ ឆ្មាខាំ ឬលិឍលើរបួសឬដំបៅ។
– ចាក់វ៉ាក់សាំងការពារក្រោយពីឆ្កែខាំ(Prophylaxie post-expositionnelle)។

ប្រសិនបើលោកអ្នកមានឆ្កែខាំ ឬ សត្វដែលចិញ្ចឹមកូនដោយទឹកដោះ ហើយស៊ីសាច់ជាអាហារខាំ សូមមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFDliNsNFlZFNNbs9Z0ShZcrXyCYzrsHw11obMDrybyQgJucC24iqmxwFjXq0KP1etCdZY1JLxD5PmMHYGZ9KdtiTMS3d4UHJowZ9ToJ9dflxIUOkzn56pvyPFieXhFambN-_KhV-XxLz2y3KWHZhgkSHe6-yUk8aQ2scURdmbTZzqY3YtKst8RIbW/s1280/photo_2023-02-07_00-52-03.jpg

រឿងរ៉ាវមួយចំនួនដែលលោកអ្នកមិនធ្លាប់បានដឹងអំពីអេហ្សុីបនាសម័យព្រះចៅផារ៉ាអុង

0

អេហ្ស៉ីប គឺជាប្រទេសចំណាស់មួយ ដែលត្រូវបានរាប់បញ្ចូលក្នុងប្រទេសចំណាស់ទាំង១០ នៅលើពិភពលោក។ ប្រទេសមួយនេះ មានរឿងរ៉ាវជាច្រើន ដែលអ្នកគួរតែបានសិក្សា និងស្វែងយល់យល់អំពីវា។

ខាងក្រោមនេះជារឿង៣យ៉ាង ដែលអ្នកមិនបានដឹង ពីអេហ្សុីបនាសម័យព្រះចៅផារ៉ាអុង៖

១/ មិនមែនគ្រប់អ្នកស្លាប់ សុទ្ធតែអាចក្លាយជាសាកសពម៉ាំមីនោះទេ

សាកសពម៉ាំមី ត្រូវបានគេយកទៅសម្ងួត និងរុំដើម្បីបានក្លាយជាវត្ថុបុរាណនៅអេហ្សុីប។ ប៉ុន្តែការធ្វើមរណភាពបែបនេះ គឺមានតម្លៃថ្លៃ និងចំណាយពេលច្រើន ហើយភាគច្រើនគឺសម្រាប់អ្នកដែលមានវណ្ណៈខ្ពស់ ឬជាអ្នកមាននៅក្នុងសង្គម។ អ្នកស្លាប់ភាគច្រើននៅអេហ្សុីប ត្រូវបានគេកប់នៅក្នុងរណ្តៅដ៏សាមញ្ញនៅវាលខ្សាច់។

ហេតតុផលដែលអ្នកមានទ្រព្យសម្បត្តិសម្រេចធ្វើមរណកាលបែបនេះ ព្រោះពួកគេជឿជាក់ថា ពួកគេអាចនឹងមានជីវិតឡើងវិញ បន្ទាប់ពីស្លាប់ តែលុះត្រាតែរាងកាយរបស់ពួកគេនៅរក្សាទម្រង់ល្អដូចដើម។ ពួកគេជឿទៀតថា ការកប់នៅក្នុងដីខ្សាច់ នឹងធ្វើឲ្យសពពួកគេស្លាប់ មិនអាចរស់ឡើងវិញ។The Mummification Process: How Ancient Egyptians Preserved Bodies for the Afterlife | Discover Magazine

២/ បុរសអេហ្សុីបអាចរៀបការជាមួយបងស្រីរបស់ពួកគេ

ស្តេចអេហ្ស៉ីបខ្លះ បានរៀបការជាមួយបងប្អូនស្រី ឬបងប្អូនស្រីរបស់ពួកគេ។ អាពាហ៍ពិពាហ៍មិនញញើតទាំងនេះ បានធានាថាព្រះមហាក្សត្រិយានីត្រូវបានបណ្តុះបណ្តាលក្នុងភារកិច្ចរបស់នាងតាំងពីកំណើតហើយថានាងនៅតែស្មោះត្រង់ចំពោះស្វាមីនិងកូនៗ របស់ពួកគេ។ ពួកគេបានផ្តល់ស្វាមីសមរម្យសម្រាប់ព្រះនាងដែលអាចមិនចង់បានខណៈពេលដែលការរឹតត្បិតចំនួនអ្នកទាមទារសក្តានុពលសម្រាប់រាជបល្ល័ង្ក។ ពួកគេថែមទាំងបានផ្តល់នូវការភ្ជាប់ទំនាក់ទំនងជាមួយព្រះដែលពួកគេមួយចំនួន (ដូចជាអ៊ីស៊ីសនិងអូសៀរីស) ចូលចិត្តសហជីពរួមរស់ជាមួយគ្នា។ ទោះយ៉ាងណា អាពាហ៍ពិពាហ៍ជាមួយបងប្រុសមិនដែលជាកាតព្វកិច្ចទេ ហើយមហាក្សត្រិយានីលេចធ្លោមួយចំនួនរបស់អេហ្ស៊ីប រួមទាំងណេហ្វឺធីទីរ មិនមានកំណើតពីរាជវង្សឡើយ។Marriage in Ancient Egypt: Egyptian Family System

៣/ ឆ្មា

ឆ្មាត្រូវបានគេចាត់ទុកថាជាសត្វពិសិដ្ឋដោយជនជាតិអេហ្ស៊ីបបុរាណ។ វាត្រូវបានគេគិតថា គ្រួសារភាគច្រើនដែលមានឆ្មាជាសត្វចិញ្ចឹម នោះពួកគេនឹងជួបតែសំណាងល្អ៕egypt is a heaven Photo: PAPYRUS | Egyptian art, Egyptian cats, Egypt cat

ប្រភព៖  Wikipedia

តើគួរផ្តល់កាដូអ្វីក្នុងថ្ងៃក្តីស្រឡាញ់ខាងមុខនេះ ?

0

ចូលដល់ខែកុម្ភៈពេលណា បេះដូងកក់ក្តៅគ្រប់ពេល ពីព្រោះចូលដល់ថ្ងៃValentine (១៤ កុម្ភៈ) ដែលពោរពេញទៅដោយការបង្ហាញក្តីស្រឡាញ់ និងបំណងល្អដល់គ្នាទៅវិញទៅមក ហើយមនុស្សជាច្រើនបាបចាប់ផ្តើមស្វែងរកកាដូជំនួសបេះដូង ដើម្បីផ្តល់ទៅកាន់មនុស្សពិសេសរបស់ខ្លួន ។

តើគួរផ្តល់កាដូអ្វីក្នុងថ្ងៃក្តីស្រឡាញ់ ?
១-ផ្កា ៖ ជាកាដូសម្រាប់ថ្ងៃក្តីស្រឡាញ់ដ៏សែនពិសេស ហើយផ្កា និងពណ៌នីមួយៗមានអត្ថន័យខុសៗគ្នា ។
-កុលាបក្រហម ៖ តំណាងក្តីស្រឡាញ់ និងបំណងល្អ
-កុលាបស ៖ តំណាងក្តីបរិសុទ្ធ និងជាមនុស្សមានស្នេហ៍
-ទុលីបក្រហម ៖ តំណាងក្តីស្រឡាញ់ ដែលនឹងព្រមរួមសុខរួមទុក្ខជាមួយគ្នា
-ផ្កា violet ៖ តំណាងឱ្យការផ្តល់ក្តីស្រឡាញ់ត្រឡប់មកវិញ
លើសពីនេះ ការបង្ហាញក្តីស្រឡាញ់ មិនបានកំណត់ថាត្រូវតែឱ្យផ្កាទាំងនេះទេ អ្នកខ្លះបានយកផ្កាព្រៃ ឬវត្ថុផ្សេងៗមករួមគ្នាធ្វើជាកាដូ ក៏អាចប្រាប់ពីក្តីស្រឡាញ់បានដែរ ។Valentines 6 Red Rose Gift Set – buy online or call 01757 702918

២-សូកូឡា ៖ ការផ្តល់សូកូឡាក្នុងថ្ងៃក្តីស្រឡាញ់ គឺចាប់ផ្តើមពីគូស្នេហ៍ដែលស្រឡាញ់គ្នាបែបលួចលាក់ក្នុងសម័យបុរាណ ព្រោះខ្លាចអំណាចព្រះចៅអធិរាជ ដូច្នេះ ពួកគេធ្វើបានត្រឹមតែផ្ញើសូកូឡាឱ្យគ្នាជាអំណោយជំនួសពាក្យក្នុងចិត្ត ។ ក្នុងសម័យនោះ សូកូឡាជារបស់ពិបាករក និងមានតម្លៃថ្លៃ ហេតុនេះ វាបានក្លាយជាកាដូមានគុណតម្លៃសមនឹងគូស្នេហ៍ ហើយក៏ក្លាយជាទម្លាប់ផ្តល់សូកូឡាដល់មនុស្សពិសេសរហូតមក ។ ម្យ៉ាងទៀត សូកូឡាជាភេសជ្ជៈក្តៅដែលជនជាតិម៉ាយ៉ាប្រើសម្រាប់រំលឹកដល់ថ្ងៃក្តីស្រឡាញ់ និងជារបស់សំខាន់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិម៉ាយ៉ា ។ZOROY Luxury Chocolate Valentines Love Wooden box of 12

៣-គ្រឿងអលង្ការ ៖ គ្រឿងអលង្ការស្អាតៗជាគូជាមួយមនុស្សស្រី ហើយការផ្តល់គ្រឿងអលង្ការ គឺជាការសរសើរ និងផ្តល់កិត្តិយស មិនថាចិញ្ចៀន ខ្សែករ កងដៃ បើវាត្រូវបានរចនាឡើងបែបសាមញ្ញនោះ គេចាត់ទុកជាកាដូសម្រាប់ថ្ងៃក្តីស្រឡាញ់ ខណៈគ្រឿងអលង្ការអាចនៅជាប់ខ្លួនរាល់ថ្ងៃ ។ ចំណែកស្រីៗក៏អាចប្រគល់របស់ប្រើប្រាស់ឱ្យទៅបុរសបានដូចគ្នាដែរ មិនថានាឡិកាថ្លៃៗ វ៉ែនតាការពារពន្លឺថ្ងៃ និងកាបូបលុយ ខណៈវាជាកាដូដែលងាយស្រួលរកទិញ ។Soap Flower+gift Box+gift Carry Bag Ring Earring Necklace Jewelry Window  Storage Box Wedding Party Valentine's Day Gifts Crafts - Artificial Flowers  - AliExpress

៤-ទឹកអប់ ៖ អ្នកណាថា ហាមទិញទឹកអប់ឱ្យគ្នាជាកាដូ ការប្រគល់កាដូទឹកអប់កាន់តែបង្ហាញពីការយកចិត្តទុកដាក់ និងចាប់អារម្មណ៍លើនរណាម្នាក់ជាពិសេស ព្រោះទឹកអប់នីមួយៗមានលក្ខណៈរបស់វា ។ លើសពីនេះ ទឹកអប់ប្រាប់ពីការនឹករលឹក ព្រោះក្លិនផ្សេងៗធ្វើឱ្យយើងមានមន្តស្នេហ៍ និងអារម្មណ៍ល្អជានិច្ច ។ យើងអាចស្វែងរកទិញទឹកអប់ប្រគល់ជូនអ្នកពិសេស ថាគេចូលចិត្តក្លិនអ្វី ឬអាចជ្រើសរើសក្លិនស្រាលៗដែលប្រើប្រាស់បានទាំងបុរស និងស្ត្រី ។4 in 1 Perfume Gift Set By Shilaya | Gift Box for Women - Womandilax™ |  Shop Women's Jewelry Set & Fashion Accessories

៥-ផ្ញើនំ និងម្ហូបអាហារ ៖ សម្រាប់អ្នករវល់នឹងការងាររហូតគ្មានពេលណាត់គ្នាញ៉ាំបាយក្នុងថ្ងៃក្តីស្រឡាញ់ អាចសាកល្បងផ្ញើជានំខេក, នំ cookies រួមទាំងមុខម្ហូបដែលមនុស្សពិសេសចូលចិត្ត ។ ការផ្ញើនំ ឬម្ហូបអាហារ វាបានប្រាប់ពីអារម្មណ៍យកចិត្តទុកដាក់ហើយ ក៏បានបង្ហាញពីការមើលថែគ្នាដោយប្រយោល ដែលចង់ឱ្យមនុស្សពិសេសរបស់យើងបានបរិភោគឆ្អែតជាមួយចំណូលចិត្តរបស់ពួកគេ ៕Best holiday cookie boxes in Metro Vancouver 2020 - Vancouver Is Awesome

ប្រភព ៖ springnews

ឈ្វេងយល់ឱ្យកាន់តែច្បាស់ពីសាសនា Illuminati ឬសាសនានរក

0

សាសនានរកឬ Illuminati ត្រូវបានគេដឹងថា ជាសាសនាអាថ៌កំបាំង និងគួរឱ្យខ្លាច ហើយក៏មិនមានអ្នកណាអាចដឹងពីវាច្បាស់ឡើយ ។ ប៉ុន្តែសម្រាប់ជនដែលជាសាសនិក ជឿថាសាសនានេះ អាចជួយឱ្យ មនុស្សទទួលបានភាពល្បីល្បាញ និងក្លាយទៅជាអ្នកមាន ព្រមទាំងជួយសម្រេចបំណងប្រាថ្នាំតាមចិត្តចង់របស់ពួកគេ។

ជាក់ស្តែងតារា ឬបុគ្គលល្បីមួយចំនួនដូចជា៖ Donald Trump, Beyoncé, Jay Z ឬ LeBron James ជាដើម សុទ្ធសឹងតែកាន់សាសនានេះ។Secrets of the Illuminati: The Top-Secret Society With Plans to Rule the  World

សាសនានរកឬ Illuminati ត្រូវបានចាប់កំណើតដំបូងនៅក្នុងស.វ ទី១៧ នៅថ្ងៃទី១ខែឧសភា ឆ្នាំ១៧៧៦ ដោយលោក Adam Weishaupt សាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យ Ingolstadt បានបង្កើតសាសនានេះ ដាក់ឈ្មោះថា Order of the Illuminati (ធ្វើតាមបញ្ជារបស់ Illuminati)។Simonini's letter: the 19th century text that influenced antisemitic  conspiracy theories about the Illuminati

នៅគ្រានោះ Illuminati គ្រាន់តែជាអង្គការសម្ងាត់មួយដែលត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងឥទ្ធិពលសាសនាលើសង្គម និងការរំលោភបំពានអំណាចដោយរដ្ឋាភិបាលប៉ុណ្ណោះ។ ក្រោយមកវាក៏បានក្លាយជាសាសនាមួយ ដែលសមាជិកប្រមាណជា២៥០០នាក់។

លុះដល់ចុងស.វទី១៨  សាសនានេះបានផ្ទុះខ្លាំងដល់សហរដ្ឋអាមេរិក ដោយវាបានជួយឱ្យមនុស្សសមនូវបំណងប្រាថ្នា ​ជាមាសប្រាក់ ភាពមានបាន ​កេរ្តិ៍ឈ្មោះ ​ភាពល្បីល្បាញ និងអំណាច។ តែក្រោយមកវាក៏បានសាបបន្តិចម្តងវិញ នៅពេលដែលមានការបែកធ្លាយថាចូលសាសនានេះ នឹងត្រូវបានគេខាបយកព្រលឹងទៅឋាននរក។The Eye of Providence: The symbol with a secret meaning? - BBC Culture

ក៏ប៉ុន្តែនាពេលបច្ចុប្បន្នសាសនានេះ​ នៅតែមានមនុស្សមួយចំនួនងប់ងល់ និងជឿលើសាសនានេះ ដែលវាបានបង្កជាក្តីបារម្ភមួយដល់ពិភពលោក។ តែយ៉ាងណាមិញ មិនមែនមនុស្សទាំងអស់សុទ្ធតែអាចចូលសាសនានេះបាននោះទេ ដោយអ្នកទាំងនោះត្រូវបានជ្រើសរើស ឬក៏ជាមនុស្សជិតស្និទ្ធរបស់សមាជិកសាសនានោះទើបមានសិទ្ធចូលទៅកាន់ការៀបចំពិធី ឬបូជាផ្សេងៗ។

គួរបញ្ជាក់ផងដែរថា អ្នកកាន់សាសនានេះងប់ងល់ ​ពេលខ្លះថែមទាំងហ៊ានធ្វើអ្វីជាច្រើនដែលនឹកស្មានមិនដល់ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះសាសនាដូចជា៖ ត្រូវហ៊ានផឹកឈាមស្រស់ សម្លាប់សត្វ ថែមទាំងអាចឈានរហូតដល់សម្លាប់មនុស្សជាដើម៕What Is the Illuminati? | Adam Weishaupt | Live Science

 

អាមេរិកនឹងដាក់ទណ្ឌកម្មតួកគី បើនៅតែនាំចេញផលិតផលទៅរុស្ស៊ី

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានដាស់តឿនប្រទេសតួកគីពីការនាំចេញផលិតផលសំខាន់ជួយរុស្ស៊ី ដោយនិយាយថា អាមេរិកអាចនឹងដាក់ទោសក្រុមហ៊ុន ឬធនាគាររបស់តួកគី ដែលបានបំពានលើការដាក់ទណ្ឌកម្មរុស្ស៊ី ។

កាលពីថ្ងៃទី៤ ខែកុម្ភៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុអាមេរិក លោក Brian Nelson បានដាស់តឿនតួកគីថា តួកគីបាននាំចេញសារធាតុគីមី microchip និងផលិតផលផ្សេងៗទៅកាន់រុស្ស៊ី ដើម្បីឱ្យរុស្ស៊ីអាចយកទៅប្រើជាប្រយោជន៍គាំទ្រប្រតិបត្តិការកងទ័ពនៅប្រទេសអ៊ុយក្រែន ។ លោក Brian Nelson បញ្ជាក់ថា អាមេរិកអាចនឹងឈានទៅដល់ការដាក់ទោសក្រុមហ៊ុន ឬធនាគាររបស់តួកគី ដែលបានបំពានលើការដាក់ទណ្ឌកម្មរុស្ស៊ី ។Senate Confirms Biden Nominee for U.S. Sanctions Chief - WSJ

លោក Brian Nelson បានធ្វើដំណើរទៅកាន់ប្រទេសតួកគី ដោយអំពាវនាវដល់ភ្នាក់ងាររដ្ឋាភិបាល និងឯកជនរបស់តួកគីរួមសហការជាមួយវិធានការដាក់ទណ្ឌកម្មរុស្ស៊ី និងរារាំងការនាំចេញផលិតផលទាំងនេះទៅកាន់រុស្ស៊ី ។ លោកបញ្ជាក់ថា ៖ «ការនាំចេញផលិតផលទៅកាន់រុស្ស៊ី នឹងធ្វើឱ្យតួកគីប្រឈមនឹងការដាក់ទណ្ឌកម្ម រួមទាំងគ្មានឱកាសចូលទៅកាន់ប្រទេសឧស្សាហកម្មកំពូលទាំង៧ (G7) ផងដែរ» ។Russia, Ukraine warm to Turkey helping ease tensions – EURACTIV.com

មុននេះ ប្រទេសតួកគីបានប្រឆាំងនឹងការដាក់ទណ្ឌកម្មរុស្ស៊ីជាផ្លូវការ ប៉ុន្តែបញ្ជាក់ថា នឹងគោរពតាមទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ។ តួកគីបានអំពាវនាវឱ្យប្រទេសលោកខាងលិចបញ្ចេញភស្តុតាងមកបញ្ជាក់ថា តួកគីបានល្មើសនឹងវិធានការដាក់ទណ្ឌកម្មរុស្ស៊ី ៕

ប្រភព ៖ TNN World

Starbucks រីកចម្រើនខ្លាំងនៅប្រទេសចិនរហូតដល់៦.០៩០សាខា

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈ ក្រុមហ៊ុនកាហ្វេល្បីឈ្មោះមួយរបស់អាមេរិក Starbucks បានបង្ហើបថា ទីផ្សារប្រទេសចិនកំពុងតែងើបឡើងវិញដោយសាររដ្ឋាភិបាលចិនបើកប្រទេស បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ប្រទេសចិនមានអតិថិជនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាឱកាសសម្រាប់ក្រុមហ៊ុនពង្រីកសាខាបន្ថែមទៀត ខណៈគិតមកដល់ដើមឆ្នាំ២០២៣នេះ ក្រុមហ៊ុន Starbucks មានសាខានៅប្រទេសចិនចំនួន៦.០៩០កន្លែង ។Starbucks reignites battle with Chinese coffee chains as lockdown ends

យោងតាមរបាយការណ៍ហិរញ្ញវត្ថុ និងកិច្ចប្រជុំផ្នែកហិរញ្ញវត្ថុដែលពាក់ព័ន្ធប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ បញ្ជាក់ថា Starbucks នៅតែបណ្តាក់ទុនវិនិយោគនៅទីផ្សារធំរបស់ចិន ដោយមានគម្រោងបើកសាខាថ្មីចំនួន៦៩កន្លែងទៀត ហើយដំណើរការអាជីវកម្មនៅទីក្រុងថ្មីៗចំនួន១០ ។

ក្រុមហ៊ុន Starbucks មានទំនុកចិត្តថា វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ចិន នឹងនាំប្រទេសនេះ ព្រមទាំងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋត្រឡប់មកសភាពធម្មតា ដោយស្តារឡើងវិញនូវកម្រិតការប្រើប្រាស់របស់អតិថិជន រួមទាំងការលូតលាស់ផ្នែកសង្គម និងសេដ្ឋកិច្ចផងដែរ ។Starbucks in China - Starbucks China | Starbucks China

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងមក Starbucks បានបន្តដាក់ផែនការបើកសាខាថ្មីរបស់ខ្លួននៅប្រទេសចិនចំនួន៩.០០០សាខាត្រឹមឆ្នាំ២០២៥ និងមានគម្រោងជួលបុគ្គលិកបន្ថែមទៀតចំនួន៣ម៉ឺន៥ពាន់នាក់ ៕

ប្រភព ៖ New Paper Today

ព្រៃត្រូពិចធំជាងគេបំផុតលើពិភពលោក

0

ព្រៃឈើដើរតួរយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ជីវិតសត្វ និងមនុស្សលើពិភពលោក ព្រោះវាមានអត្ថប្រយោជន៍យ៉ាងសំខានក្នុងការបង្កើតទឹកភ្លៀង អុកស៊ីហ្សែន នឹងជាជម្រកសព្វសត្វ ក៏ដូចជាការពារគ្រោះធម្មជាតិផ្សេងៗដែលកើតមានមកលើផែនដី។The Amazon: Vital for our planet – DW – 08/27/2019

តើអ្នកទាំងអស់គ្នាដឹងឬអត់ព្រៃត្រូពិចអ្វីដែលធំជាងគេបំផុតលើលោក?

ព្រៃដ៏ធំបំផុតរបស់ពិភពលោក អាម៉ាហ្សូន ត្រូវបានគេដឹងថាវាជាព្រៃទឹកភ្លៀងធំជាងគេរបស់ពិភពលោកហើយលាតសន្ធឹងលើ ប្រទេស ចំនួនប្រាំបួនជា សរុបដែលគ្របដណ្ដប់ ៤០ភាគរយ នៃអាមេរិក ខាងត្បូង ។

ជាមួយនឹងទំហំដ៏ធំ ៦,៧០០,០០០គីឡូម៉ែត្រការ៉េ ជាប់ប្រទេសប្រេស៊ីល ,ប៉េរូ, កូឡុំប៊ី, វ៉េណេស៊ុយអេឡា, អេក្វាឌ័រ, បូលីវី, ហ្គីយ៉ាណា, ស៊ូរីណាម និងហ្គីយ៉ាណាដែលគ្រប់គ្រងដោយប្រទេសបារាំង។Amazon rainforest - Wikipedia

អាម៉ាហ្សូនតំណាងឱ្យជាងពាក់កណ្តាលនៃព្រៃទឹកភ្លៀងដែលនៅសេសសល់របស់ភពផែនដី ហើយជាជម្រកនៃដើមឈើប្រមាណ ៣៩០ ពាន់លានដែលបែងចែកជា១៦,០០០ ប្រភេទ។ 500+ Stunning Amazon Forest Pictures [HD] | Download Free Images on Unsplash

ទោះជាយ៉ាងណាក៏ដោយ វាស្ថិតនៅក្រោមការគំរាមកំហែងឥតឈប់ឈរពីការធ្វើកសិកម្មទ្រង់ទ្រាយធំ និងការចិញ្ចឹមសត្វ ការអភិវឌ្ឍន៍ ការកាប់ឈើ ការជីកយករ៉ែ និងការប្រែប្រួលអាកាសធាតុ៕The Amazon rainforest is on the brink of collapse • Earth.com

ប្រភព៖ RainForest

ទឹកជ្រោះដ៏ស្រស់ស្អាតមួយមិនសូវមានអ្នកស្គាល់ កំពុងសម្ងំលាក់សម្រស់នៅតំបន់ស្ទឹងអារ៉ែង

0

ទឹកជ្រោះឆាយយោងជាទឹកជ្រោះធម្មជាតិដ៏ធំស្រស់ប្រណិតមួយដែលស្ថិតនៅក្នុងព្រៃនៃទឹកដីអារ៉ែងដែលមានចំងាយផ្លូវប្រមាណជិត២០គីឡូម៉ែតពីសហគមន៍អារ៉ែង។May be an image of waterfall and nature

អ្នកទេសចរណ៍ត្រូវធ្វើរដំណើរដោយថ្មើជើងដែលមានចំងាយផ្លូវដ៏វែងឆ្ងាយមានទាំងជិះទូក​​​​ឆ្លងស្ទឹង​លុយទឹកលុយភក់ លូនក្រាបក្រោមព្រៃឬស្សីនឹងដើមឈើរលំ​​​ថែមទាំងមុសជាច្រើនខាំ ជាពិសេសមានទាំងសត្វទាកជាច្រើនតាមទាមជើង។​​​​តែអ្វីដែលសំខាន់ដើម្បីបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលទាំងអស់នេះ ភ្ញៀវទេសចរណ៍ត្រូវខំជំនះគ្រប់ឧបសគ្គប្រឹងដើរទៅមុខឥតឈប់។No photo description available.

ភ្ញៀវទេសចរណ៍ត្រូវចំណាយរយះពេល៨ម៉ោងក្នុងចំងាយ១៥គីឡូម៉ែត ក៏ប៉ុន្តែការនឿយហត់ទាំងអស់បាននឹងរលាយមួយរំពេចពេលដែលអ្នកទាំងអស់គ្នាឈានជើងមកដល់មាត់ជ្រោះមួយដែលមានទឹកធ្លាក់ដ៏ធំដែលមានកំពស់ប្រមាណជាង៣០ម៉ែតសំលេងទឹកជ្រោះលឺសូរងំៗលាយឡំជាមួយខ្យល់ត្រជាក់បក់មកត្រសៀកៗហាក់បីដូចជាឋានសួគ៏ក្រោមមេឃដែលមានទេសភាពស្រស់ត្រកាលគយគន់មិនជិនណាយ។ប្រភព: រដ្ឋបាលខេត្តកោះកុង

រុស្ស៊ីបាញ់កាំជ្រួចមកលើមហាវិទ្យារបស់អ៊ុយក្រែន

0

ប្រទេសអ៊ុយក្រែន ៖ មហាវិទ្យាល័យមួយកន្លែងនៅទីក្រុងខាគីវរបស់អ៊ុយក្រែន ត្រូវបានរុស្ស៊ីបាញ់ដោយកាំជ្រួចកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ បណ្តាលឱ្យអគារនេះរងការខូចខាតយ៉ាងខ្លាំង ។ អភិបាលក្រុងខាគីវបង្ហើបថា រុស្ស៊ីបានបាញ់កាំជ្រួច២គ្រាប់ចំកណ្តាលក្រុងខាគីវ ដោយគ្រាប់ដំបូងបានបំផ្លាញអាផាតមិន និង១គ្រាប់ទៀតបំផ្លាញមហាវិទ្យាល័យធ្វើឱ្យមានអ្នករងរបួស៤នាក់ ។

នាយកមហាវិទ្យាល័យបង្ហាញថា ការបាញ់កាំជ្រួចនេះបណ្តាលឱ្យមហាវិទ្យាល័យរងការខូចខាតយ៉ាងខ្លាំង ។ នេះជាលើកទី៣ហើយដែលមហាវិទ្យាល័យរងការវាយប្រហារ តាំងពីបើកឆាកសង្គ្រាមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែលើកនេះត្រូវចំផ្នែកកណ្តាលនៃអគារ ធ្វើឱ្យអគារខូចខាតអស់៣ជាន់ដោយសារកាំជ្រួច S-300 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYsjQ9xjp197iHCIe5twzT_d6mjNCmw6k8sR8qMep5JSyo7g3iz9BmXQGk85nJZIRNdnDo_-uMGbXbkWX17aLCbZ4ibDLz4wrcsFaXiT-zglYQgq4skNTVKBIibIsgVcfNmj8JZEJIYT8xrthsisEOYp0c9jetg8ITAun9neIk2zDbScDr6Edj04M1/s1280/photo_2023-02-06_13-50-57.jpg

កន្លងមក ប្រទេសអ៊ុយក្រែនអះអាងថា ទីក្រុងខាគីវស្ថិតនៅចម្ងាយប្រមាណ៣៥គីឡូម៉ែត្រពីព្រំដែនភាគឦសានរបស់អ៊ុយក្រែន ដែលនៅជិតរុស្ស៊ី ត្រូវរងការវាយប្រហារដោយអាវុធ S-300 ជាច្រើនលើកពីតំបន់ Belgorod ប្រទេសរុស្ស៊ី ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Olexil Reznikov ថ្លែងថា រុស្ស៊ីនឹងមានការវាយប្រហារទ្រង់ទ្រាយធំក្នុងខែកុម្ភៈនេះ ប៉ុន្តែអ៊ុយក្រែនមានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ទល់នឹងរុស្ស៊ី បើទោះជាអាវុធថ្មីដែលប្រទេសលោកខាងលិចសន្យាថានឹងផ្តល់ឱ្យ ហើយបញ្ជូនមកមិនទាន់ពេលក្តី ប៉ុន្តែអ៊ុយក្រែននឹងមិនប្រើអាវុធបាញ់ចម្ងាយឆ្ងាយរបស់អាមេរិកវាយប្រហារលើដែនដីរុស្ស៊ីទេ ប៉ុន្តែនឹងបំផ្លាញកងកម្លាំងរុស្ស៊ីក្នុងដែនដីរបស់អ៊ុយក្រែន ដែលរុស្ស៊ីធ្លាប់ដណ្តើមយកប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix94QHJfyzjKaTxXKAGqrcmzhvlckGZpDGks9gkGzxCB6-92BzizpMcKLC9h2w4YkGQw0T8_nIgU4tDZ1S2EUvKml-e1nUIg-_cpG4XS_QXrxK0xTldEqgnTmRFeFhucuA0SZJ9Pq7HQsjdGYvgWpSoZA8TcWTHxlRaaKPKm1f0iZ_oyqUFe20DX-N/s1280/photo_2023-02-06_13-50-58.jpg

អាមេរិកបញ្ជាក់ថា នឹងបញ្ជូនរ៉ុក្កែតថ្មីមួយដែលអាចបាញ់បានឆ្ងាយជាងរបស់អ៊ុយក្រែន២ដង ដែលរួមបញ្ចូលក្នុងជំនួយយោធាជាង២.០០០លានដុល្លារអាមេរិក ។ ទោះយ៉ាងណា អាមេរិកបានបដិសេធការស្នើសុំរបស់អ៊ុយក្រែន ដែលត្រូវការកាំជ្រួចបាញ់បានចម្ងាយ៣០០គីឡូម៉ែត្រ ប៉ុន្តែអាមេរិកយល់ព្រមផ្តល់កាំជ្រួចបាញ់បានចម្ងាយ១៥០គីឡូម៉ែត្រវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9GBxg8nwIhl8pcOhFXRH_BWqhnICfMNtDcnj9LhOqjQiyW_bOhQsqd0zN_FM8k3Hdm3i4joJoGK855UAF84d9hm9ONT786D3wPRh4iniFxttfD-VwS2D8mCTE_c2oHoZ86C3ethWBkaym_L7ZhyrdAhwMCPwWpkx6-s678J_ySoRoODPzMFMk85wO/s1280/photo_2023-02-06_13-50-57%20(2).jpg

ប្រភព ៖ Nation World News