រដ្ឋធានីអង់ការ៉ា (Ankara)៖ គ្រោះរញ្ជួយដី មានកម្លាំងខ្លាំង កម្រិត ៧,៨រ៉ិកទ័រ បានវាយប្រហារទៅលើតំបន់ភាគខាងត្បូង ប្រទេសតួកគី និង ភាគខាងជើង ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ដោយបានសម្លាប់មនុស្ស យ៉ាងតិច ៣ ៥០០នាក់ និង មនុស្សជាង ១៤ ៤០០នាក់ បានរងរបួស ហើយអ្នកស្រុក ជិត ៨ ០០០នាក់ ត្រូវបានសង្គ្រោះ ចេញពីគំនរអគារបាក់បែករាប់ពាន់ខ្នង។Cumhurbaşkanlığına Fuat Oktay vekalet edecek

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ថា លោក ហ៊្វូអាត អូខាយ (Fuat Otkay) អនុប្រធានាធិបតីតួកគី បានបញ្ជាក់ ថា មនុស្ស យ៉ាងតិច ២ ៣៧៩នាក់ ត្រូវបានសម្លាប់ និង ១៤ ៤៨៣នាក់ផ្សេងទៀត រងរបួស នៅក្នុងហេតុការណ៍រញ្ជួយដី នៅតួកគី។ ចំណែកអ្នកស្រុក ចំនួន ៧ ៨៤០នាក់ផ្សេងទៀត នៅរស់រានមានជីវិត ហើយត្រូវទាញចេញពីអគារដួលរលំ ចំនួន ៤ ៧៤៨ខ្នង។

ដោយឡែក មនុស្ស ចំនួន ១ ៤៤៤នាក់ផ្សេងទៀត រស់នៅក្នុងប្រទេសស៊ីរី ត្រូវបានរាយការណ៍ ថា ស្លាប់ នៅក្នុងគ្រោះធម្មជាតិដ៏កំណាចនេះដែរ។ នេះមានន័យថា គ្រោះរញ្ជួយដីដ៏មានកម្លាំងខ្លាំងនេះ បានធ្វើឲ្យមនុស្សស្លាប់សរុប កើនឡើង ដល់ជាង៣៥០០នាក់ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងតែបន្ដនៅឡើយ។Rescuers scramble in Turkey, Syria after quake kills 3,400 | The Seattle Times

ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមាន ថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើង លើសពីនេះបន្ថែមទៀត។

អាជ្ញាធរតួកគី បានបញ្ជាក់ ថា ប្រតិបត្ដិការជួយសង្គ្រោះ នៅតំបន់ភាគខាងត្បូង ប្រទេសតួកគី និង ភាគខាងជើង ប្រទេសស៊ីរី ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣ ៥០០នាក់ កំពុងតែបន្ដរុករកអ្នកនៅរស់រានមានជីវិត។ គ្រោះរញ្ជួយដី មានកម្រិត 7.8 រ៉ិចទ័រនេះ បានវាយប្រហារ នៅជិតខេត្តហ្កាហ្ស៊ាទេប (Gaziantep) ប្រទេសតួកគី កាលពីរំលងអធ្រាត្រ ឈានចូល ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ខណៈមនុស្សកំពុងតែលង់លក់ នៅក្នុងដំណេក។Turkey Earthquake Pictures: Buildings Flattened, Many Dead in Major Quake - Bloomberg

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយរបស់តួកគី បានអះអាង ថា មនុស្ស ជាង ២ ៣០០នាក់បានស្លាប់ សម្រាប់តែនៅក្នុងប្រទេសតួកគី ក្រោយការរញ្ជួយដីលើកទី១ ហើយមនុស្ស ជាង ១៤ ០០០បានរងរបួស ខណៈមនុស្ស ជាង ១ ៤០០នាក់ផ្សេងទៀត បានស្លាប់ នៅក្នុងប្រទេសស៊ីរី។

ទន្ទឹមគ្នានេះដែរ បណ្ដាមេដឹកនាំនៅលើពិភពលោក បានសន្យា បញ្ជូនជំនួយមនុស្សធម៌ទៅជួយ ក្រោយពេលតួកគី បានចេញនូវការអំពាវនាវដល់អន្ដរជាតិ ដើម្បីជួយដល់ពួកគេ ដែលកំពុងតែប្រឈមមុខនឹងគ្រោះធម្មជាតិដ៏កំណាចនេះ។

សេតវិមាន បានបញ្ជាក់ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ភា្លមៗនោះ នឹងនិយាយទៅកាន់សមភាគីតួកគី លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan)។Why the Earthquake in Turkey Was So Damaging and Deadly - Scientific American

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «គាត់មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតរបស់មនុស្ស និង ការបំផ្លិចបំផ្លាញ បង្កឡើងដោយគ្រោះរញ្ជួយដី។ ខ្ញុំបានណែនាំដល់ក្រុមការងាររបស់ខ្ញុំ ឱ្យបន្តតាមដានយ៉ាងដិតដល់ទៅលើស្ថានភាពនេះ នៅក្នុងការសម្របសម្រួល ជាមួយនឹងប្រទេសតួកគី ហើយផ្តល់ជំនួយដែលត្រូវការចាំបាច់បំផុត»៕