ប្រទេសវេណេស៊ុយអេឡា ៖ ចម្ងល់ជាច្រើនពាក់ព័ន្ធនឹងការមិនតបតរបស់កងទ័ពវេណេស៊ុយអេឡានៅកណ្តាលអធ្រាត្រថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ដែលកងទ័ពអាមេរិកធ្វើប្រតិបត្តិការ «Absolute Resolve» ចា.ប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា ហើយចម្ងល់នេះត្រូវបានបកស្រាយកាន់តែច្បាស់ បន្ទាប់ពីមេបញ្ជាការកងទ័ពវេណេស៊ុយអេឡាប្រាប់ពីមូលហេតុដែលកងទ័ពវេណេស៊ុយអេឡាមិនតបតជាមួយកងទ័ពអាមេរិក ពីព្រោះបារម្ភខ្លាចការវាយប្រ.ហារកាន់តែធ្ងន់ធ្ងរ និងគិតពីសុវត្ថិភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAKtIyc4_UokIF193SLBczL4j8_SOe87c699VedzZCWwC6kNuBNF73KkUsRgrzioyjOhcSPWOAr2yilW8Ex2AGawSiUFtlMDX3a7pg-cBt5ROfpDTR7WjmXJOFrlYIKoAeFJOn3hOPORTKnHvtuEYzS_aOuR88y00BbM0EJSS2XeCU5Wl0jU73Nx_NN7uM/s1200/image_2026-01-07_11-06-55%20(2).png

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ មេបញ្ជាការកងទ័ពវេណេស៊ុយអេឡា លោក Edgar Alejandro Lugo Pereira និយាយថា កងទ័ពវេណេស៊ុយអេឡាមិនតបតទេ នៅយប់ដែលកងទ័ពអាមេរិកធ្វើប្រតិបត្តិការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា គឺកងទ័ពវេណេស៊ុយអេឡារក្សាភាពស្ងៀមស្ងាត់ដើម្បីចៀសវាងផលប៉ះពាល់អាចកើតឡើងកាន់តែធ្ងន់ធ្ងរមកលើប្រទេសវេណេស៊ុយអេឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimaDlJtaq6qYLCHv9f4JsoevPNKoiLbwh5HxkN-Kl0Nr9nBpuXoXqh1tKIWsAnjqbTuIFUbm7mq3yImCFgQvlth8YnGlw81T8uBUBOh4ecX03KPP1zUj95w-Zqf-Atc05wCriKToPPWRHzbXj1BHhbulCkqjSsHutRW7D00BnNqFrQFxCYjio3eENbOcro/s770/image_2026-01-07_11-06-55.png

បទសម្ភាសន៍របស់មេបញ្ជាការកងទ័ពវេណេស៊ុយអេឡា លោក Edgar ជាមួយសារព័ត៌មាន RIA Novosti បញ្ជាក់ថា ទោះជាកងទ័ពវេណេស៊ុយអេឡាមានសព្វាវុធ និងសមត្ថភាពគ្រប់គ្រាន់អាចទប់ទល់ជាមួយការវាយប្រហារពីសំណាក់កងទ័ពអាមេរិកក្តី ប៉ុន្តែរដ្ឋាភិបាលវេណេស៊ុយអេឡា និងកងទ័ព សម្រេចចិត្តមិនតបតជាមួយកងទ័ពអាមេរិកដោយការប្រើប្រាស់កម្លាំង ។ យើងបារម្ភបើមានការបាញ់គ្នា ឬវាយប្រហារគោលដៅរបស់អាមេរិក វានឹងធ្វើឱ្យអាមេរិកលើកយកការប៉ះទង្គិចនេះបើកប្រតិបត្តិការកងទ័ពយ៉ាងពេញលេញវាយប្រហារវេណេស៊ុយអេឡា ដែលនាំឱ្យខាតបង់ច្រើនមិនអាចវាយតម្លៃការខូចខាត និងប៉ះពាល់ពលរដ្ឋវេណេស៊ុយអេឡា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicMYL8u_C8csWsvL60fmuLflDAZkBsaXLV8DCEhuLP3d7_n1HStArPLHgSCwZT3MAC-X03RO1rlAzVwmSC0OZ43HuRgtrPPEQXmrZTtW8pkc0sSuSpplt9nphVKbpI9pCq4tO8azzvHaUuCA0dCQtKqZxRwABnsVMHhUtTGmnPAxxgxa2NzCRL3ez6T8bB/s1200/image_2026-01-07_11-06-56%20(2).png
កងទ័ពអាមេរិកបើកការវាយប្រហារឈានដល់ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា កន្លងមក គឺមានតែភ្នាក់ងារសន្តិសុខ និងពលរដ្ឋគុយបា ត្រឹមតែ៣២នាក់ប៉ុណ្ណោះ ដែលបានពលីជីវិតប្រយុទ្ធប្រឆាំងនឹងកងទ័ពអាមេរិករហូតដល់ពេលចុងក្រោយ ។ រីឯកងទ័ពវេណេស៊ុយអេឡាជាច្រើនមិនបានតបតទេ គ្រាន់តែសង្កេតមើលកងទ័ពអាមេរិកវាយប្រហារទីតាំងយុទ្ធសាស្ត្រនៅទីក្រុង Caracas ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkUgvFsKJJmATP1C0ceP_bl23C-p8HdfGKcBZZHQ6_UrWTvQGvmdFjCoI3zUiF8hZ09CRKketCp2b4JPYHRtzRXK04VW1sYzXCTfgSzUbmlEIaUeh3j3NdITt4Tsww_bwONpixDdt_muILLWQPR7h2PSMq-WYwqD_jVThWPgi7YTWTQumoxcbUdcEKshOY/s1024/image_2026-01-07_11-06-56.png

អ្នកវិភាគបរទេសចាត់ទុកថា នេះជាការពិតនៅពីក្រោយរវាងបញ្ជាការកងទ័ពវេណេស៊ុយអេឡាជាមួយអាមេរិក ដែលពួកគេមិនតបត ហើយបណ្តោយឱ្យកងទ័ពអាមេរិកចាប់មេដឹកនាំរបស់ខ្លួន ដើម្បីរក្សារចនាសម្ព័ន្ធអំណាចកងទ័ព និងការពារកុំឱ្យមហាអំណាចអាមេរិកបំផ្លិចបំផ្លាញប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhChKFZ3mvsvwl9-87-8RfSla-RIkib2o0Lmsxu2jvOT6P5iPpB2FtqdX5IsJCBmcuTnmgn46mq4vff9rBAn3TvQK0n-cqhvFb7lFVUVcnGVua9QXnmVRK4k_vDZhlG5aVzC1LmJHpt1BG5BXL36PD4jxinheLqYWTJXHabPiOuESh1cgXXx0fDYoil_rPV/s770/image_2026-01-07_11-06-57%20(2).png

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Maduro ជួញដូរគ្រឿងញៀន, ឃុបឃិតកាន់កាប់អាវុធបំផ្លាញអាមេរិក, មានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន និងរត់ពន្ធគ្រឿងញៀនចូលទឹកដីអាមេរិក ។ ប៉ុន្តែលោក Maduro បដិសេធនឹងការចោទប្រកាន់នេះថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយកលេសដើម្បីធ្វើប្រតិបត្តិការកងទ័ពផ្តួលរំលំរដ្ឋាភិបាលរបស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA0T5SmTHZ_oVhYME9RiwQ32OMR9QjNMX91Pub9cUYYnYVO8a6tj0KyBCeEC4XCtFVB2K3jDOeiKUIibmPygxT6OT9xr2nnS5eu-12tKilnZjK161bo5nJhE5P8E9jD7CsCVlHocvK9xjBVfo0dTWycWP_dDT0oeRwZFh9pHu9TmdfPKGauLuG6SeJgOfg/s1024/image_2026-01-07_11-06-57.png

កងទ័ពពិសេសអាមេរិកវាយប្រហារទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនលោកប្រធានាធិបតី Maduro និងភរិយា ទាំងកណ្តាលអធ្រាត្រកាលពីថ្ងៃទី៣ ខែមករា បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្វីគួរឱ្យចាប់អារម្មណ៍បំផុត គឺកងទ័ពអាមេរិកប្រើពេលមិនដល់៣ម៉ោងទេ ក្នុងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាដោយរលូន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjevuC_9swejyEep25gAy597XQPSfQJqo-SP8YG3eJFCals9-pqIAQO9jzmocpNvMf6ghP7M1wODzPJZzeDw2QowKdONtxxDdEli12VG5j9bNu6joLsn8nhLot88uFqzpY66kpzUYu3JjbNxJz5WrBUqxoRTROZQp3KDaSpCTHMxkM0sxOdIpVPXv-0vQm0/s1199/image_2026-01-07_11-06-58.png

ទោះជាអាមេរិកទទួលបានជោគជ័យក្នុងប្រតិបត្តិការនេះ ប៉ុន្តែប្រទេសជាច្រើនបានថ្កោលទោសទង្វើរបស់អាមេរិក ដោយអំពាវនាវឱ្យអាមេរិកគោរពច្បាប់អន្តរជាតិ និងដោះលែងប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា ជាបន្ទាន់ ខណៈលោកប្រធានាធិបតី Trump ប្រកាសថា លោក Maduro និងភរិយា ប្រឈមមុខនឹងទោសព្រហ្មទណ្ឌដែលត្រូវកាត់ក្តីដោយតុលាការអាមេរិក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkYogfme82geXUSlFBsenEHgafJOSV7ycsfKmP2zeo4VHWx3iuFj7IXpFDEC88QQnF7MeLw1LxqJ5dbL5NcBi9WDG7jdQMSrVkKKeDv1uq2B0Vnr9cK2lrx85pMLxiT7UPXgKM8LupWKwdjn2Nj8gmc12B3VOlcnmfRBf7InJeW9gRfYqSK9B7Vz8Z2S6q/s2048/image_2026-01-07_11-06-59.png