រយៈពេលចុងក្រោយនេះព្រះនាង ចេណ្ណា បានធ្វើឱ្យទស្សនិកជនក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបទចម្រៀង «សារភាពគ្មានន័យ» ដែលមានក្បាច់រាំកំពុងល្បីកក្រើកពេញវេទិកាទិកតុក។ មានដុងសិល្បៈដ៏សម្បូរបែបមិនថារាំសម័យ បុរាណ ច្រៀងជាភាសាជាតិឬបរទេស ព្រះនាង ចេណ្ណា បានបង្ហើបថាតារាចម្រៀង ឱក សុគន្ធកញ្ញា គឺជាកំពូលអាយដលរបស់ទ្រង់ថែមទាំងជាអ្នកបំផុសគំនិតក្នុងការដែលទ្រង់ចាប់អាជីពសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_5sfNCO5pVoGQINdbOKEhVQZr-ELBWN6ompxCmcTBY0cv6isCk4IB2T3J-XCicBacz1LEETEml7aD8Nnl0eQieIduVF1-VX2LZBKVfionbmwFr9WQJs6iF11rZHoO8VUUUowIYiLAZrVgVMqJSTiVHFZU9tgHrm3_Kr88YE2sgUW2QAaKbxoK3Ugle-dp/s1440/image_2026-01-06_15-48-12.png
ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែថ្មីៗនេះព្រះនាង ចេណ្ណា ទើបតែបង្ហើបថាទ្រង់ទើបតែបានជួបតារាចម្រៀង ឱក សុគន្ធកញ្ញា ជាលើកទី១។ ព្រះនាង បានបង្ហាញថា អ្នកនាង ឱក សុគន្ធកញ្ញា ជាសិល្បការិនីរៀមច្បងមួយរូប ដែលទ្រង់គោរពស្រឡាញ់ក្នុងចិត្តតាំងពីក្មេងមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrkNJoMP0oj66itjw1PVRXiW0XIr6d_2iQ4Vl-G5XryvXH7ZGHlC6TXelmQ0HvWwAibCIS_5wPe1STnKY65V_Hw7O2Cfrrl_DzRgsp2n8dkqVe1kYLU_fhvR6pKr5KPElnnz281q4qMWbFI_gnLq_ZnIsJ6wP3LHGSyTOE7StL_CkGcBDh8qSXSK11Em9F/s1440/image_2026-01-06_15-48-07.png

នៅថ្ងៃទី៤ មករា ព្រះនាង ចេណ្ណា បានបង្ហោះនៅលើបណ្តាញសង្គមថា «អ្នកមីង(ឱក សុគន្ធកញ្ញា) ជាគំរូ ដែលផ្តល់នូវការបំផុសគំនិត និងជំរុញខ្ញុំ លើវិថីសិល្បៈរហូតមកទល់សព្វថ្ងៃ។ ខ្ញុំបានជួបអ្នកមីងផ្ទាល់លើកនេះ ធ្វើឱ្យខ្ញុំកាន់តែគោរពស្រលាញ់មីងលើសពីមុនទៀត ព្រោះតែភាពស្រស់ស្អាត ភាពទន់ភ្លន់ និងពាក្យសម្ដីលើកទឹកចិត្តល្អៗរបស់មីង។
ខ្ញុំសូមអរគុណមីងកញ្ញា ដែលបានរួមចំណែកមួយ ក្នុងការត្រួសត្រាយបើកផ្លូវវិស័យតន្ត្រី និងបង្កើតឱកាស សម្រាប់សិល្បករជំនាន់ថ្មី នៅក្នុងប្រទេសយើង ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចអភិវឌ្ឍខ្លួន និងរៀនសូត្របន្ថែមទៀត ពីអ្នកមីង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfkUQyk0OAAqQfNuzJeizgoSMJ-LAllwD8QlJu1Dqt8r6DYGezINL-YNJAz0Y-o6Wvd35lclscmICTynXy5gqjepQPR4yTfeMcz2wup85_2T7nI6Q6puu7blqPRZC4ViWK8CBAclPT1cEadvR8QI1F-9OOm8kCba-MxYeE3kToEASfxEeXfy6JSzdnzJXi/s1440/image_2026-01-06_15-48-11.png

គួរបញ្ជាក់ផងដែរថា ព្រះនាងជាអ្នកសិល្បៈម្នាក់ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនតាំងពីទ្រង់នៅតូចមកម្ល៉េះរហូតមកដល់បច្ចុប្បន្ននេះ។ ការគាំទ្រនេះមិនមែនដោយសារតែទ្រង់មានសែជារាជវង្សប៉ុណ្ណោះទេប៉ុន្តែព្រះនាង ចេណ្ណា មានទេពកោសល្យសម្បូរបែប និងថែមទាំងមានចំណេះដឹងអាចនិយាយបានច្រើនភាសាផងដែរ៕