Home Blog Page 1856

មនុស្សឆ្លាតនឹងលែងចោលគ្រាប់ទុរេនទៀត នៅពេលដឹងពីអត្ថប្រយោជន៍ទាំងនេះ

0

នៅពេលញ៉ាំផ្លែទុរេន មានមនុស្សច្រើនណាស់ដែលបោះចោលគ្រាប់។ក្រោយពីការសិក្សាជាច្រើនបង្ហាញថា គ្រាប់ទុរេនផ្តល់នូវអត្ថប្រយោជន៍ច្រើនស្មានមិនដល់ដែលអ្នកមិនគួរបោះចោលទេ។

១.ផ្តល់ ថាមពល
ម្សៅដែលផ្ទុកក្នុងគ្រាប់ទុរេនជួយផ្តល់ថាមពល ដែលសក្តិសមបំផុតសម្រាប់រាងកាយ ពិសេសអ្នកដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការសម្រកគីឡូ។

២.បន្ថែម សារធាតុ ស័ង្កសី
គឺជាសារធាតុរ៉ែមួយប្រភេទ ដែលមានច្រើននៅក្នុងសមាសភាពនៃគ្រាប់ទុរេនដែលដើរតួយ៉ាងសំខាន់ក្នុងការរំលាយអាហារ។ វាជំនួយដល់រាងកាយសម្រាប់អ្នកខ្វះសារធាតុស័ង្កសីដូចជាបញ្ហាសក់ជ្រុះ រាគខូចស្បែក ឬបញ្ហាភ្នែក។Durian Fruit: Smelly but Incredibly Nutritious

៣.ផ្តល់ខ្លាញ់ល្អសម្រាប់ប្រព័ន្ធសសៃឈាមបេះដូង
សារធាតុខ្លាញ់ដែលមានក្នុងគ្រាប់ទុរេនគឺ ជាប្រភេទខ្លាញ់ល្អដែលជួយចងរ៉ាឌីកាល់សេរីក្នុងរាងកាយនិងកម្ចាត់ខ្លាញ់អាក្រក់ ។ ដោយហេតុនេះជួយ ការពារជំងឺសសៃឈាមបេះដូងយ៉ាងមានប្រសិទ្ធភាព។

៤.ផ្តល់នូវជាតិកាកសសៃល្អចំពោះការរំលាយអាហារ
សារធាតុកាកសសៃជួយប្រព័ន្ធរំលាយអាហារដំណើរការល្អ ដែលជួយទប់ស្កាត់ការទល់លាមក។ បន្ថែមពីនេះ ជាតិកាកសសៃនៅពេលផ្សំជាមួយអាហារនឹងរក្សាបាននូវគុណប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ ។

៥. រក្សានិងពង្រឹងប្រព័ន្ធឆ្អឹង
គ្រាប់ទុរេនផ្ទុកដោយប៉ូតាស្យូម និងផូស្វាតខ្ពស់ដែលជួយឲ្យសុខភាពឆ្អឹងរឹងមាំ។ មិនតែប៉ុណ្ណោះ គ្រាប់ទុរេនក៏សក្តិសមសម្រាប់កូនក្មេង ដែលចង់លូតកម្ពស់ផងដែរ៕A Guide to Durian | What Is Durian & How Does It Taste? | Tilda Rice UK

ប្រេសិតចិនមួយរូប អះអាងថា រុស្ស៊ី បារម្ភពីសន្ដិសុខរបស់ខ្លួនជាមួយអង្គការណាតូ ទើបវាយលុកទៅលើអ៊ុយក្រែន

0

រដ្ឋធានីប៉ារីស៖ រហូតមកដល់ពេលនេះ នៅតែមានទស្សនកិច្ច លើកឡើងខុសៗគ្នា ជុំវិញសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ខណៈក្រុមមន្រ្ដីរុស្ស៊ី បានចាត់ទុកការពង្រីកខ្លួនរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ជាដើមចម នៃជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ហើយបណ្ដាប្រទេសបស្ចិមលោក បានចាត់ទុកសកម្មភាពយោធារបស់ក្រុងមូស្គូ ជាការលេបត្របាក់ទឹកដីរបស់ប្រទេសជិតខាង ប៉ុន្ដែសម្រាប់ប្រេសិតចិន វិញ ដែលមានទំនោរទៅរករុស្ស៊ី បានចោទប្រកាន់ ដល់បណ្ដាប្រទេសលោកខាងលិច មិនបានស្វែងរកវិធីសាស្រ្ដណាមួយ សម្រាប់ការបញ្ចប់នូវការប៉ះទង្គិចគ្នា ដោយយោធានេះ ឲ្យបានឆាប់នោះឡើយ។

សារព័ត៌មាន គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី Tass បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ថា លោក លូ សាយេ (Lu Shaye) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសបារាំង បានបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនមួយ ចាក់ផ្សាយតាមបណ្ដាញទូរទស្សន៍ LCI TV របស់បារាំង ថា សកម្មភាពរបស់បស្ចិមលោក មិនបានចូលរួមចំណែក ដើម្បីបញ្ចប់ជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ឲ្យបានឆាប់បំផុតនោះទេ។Lu Shaye - MCFRលោកឯកអគ្គរដ្ឋទូតចិន រូបនេះ បានបញ្ជាក់ នៅតាមបណ្ដាញទូរទស្សន៍ LCI TV កាលពីថ្ងៃចន្ទ ថា ចិន នៅតែប្រកាន់គោលជំហរអព្យាក្រឹត ចំពោះជម្លោះនៅអ៊ុយក្រែន។ ប៉ុន្តែក្រុងប៉េកាំង យល់អំពីការព្រួយបារម្ភរបស់រុស្ស៊ី ចំពោះការពង្រីកខ្លួនរបស់អង្គការណាតូ ឆ្ពោះទៅទិសខាងកើត និង ផែនការនានា ដាក់បញ្ចូលអ៊ុយក្រែន ចូលទៅក្នុងសម្ពន្ធភាព ដែលនាំឲ្យក្លាយជាដើមចម នៃជម្លោះ នាពេលបច្ចុប្បន្ននេះ។

លោក Lu Shaye បានសង្កត់ធ្ងន់ ដោយឆ្លើយនឹងសំណួរមួយ អំពីហេតុផលជាច្រើន នៅពីខាងក្រោយជម្លោះ នៅអ៊ុយក្រែន នាពេលបច្ចុប្បន្ននេះ ថា «អង្គការណាតូ បាន និង កំពុងតែគំរាមកំហែង ដល់សន្តិសុខរបស់រុស្ស៊ី អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ … នៅក្នុងការពង្រីកខ្លួនជុំទី៥ឆ្ពោះទៅទិសខាងកើតរបស់អង្គការណាតូ បង្កនូវការគំរាមកំហែងយ៉ាងខ្លាំង ដល់សន្តិសុខរបស់រុស្ស៊ី។ នេះជាអ្វីដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កំពុងតែនិយាយអំពីបញ្ហានេះ។ គាត់ប្រឆាំងយ៉ាងខ្លាំងនឹងសកម្មភាពរបស់អង្គការណាតូ។Vladimir Putin: US intelligence agencies make understanding Russian  President's state of mind a top priority | CNN Politics

លោកឯកអគ្គរដ្ឋទូតចិន រូបនេះ បានបន្ថែម ថា «តើអ្នកជឿ ថា ការពង្រីកខ្លួនរបស់អង្គការណាតូ មិនគំរាមកំហែងដល់រុស្ស៊ី ទេឬ? ប៉ុន្តែនៅពេលមេដឹកនាំសហភាពសូវៀត លោក នីគីតា គ្រូសឆែវ (Nikita Khruschev) បានសម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសគុយបា តើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចន ខែនណេឌី (John Kennedy មានប្រតិកម្មយ៉ាងណាខ្លះដែរ? ជាការកត់សម្គាល់ គឺនៅមុនពេលមានប្រតិបត្តិការយោធាពិសេសនោះ មានការចោទប្រកាន់ ថា មិនមានគម្រោង ដាក់បញ្ចូលអ៊ុយក្រែន ចូលទៅក្នុងសម្ពន្ធភាព និង ដាក់ពង្រាយខែលការពាររបស់អង្គការណាតូ នៅលើទឹកដីរបស់ខ្លួននោះទេ តែវាអាចកើតមានឡើង នាពេលអនាគត។

លោកឯកអគ្គរដ្ឋទូតចិន បានសង្កត់ធ្ងន់ទៀត ថា «ប្រសិនបើអង្គការណាតូ រុញច្រានព្រំដែនរបស់ខ្លួន ទៅដល់កម្រិតព្រំដែនជាប់ជាមួយនឹងរុស្ស៊ី នោះ អង្គការសម្ពន្ធមិត្ដយោធាដ៏ខ្លាំងក្លាមួយនេះ នឹងដាក់ខែលការពារ នៅលើដែនដីរបស់ពួកគេ។ ដោយឡែក ចិននៅតែប្រកាន់គោលជំហរអព្យាក្រឹត ហើយក្រុងប៉េកាំង មិនបញ្ជូនគ្រឿងសព្វាវុធ ទៅឲ្យរុស្ស៊ី និង មិនបានធ្វើអ្វី ប្រឆាំងនឹងការសម្របសម្រួលជម្លោះ ដោយសន្ដិវិធីនោះដែរ។Live updates: Russia's war in Ukraine

ប្រេសិតចិនរូបនេះ បានបង្ហាញនូវការកត់សម្គាល់របស់គាត់ ថា «អស់រយៈពេលជាច្រើនខែកន្លងមកហើយ បណ្ដាប្រទេសអឺរ៉ុប បានបដិសេធ បញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់របស់លោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន។ ឥឡូវ ពួកគេបានសម្រេចចិត្ត បញ្ជូនទៅជួយប្រទេសអឺរ៉ុបខាងកើតមួយនេះ។ ថ្ងៃនេះ ពួកគេបដិសេធ ដឹកជញ្ជូនយន្ដហោះចម្បាំង ប៉ុន្ដែ អាចនឹងបញ្ជូន នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ក្លាយជាប្រទេសផ្ដល់ជំនួយយោធាច្រើនជាងគេបំផុត ជួយដល់ប្រទេសអ៊ុយក្រែន ដែលមានទឹកប្រាក់ ប្រហែលជាជាង២៧ពាន់លានដុល្លារ។ ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន ធ្លាប់ថ្លែងទៅកាន់សភារបស់សហរដ្ឋអាមេរិក នៅក្នុងដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ថា ជំនួយរបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត មានទំហំទឹកប្រាក់ រាប់សិបពាន់លានដុល្លារនេះ មិនមែនជាជំនួយមនុស្សធម៌នោះឡើយ។ ប៉ុន្ដែវាជាការវិនិយោគ សម្រាប់សិទ្ធិ សេរីភាព និង លទ្ធិប្រជាធិបតេយ្យ នៅលើពិភពលោកតែប៉ុណ្ណោះ៕

ក្មេងស្រី១ខួបធ្លាក់ក្នុងអណ្តូងត្រូវបានគេជួយសង្គ្រោះ

0

កុម្ភៈ នេះ មានក្មេងស្រីម្នាក់ជនជាតិមីយ៉ាន់ម៉ា អាយុមិនដល់២ខួបផង ត្រូវបានម្តាយនិងឪពុករបស់នាងយកទៅតាម ពេលពួកគេទៅស៊ីឈ្នួលជីកដំឡូងមីឱ្យគេ ហើយធ្លាក់ទៅក្នុងអណ្តូង ពេលនេះ អាជ្ញាធរថៃបានជួយសង្គ្រោះហើយ ដោយអាជ្ញាធរនិយាយថា ពួកគេប្រើពេលវេលាយូរណាស់ទម្រាំជួយជីវិតនាងបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-u_qJIFr0dYl1tSD_rojo_Fvnfpyhp90xhCv4plJfVxIHZAgPL2-zCIxFTF1EeDwVacP32EGUfpMaxo0nH8dIHy-NhT2m1jISQRNlBgPctittwi_5j0ofdsFAgeP8h0s_uqXlAsMtayCmFonqya06rVjH5RirMhI-cpKkkacaJcKiZyFEXcRdqXDv/s1112/photo_2023-02-07_12-42-47.jpg

កាលពីវេលាម៉ោង១០គត់ថ្ងៃនេះ លោក សាន់យ៉ា ពេជ្រសេត អភិបាលស្រុកភពព្រះ ព្រមទាំងអាជ្ញាធរក្នុងឃុំសង្កាត់បានបញ្ជូនកម្លាំងទៅកាន់កន្លែងកើតហេតុ និងនាំគ្នាដុតធូបបន់ស្រន់សុំឱ្យយកនាងតូចឡើងមកលើបានយ៉ាងមានសុវត្ថិភាព ។

រហូតមកដល់ម៉ោង១០និង៤៤នាទីថ្ងៃនេះ ខាងអាជ្ញាធរអាចយកនាងឡើងពីរណ្តៅបានដោយជោគជ័យ ។ ពេលនាំនាងឡើងមកដំបូង នាងមានសុវត្ថិភាព ប៉ុន្តែអាការៈទន់ខ្សោយ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកភពព្រះ ដើម្បីព្យាបាលរបួស ។

សូមដាស់តឿនផងដែរទៅកាន់ម្តាយឪពុកដែលមានកូនតូចៗ ត្រូវតែប្រយ័ត្នប្រយែងបំផុតក្នុងការមើលថែកូនរបស់ខ្លួន ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេល មិនថានៅក្នុងផ្ទះ ឬនៅក្រៅផ្ទះទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFP6LDNtpza6FR0INYgpK6sZTCYswAIm4IrN2a-xMI2S9zbLjyGFVAc0-IgkCqYOWaWrmKDoNVKqE2WbXA7dx6zf1sMn2Jnz6AOQIO9zoHTLYuvf-8yZEFeJduQYXyUAul_95Lc6-D3-A95p8KHTDPw5NsA3JKurzgFB8lVqoFLMA3-NxrBas9APEs/s600/photo_2023-02-07_12-42-47%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvUPMPNBzw3AJgNBkKFmv0xE1SC9xYfFJMxKxYy8VEJy-Q3x_NzwiBXPuY7GOEpSdlB1vMlrabFkOqJ6XrSzL8ov8F1Jxnr_DDoAURYfFlksoSupqsp00baU6lOh-uPCe3eStTl4amXVGMT5ctEaEqcgMvQY0BYLUdJ98nX9ScSgDfQYDvIn4GseKX/s720/photo_2023-02-07_12-43-23.jpg

ប្រភព ៖ news.ch7

ជនរងគ្រោះដោយសាររញ្ជួយដីនៅតួកគីអាចកើនឡើងដល់៨ដង

0

ប្រទេសតួកគី ៖ WHO និយាយថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីកើតឡើងនៅប្រទេសតួកគី ជិតព្រំដែនប្រទេសស៊ីរី អាចកើនឡើងដល់ទៅ៨ដងឯណោះ ពីតួលេខបច្ចុប្បន្នដែលរកឃើញអ្នកស្លាប់ជាង៣.០០០នាក់ ។

ហេតុការណ៍គ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសតួកគីនេះ កើតឡើងកាលពីថ្ងៃទី៦ ខែកុម្ភៈ ពេលនេះ ចំនួនអ្នកស្លាប់កើនឡើងបន្ថែមទៀតយ៉ាងតិច៣.៤០០នាក់ ។ ចំនួនអ្នកស្លាប់ជាងពាក់កណ្តាលជាពលរដ្ឋតួកគី និងជិតពាក់កណ្តាលទៀតជាពលរដ្ឋស៊ីរី ។ ក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅមានជីវិត ដែលអាចជាប់នៅក្រោមអគារផ្សេងៗក្រោមអាកាសធាតុត្រជាក់ខ្លាំង និងមានព្រិលធ្លាក់ ។Turkey-Syria earthquake: More than 3,830 dead after powerful quake hits  region | CNN

រីឯអ្នករងរបួសស្មើប្រមាណ១២.០០០នាក់ ក្នុងនោះមានពលរដ្ឋតួកគី៩.៧០០នាក់ និង២.០០០នាក់ទៀតជាពលរដ្ឋស៊ីរី ហើយភាគច្រើនជាអ្នករស់នៅភាគខាងជើងប្រទេស ។ ប្រទេសជាច្រើនដូចជា អាមេរិក សហភាពអឺរ៉ុប រុស្ស៊ី ឥណ្ឌា ចិន អ៊ីរ៉ាក់ និងអ៊ីរ៉ង់ បានប្រកាសជួយឧបត្ថម្ភក្រុមសង្គ្រោះដើម្បីរកអ្នកនៅមានជីវិត ក្នុងនោះមានអ្នកជំនាញសង្គ្រោះ ឆ្កែហិតក្លិន និងឧបករណ៍ផ្សេងៗ ខណៈរដ្ឋាភិបាលតួកគីបានស្នើសុំជំនួយជាផ្លូវការពីអង្គការសន្ធិសញ្ញាខាងជើង (NATO) ។Why the Earthquake in Turkey Was So Damaging and Deadly - Scientific  American

អ្នកជំនាញផ្នែករញ្ជួយដីបញ្ជាក់ថា គ្រោះរញ្ជួយដីពេលនេះខ្លាំងក្លាបំផុតដែលគេធ្លាប់កត់ត្រាទុកនៅប្រទេសតួកគី ចំណែកអ្នកនៅមានជីវិតនិយាយថា កម្លាំងញ័រមានរយៈពេល២នាទី ។ លើសពីនេះ កម្លាំងញ័របានធ្វើឱ្យប្រាសាទបុរាណដែលមានអាយុកាលជាង២.០០០ឆ្នាំ ដែលជាទីកន្លែងសំខាន់របស់ក្រុងហ្គាហ្សីនថេប បានដួលរលំធ្លាក់មក ហើយលំនៅឋានពលរដ្ឋ និងអគារនានាជាង៥.៦០០កន្លែងទៀតក៏ដួលរលំផងដែរ ។Turkey and Syria earthquake: Pictures show devastation of 7.8 magnitude  tremor | World News | Sky News

ចំណែករញ្ជួយដីលើកទី២ កើតឡើងរយៈពេល១២ម៉ោងក្រោយទៀតនៅតំបន់ Elbistan ខេត្ត Kahramanmaras នៅក្បែរក្រុងហ្គាហ្សីនថេប ។ ទោះយ៉ាងណា ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថានការណ៍បន្ទាន់របស់ប្រទេសតួកគីបញ្ជាក់ថា គ្រោះរញ្ជួយដីនេះមានកម្លាំងញ័រទៅដល់ប្រទេសលីបង់ អ៊ីស្រាអែល និងស៊ីប្រាស ៕Death toll from Turkey earthquake rises to 116 as rescuers finish searches  | PBS NewsHour

ប្រភព ៖ pptvhd36

អគ្គលេខាធិការអង្គការសហប្រជាជាតិ រំពឹងទុកអំពីសង្គ្រាម អាចនឹងរីករាលដាលធំឡើង

0

បុរីញូវយ៉ក៖ ស្របពេលការវាយប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី នោះ ប្រមុខអង្គការសហប្រជាជាតិ មានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែមានការរំពឹងទុក អំពីការកើនឡើង នៃជម្លោះ និង ការបង្ហូរឈាមបន្ថែមទៀត នៅក្នុងសង្គ្រាមរបស់ក្រុងមូស្កូ ដែលកំពុងតែបន្ត។

សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ថា លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (General Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានព្រមានទៅដល់ពិភពលោក ថា សង្គ្រាមអាចនឹងរីករាលដាល កាន់តែធំឡើង ដោយសារហានិភ័យ នៃជម្លោះ រវាងរុស្ស៊ី និង អ៊ុយក្រែន កំពុងតែមានសភាពខ្លាំងក្លាឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr3qku2MtDMYEx_txxWxdkZrTni3E_KhGV13XJYNHrjGhB-pl77EpIVeZ32_bA8J7JyEcgRKZgwOdFpy3BSknxQ0suw9HNPhLxaJY2-n1zbn85C97u-OMk6SKG0tGqWxK03l-Ele9o8xGV7M-8MGmutpymPbCnC8Geg2h5hEGLJcMeydtEowHtNdXu/s1280/photo_2023-02-07_09-43-03%20(2).jpg

នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ ដែលមានសមាជិក ចំនួន១៩៣ប្រទេស កាលពីថ្ងៃចន្ទ ដោយបង្ហាញពីអាទិភាព សម្រាប់ឆ្នាំ២០២៣នោះ លោក Guterres បានរិះគន់ដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយនិយាយថា សង្រ្គាមបាននាំមកនូវការឈឺចាប់ ដែលមិនអាចនិយាយបាន ដល់ប្រជាជនអ៊ុយក្រែន ជាមួយនឹងផលប៉ះពាល់ ជាសកលយ៉ាងជ្រាលជ្រៅបំផុត។

ប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់ ថា «ការរំពឹងទុកទៅលើសន្ដិភាព កំពុងតែថយចុះ ខណៈឱកាសបង្កើនជម្លោះ និង ការបង្ហូរឈាម កំពុងតែកើនឡើង។ ខ្ញុំបារម្ភ ថា ពិភពលោកមិនអាចដេកលក់ នៅក្នុងសង្រ្គាមកាន់តែធំ។ ខ្ញុំខ្លាច ថា វាកំពុងតែបើកភ្នែករបស់ធំៗឡើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhfypMaN6McgrBoJiRn1WuTGHcC2uuATLw9uGm4gzZeOGbmWh_Fpd1KuHOgigvbZUPnXD9ag83fAYlDI2UEwYaRazTYtn9yQJnV-3Zbu_C6gkHySLUYSuI7T5lM3WC16nIQdcOPF799O6_dUGoxAgKh3NrK3JVOQWB9EKIvBwTAoDdXxeqNb-sVeL1/s1042/photo_2023-02-07_09-43-04.jpg

ជម្លោះ អស់រយៈពេលជិតមួយឆ្នាំមកនេះ បាននិងកំពុងតែ បង្កឲ្យមានភាពតានតឹងខ្លាំងឡើង ហើយកាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ មានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងកម្លាំងអ៊ុយក្រែន និង រុស្ស៊ី ដើម្បីគ្រប់គ្រងទីប្រជុំជន នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។

លោក ប៉ាវឡូ គីរីឡែនកូ (Pavlo Kyrylenko) អភិបាលខេត្តដូណែតស្ក៍ (Donetsk) បានថ្លែង កាលពីថ្ងៃចន្ទ ថា «សមរភូមិ នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន កំពុងតែឡើងកម្ដៅខ្លាំង ដោយការវាយប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំងរុស្ស៊ី ខណៈក្រុងមូស្គូ បានបោះកម្លាំងទើបនឹងកេណ្ឌថ្មី មកចូលនៅក្នុងសមរភូមិ ហើយលុបបំបាត់ទីក្រុង និងភូមិរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNJqSNAtLW1CaeoUrxaw0QDK3S77B-F3wqfMuXRdsnv7Pat6IkSOPwiYNagwPDynmpjUrUHpLhEzsOcz_-3ppglIzhhu2FednG6iiV3u8uiRZsYFv3EODk8KdHyW8k_S4nwCV4XlEuMmtWxQiwL6Pu8HyKi1JVzNAWs-5lN9hYZdai9IBcb8vGgrC-/s1170/photo_2023-02-07_09-43-03.jpg

រុស្ស៊ី បានចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយពេលក្រុងមូស្គូ បានប្រមូលផ្ដុំកងទ័ព នៅជិតព្រំដែនអ៊ុយក្រែន ខណៈលោក វ៉្លាឌីមៀ ពូទីន បានទាមទារឲ្យបញ្ចប់នូវការពង្រីកខ្លួនរបស់អង្គការណាតូ មកកាន់ទឹកដីរបស់អតីតសហភាពសូវៀត។ យុទ្ធនាការយោធារបស់ក្រុងមូស្គូ បានរងនូវបរាជ័យជាច្រើនលើក ខណៈមហាអំណាចលោកខាងលិច បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និង យោធា ជួយដល់ក្រុងកៀវ។

ដោយឡែក ក្រុមមន្រ្ដីរុស្ស៊ី បានលើកឡើង ថា ការបញ្ជូនគ្រឿងសព្វាវុធ ទៅកាន់ប្រទេសអ៊ុយក្រែន កំពុងតែពន្យារពេល និង ធ្វើឲ្យជម្លោះនេះ កាន់តែផ្ទុះខ្លាំងឡើង។ ចំណែកសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត បានបញ្ជាក់ ថា ពួកគេ មិនចង់ឲ្យមានការប្រឈមមុខ ដោយផ្ទាល់ជាមួយនឹងរុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។ ប៉ុន្ដែលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានម្ដងហើយម្ដងទៀត ដល់ក្រុងមូស្គូ ប្រឆាំងនឹងការពង្រីកជម្លោះ ដោយប្ដេជ្ញា ថា មិនឲ្យរុស្ស៊ី ប៉ះលើទឹកដីរបស់អង្គការណាតូ សូម្បីតែមួយមិល្លីម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJbM3dxmEC5tBKnkF7pdHYpxXsgfbqnAsZNDyV6d2tjbmdXb3GOEUrX1PO39KJXCh_ek_UYjwfCJm582JfJ9NahkRkqzSlIsD08RICgmAoMwMHr3TlQkBERmENle1II0q2_Bl84JEw_u4f3sl3hTrihEOQk9ewYfqX4TMf0aDBKjQSatHg9kaykK-u/s790/photo_2023-02-07_09-43-40.jpg

ចិនដាក់ពាក្យតវ៉ារឿងអាមេរិកកម្ទេចបាឡុងរបស់ខ្លួន

0

ប្រទេសចិន ៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន សៀ ហ្វេង (Xia Feng) បានដាក់ពាក្យតវ៉ាទៅកាន់ប្រធានស្ថានទូតអាមេរិកប្រចាំប្រទេសចិន អំពីអាមេរិកធ្វើហួសហេតុពេក ដោយបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅបាញ់ទម្លាក់បាឡុងរបស់ចិន ដែលបានហោះចូលទៅកាន់ទឹកដីអាមេរិក ។

តំណាងក្រសួងការបរទេសចិនបញ្ជាក់ថា បាឡុងដែលហោះទៅកាន់ទឹកដីអាមេរិកនេះ គឺជាកម្មសិទ្ធរបស់ជនស៊ីវិលតែប៉ុណ្ណោះ ហើយក៏គ្មានចេតនាហោះចូលទឹកដីអាមេរិកដែរ ប្រទេសចិនបានជូនដំណឹងទៅកាន់អាមេរិកជាច្រើនលើកច្រើនសា ហើយអាមេរិកមិនគួរចាប់ទោសអូសដំណើរចិនទេ ។ តំណាងក្រសួងការបរទេសចិនរូបនេះបញ្ជាក់ថា ការចាត់ការបាញ់ទម្លាក់បាឡុងរបស់ចិននេះចាត់ទុកថា ជាការធ្វើហួសហេតុពេក ហើយអាមេរិកបានរំលោភច្បាប់អន្តរជាតិដោយចេតនាយ៉ាងខ្លាំងក្លា។China Finds Itself With Limited Options After U.S. Shoots Down Balloon -  The New York Times

ក្រៅពីនេះ ប្រទេសចិនបានបង្ហាញពីការប្រឆាំងដាច់ខាត ហើយអំពាវនាវឱ្យអាមេរិកបញ្ឈប់សកម្មភាពទាំងឡាយរបស់ខ្លួនដែលប្រឆាំងនឹងផលប្រយោជន៍របស់ចិន ឬធ្វើឱ្យស្ថានការណ៍បច្ចុប្បន្នកាន់តែតានតឹងខ្លាំងឡើងរវាងប្រទេសទាំងពីរ ។ រដ្ឋាភិបាលចិនកំពុងតែតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ផងដែរ ។

ប្រទេសចិនបញ្ជាក់ថា នឹងការពារសិទ្ធិស្របច្បាប់របស់ខ្លួន និងផលប្រយោជន៍របស់ចិនយ៉ាងពេញលេញ ហើយចិននឹងរក្សាសិទ្ធិតបតអាមេរិកវិញ ប្រសិនបើចាំបាច់ ៕US downs Chinese balloon, drawing a threat from China | AP News

ប្រភព ៖ TNN World

ប្រជាជនថៃផ្ទុះកំហឹង ក្រោយម្ហូបរបស់ប្រទេសខ្លួន ជាប់ក្នុងចំណោមម្ហូបដែល​គ្មានជាតិបំផុត​ក្នុង​ពិភពលោក

0

អ្នក​លេង​បណ្តាញសង្គមនៅក្នុងប្រទេសថៃ បានបញ្ចេញ​កំហឹង ជាខ្លាំងទៅកាន់វេបសាយសៀវភៅ​ណែនាំ​អាហារ​ TasteAtlas  ដោយបានដាក់ម្ហូបរបស់ពួកទៅកាន់បញ្ជីម្ហូប​គ្មានជាតិបំផុត​ក្នុង​ពិភពលោក។

សម្លកេងសោម (Kaeng som) ឬស៊ុបការីជូរ ជាមុខម្ហូបពេញនិយមមួយនៅប្រទេសថៃ ដែលមានដើម​កំណើតតាំងពីសម័យ​នគរ​អយុធ្យា ហើយ​បាន​ទទួល​ការ​ពេញ​និយម​ក្នុង​ប្រទេស​ថៃ​រាប់​រយ​ឆ្នាំ​មក​ហើយ។ ស៊ុបការីជូរ ផ្សំឡើងពីបង្គា និងទឹកខ្ទឹម រសជាតិជូរអែម ដែលជាទូទៅប្រជាជនថៃតែងតែទទួលទានជាប្រចាំ។Authentic Thai Sour Curry with Shrimp, Kaeng Som Goong – Thai Curry Episode  XI | The High Heel Gourmetទន្ទឹមគ្នានេះដែរប្រជាជនថៃ បានលើកឡើងស្រដៀងគ្នាថា៖ “ខ្ញុំមិនយល់សោះម្ហូបរបស់យើង ប្រើប្រាស់គ្រឿងផ្សំដូចទៅនឹងគីមឈីម Jjigae របស់កូរ៉េខាងត្បូង​ដែរ ហេតុអ្វីគេបានពិន្ទុ 4.5 ហើយម្ហូបយើងបានតែ2.3 លើ5ពិន្ទុ?”។Kimchi Jjigae Recipe | EatingWell

តែយ៉ាងណាមិញ ការវាយតម្លៃបានចេញរួចមកហើយ ហេតុដូចនេះមុខម្ហូបសម្លកេងសោម (Kaeng som) ឬស៊ុបការីជូ នឹងត្រូវបានមើលរំលងពីសំណាកជនបរទេសដែលទៅកម្សាន្តនៅប្រទេសថៃ។

សូមជម្រាបផងដែរថា  TasteAtlas គឺជាវេបសាយវាយតម្លៃមុខម្ហូបដ៏ធំជាងគេមួយនៅក្នុងពិភពលោក ដែលត្រូវបានគេទទួលស្គាល់១០០ប្រទេសជាងលើសកលលោក៕

ប្រភព៖ Nation Thailand

ប៊ូ ខាវ នឹងនាំ Muay Thai ទៅកាន់ពិភពលោកថាជាមរតករបស់ថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤-៦ ខែកុម្ភៈ នៅឧទ្យានរ៉ាចឆៈផាក់ ស្រុកហួហិន ខេត្តប្រាជួប ស៊ីរីខាន់ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើជាប្រធានកម្មវិធី «Amazing Muay Thai Festival 2023» ប្រចាំឆ្នាំ២០២៣ ដែលរៀបចំឡើងដោយកងទ័ពជើងគោក អាជ្ញាធរទេសចរណ៍ អាជ្ញាធរកីឡា និងក្រសួងវប្បធម៌ ដើម្បីផ្សព្វផ្សាយពីក្បាច់គុន Muay Thai ឱ្យពិភពលោកបានស្គាល់ ។Wai Kru Festival Ayutthaya: The Comic-Con of Muay Thai

កីឡាករ ប៊ួ ខាវ ឈ្មោះពេញ Sombat Banchamek គឺជាអ្នកដឹកនាំក្រុម និងធ្វើពិធីសំពះគ្រូ និងមានកងទ័ពជើងគោកចូលរួមចំនួន៣.៦៦០នាក់ ។ ពិធីនេះចាត់ឡើងក្នុងគោលបំណងបង្ហាញពីមោទនភាពជាតិចំពោះកីឡាជាតិ នៅខាងមុខរូបសំណាកអតីតព្រះមហាក្សត្រថៃ ដែលមានអ្នកចូលរួមច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ថៃ និងពិភពលោក ។ លើសពីនេះ ប្រទេសថៃនឹងកត់ត្រាកីឡា Muay Thai ចូលក្នុងបញ្ជី Guinness World Records : GWR ផងដែរ ។Thailand assembles world record breaking Muay Thai 'army' - Sports - SAMAA

ក្នុងពិធីនេះបានបង្ហាញពីកីឡា Muay Thai ៤ប្រភេទ និងការសម្តែងក្បាច់ Muay Thai ក្នុង៤តំបន់ដែលបន្តពីក្បាច់គុនបុរាណថៃ ហើយចែកចេញជាក្បាច់ផ្សេងៗតាមតំបន់ ដូចជា Muay កូរ៉ាតពីភាគឦសាន, Muay លុបបុរីពីភាគកណ្តាល, Muay ឆៃយ៉ាពីភាគខាងត្បូង និង Muay ថាសៅពីភាគខាងជើង ហើយមានពាក្យសរសើរថា ៖ «កណ្តាប់ដៃធ្ងន់ កូរ៉ាត, ឆ្លាត លុបបុរី, ក្បាច់ល្អ ឆៃយ៉ា, ដៃរហ័ស ថាសៅ» ។Thai cadets break world record with mass martial arts ritual | The  Peninsula Qatar

គេចាត់ទុកថា Muay Thai គឺជាការរួមកម្លាំងកីឡាករដ៏ធំមួយរបស់ប្រទេសថៃ និងធ្វើឱ្យទូទាំងពិភពលោកទទួលស្គាល់ថា Muay Thai គឺជាមរតករបស់ប្រទេសថៃ និងមរតកពិភពលោក ៕

ប្រភព ៖ TNN Thailand

មិនធម្មតា! Samsung បញ្ចេញទូរសព្ទអាចថតឃើញផ្កាយបានទៀត

0

ដើមឆ្នាំ២០២៣ភ្លាម Samsung បានបញ្ចេញកំពូលទូរសព្ទរបស់ខ្លួនគឺ Samsung Galaxy S23 Ultras ដែលបានភ្ជាប់មកជាមួយកាំមេរ៉ាទំហំធំដល់ទៅ 200MP។

អមជាមួយនឹងកាំមេរ៉ា 200MP Samsung ក៏បានដាក់បញ្ចូលមុខងារថ្មី មានឈ្មោះថា Astrophotography ដែលអាចឱ្យយើងថតឃើញផ្កាយបានយ៉ាងច្បាស់ផងដែរ។

នៅក្នុងដំណើរការថតផ្កាយនេះ វាទាមទារឱ្យយើងទៅកន្លែង ដែលមានផ្ទៃមេឃស្រឡះ ក្រោយមកពេលដែលយើងចុចថត វានឹងធ្វើការគណនាចន្លោះពី៤-១០នាទី ដើម្បីចេញរូបរាងផ្កាយ។

នេះគឺជាមុខងារថ្មីមួយ ដែលមិនមានស្មាមហ្វូននាពេលបច្ចុប្បន្នណាមួយ អាចធ្វើបែបនេះបាននោះទេ៕

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨-១៤ កុម្ភៈ

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងថា ក្នុងរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។

២៖ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C ក្នុងករណីបើមានភ្លៀងក៏ស្ថិតក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕May be an image of monument and text