កូរ៉េខាងជើងថ្កោលទោសអាមេរិក និងសម្ព័ន្ធមិត្តចង់ប្រកាសសង្គ្រាមជាមួយខ្លួន
ប្រទេសកូរ៉េខាងជើង ៖ បន្ទាប់ពីជប៉ុនបានស្នើឱ្យបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីសន្តិសុខរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងមក ករណីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល Hwaseong-15 ចំនួន៣គ្រាប់ គឺមានមតិថ្កោលទោសពីសកម្មភាពរបស់កូរ៉េខាងជើងថា ជាការធ្វើឱ្យតំបន់អាស៊ី និងពិភពលោកធ្លាក់ក្នុងគ្រោះថ្នាក់ ។
កូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបវិញថា កន្លងមក អាមេរិក និងប្រទេសសម្ព័ន្ធមិត្តប្រព្រឹត្តអំពើញុះញង់ប្រឆាំងនឹងកូរ៉េខាងជើង ដូច្នេះ កូរ៉េខាងជើងសូមថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់អាមេរិក និងកូរ៉េខាងត្បូង គឺធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងផ្នែកកងទ័ពនៅឧបទ្វីបកូរ៉េ ហើយកូរ៉េខាងជើងមានសិទ្ធិការពារខ្លួនពីការគំរាមកំហែងនេះ ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ដែរថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានក្លាយជាឧបករណ៍សម្រាប់ភាពស្របច្បាប់របស់អាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ហើយកូរ៉េខាងជើងបានដាស់តឿនអាមេរិក និងប្រទេសសម្ព័ន្ធមិត្តថា បើនៅតែធ្វើខ្លួនជាសត្រូវ ហើយប្រឆាំងនឹងកូរ៉េខាងជើង គឺចាត់ទុកថា ជាការប្រកាសសង្គ្រាមជាមួយកូរ៉េខាងជើង ។
សេចក្តីថ្លែងការណ៍បន្តថា អាមេរិកជាអ្នកគំរាមកំហែងសន្តិសុខនៅឧបទ្វីបកូរ៉េជាបន្តបន្ទាប់ ហើយព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្ត ហើយកូរ៉េខាងជើងមិនអាចទទួលយកបានទេ ហេតុនេះ អាមេរិកគួរតែដឹងខ្លួន និងទទួលយកផលវិបាកនាថ្ងៃអនាគត ។ ដូច្នេះ វិធីដើម្បីកាត់បន្ថយស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ គឺអាមេរិកត្រូវបន្ថយតួនាទីចេញមុខ និងប្រឆាំងជាមួយកូរ៉េខាងជើង ដូចជា លុបចោលការបំពាក់អាវុធយុទ្ធសាស្ត្រផ្សេងៗ រួមទាំងលុបចោលការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្រូងផងដែរ ៕
ប្រភព ៖ Mono News













Song Hye Kyo មានដើមកំណើតនៅ Daegu ប្រទេសកូរ៉េខាងត្បូង ។ នាងកើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៨១ ហើយនាងបានចូលប្រឡូកក្នុងវិស្ស័យសិល្បះជាតារាសម្ដែងតាំងពីឆ្នាំ ១៩៩៦ ។ ខ្សែភាគយន្តដំបូងដែលនាងបានសម្ដែងមុនគេបង្អស់គឺរឿង (Guardian Angel) ក្នុងឆ្នាំ២០០១ ដែលនាងសម្ដែងជាតួអង្គឯកតែម្តង។
នៅដើមឆ្នាំ២០០៨ តារាសម្ដែងស្រី Song Hye Kyo ក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាលើកទី២ ជាមួយលោក Hyun Bin ដែលជាតារាសម្តែងប្រុសមួយរូបរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ ប៉ុន្តែនៅចុងឆ្នាំ២០១១ ទំនាក់ទំនងស្នេហារបស់ពួកគេត្រូវបានបញ្ចប់ដោយមូលហេតុព្រោះតែតារាងការងារមានភាពមមាញឹកពក ទើបធ្វើអោយពួកគេមិនសូវបានជួបគ្នា នឹងបានធ្វើអោយពួកគេសម្រេចចិត្តបញ្ចប់គ្នាត្រឹមនេះតែម្តង។
នៅឆ្នាំ២០១៦ Song Hye Kyo ក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហាម្តងទៀត ជាមួយតារាសម្តែងប្រុសដែលមានវ័យក្មេងជាងនាងគឺលោក Song Joong Ki ហើយពួកគេក៏សម្រេចចិត្តរៀបការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ តែពិតជាសោកស្តាយណាស់ ពួកជាគូរនឹងគ្នាត្រឹមតែ ២០ខែ ប៉ុណ្ណោះ ហើយអ្នកទាំងពីរក៏បានប្រកាសលែងលះគ្នានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ។នៅក្នុងបណ្តាញសង្គមInstagrams រឿងនេះបានធ្វើអោយអ្នកគាំទ្ររបស់ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសម្តែងភាពសោកស្តាយគ្រប់ៗគ្នា។ តួសម្តែងដ៏ល្បីល្បាញម្នាក់នេះ សព្វថ្ងៃគាត់កំពុងសម្តែងរឿង The Glory Part2 ផងដែរ៕



:max_bytes(150000):strip_icc()/dole-bananas-origin-sticker-PRODUCE0217-1ddd47ad01c7476aa43ef8a5a1da0585.jpg)




ប្រភព ៖ TNN World




.jpg)



