នាថ្ងៃទី១ ខែធ្នូ ដែលត្រូវនឹងព្រឹកថ្ងៃទី២ ខែធ្នូ ម៉ោងនៅកម្ពុជា តារាចម្រៀងរ៉េប វណ្ណដា នរិទ្ធ វណ្ណថាន រ៉េត ស៊ូហ្សាណា និង យូហៃ បានសម្តែងការប្រគំតន្រ្តីសប្បុរសធម៌នៅសាល Salle Pleyel ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ទស្សនិកជនជាច្រើនបានចូលរួមការប្រគំតន្រ្តីនេះខណៈសិល្បករទាំង៥រូបបានអង្រួនឆាកយ៉ាងកក្រើកជាមួយនឹងបទចម្រៀងជាច្រើនបទទាំងរ៉េប មនោសញ្ចេតនា និងចង្វាក់ប្រពៃណីខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk2m-d8U1CDcDRz0JMeuzfg-VT99szaA3FJ_M7XDpY0IvbMzEUdp-i6GFQusDzJmGrjnxrT2o399H92Oh4kI7AsiWZ2K_28XQoEy1t6UmyNP_oq3Vg97XP5xkI2wgwyRSdI9n5xokz6r1Yxnl-u-fJvUIBMdoHqBEDS3u-tHvsCbbZALTJY2HD-QG2JykB/s2048/image_2025-12-02_09-50-40.png
នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២ ខែធ្នូ មិនថានៅលើហ្វេកប៊ុកឬទិកតុកនោះទេទស្សនិកជនដែលចូលរួមការប្រគំតន្រ្តីរបស់ វណ្ណដា និងសិល្បករបារមីផ្សេងទៀតនៅប្រទេសបារាំងបានចែករំលែកជាបន្តបន្ទាប់បង្ហាញពីទិដ្ឋភាពដែលសិល្បករខ្មែរបានសម្តែង។ ក្នុងវីដេអូ គេបានឃើញមានបងប្អូនខ្មែររស់នៅប្រទេសបារាំងរួមទាំងជនជាតិអាគាំងផងបានចូលរួមការប្រគំតន្រ្តីសប្បុរសធម៌ក្រោមចំណងជើងថា « Rise For Khmer» យ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbjlaUJF8c9roZ7AOkfMQidUlsQbRai9AP74bMKSBHVz74VQE1iGMg9mgRp8Gbw1aREVDo8N4-FwLPpX4zEDJm4SEPK4RYPzOfJH7sumt1ONT-IZc2TGErxkxR7Vx5otJIJoDVq2xlJeq46jvZj_DfxI510k9cw3PCCYY-TLIuKUCID4xCI62nfG_US0G8/s2048/image_2025-12-02_09-50-31.png

វណ្ណដា បានបកស្រាយបទចម្រៀងជាច្រើនបទដែលមានការគាំទ្រខ្លាំងដូចជាបទ Jo និង Jo Zero III , Baby mama, Hot boy ,សង្ក្រាន្តស្គាល់ស្នេហ៍ និងបទចម្រៀងជាច្រើនទៀត។ ចំណែកឯ នរិទ្ធ បានបកស្រាយចម្រៀងផ្ទាល់ខ្លួនជាពិសេសបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងការបញ្ចេញក្បាច់រាំយ៉ាងរវើករបស់លោកផងដែរ។ ងាកមកកាន់ វណ្ណថាន វិញជាសិល្បករពហុជំនាញបានបកស្រាយបទចម្រៀងមានទាំងបែបចង្វាក់ប្រពៃណីខ្មែរផង និងលេងឧបករណ៍ភ្លេងផងដែរ។ ចំណែក រ៉េត ស៊ូហ្សា និង យូហៃ ក៏បានចាប់ដៃគូគ្នាសម្តែងបទចម្រៀងល្បីរបស់ពួកគេមានចំណងជើងថា «2AM»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-XVHCIl89wRKVf03j0nrykCh2M-DUDxnvnJtv69RTX0XpXFquFGSTRgAgFRnFDfskh2I6jSCV_gHQ_fIAppnZE9QyR9-SCR66Kghtq8K11Lp9yQrPwl-UEvZ30DyeSHaw2PMXwZGx4o08jKhFUfWn5f4r5EYwgV6kUBVJp_grhjOR9CMcuwcrfdDCSZVJ/s2048/image_2025-12-02_09-50-32.png
ក្រៅពីបទចម្រៀងរ៉េបសម័យថ្មី ការប្រគំតន្រ្តីរបស់សិល្បករបារមីបានរួមបញ្ជូលជាមួយនឹងបទចម្រៀងចង្វាក់ប្រពៃណីខ្មែរផងដែរដែលធ្វើឱ្យទស្សនិកជនចូលរួមទទួលបានគ្រប់រសជាតិនិងបានស្រែកហ៊ោយ៉ាងសប្បាយរីករាយពេញសាលប្រគំតន្រ្តីនេះ៕