ប្រទេសថៃ ៖ បន្ទាប់ពីសារព័ត៌មាននានាចុះផ្សាយពីលោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ត្រៀមរំលាយសភានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បើគណបក្សប្រជាជនពុំអាចរង់ចាំបាន ដោយសារនឿយហត់នឹងការដឹកនាំប្រទេសមានបញ្ហាស្មុគស្មាញច្រើនដោះស្រាយមិនចេញ ដើម្បីប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្និតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនោះ កាលពីថ្ងៃទី១ ខែធ្នូ នាយករដ្ឋមន្ត្រីថៃថា ការរំលាយសភានឹងធ្វើឡើងតាមពេលកំណត់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ។ លោកសុំកាន់តំណែងបន្ត និងរីករាយដែលពលរដ្ឋភាគខាងត្បូងគាំទ្រលោកច្រើនឱ្យបន្តតំណែង ទោះជាសង្គមថៃថា លោកគ្មានសមត្ថភាពក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g1rC-VeI8HosnmultLHwzCdCW8CEBjZmKwDlYKZtbRG3emNkw4DfW85E4_J4aUd6M5ts_0iiajIc6Mv2Mt1lOObXreTvSCear_YC-srUCj9bb2e3rz2TzfcKmEoilf7Lk7OMFvNkXldabx6be8YWiES-j2CvJ9fMQQwrpsKmWHQNN73OwwniO0Ex5Z0g/s599/photo_2025-11-15_11-50-44%20(2).jpg

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីគម្រោងរំលាយសភានៅថ្ងៃទី១២ ខែធ្នូ ថា ការរំលាយសភាអាស្រ័យលើស្ថានការណ៍នយោបាយ និងធ្វើឡើងតាមពេលកំណត់ គឺនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ។ រដ្ឋាភិបាលពុំទាន់ជជែកជាមួយគណបក្សនយោបាយណាមួយពីការរំលាយសភាទេ រដ្ឋាភិបាលដឹកនាំប្រទេសតាមការកំណត់របស់ខ្លួន និងរក្សាពាក្យសន្យា ។ បន្ទាប់គណបក្សភូមិចៃថៃដឹកនាំរដ្ឋាភិបាល យើងបានធ្វើតាមលក្ខខណ្ឌរបស់គណបក្សប្រជាជន ពេលនេះ ការរំលាយសភាអាស្រ័យលើរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieVWayT39hiTCdGCuIjB1_QyiYA9CE4i8uGT2v956jeFr57tCYSAfDkbaP3zhzmhbmmrfVCZTOxglnwvctd04PjbdmO74dOiEug2YlgxORRlBLmzG0y9MdRtxV5oZZae325rV-hOtW-uKhORCd5O38RA6cqqtznKuKcVBv4Jg0mpw_yhdJHuCmgbjpKfMx/s830/image_2025-12-02_11-42-05.png

លោក Anutiin បញ្ជាក់ថា រដ្ឋាភិបាលបានប្រកាសរួចហើយ ការរំលាយសភានឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ពីព្រោះបច្ចុប្បន្ន ប្រទេសថៃរងផលប៉ះពាល់ដោយសារទឹកជំនន់ និងចង់ឱ្យគ្រប់គ្នាជួយពលរដ្ឋរងគ្រោះឱ្យត្រឡប់មករស់នៅផ្ទះ និងស្តារសេដ្ឋកិច្ចថៃឡើងវិញ ។ ប្រសិនបើឆាប់រំលាយសភា រដ្ឋាភិបាលនឹងពិបាកជួយពលរដ្ឋរងផលប៉ះពាល់ ប៉ុន្តែបើចាំបាច់ ឬគ្មានជម្រើស ត្រូវតែត្រៀមរំលាយសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuq6PSNLYxMUwBGrg2QLC4Pi2tkqH9PIbC135fPH_KrpcNzT7OjdIuvAtkL3FNhc-6yVrG85N-kGmVOeYKB9fQf9dgIhvi32x2sMQ9PRr_5oB1YNgCvL8PazGviWv6mynLqN7BwG0H8XOfTxhjD0N-T0GY0q1VZ4zvI_AQWbz6rU29kpvTAJAkOknC8UbU/s1280/photo_2025-11-28_14-00-29.jpg

ទោះជាសង្គមថៃរិះគន់នាយករដ្ឋមន្ត្រីគ្មានសមត្ថភាពដឹកនាំប្រទេស ជាពិសេស ជួយជម្លៀសពលរដ្ឋភាគខាងត្បូងចេញពីតំបន់ទឹកជំនន់យឺតយ៉ាវ ប៉ុន្តែលោកមិនខឹងសម្បារនឹងការរិះគន់ទេ ពីព្រោះលោក និងគណៈរដ្ឋមន្ត្រីយល់ពីសុខទុក្ខពលរដ្ឋ ត្រូវជួយថែទាំ និងសង្គ្រោះពលរដ្ឋ ។ អ្នករិះគន់អាចតាមដានព័ត៌មានមិនត្រឹមត្រូវ ខណៈមន្ត្រីរដ្ឋាភិបាលព្យាយាមចុះពិនិត្យមើលទឹកជំនន់នៅតំបន់ដែលមានកម្ពស់ទឹកស្មើដើមទ្រូងដើម្បីដឹងពីទុក្ខវេទនារបស់ពលរដ្ឋ គ្រប់គ្នាមានសិទ្ធិរិះគន់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7o3PP2oMbGYNMDnugJJ1FFYGcetn8b3O8j0Oufk2j7JBINOK4b77_zXSbh4LiEu-X7rsFgMJKBL7DhVQ_tnSS8iiDkKSPnAFRlblkyHVT6H9GNlfS2JuaYo6-YbUzQJ4fkxHhBbyjRtgXkUhx33oi5CPRrrppX-kzSzzYqb9XJDQLE2NOYOxmAUSfZm_g/s1280/photo_2025-11-28_14-00-30.jpg

រដ្ឋាភិបាលបានជួយសង្គ្រោះពលរដ្ឋតាមវិធីគ្រប់យ៉ាង និងកំណត់វិធានការផ្សេងៗដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់ ។ លោក Anutin រីករាយដែលពលរដ្ឋភាគខាងត្បូងគាំទ្រលោកច្រើនឱ្យបន្តតំណែង គឺសំឡេងគាំទ្រស្មើ១៥% ខណៈអតីតនាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva បច្ចុប្បន្នជាប្រធានគណបក្សប្រាឆាធិប៉ាត់ ទទួលបានសំឡេងគាំទ្រ២៥% ។ លោកថា ការចុះពិនិត្យស្ថានការណ៍ទឹកជំនន់ជាបន្តបន្ទាប់នៅស្រុកហាតយៃ ខេត្តសុងក្លា មិនមែនជាការរកសំឡេងគាំទ្រពីពលរដ្ឋទេ គឺជាការជួយសង្គ្រោះពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7o3PP2oMbGYNMDnugJJ1FFYGcetn8b3O8j0Oufk2j7JBINOK4b77_zXSbh4LiEu-X7rsFgMJKBL7DhVQ_tnSS8iiDkKSPnAFRlblkyHVT6H9GNlfS2JuaYo6-YbUzQJ4fkxHhBbyjRtgXkUhx33oi5CPRrrppX-kzSzzYqb9XJDQLE2NOYOxmAUSfZm_g/s1280/photo_2025-11-28_14-00-30.jpg

គួរបញ្ជាក់ថា លោក Anutin បានប្រកាសកន្លងមកថា ត្រៀមខ្លួនរំលាយសភានៅថ្ងៃទី១២ ខែធ្នូ ខាងមុខ ប្រសិនបើគណបក្សប្រជាជនពុំអាចរង់ចាំបាន ដើម្បីប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយសាររដ្ឋាភិបាលរបស់លោកមានសំឡេងគាំទ្រតិច ។ ការប្រកាសរំលាយសភារបស់លោក Anutin មុនពេលកំណត់ធ្វើឱ្យសង្គមថៃយល់ថា លោកអាចនឿយហត់ខ្លាំងនឹងការងារដឹកនាំប្រទេសស្មុគស្មាញច្រើន ខណៈមន្ត្រីគណបក្សប្រជាជនចាត់ទុកការរំលាយសភាមុនពេលកំណត់ ដោយសារលោក Anutin ចង់យករួចខ្លួន និងរត់ចោលការទទួលខុសត្រូវ ៕