Home Blog Page 1811

កុំបន្ទោសព្រហ្មលិខិតពេលស្នេហាដើរដល់ទីបញ្ចប់ព្រោះរក្សាបានឬអត់គឺមកពីខ្លួនយើង

0

គ្មាននិស្ស័យឬវាសនាអាចបំបែក មនុស្ស២នាក់ ដែលកំពុងស្រលាញ់គ្នាបាននោះឡើយប្រសិនបើយើងនៅស្រលាញ់នោះលើកលែងតែមកពីអ្នកទាំង២អស់ចិត្តនឹងគ្នា។

នៅពេលស្នេហាមួយដែលបែកបាក់ចេញទៅមនុស្សមួយចំនួនតែងមានទំនោរទម្លាក់កំហុសទៅលើព្រហ្មលិខិតដោយសារតែភាគីសងខាងអស់និស្ស័យនឹងគ្នា ទើបត្រូវបែកគ្នាបែបនេះ។ កម្រមានអ្នកណាទទួលថាការបែកគ្នាគឺមកពីកំហុសរបស់ខ្លួនខ្លាំងណាស់។

នៅពេលស្រលាញ់គ្នាគឺមានហេតុផលតែមួយគត់គឺមកពីមនោសញ្ចេតនាតែនៅពេលបែកគ្នាវិញ ស្រាប់តែមាន ហេតុផលស្ទើមួយលានហេតុផល។មនុស្ស ដែលចង់ចាកចេញទៅហេតុផលអ្វីក៏អាចចេញមកបានដែរដើម្បីរកលេសដើរចេញ។7 Ways to Manage a Break Up and Work Through the Pain

ចឹងបានគេថាក្នុងចំណោមហេតុផលមួយលានដែលត្រូវដើរចេញនេះ បើគេនៅស្រលាញ់គេប្រាកដជារកហេតុផលមួយគត់ដើម្បីនៅហើយ។

ពេលស្រលាញ់គ្នាសន្យាសុទ្ធតែមួយជីវិតរហូតដល់ចាស់សក់ស្កូវក៏នៅស្រលាញ់គ្នាតែមិនទាន់បានពាក់កណ្ដាលផ្លូវ ផងក៏វង្វេងគ្នាបាត់ទៅហើយ។
ទើបគេនិយាយថានៅស្រលាញ់គ្នាដល់ថ្ងៃណាក៏ព្យាយាមទៅមិនចាំបាច់សន្យាឡើយប្រយ័ត្នធ្វើមិនបាននៅថ្ងៃក្រោយ។

អញ្ចឹងនៅពេល ដែលស្រលាញ់គ្នាក៏អ្នកទាំងពីរជាអ្នកស្ម័គ្រចិត្តព្រមព្រៀងគ្នាទាំងសងខាង ដូចនេះហើយបើរក្សាស្នេហា ខ្លួនមិនបានសូមទទួលខុសត្រូវចំពោះវាផងកុំទម្លាក់កំហុសមក ពីព្រហ្មលិខិតអីព្រោះគាត់មិនបានដឹងឮរឿងអ្នកទាំង២ទេ៕How to Break Up with Someone You Love: 18 Steps & the Things to Say

អាល្លឺម៉ង់ហាមឃាត់ការប្រើឧបករណ៍របស់ក្រុមហ៊ុន HUAWEI និង ZTE

0

ប្រទេសអាល្លឺម៉ង់ ៖ សារព័ត៌មានរបស់អាល្លឺម៉ង់ Zeit បានចុះផ្សាយតាមវែបសាយដោយយោងតាមប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ថា រដ្ឋាភិបាលមានគម្រោងហាមឃាត់បណ្តាប្រតិបត្តិករទូរគមនាគមន៍ប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនចិន ដូចជា Huawei និង ZTE ក្នុងបណ្តាញ 5G ។ ការហាមឃាត់នេះ ក៏រួមបញ្ចូលទាំងឧបករណ៍ដំឡើងផ្សេងៗក្នុងបណ្តាញ 5G ផងដែរ ហើយរដ្ឋាភិបាលបានប្រកាសឱ្យអ្នកប្រើប្រាស់ទាំងអស់ដោះឧបករណ៍ទាំងនេះចេញ ។

ទោះយ៉ាងណា រដ្ឋាភិបាលអាល្លឺម៉ង់មិនទាន់បានបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនេះទេ ប៉ុន្តែប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា វាជាការពិត ខណៈប្រទេសអាល្លឺម៉ង់បានសង្កេតពីទំនាក់ទំនងជាមួយចិន ដែលជាគូប្រជែងផ្នែកពាណិជ្ជកម្មដ៏ធំជាមួយអាល្លឺម៉ង់ ។US bans approval of new technology from China's Huawei and ZTE for  'national security' - ABC News

ចំណែកអ្នករិះគន់ក្រុមហ៊ុន Huawei និង ZTE និយាយថា ក្រុមហ៊ុនទាំងពីរនេះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងសន្តិសុខចិន មានន័យថា បណ្តាញទូរស័ព្ទនាពេលអនាគតអាចជាបណ្តាញរាយការណ៍សម្ងាត់ទៅកាន់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុន Huawei និង ZTE ព្រមទាំងរដ្ឋាភិបាលចិនបានបដិសេធការចោទប្រកាន់ខាងលើនេះ ហើយអះអាងថា ក្រុមហ៊ុនពាណិជ្ជកម្មរបស់អាល្លឺម៉ង់មិនគាំទ្រចិន ទើបពួកគេប្រឆាំងនឹងក្រុមហ៊ុនចិនបែបនេះ ។ រីឯអ្នកតំណាងក្រុមហ៊ុន Huawei និង ZTE មិនទាន់មានការបញ្ចេញមតិអ្វីឡើយ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ កន្លងមក ប្រទេសអាល្លឺម៉ង់បានអនុម័តច្បាប់ទាក់ទងនឹងសុវត្ថិភាពផ្នែកបច្ចេកវិទ្យា ដែលធ្វើឱ្យក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ត្រូវប្រឈមមុខនឹងឧបសគ្គខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ ភ្នាក់ងារសន្តិសុខអ៊ីនធើរណេតរបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានចំណាយពេលវេលាជាច្រើនខែដើម្បីត្រួតពិនិត្យមើលឧបករណ៍ផ្សេងៗដើម្បីឱ្យប្រាកដចិត្តថា សុវត្ថិភាពរបស់ប្រទេសអាល្លឺម៉ង់នឹងមិនស្ថិតក្នុងគ្រោះថ្នាក់ ដោយសារការលួចយកទិន្នន័យទៅឱ្យប្រទេសចិនទេ ៕US Says Chinese Firm Broke Export Rules in ZTE, Iran Contracts - Bloomberg ប្រភព ៖ TNN World

ទាហានរុស្ស៊ី ស្លាប់គរជើងលើគ្នា នៅសមរភូមិក្ដីទីក្រុងបាក់មូត

0

រដ្ឋធានីកៀវ៖ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានអូសបន្លាយពេលអស់រយៈជាង១ឆ្នាំកន្លងមកនេះ ខណៈការវាយប្រយុទ្ធកំពុងតែបន្ដ ហើយទីក្រុងយុទ្ធសាស្រ្ដបាកមូត កំពុងតែក្លាយជាសមរភូមិក្ដៅ វាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមរាល់ថ្ងៃ បណ្ដាលឲ្យទាហានរបស់រុស្ស៊ី រងការខូចខាត អស់រាប់ម៉ឺននាក់ នៅលើទីលានវាយប្រយុទ្ធគ្នាមួយនេះ។

បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ ថា ក្រុមមន្រ្ដីបស្ចិមលោក បានអះអាង ថា ទាហានរុស្ស៊ី ចន្លោះពី២០ ០០០នាក់ ទៅ ៣០ ០០០នាក់ បានស្លាប់ និង រងរបួស នៅក្នុងសមរភូមិបាកមូត ប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង នៅក្នុងរដូវក្ដៅមុន។ លក្ខណៈវីរភាពប្រយុទ្ធ គឺលើសពីគ្រប់សមាមាត្រ ទៅនឹងសារៈសំខាន់ ជាយុទ្ធសាស្ត្ររបស់ទីក្រុងបាកមូត (Bakhmut)។ ប៉ុន្ដែក្រោយការប្រយុទ្ធយ៉ាងសាហាវស៊ីសាច់ហុតឈាមគ្នា អស់រយៈពេលជាង៦ខែកន្លងមកនេះ គឺអនាគតរបស់ទីក្រុងបាកមូត នៅតែស្ថិតក្នុងភាពនៅនឹងថ្កល់ដដែល។Russia-Ukraine live updates: Up to 30K Russian casualties in Bakhmut,  officials say | Watch Live News on ABCNL

ក្រុមមន្រ្ដីលោកខាងលិច បានបញ្ជាក់ ថា ថ្វីបើទីក្រុងបាកមូត បានធ្លាក់ទៅក្រោមការកាន់កាប់របស់រុស្ស៊ី យ៉ាងណាក៏ដោយ ក៏អ្វីៗនៅតែអាចត្រូវការ តាមពេលវេលា ហើយរដ្ឋាភិបាលក្រុងម៉ូស្គូ នឹងទទួលបានលទ្ធផលតិចតួច ប៉ុន្ដែរុស្ស៊ី បានបាត់បង់យ៉ាងធ្ងន់ធ្ងរបំផុត។ ដោយឡែក ប្រជាជនរស់នៅទីក្រុងបាកមូត ប្រហែលជា៩០ភាគរយ បានរត់ភៀសខ្លួន ចេញពីទីក្រុងមួយនេះ ចាប់តាំងពីមានការវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រហូតមក។

មន្រ្ដីអ៊ុយក្រែនម្នាក់ បានបញ្ជាក់ ថា សមរភូមិបាកមូត (Bakhmut) ក្លាយជាឱកាសពិសេសមួយ សម្រាប់ការសម្លាប់ទាហានរុស្ស៊ី កាន់តែច្រើនឡើង។Latest Developments in Ukraine: March 6

នៅក្នុងការថ្លែងទៅកាន់កិច្ចប្រជុំមួយរបស់ក្រសួងការពារជាតិ ហើយត្រូវបានបង្ហោះតាមបណ្ដាញសង្គមតេឡេក្រាម លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា ត្រឹមតែខែកុម្ភៈប៉ុណ្ណោះ អ៊ុយក្រែន បានបាត់បង់កងទ័ព ចំនួន ១១ ០០០នាក់។ ប៉ុន្ដែលោករដ្ឋមន្រ្ដី មិនបានលាតត្រដាងនូវការពិត អំពីចំនួនទាហានរបស់រុស្ស៊ី បានបាត់បង់ជីវិត នៅក្នុងសង្គ្រាម អស់រយៈពេល៣៧៩ថ្ងៃ មកនេះ គិតត្រឹមថ្ងៃទី៩ ខែមីនា។

បើទោះជាក្រុមមន្ត្រីលោកខាងលិច បានបដិសេធតួលេខ ត្រូវបានលើកឡើង កាលពីថ្ងៃអង្គារ ដោយរដ្ឋមន្ត្រី ក្រសួងការពារជាតិរុស្ស៊ី យ៉ាងក៏ដោយ ក៏អ៊ុយក្រែន បានបង់កងទ័ពយ៉ាងធ្ងន់ធ្ងរផងដែរ។Blown-Up Bakhmut Bridges Suggest Ukraine May Pull Back: ISW

រហូតមកដល់ពេលនេះ អ៊ុយក្រែន បាន និង កំពុងតែទទួលបានគ្រឿងយុទ្ធោបករណ៍ថ្មីជាច្រើន ជាបន្ដបន្ទាប់ មកពីលោកខាងលិច រួមទាំងរថក្រោះ រថពាសដែក និង គ្រឿងសឹកផ្សេងៗទៀត ព្រមទាំងដាក់ចេញនូវផែនការ សម្រាប់ការវាយលុករបស់ក្រុងកៀវ អាចនឹងកើតឡើង នៅដើម ខែឧសភា។

អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានបង្ហោះនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ រុស្ស៊ី បានបាត់បង់ទាហានរបស់ខ្លួន នៅលើសមរភូមិ ចំនួន ១ ០៦០នាក់។ ជាមួយនឹងចំនួនទាហានស្លាប់ថ្មីនេះ បានធ្វើឲ្យក្រុងមូស្គូ បាត់បង់កងទ័ព កើនឡើង ដល់ ១៥៤ ៨៣០នាក់ គិតចាប់តាំងពីការផ្ទុះសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។Ukraine updates: Bakhmut residents flee as Russia presses in – DW –  03/05/2023

ដោយឡែក គ្រឿងចម្បាំងទំនើបៗរបស់រុស្ស៊ី ដែលត្រូវបានកងទ័ពអ៊ុយក្រែន វាយប្រហារកម្ទេចចោលនោះ រួមមាន យន្ដហោះចម្បាំង ចំនួន ៣០៣គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២៨៩គ្រឿង,នាវាចម្បាំងតូចធំ ចំនួន១៨គ្រឿង, រថក្រោះ ចំនួន ៣ ៤៣២គ្រឿង, រថពាសដែក ចំនួន ៦ ៧១៤គ្រឿង, រថយន្ដយោធាគ្រប់ប្រភេទ ចំនួន ៥ ៣២៣គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ២ ៤៥៦គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ៤៨៨គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន២៥៣គ្រឿង និង គ្រឿងសឹកជាច្រើនប្រភេទ រាប់រយគ្រឿងផ្សេងទៀត៕Battles in Vuhledar, Bakhmut Signal Imminent Russian Offensive, Analysts  Say - The Moscow Times

គ្រាន់តែរូបលក់ប្រតិទិនមានរូបសត្វទាពណ៌លឿន បរុសម្នាក់ត្រូវជាប់ពន្ធនាគារ២ឆ្នាំ

0

បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ កាលពីថ្ងៃ អង្គារ ពីបទ លក់ប្រតិទិនដែលមានរូបសត្វទាពណ៌លឿង ដែលតុលាកាបានចោទប្រកាន់ថា មានបំណងចំអកដល់់ព្រះមហាក្សត្ររបស់ប្រទេស ដែលទង្វើនេះអាចត្រូវបានចាត់ទុកថាជាការប្រមាថព្រះមហាក្សត្រ។Man jailed for 35 years in Thailand for insulting monarchy on Facebook |  Thailand | The Guardian

ជនជាប់ចោទមានឈ្មោះថា Narathorn Chotmankongsin មានអាយុ ២៦ឆ្នាំ ត្រូវបានកាត់បន្ថយទោសមកនៅត្រឹម ២ឆ្នាំ ដោយសារគាតយល់ព្រមសហការជាមួយតុលាការ ខណៈតុលាការបានប្រកាសថា រូបភាពចំនួន៦ ក្នុងប្រតិទិន ត្រូវបានធ្វើឡើងដើម្បីចំអកព្រះមហាក្សត្រ។Thai man jailed for two years for 'insulting king' with duck-themed calendar

លោកត្រូវបានតុលារការ ចោទប្រកាន់ ពីបទប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ដែលត្រូវជាប់ពន្ធនាគារពី ៣ ទៅ ១៥ឆ្នាំ ចំពោះជនណាដែលបង្ខូចព្រះកិត្តិនាម ប្រមាថ ដល់ខ្សែរាជវង្សថៃ។

ជុំវិញនឹងករណីនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយស្នើឱ្យអាជ្ញាធរថៃ បញ្ឈប់ការកាត់ទោស និង ដោះលែងបុរសនោះជាបន្ទាន់។ ប៉ុន្ដែមិនទាន់មានការឆ្លើយតបអ្វីពីភាគីថៃចំពោះសេចក្ដីថ្លែងការណ៍នេះទេ។Yellow duck calendars land Thai man jail term for insulting monarchy | CNN

សូមជម្រាបផងដែរថា ចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ២០២១មក មនុស្សយ៉ាងហោចណាស់ ២៣៣នាក់ ត្រូវបានចោទប្រកាន់ពីបទ ប្រមាថព្រះមហាក្សត្រ៕Thailand protests ramp up: 'The winds of change are blowing in Asia'

ប្រភព៖ BBC

អនុវត្តតាម៧វិធីនេះ ពេលបើកបររថយន្តនៅលើផ្លូវរអិល

0

នៅពេលមានភ្លៀងធ្លាក់ម្តងៗ ការបើកបររថយន្តនៅតាមផ្លូវមិនសូវជាល្អប៉ុន្មានទេ ខណៈផ្លូវសើម និងរអិល ហើយវាងាយនឹងកើតគ្រោះថ្នាក់ផ្សេងៗ ។ ទោះយ៉ាងណា យើងត្រូវគិតពីសុវត្ថិភាពជាចម្បង ហើយខាងក្រោមនេះ គឺជាវិធីបើកបររថយន្តនៅលើផ្លូវរអិលក្នុងពេលមានភ្លៀងធ្លាក់ ។

១-ត្រួតពិនិត្យសម្បកកង់រថយន្ត ៖ ការណែនាំល្អបំផុត គឺការពិនិត្យមើលសម្បកកង់រថយន្តជាប្រចាំនៅរដូវវស្សាថា តើរថយន្តនោះអាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពឬអត់ ។ កុំភ្លេចថា សម្បកកង់រថយន្ត វាពាក់ព័ន្ធនឹងការជាន់ហ្វ្រាំងជានិច្ច ។

២-កុំបើកបរលឿនពេក ៖ បើទោះជារថយន្តរបស់អ្នកថ្មីក្តី ប៉ុន្តែគួរតែបន្ថយល្បឿនក្នុងពេលបើកបរ ហើយបើអ្នកបើកបរក្នុងល្បឿនលឿនខ្លាំងនៅពេលមានភ្លៀង វានឹងធ្វើឱ្យប្រព័ន្ធហ្វ្រាំងគ្មានប្រសិទ្ធភាពក្នុងការបន្ថយល្បឿនទេ ហើយនឹងធ្វើឱ្យរថយន្តខូចខាតខ្លាំងផងដែរ ។Driving in the rain: 8 expert tips for the safest ride in a storm.

៣-មិនវ៉ារថយន្តផ្សេងទៀត ៖ នៅពេលមានភ្លៀងធ្លាក់តែងមានទឹកដក់នៅតាមផ្លូវ ហើយមនុស្សភាគច្រើនបានមើលរំលង ខណៈពួកគេបើកបរក្នុងល្បឿនលឿនលើផ្លូវមានទឹកដក់នោះ ។ វាមិនត្រឹមតែធ្វើឱ្យសាចទឹកដល់អ្នករួមដំណើរប៉ុណ្ណោះទេ ប៉ុន្តែរថយន្តក៏ប្រឈមនឹងបញ្ហារអិលផងដែរ ។ លើសពីនេះ រថយន្តត្រូវប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈអ្នកបើកបររេចង្កូតយ៉ាងរហ័សដើម្បីគេចពីទឹកនៅតាមផ្លូវ វាក៏ធ្វើឱ្យកើតគ្រោះថ្នាក់ដូចគ្នា ។

៤-ប្រើប្រាស់ផ្លិតទឹក ៖ ការបើកបររថយន្តនៅពេលភ្លៀង ចាំបាច់ត្រូវប្រើផ្លិតទឹកដើម្បីមើលឃើញផ្លូវ ហើយសុវត្ថិភាពនៃការប្រើប្រាស់ផ្លិតទឹកនេះមានច្រើនកម្រិត ។ អ្នកគួរតែជ្រើសរើសប្រើប្រាស់វាឱ្យសមស្រប និងពិនិត្យមើលដំណើរការរបស់ផ្លិតទឹកឱ្យបានទៀងទាត់ ។

៥-បើកភ្លើងខាងមុខរថយន្ត ៖ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ឬធ្លាក់មកតិចៗក្តី ការបើកភ្លើងមុខរថយន្ត នឹងធ្វើឱ្យអ្នកអាចមើលឃើញផ្លូវខាងមុខកាន់តែច្បាស់ ។ មិនតែប៉ុណ្ណោះ ការបើកភ្លើងមុខនឹងធ្វើឱ្យរថយន្តផ្សេងទៀត ជាពិសេស រថយន្តដែលបើកពីមុខអ្នក ពួកគេអាចមើលឃើញរថយន្តរបស់អ្នកបានច្បាស់ ។ ការបើកភ្លើងមុខនេះដែរ គួរតែបើកនៅពេលភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណោះ ហើយពេលភ្លៀងរាំង គួរបិទវាភ្លាម ដើម្បីកុំឱ្យចាំងភ្នែកអ្នកបើកបរផ្សេងទៀត ។Five Tips for Driving in Rainy Weather

៦-កុំជាន់ហ្វ្រាំងភ្លាមៗ ៖ ការជាន់ហ្វ្រាំងភ្លាមៗអាចធ្វើឱ្យអ្នកបាត់បង់សមត្ថភាពក្នុងការបញ្ជារថយន្ត ហើយបើក្នុងករណីការបើកបររថយន្តធំ គឺវាកាន់តែបង្កគ្រោះថ្នាក់ខ្លាំង ។ លើសពីនេះ ក៏មិនគួរបង្កើនល្បឿនផងដែរ ។

៧-ការបើកមានគម្លាតគ្នាជារឿងសំខាន់ ៖ ការជាន់ហ្វ្រាំងរថយន្ត គឺប្រែប្រួលទៅតាមសភាពផ្លូវរអិល ភាពសើមនឹងតម្រូវឱ្យអ្នកប្រើប្រាស់ហ្វ្រាំងប្រយ័ត្នជាងពេលណាៗទាំងអស់ ព្រោះគម្លាតគ្នារវាងរថយន្តរបស់អ្នក និងរថយន្តនៅពីមុខ គឺជារឿងត្រូវពិចារណា ។ ជាធម្មតា រថយន្តភាគច្រើនអាចបន្ថយល្បឿនពី៨០គីឡូម៉ែត្រ/១ម៉ោង រហូតដល់រថយន្តនោះចតទាំងស្រុងក្នុងចម្ងាយ៣៦ម៉ែត្រ៕

ប្រភព ៖ sanook

LISA (BLACK PINK) ត្រូវអ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃ

0

កូរ៉េខាងត្បូង៖ តារាចម្រៀងកូរ៉េខាងត្បូង Lisa Black Pink ឬ Lalisa Manoban នៅលើក្របទស្សនាវដ្ដី Harper’s BAZAAR ធ្វើឲ្យមនុស្សជាច្រើនសរសើរពីទេពកោសល្យ សម្រស់ និងភាពគួរអោយស្រឡាញ់របស់នាង។ ហើយនៅក្នុងរូបភាពរបស់Lisa អ្នកគាំទ្ររបស់នាងបានឃើញថាខ្នងរបស់ Lisa មានស្នាមសាក់តូចមួយចេញមក ដែលធ្វើអោយអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើរយ៉ាងខ្លាំង ព្រោះស្នាមសាក់នេះមិនធ្លាប់ឃើញមានពីមុនមក ។10 beauty lessons to learn from BLACKPINK's Lisa, Asia's most beautiful  face - Her World Singaporeតាមរយៈរូបភាពបែបនេះមនុស្សជាច្រើនដែលនិយមលេង Twitter បានខំមិនរិះគន់នាងដោយនិយាយថា (Lisa កំពុងតែទាមទារចំណាប់អារម្មណ៍) (Lisaឡើងឆាកលេងកើតហើយព្រោះនាងមានស្នាមសាក់) (Lisaអ្នកមិនគួរចាក់សាក់ទេ) (Lisa មិនអាចធ្វើការឱ្យរដ្ឋាភិបាលបានទេ) (Lisaអ្នកមិនសមធ្វើជាតារាKpopទេ)។ ការរិះគន់បែបនេះក៏ព្រោះតែអ្នកគាំទ្ររបស់នាងមិនពេញចិត្តអោយនាងសាក់ខ្នងបែបនេះទេ ។Top 5 series and movies recommended by Lisa from BLACKPINK យ៉ាងណាមិញអ្វីៗគឺជាសិទ្ធបុគ្គលរបស់ Lisa ទេ លុយកាក់ រូបកាយ កិត្តិយស គឺជាសិទ្ធិរបស់គាត់ទាំងអស់ តើហេតុអ្វីបានជារំខានកិច្ចការរបស់គាត់? តើវាជួយបង្កើតគុណភាពជីវិតកាន់តែប្រសើរសម្រាប់ខ្លួនអ្នកទេ? តើពិភពលោកបានឈានដល់សម័យណាហើយ? តើអ្នកសមជាអ្នកគាំទ្រពិតរបស់នាងដែរឬទេ? ប៉ុន្តែទោះជាយ៉ាងណាបច្ចុប្បន្នLisa គាត់ពិតជារវល់លើអាជីពការងាររបស់គាត់ខ្លាំងណាស់ គាត់ធ្វើការយ៉ាងសម្បូរបែប គាត់នឹងអង្គុយធ្វើការជាមួយនឹងប្រាក់ខែរាប់ម៉ឺនដុល្លារ ហើយជីវិតរបស់ Lisa គឺពិតជាមានក្តីសុខខ្លាំងណាស់៕BLACKPINK's Lisa Shocks Netizens After Seemingly Revealing A New Tattoo In  Upcoming Magazine Editorial - Koreaboo

ប្រភព៖ sanook

កូរ៉េខាងជើងថា ការធ្វើសមយុទ្ធរួមគ្នារវាងប្រទេសទាំងពីរស្មើប្រកាសសង្គ្រាម

0

ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី៧ ខែមីនា កន្លងមក AFP រាយការណ៍ថា អ្នកនាង គីម យ៉ូជុង ជាប្អូនស្រីរបស់មេដឹកនាំដ៏មានឥទ្ធិពលនៅកូរ៉េខាងជើង លោក គីម ជុងអ៊ុន លើកឡើងថា បើអាមេរិករារាំងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅមហាសមុទ្រប៉ាស៊ីហ្វិក គឺចាត់ទុកថា ជាការប្រកាសសង្គ្រាម ។ កូរ៉េខាងជើងបានប្រកាសបែបនេះ ក្រោយពីអាមេរិក និងកូរ៉េខាងត្បូងមានផែនការធ្វើសមយុទ្ធរួមគ្នាធំបំផុតនៅខែមីនា ឆ្នាំ២០២៣ ក្នុងរយៈពេល៥ឆ្នាំ ។

អ្នកនាង គីម យ៉ូជុង លើកឡើងថា មហាសមុទ្រប៉ាស៊ីហ្វិកមិនមែនជាកម្មសិទ្ធិរបស់អាមេរិក ឬជប៉ុនទេ ហើយប្រទេសកូរ៉េខាងជើងបានត្រៀមខ្លួនជានិច្ចដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ដោយកូរ៉េខាងជើងបានប្រុងប្រៀបខ្លួនគ្រប់ពេលទាំងអស់ ។

ចំណែកក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់អាមេរិកថា មានចេតនាធ្វើឱ្យស្ថានភាពកាន់តែតានតឹង ដោយសារការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូង ។ ដូច្នេះ វាបង្ហាញយ៉ាងច្បាស់ថា អាមេរិកនឹងប្រើអាវុធនុយក្លេអ៊ែរប្រឆាំងជាមួយកូរ៉េខាងជើង និងចង់បង្កើតសង្គ្រាម ។ លើសពីនេះ កូរ៉េខាងជើងបានបង្ហាញការសោកស្តាយពីការខ្វះភាពទទួលខុសត្រូវ និងបារម្ភពីការពង្រីកអំណាចរបស់អាមេរិក ។

គួរបញ្ជាក់ថា អាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាចាប់ពីថ្ងៃទី៦ ខែមីនា កន្លងមក ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52H របស់អាមេរិក ដែលវាអាចផ្ទុកអាវុធនុយក្លេអ៊ែរ ហើយប្រទេសទាំងពីរក៏បានធ្វើសមយុទ្ធរួមគ្នាផ្សេងទៀតផងដែរ ។

ប្រទេសសម្ព័ន្ធមិត្តទាំងពីរបានបង្កើនកិច្ចសហការផ្នែកការពារជាតិ ដោយបានធ្វើសមយុទ្ធផ្នែកកងទ័ពដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើងកាន់តែកើនឡើង ខណៈកូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលជាច្រើនលើកក្នុងរយៈពេល២-៣ខែកន្លងមក ។ កូរ៉េខាងជើងបញ្ជាក់ថា គម្រោងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង គឺដើម្បីការពារខ្លួនប៉ុណ្ណោះ ហើយមានប្រតិកម្មយ៉ាងខ្លាំងនឹងការធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង ដោយកូរ៉េខាងជើងនិយាយថា ជាការធ្វើសមយុទ្ធទាំងបំពាន ៕ ប្រភព ៖ khaosod

អាមេរិក និង អាល្លឺម៉ង់ ចាប់ផ្ដើមខ្លាចចិន បង្កប់ឧបករណ៍ចារកម្ម

0

រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលក្រុមមន្រ្ដីសហរដ្ឋអាមេរិក កំពុងតែព្រួយបារម្ភ អំពីឧបករណ៍ស្ទួច (Crane) ធំៗ ផលិតដោយប្រទេសចិន កំពុងតែប្រើប្រាស់ នៅតាមកំពង់ផែពាសពេញប្រទេសមហាអំណាចមួយនេះ ដោយរួមទាំងកន្លែងមួយចំនួន ប្រើប្រាស់ដោយយោធា អាចនឹងក្លាយឧបករណ៍ចារកម្មលាក់ខ្លួន សម្រាប់ក្រុងប៉េកាំង នោះមក អាល្លឺម៉ង់ ក៏ត្រូវបានគេរាយការណ៍ អំពីគម្រោងហាមឃាត់ ដល់ក្រុមហ៊ុនហួវ៉ៃ (Huawei) និង ក្រុមហ៊ុន ZTE រហូតធ្វើឲ្យចិន ផ្ទុះនូវការមិនសប្បាយចិត្តយ៉ាងខ្លាំង។

សារព័ត៌មាន NY Breaking បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ថា ស្ថានទូតចិន ប្រចាំនៅក្នុងប៊ែរឡាំង បានបញ្ជាក់ ថា ចិន មានការមិនពេញចិត្ដយ៉ាងខ្លាំង ជាមួយនឹងគម្រោងរបស់អាល្លឺម៉ង់ ហាមឃាត់ដល់ក្រុមហ៊ុន Huawei និង ក្រុមហ៊ុន ZTE គ្រប់គ្រងដោយរដ្ឋចិន ពីបណ្ដាញ 5G របស់ប្រទេសនេះ។

ស្ថានទូតចិន ប្រចាំនៅក្រុងប៊ែរឡាំង បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ថា «ប្រសិនបើសេចក្ដីរាយការណ៍នោះ ក្លាយជាការពិតមែន ចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង មិនពេញចិត្ត ខណៈនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចចិត្តបែបនេះ ដោយគ្មានមូលដ្ឋានពិតប្រាកដណាមួយ មកបញ្ជាក់។ ក្រុងប៉េកាំង ប្រឆាំងដាច់ខាត ចំពោះការបង្កើតគោលគំនិតសន្តិសុខជាតិរបស់អាល្លឺម៉ង់ និង ការរំលោភបំពានអំណាចរដ្ឋ ដើម្បីជ្រៀតជ្រែក នៅក្នុងកិច្ចសហប្រតិបត្តិការទីផ្សារ ជាមួយចិន។ សកម្មភាពបែបនេះ មិនត្រឹមតែបំពារបំពាន មកលើច្បាប់សេដ្ឋកិច្ច និង គោលការណ៍ប្រកួតប្រជែង ដោយយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ ជាជាងផលប្រយោជន៍ផ្ទាល់ខ្លួន។

ការអត្ថាធិប្បាយរបស់ស្ថានទូតចិន បានកើតឡើង ក្រោយពេលកាសែតរបស់អាល្លឺម៉ង់ Zeit Online (ហ្សេត អនឡាញ) បានរាយការណ៍ ថា ក្រុងប៊ែកឡាំង កំពុងតែរៀបចំ ហាមឃាត់ដល់ក្រុមហ៊ុនទូរគមនាគមន៍ ពីការប្រើប្រាស់សមាសធាតុមួយចំនួនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei និង ZTE បន្ទាប់ពីមានការហាមឃាត់ស្រដៀងគ្នា ដោយអូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។

សារព័ត៌មានរបស់អាល្លឺម៉ង់ដដែលនេះ បានរាយការណ៍ ថា ទីភ្នាក់ងារសន្តិសុខតាមអ៊ិនធើណេត និង ក្រសួងមហាផ្ទៃរបស់អាល្លឺម៉ង់ បានសម្រេចចិត្ត ក្រោយការចំណាយពេល អស់ជាច្រើនខែ នៅក្នុងការស៊ើបអង្កេត លើបណ្តាញ 5G របស់ប្រទេស សម្រាប់ទប់ទល់ហានិភ័យសុវត្ថិភាព ដែលអាចនឹងកើតឡើង។

ជាមួយគ្នានេះ ក្រុមមន្ត្រីសន្តិសុខលោកខាងលិច បានអះអាងថា ក្រុមហ៊ុន Huawei និង ZTE បង្កការគំរាមកំហែង ដល់សន្តិសុខជាតិ និង ឯកជនភាព ដោយសារតែក្រុមហ៊ុនទាំងនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុងប៉េកាំង។ បញ្ហានេះ ធ្វើឱ្យពួកគេមិនស័ក្តិសម សម្រាប់ការចូលរួម នៅក្នុងបណ្តាញទំនាក់ទំនងជំនាន់ក្រោយនេះឡើយ។

ដោយឡែក ក្រុមមន្រ្ដីសហរដ្ឋអាមេរិក និង មន្ទីរបញ្ចកោណ ឯណោះវិញ ក៏កំពុងតែព្រួយបារម្ភ ថា ដងសន្ទូចយក្ស (Giant Crane) ផលិត ដោយប្រទេសចិន កំពុងតែប្រតិបត្ដិការ នៅតាមកំពង់ផែនានាពាសពេញ សហរដ្ឋអាមេរិក ដោយរួមទាំងកន្លែងផ្សេងទៀត ត្រូវប្រើប្រាស់ដោយយោធា អាចនឹងក្លាយជាឧបករណ៍ចារកម្មរបស់ក្រុងប៉េកាំង។

ក្រុមមន្ត្រីសន្តិសុខជាតិ និង មន្ទីរបញ្ចកោណមួយចំនួន បានប្រៀបធៀបឧបករណ៍ស្ទូចយក្ស (Crane) ស្ទូចពីកប៉ាល់ទៅច្រាំង ផលិតដោយក្រុមហ៊ុន ZPMC មានមូលដ្ឋាន នៅប្រទេសចិន អាចជាឧបករណ៍ចាប់សញ្ញាដ៏ទំនើប អាចចុះឈ្មោះ និង តាមដានភ័ស្តុតាង ហើយទិសដៅរបស់កុងតឺន័រ។ សកម្មភាពបែបនេះ កំពុងតែជំរុញឱ្យមានការព្រួយបារម្ភ ថា ចិន អាចចាប់យកព័ត៌មាន អំពីសម្ភារ ដែលត្រូវបានដឹកជញ្ជូននៅក្នុង ឬ ក្រៅប្រទេស ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក៕

ប្រមុខការពារជាតិអាមេរិក ទៅកាន់អ៊ីរ៉ាក់ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួន

0

រដ្ឋធានីបាកដាដ (Baghdad)៖ នៅមុនខួបទី២០ នៃការផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដដាម ហ៊ូសសេន (Saddam Hussein) ក្រោមការលុកលុយរបស់កម្លាំងចម្រុះ សម្ពន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិកនោះ ប្រមុខមន្ទីរបញ្ចកោណ បានប្រកាស អំពីការបន្ដវត្ដមានរបស់កងទ័ព ប្រទេសមហាអំណាចកំពូល នៅលើពិភពលោក ទាំងសេដ្ឋកិច្ច និង យោធា នៅលើប្រទេសអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម (ISIL ឬ ISIS)។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ ថា លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានប្រកាស អំពីដំណើរបំពេញទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ីរ៉ាក់។ នៅក្នុងអំឡុងបំពេញទស្សនកិច្ចនោះ លោករដ្ឋមន្រ្ដី បានប្ដេជ្ញារក្សាវត្ដមានរបស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាស៊ីខាងលិចមួយនេះ ហើយបន្ដប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម ISIL (ISIS)។

ដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខមន្ទីរបញ្ចកោណ ទៅកាន់រដ្ឋធានីបាកដាដ កាលពីថ្ងៃអង្គារ បានកើតឡើង នៅមុនខួបគម្រប់២០ឆ្នាំ នៃការលុកលុយ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដដាម ហ៊ូសសេន (Saddam Hussein) នៅក្នុងឆ្នាំ២០០៣ ដឹកនាំដោយសហរដ្ឋអាមេរិក។ សង្គ្រាមនេះ បានធ្វើឲ្យជនស៊ីវិល រាប់ម៉ឺននាក់ បាត់បង់ជីវិត ហើយក៏ជាការត្រួសត្រាយផ្លូវ នាំឲ្យមានការកើនឡើង នៃក្រុមរដ្ឋអ៊ិស្លាម (ISIL) ផងដែរ។

ក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តដកកងទ័ពរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអ៊ីរ៉ាក់ នៅក្នុងអំឡុងឆ្នាំ២០១១។ ប៉ុន្ដែ៣ឆ្នាំក្រោយមក រដ្ឋបាលរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបញ្ជូនទាហានរាប់ពាន់នាក់ ត្រឡប់ទៅកាន់ប្រទេសអាស៊ីខាងលិចមួយនេះ និង ប្រទេសជិតខាងស៊ីរី វិញ ដើម្បីប្រយុទ្ធនឹងក្រុមរដ្ឋអ៊ិស្លាម (ISIL)។

រហូតមកដល់ពេលនេះ កងទ័ពសហរដ្ឋអាមេរិក ចំនួន ២ ៥០០នាក់ កំពុងតែឈរជើង នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ចំនួន៩០០នាក់ផ្សេងទៀត កំពុងតែឈរជើង នៅក្នុងប្រទេសស៊ីរី ដើម្បីជួយបង្ហាត់បង្រៀន និង ផ្ដល់ជំនួយដល់កងកម្លាំង នៅក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម (ISIL) ខណៈនៅក្នុងអំឡុងឆ្នាំ២០១៤ ក្រុមនេះ បានរឹបអូសដែនដីជាច្រើន នៅក្នុងប្រទេសទាំង២នេះ។

បើទោះជាពួកគេមានការបាត់បង់ទឹកដី នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីចុងឆ្នាំ២០១៧យ៉ាងណាក៏ដោយ ក៏ក្រុមយុទ្ធជនរបស់ ISIL នៅតែបើកការវាយប្រហារ នៅក្នុងប្រទេសអ៊ីរ៉ាក់ ក៏ដូចជា នៅក្នុងប្រទេសស៊ីរី ផងដែរ។ ការវាយប្រហាររបស់ ISIL បានសម្លាប់ និង ធ្វើឲ្យរបួសដល់ទាហានអ៊ីរ៉ាក់ រាប់សិបនាក់ នៅក្នុងប៉ុន្មានខែកន្លងទៅថ្មីៗនេះ។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «យើងបានផ្ដោតទៅលើបេសកកម្ម យកជ័យជម្នះ លើក្រុមរដ្ឋអ៊ិស្លាមដេស (Daesh) ហើយយើងនៅទីនេះ មិនមានគោលបំណងអ្វីនោះឡើយ។ ការគំរាមកំហែង ឬ ការវាយប្រហារណាមួយ មកលើកងទ័ពរបស់យើង បានត្រឹមតែធ្វើឲ្យខាតដល់បេសកកម្មតែប៉ុណ្ណោះ។ បញ្ហាសំខាន់ ផ្ដោតតែទៅលើយុទ្ធជន គាំទ្រដោយអ៊ីរ៉ង់ ដែលត្រូវបានស្តីបន្ទោស ចំពោះការវាយប្រហារ ទៅលើកន្លែងស្នាក់នៅរបស់ទាហានអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់»។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ ថា «សហរដ្ឋអាមេរិក នឹងបន្តពង្រឹង និងពង្រីកភាពជាដៃគូរបស់យើង នៅក្នុងការគាំទ្រដល់សន្តិសុខ ស្ថិរភាព និង អធិបតេយ្យភាពរបស់អ៊ីរ៉ាក់»៕

ការផលិតទំនិញតាមរោងចក្ររបស់វៀតណាមកើនឡើង

0

ប្រទេសវៀតណាម ៖ ការផលិតទំនិញក្នុងផ្នែកឧស្សាហកម្ម និងការនាំចេញរបស់វៀតណាមបានកើនឡើងនៅខែកុម្ភៈ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះមួយផ្នែកដោយសារចំនួនការលក់ស្បែកជើងកើនឡើង ។ ការផលិតកើនឡើងនេះជាសញ្ញាបង្ហាញថា តម្រូវការទំនិញវៀតណាមបានងើបឡើងវិញក្នុងពិភពលោក ។

ទោះយ៉ាងណា អ្នកគ្រប់គ្រងនៅតាមបណ្តារោងចក្រលើកឡើងថា តម្រូវការទំនិញវៀតណាមនៅលើពិភពលោកមិនច្បាស់លាស់ ហើយការផលិតទូរស័ព្ទស្មាតហ្វូន និងឧបករណ៍ទូរស័ព្ទដៃបានធ្លាក់ចុះ បើទោះជាការនាំចេញទូរស័ព្ទស្មាតហ្វូនកើនឡើងក្តី ។

ការិយាល័យស្ថិតិជាតិបញ្ជាក់ថា ការនាំចេញទំនិញរបស់វៀតណាមបានកើនឡើង១១% នៅខែកុម្ភៈ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ហើយការផលិតទំនិញក្នុងផ្នែកឧស្សាហកម្មកើនឡើង៣,៦% ក្នុងរយៈពេលដូចគ្នា ។ ការផលិតទំនិញកើនឡើងនៅខែកុម្ភៈនេះ គឺក្រោយពីការផលិតទំនិញបានធ្លាក់ចុះ៨% នៅខែមករា ឆ្នាំ២០២៣ ដូច្នេះ ការផលិតទំនិញតែងធ្លាក់ចុះជាធម្មតានៅថ្ងៃឈប់សម្រាកចូលឆ្នាំវៀតណាម ។

ទោះយ៉ាងណា ការផលិតទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នៅវៀតណាមបានធ្លាក់ចុះជិត១០% រីឯការផលិតឧបករណ៍ទូរស័ព្ទដៃក៏បានធ្លាក់ចុះជិត១៥%ដែរ ។ ជាមួយគ្នានេះ ការនាំចេញទូរស័ព្ទស្មាតហ្វូនបានកើនឡើង១៤,៧% ។

ចំណែកការផលិតស្បែកជើងវិញបានកើនឡើងជិត១៩% នៅខែកុម្ភៈ ឆ្នាំ២០២៣ ហើយការនាំចេញកើនឡើង៤,១% ក្រោយពីបានធ្លាក់ចុះខ្លាំងនៅខែមករា ។ ទោះយ៉ាងណា ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៣ ការនាំចេញស្បែកជើងបានធ្លាក់ចុះ១៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ។

ការនាំចេញទំនិញវៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅខែកុម្ភៈ ឆ្នាំ២០២៣ ស្មើនឹងទឹកប្រាក់២៥,៨៨ពាន់លានដុល្លារអាមេរិក ក្រោយពីធ្លាក់ចុះ២១,៣% នៅខែមករា ។ រីឯការនាំចូលទំនិញបានធ្លាក់ចុះប្រមាណ៦,៧% ៕ ប្រភព ៖ AEC connect