Home ព័ត៌មានអន្តរជាតិ ទាហានរុស្ស៊ី ស្លាប់គរជើងលើគ្នា នៅសមរភូមិក្ដីទីក្រុងបាក់មូត

ទាហានរុស្ស៊ី ស្លាប់គរជើងលើគ្នា នៅសមរភូមិក្ដីទីក្រុងបាក់មូត

114
0

រដ្ឋធានីកៀវ៖ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានអូសបន្លាយពេលអស់រយៈជាង១ឆ្នាំកន្លងមកនេះ ខណៈការវាយប្រយុទ្ធកំពុងតែបន្ដ ហើយទីក្រុងយុទ្ធសាស្រ្ដបាកមូត កំពុងតែក្លាយជាសមរភូមិក្ដៅ វាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមរាល់ថ្ងៃ បណ្ដាលឲ្យទាហានរបស់រុស្ស៊ី រងការខូចខាត អស់រាប់ម៉ឺននាក់ នៅលើទីលានវាយប្រយុទ្ធគ្នាមួយនេះ។

បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ ថា ក្រុមមន្រ្ដីបស្ចិមលោក បានអះអាង ថា ទាហានរុស្ស៊ី ចន្លោះពី២០ ០០០នាក់ ទៅ ៣០ ០០០នាក់ បានស្លាប់ និង រងរបួស នៅក្នុងសមរភូមិបាកមូត ប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង នៅក្នុងរដូវក្ដៅមុន។ លក្ខណៈវីរភាពប្រយុទ្ធ គឺលើសពីគ្រប់សមាមាត្រ ទៅនឹងសារៈសំខាន់ ជាយុទ្ធសាស្ត្ររបស់ទីក្រុងបាកមូត (Bakhmut)។ ប៉ុន្ដែក្រោយការប្រយុទ្ធយ៉ាងសាហាវស៊ីសាច់ហុតឈាមគ្នា អស់រយៈពេលជាង៦ខែកន្លងមកនេះ គឺអនាគតរបស់ទីក្រុងបាកមូត នៅតែស្ថិតក្នុងភាពនៅនឹងថ្កល់ដដែល។Russia-Ukraine live updates: Up to 30K Russian casualties in Bakhmut,  officials say | Watch Live News on ABCNL

ក្រុមមន្រ្ដីលោកខាងលិច បានបញ្ជាក់ ថា ថ្វីបើទីក្រុងបាកមូត បានធ្លាក់ទៅក្រោមការកាន់កាប់របស់រុស្ស៊ី យ៉ាងណាក៏ដោយ ក៏អ្វីៗនៅតែអាចត្រូវការ តាមពេលវេលា ហើយរដ្ឋាភិបាលក្រុងម៉ូស្គូ នឹងទទួលបានលទ្ធផលតិចតួច ប៉ុន្ដែរុស្ស៊ី បានបាត់បង់យ៉ាងធ្ងន់ធ្ងរបំផុត។ ដោយឡែក ប្រជាជនរស់នៅទីក្រុងបាកមូត ប្រហែលជា៩០ភាគរយ បានរត់ភៀសខ្លួន ចេញពីទីក្រុងមួយនេះ ចាប់តាំងពីមានការវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រហូតមក។

មន្រ្ដីអ៊ុយក្រែនម្នាក់ បានបញ្ជាក់ ថា សមរភូមិបាកមូត (Bakhmut) ក្លាយជាឱកាសពិសេសមួយ សម្រាប់ការសម្លាប់ទាហានរុស្ស៊ី កាន់តែច្រើនឡើង។Latest Developments in Ukraine: March 6

នៅក្នុងការថ្លែងទៅកាន់កិច្ចប្រជុំមួយរបស់ក្រសួងការពារជាតិ ហើយត្រូវបានបង្ហោះតាមបណ្ដាញសង្គមតេឡេក្រាម លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា ត្រឹមតែខែកុម្ភៈប៉ុណ្ណោះ អ៊ុយក្រែន បានបាត់បង់កងទ័ព ចំនួន ១១ ០០០នាក់។ ប៉ុន្ដែលោករដ្ឋមន្រ្ដី មិនបានលាតត្រដាងនូវការពិត អំពីចំនួនទាហានរបស់រុស្ស៊ី បានបាត់បង់ជីវិត នៅក្នុងសង្គ្រាម អស់រយៈពេល៣៧៩ថ្ងៃ មកនេះ គិតត្រឹមថ្ងៃទី៩ ខែមីនា។

បើទោះជាក្រុមមន្ត្រីលោកខាងលិច បានបដិសេធតួលេខ ត្រូវបានលើកឡើង កាលពីថ្ងៃអង្គារ ដោយរដ្ឋមន្ត្រី ក្រសួងការពារជាតិរុស្ស៊ី យ៉ាងក៏ដោយ ក៏អ៊ុយក្រែន បានបង់កងទ័ពយ៉ាងធ្ងន់ធ្ងរផងដែរ។Blown-Up Bakhmut Bridges Suggest Ukraine May Pull Back: ISW

រហូតមកដល់ពេលនេះ អ៊ុយក្រែន បាន និង កំពុងតែទទួលបានគ្រឿងយុទ្ធោបករណ៍ថ្មីជាច្រើន ជាបន្ដបន្ទាប់ មកពីលោកខាងលិច រួមទាំងរថក្រោះ រថពាសដែក និង គ្រឿងសឹកផ្សេងៗទៀត ព្រមទាំងដាក់ចេញនូវផែនការ សម្រាប់ការវាយលុករបស់ក្រុងកៀវ អាចនឹងកើតឡើង នៅដើម ខែឧសភា។

អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានបង្ហោះនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ រុស្ស៊ី បានបាត់បង់ទាហានរបស់ខ្លួន នៅលើសមរភូមិ ចំនួន ១ ០៦០នាក់។ ជាមួយនឹងចំនួនទាហានស្លាប់ថ្មីនេះ បានធ្វើឲ្យក្រុងមូស្គូ បាត់បង់កងទ័ព កើនឡើង ដល់ ១៥៤ ៨៣០នាក់ គិតចាប់តាំងពីការផ្ទុះសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។Ukraine updates: Bakhmut residents flee as Russia presses in – DW –  03/05/2023

ដោយឡែក គ្រឿងចម្បាំងទំនើបៗរបស់រុស្ស៊ី ដែលត្រូវបានកងទ័ពអ៊ុយក្រែន វាយប្រហារកម្ទេចចោលនោះ រួមមាន យន្ដហោះចម្បាំង ចំនួន ៣០៣គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២៨៩គ្រឿង,នាវាចម្បាំងតូចធំ ចំនួន១៨គ្រឿង, រថក្រោះ ចំនួន ៣ ៤៣២គ្រឿង, រថពាសដែក ចំនួន ៦ ៧១៤គ្រឿង, រថយន្ដយោធាគ្រប់ប្រភេទ ចំនួន ៥ ៣២៣គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ២ ៤៥៦គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ៤៨៨គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន២៥៣គ្រឿង និង គ្រឿងសឹកជាច្រើនប្រភេទ រាប់រយគ្រឿងផ្សេងទៀត៕Battles in Vuhledar, Bakhmut Signal Imminent Russian Offensive, Analysts  Say - The Moscow Times