Home ព័ត៌មានអន្តរជាតិ តើបច្ចេកវិទ្យា AI ពិតជាអាចក្លាយជាគ្រូបង្រៀនដល់សិស្សបានមែនទេ ?

តើបច្ចេកវិទ្យា AI ពិតជាអាចក្លាយជាគ្រូបង្រៀនដល់សិស្សបានមែនទេ ?

102
0

សហរដ្ឋអាមេរិក ៖ លោក Bill Gates ជាសហស្ថាបនិកក្រុមហ៊ុន Microsoft បានចូលរួមវគ្គជជែកកម្សាន្ត Fireside Chat ពាក់ព័ន្ធនឹង EdTech ឬបច្ចេកវិទ្យាការសិក្សានៅទីក្រុងសាន់ឌីអាហ្គោ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លើកឡើងថា ក្នុងរយៈពេល១៨ខែខាងមុខ កម្មវិធី AI Chatbot (បញ្ញាសិប្បនិម្មិត) នឹងអាចឆ្លើយតបសំណួររបស់មនុស្ស និងជួយបង្ហាត់ការអាន និងសរសេរដល់កូនសិស្សផងដែរ ។5 summer books and other things to do at home | Bill Gates

លោក Bill Gates និយាយថា ៖ «បច្ចេកវិទ្យា AI មានសមត្ថភាពជួយដល់កុមារឱ្យហ្វឹកហាត់អាន និងសរសេរ ហើយវានឹងធ្វើជាគ្រូដ៏ល្អម្នាក់ដូចមនុស្សយើងដែរ» ។ លោកបន្តថា បច្ចេកវិទ្យា Chatbot នាពេលបច្ចុប្បន្ននេះមានភាពឆ្លាត និងរហ័សរហួនមិនគួរឱ្យជឿផ្នែកការអាន និងសរសេរ ។ ដូច្នេះ បច្ចេកវិទ្យានេះមានគុណសម្បត្តិអាចបង្រៀនកូនសិស្ស ខណៈបច្ចេកវិទ្យាផ្សេងៗមិនអាចធ្វើបានពីមុន ។ យើងនឹងឃើញថា បច្ចុប្បន្ន អ្នកប្រើប្រាស់កម្មវិធី Chatbot ជាច្រើននាក់បានប្រើប្រាស់ AI ដើម្បីជួយពិនិត្យលើការសរសេររបស់ពួកគេ មិនថាការពិនិត្យអក្ខរាវិរុទ្ធ ឬការណែនាំប្រធានបទយកមកសរសេរ ។

អ្នកសរសេរអត្ថបទបច្ចេកវិទ្យារបស់ New York Times ព្រមទទួលស្គាល់ថា គាត់បានប្រើប្រាស់ ChatGPT ដើម្បីជួយពិនិត្យការសរសេររបស់គាត់ ។ ដូចគ្នានេះ អ្នកស្រាវជ្រាវមួយចំនួនក៏ពេញចិត្តនូវការសរុបខ្លឹមសារអត្ថបទរបស់ AI និងផ្តល់មតិលើការសរសេរ រួមទាំងការសរសេរអត្ថបទកម្រិតខ្ពស់ផងដែរ ។The Pros and Cons of Artificial Intelligence | Discover Magazine

បើទោះជាមនុស្សភាគច្រើនពេញចិត្តនឹងសមត្ថភាពរបស់វាក្តី ប៉ុន្តែក្រុមអ្នកស្រាវជ្រាវក៏បានដាស់តឿនថា បច្ចេកវិទ្យាថ្មីរបស់ AI មិនទាន់គ្រប់ជ្រុងជ្រោយទេ ហើយវាអាចផ្តល់ទិន្នន័យខុសបាន ។ លោក Bill Gates បញ្ជាក់ថា AI ត្រូវកែលម្អបច្ចេកវិទ្យាការអាន និងអភិវឌ្ឍន៍ភាសាមនុស្សឱ្យកាន់តែប្រសើរឡើង មុននឹងវាក្លាយជាបច្ចេកវិទ្យាល្អឥតខ្ចោះ ។

លោក Bill Gates បន្ថែមថា ក្រៅពីការអាន និងសរសេរហើយ សមត្ថភាពផ្នែកគណិតវិទ្យាក៏ជាជំនាញមួយដែល AI អាចជួយបង្រៀនកូនសិស្សនាថ្ងៃអនាគត ។ ប៉ុន្តែពេលនេះ វាមានកំហុសឆ្គងច្រើន និងកំពុងតែអភិវឌ្ឍ ។ ដូច្នេះ គេអាចត្រូវចំណាយពេលវេលាបន្តិចទៀតដើម្បីអភិវឌ្ឍន៍វាបន្ត ហើយនៅថ្ងៃអនាគត វានឹងក្លាយជាជម្រើសមួយសម្រាប់អ្នកគ្មានលទ្ធភាពជួលគ្រូផ្ទាល់ខ្លួនមកបង្រៀនបាន ខណៈគ្រូទាំងនោះយកថ្លៃឈ្នួលខ្ពស់ ។ AI នឹងក្លាយជាឧបករណ៍សំខាន់មួយក្នុងការកាត់បន្ថយវិសមភាពការសិក្សាផងដែរ ៕Is ChatGPT The End Of Traditional Search Engines—Web3 Innovation - OmiSoft ប្រភព ៖ Techsauce