រដ្ឋធានីដាកា (Dhaka)៖ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង១លាននាក់ បានរត់ភៀសខ្លួន គេចចេញពីការបង្ក្រាបយ៉ាងឃោរឃៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទៅសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសបង់ក្លាដែស ឥឡូវនេះ ពួកគេកំពុងតែជួបនឹងគ្រោះអាសន្នបន្ថែមទៀត ដោយសារតែភ្លើងឆេះជំរំស្នាក់នៅរបស់ពួកគេ ធ្វើឲ្យខូចខាតខ្ទម អស់ជាង២០០០ខ្នង។Massive deadly fires in Bangladesh's Rohingya refugee camp - World  Socialist Web Site

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៥ ខែមីនា ថា បើតាមមន្រ្ដីពន្លត់អគ្គិភ័យ និង មន្រ្ដីអង្គការសហប្រជាជាតិ បានអះអាង ថា គ្រោះអគ្គិភ័យដ៏ធំ បានឆាបឆេះពាសពេញជំរំជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា ស្ថិតនៅតំបន់ភាគខាងត្បូង ប្រទេសបង់ក្លាដេស។ គ្រោះអគ្គិភ័យនេះ បានបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ អត់មានផ្ទះស្នាក់នៅ។At least 15 people killed and 400 unaccounted for after fire in Rohingya  refugee camp in Bangladesh | World News | Sky News

ក្រុមមន្រ្ដីនាយកដ្ឋានពន្លត់អគ្គិភ័យបាលូខាលី (Balukhali) បានបញ្ជាក់ ថា គ្រោះអគ្គិភ័យ កាលពីថ្ងៃអាទិត្យ បានបំផ្លាញផ្ទះស្នាក់នៅរបស់ជនជាតិរ៉ូហ៊ីងយ៉ា យ៉ាងតិច ២០០០ខ្នង។ គ្រោះអគ្គិភ័យនេះ បានឆាបឆេះ នៅក្នុងជំរំ១១ ស្ថិតក្នុងស្រុកកូកស៍ បាហ្សាស (Cox’s Bazar) នៅជាប់ព្រំដែនជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ហើយវាជាទីដែលមានជនជាតិរ៉ូហ៊ីងយ៉ា ជាង១លាននាក់រស់នៅ។ ពួកគេភាគច្រើនបំផុត បានរត់ភៀសខ្លួន គេចចេញពីការបង្ក្រាបយ៉ាងឃោរឃៅរបស់ទាហានមីយ៉ាន់ម៉ា នាអំឡុងឆ្នាំ២០១៧។ គ្រោះអគ្គិភ័យនេះ បានកើតឡើង នៅក្នុងជំរំមួយ ស្ថិតក្នុងចំណោមជំរំ ចំនួន៣២ នៅក្នុងស្រុក Cox’s Bazar ប្រទេសបង់ក្លាដែស។Fire at Rohingya Camp in Bangladesh Leaves Thousands Homeless - The New  York Times

បើតាមអ្នករាយការណ៍របស់សារព័ត៌មាន Al Jazeera បានឲ្យដឹង ថា ខ្ទមស្នាក់នៅរបស់ជនភៀសខ្លួនរបស់ជនជាតិរ៉ូហ៊ីងយ៉ា មានមនុស្សចន្លោះពី៤ទៅ៥នាក់ រស់នៅក្នុងខ្ទមនីមួយៗ ហើយមានមនុស្សយ៉ាងតិច ត្រឹមពាក់កណ្ដាល ជាស្រ្ដី និង កុមារ។ ប៉ុន្ដែក្រុមមន្រ្ដីពន្លត់អគ្គិភ័យ និង សង្គ្រោះ នៅមិនទាន់បានរាយការណ៍ អំពីចំនួនមនុស្សរងគ្រោះថ្នាក់ និង មូលហេតុ នៃការកើតគ្រោះអគ្គិភ័យនេះនៅឡើយ ហើយពួកគេកំពុងតែស្វែងរកមនុស្សទាំងនោះ៕