ក្រសួងសារធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្ត និងស្នើសុំឱ្យអ្នកធ្វើដំណើរ មុនពេលចេញទៅណាមកណា សូមប្រើប្រាស់ App Google maps ដើម្បីធ្វើចរាចរក្នុងរាជធានីភ្នំពេញ ងាយស្រួលជ្រើសរើសតម្រាយផ្លូវមិនកកស្ទះ ប្រើពេលវេលាខ្លីឆាប់ដល់គោលដៅ។
ការលើកទឹកចិត្តបែបនេះ បន្ទាប់ពីក្រសួងមើលឃើញថាការកកស្ទះចរាចរនៅទីតាំងការដ្ឋានស្ពានអាកាសព្រះមុនីវង្សកាលពីថ្ងៃទី១ខែមិនាឆ្នាំ២០២៣ បានធ្វើឱ្យពលរដ្ឋមានការមិនពេញចិត្តជាខ្លាំង និងសំណូមពរឱ្យក្រសួង ដាក់កម្លាំងទៅជួយ សម្រួលចរាចរណ៍ ខណៈការកក់ស្ទះនាពេលនោះ មិនក្រោម៣ម៉ោងនោះទេ៕


