Home Blog Page 1775

ព្រះមហាក្សត្រ ប្រោសប្រទានតំណែងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដល់លោកបណ្ឌិត សូ ណារ៉ូ

0

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំង លោក សូ ណារ៉ូ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។បណ្ឌិត សូ ណារ៉ូ៖ ដោះលែង​លោក កឹម សុខា នឹង​ឲ្យ​កម្ពុជា  មាន​មុខ​មាត់​លើ​ឆាក​អន្តរជាតិ - YouTube

លោកបណ្ឌិត សូ ណារ៉ូ ដែលកំពុងរស់នៅឯសហរដ្ឋអាម៉េរិក និងមានគម្រោងធ្វើមាតុភូមិនិវត្តវិញ ក្រោយពីចាកចេញពីស្រុកខ្មែរតាំងពីឆ្នាំ២០១២។

ព្រះរាជក្រឹត្យស្តីពីការប្រទានតំណែងដល់លោក សូ ណារ៉ូ បានចេញនៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ តាមការក្រាបបង្គំទូលថ្វាយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៕

លោក Elon Musk រកឃើញនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter

0

លោក Elon Musk លើកឡើងថា លោកបានរកឃើញនាយកប្រតិបត្តិថ្មី (CEO) ក្នុងក្រុមហ៊ុន Twitter ដើម្បីជំនួសតំណែងរបស់លោក ខណៈលោកធ្លាប់បានសន្យាកាលពីប៉ុន្មានខែមុនថា លោកនឹងលាឈប់ពីតំណែងនេះ ។

កាលពីថ្ងៃទី១១ ខែឧសភា លោក Elon Musk ជាមហាសេដ្ឋី និងអ្នកជំនួញល្បីឈ្មោះមួយរូបបានសរសេរក្នុង Twitter ថា លោករកបាននាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter រួចហើយ ហើយគេនឹងចាប់ផ្តើមបំពេញការងារនាពេលឆាប់ៗនេះ ។ ទោះយ៉ាងណា លោក Elon Musk មិនបានប្រាប់ឈ្មោះរបស់នាយកប្រតិបត្តិថ្មីរូបនេះទេ ។ លោកនិយាយថា ៖ «ខ្ញុំរកបាន CEO ថ្មីហើយសម្រាប់គ្រប់គ្រង Twitter ហើយគេនឹងចាប់ផ្តើមបំពេញការងារក្នុងរយៈពេល៦សប្តាហ៍ទៀត» ។

លោក Elon Musk បានចូលកាន់តំណែងជានាយកប្រតិបត្តិរបស់ Twitter ចាប់តាំងពីលោកបានទិញក្រុមហ៊ុននេះកាលពីខែតុលា ឆ្នាំ២០២២ ។ ក្រោយមក នៅខែធ្នូ ឆ្នាំ២០២២ លោកបានស្ទង់មតិនៅលើ Twitter ដោយសួរទៅកាន់អ្នកប្រើប្រាស់ថា តើលោកគួរតែលាលែងពីតំណែង CEO ឬអត់ ? ហើយអ្នកប្រើប្រាស់ភាគច្រើនបានឯកភាពនឹងការលាឈប់ពីការងារនេះ ប៉ុន្តែលោកមិនទាន់លាឈប់ភ្លាមៗទេ ដោយលោកប្រាប់ថា លោកនឹងប្រគល់តំណែងនេះទៅឱ្យអ្នកថ្មី នៅពេលលោករកឃើញអ្នកមានសមត្ថភាព ។

គួរបញ្ជាក់ថា ចាប់តាំងពីលោក Elon Musk ក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter មក លោកក៏បានកាត់បន្ថយបុគ្គលិកអស់ជាច្រើននាក់ និងចេញគោលការណ៍ថ្មីៗជាច្រើន ហើយធ្វើឱ្យគេរិះគន់លោកយ៉ាងខ្លាំងពាក់ព័ន្ធនឹងរឿងឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីបញ្ជាក់អត្តសញ្ញាណ ។ នាពេលថ្មីៗនេះ លោកក៏បានប្តូរឈ្មោះក្រុមហ៊ុន Twitter របស់លោកមកជា X Corp. ៕Elon Musk, Twitter'ı 44 milyar dolara satın aldı - egirişim ប្រភព ៖ Thairath

ស្រក់ទឹកភ្នែកនឹកដល់អ្នកមានគុណ ពេលទទួលបានមេដាយមាស តែគ្មានវត្តមានលោកទាំងពីរ

0

កីឡាករ ឈុន ប៊ុនថន បានឈ្នះមេដាយមាសដំបូងបំផុតក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារ រត់ចម្ងាយ ៨០០ម៉ែត្របុរសកាលពីរសៀលថ្ងៃទី១១ ខែឧសភា ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២។ ក្រោយពីទទួលបានមេដាយមាសជូនជាតិ កីឡាកររូបនេះបានស្រក់ទឹកភ្នែកភ្លាមៗពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ដោយសារតែមិនមានវត្តមានអ្នកមានគុណទាំងទ្វេឃើញពីភាពជោគជ័យនេះ ព្រោះលោកទាំងពីរបានលាចាកលោកហើយ។May be an image of 2 people and text

កាលពីរសៀល១១ ខែឧសភា កីឡាករឆ្នើមកម្ពុជា ឈុន ប៊ុនថន បានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ ក្រោយពីបានទទួលជោគជ័យពីការប្រកួតវគ្គជម្រុះក្មុងក្រុមលើវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រដោយឈរលើកំពូលតារាងក្នុងចំណោម ៨ប្រទេស។

មុនដំបូង ក្នុងវគ្គផ្តាច់ព្រ័ត្រ កីឡាករ ឈុន ប៊ុនថន ពុំមែនជាអ្នកនាំមុខនោះទេ ប៉ុន្តែក្រោយមកកីឡាកររូបនេះបាននាំមុខកីឡាករប្រទេសផ្សេងទៀតរហូតទទួលបានជ័យជំនះយកបានមេដាយមាសក្នុងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដោយប្រើថេៈវេលា ១៖៥២៖៩១០នាទី ដែលតាមពីក្រោយដោយកីឡាករវៀតណាម ដែលប្រើថេរៈវេលា ០១៖៥៣៖៣៤០នាទី ដោយទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅលើកីឡាករម៉ាឡេស៊ី ដែលប្រើថេរៈវេលា ០១៖៥៣៖៨៦០នាទី។May be an image of 5 people and text

អ្វីដែលកាន់តែធ្វើឱ្យមហាជនរំជួលចិត្ត ក្នុងបទសម្ភាសកីឡាករ ឈុន ប៊ុនថន បានស្រក់ទឹកភ្នែកម៉ាត់ៗដោយអារម្មណ៍រំភើបដែលទទួលបានជ័យជំនះ និងសោកស្តាយភាពជោគជ័យមួយនេះគ្មានអ្នកមានគុណនៅជិតព្រោះឪពុកម្តាយរបស់លោកបានលាចាកលោកហើយ៕

ប្រទេសស្វីសកាន់កាប់ទ្រព្យសម្បត្តិជាង ៨ ពាន់លានដុល្លាររបស់ធនាគារកណ្តាលរុស្ស៊ី

0

បរទេស៖ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែឧសភា ស្តីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រទេសស្វីសបាននិយាយថា ខ្លួនកំពុងកាន់កាប់ទ្រព្យសម្បត្តិ និងទុនបម្រុងចំនួន ៧.៤ ពាន់លានហ្វ្រង់ (៨.៣២ ពាន់លានដុល្លារ) ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី។ របាយការណ៍នេះត្រូវបានបោះពុម្ពផ្សាយរៀងរាល់ត្រីមាស។Russian Central Bank Has $8.3 Billion Held in Switzerland - BNN Bloomberg

លោកស្រី Helene Budliger Artieda នាយកលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសស្វីស (SECO) បានប្រាប់កាសែត Handelszeitung ថា តួលេខនេះមានចំនួន “ប្រហែលមួយភាគបី” នៃទ្រព្យសម្បត្តិសរុបចំនួន ២១.៥ ពាន់លានអឺរ៉ូ (២៣.៤ ពាន់លានដុល្លារ) នៃទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានកកស្ទះនៅទូទាំងសហភាពអឺរ៉ុប (EU)។ រុស្ស៊ីក៏បាននិយាយថា បច្ចុប្បន្ននេះប្រាក់បម្រុងរូបិយប័ណ្ណបរទេសសរុបចំនួន ៣០០ ពាន់លានដុល្លារ ក៏ត្រូវបានកកស្ទះដែរ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។Swiss reject criticism over handling of Russian assets – EURACTIV.com

រដ្ឋាភិបាលស្វីសបាននិយាយថា ទ្រព្យសម្បត្តិរបស់រុស្សីត្រូវបានធ្វើឱ្យកកស្ទះចាប់តាំងពីថ្ងៃទី ២៥ ខែមីនា ឆ្នាំមុនមកម្លេះ។ នៅពេលនោះ រាល់ប្រតិបត្តិការទាំងអស់ដែលទាក់ទងនឹងធនាគារកណ្តាលនៃប្រទេសរុស្ស៊ីត្រូវបានហាមឃាត់បន្ទាប់ពីប្រតិបត្តិការយោធានៅអ៊ុយក្រែន។
ប្រទេសស្វីសបាននិយាយថា ខ្លួននៅតែស្ថិតក្នុងការពិភាក្សាជាមួយសហភាពអឺរ៉ុប (EU) ថាតើត្រូវវិនិយោគទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីដើម្បីផ្តល់ហិរញ្ញប្បទានដល់ការកសាងអ៊ុយក្រែនឡើងវិញឬយ៉ាងណា៕

ប្រភព៖vnexpress

ចិនជំរុញឱ្យប្រទេសជាច្រើនលើពិភពលោកចាយប្រាក់យាន់

0

ប្រទេសចិន ៖ រូបិយប័ណ្ណយាន់របស់ប្រទេសចិនត្រូវបានគេយកទៅប្រើប្រាស់ក្នុងប្រព័ន្ធទូទាត់អន្តរជាតិជាបន្តបន្ទាប់ ។ អ្នកវិភាគជាច្រើននាក់លើកឡើងថា គេនឹងទូទាត់ប្រាក់យាន់ក្នុងពាណិជ្ជកម្មរវាងប្រទេស ដូចគ្នានឹងការចាយប្រាក់ដុល្លារអាមេរិកដែលមានឥទ្ធិពលជាង ។

កាលពីខែមីនា ឆ្នាំ២០២៣ ការទូទាត់ប្រាក់រវាងប្រទេសរបស់ចិនបានចាយប្រាក់យាន់ច្រើនជាងប្រាក់ដុល្លារអាមេរិកជាលើកដំបូង ហើយប្រទេសអាហ្សង់ទីនបានប្រកាសថា នឹងទូទាត់ថ្លៃផលិតផលចិនជាប្រាក់យាន់ជំនួសប្រាក់ដុល្លារទៀតផង ដើម្បីកាត់បន្ថយទុនបម្រុងប្រាក់ដុល្លារថយចុះ ។ ប៉ុន្តែការចាយប្រាក់យាន់នៅទូទាំងពិភពលោកអាចលំបាក បើពិចារណាពីតម្រូវការគ្រប់គ្រងប្រាក់យាន់យ៉ាងតឹងរ៉ឹង ។ បើតាមប្រព័ន្ធពាណិជ្ជកម្មថ្មីដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ជាពិសេស ពេលប្រទេសរុស្ស៊ីត្រូវបានដកចេញពីប្រព័ន្ធទូទាត់ប្រាក់ភាគច្រើនរបស់ប្រទេសលោកខាងលិច បានធ្វើឱ្យមានការអភិវឌ្ឍថ្មីៗកាន់តែច្រើន ។China economy: Central bank tries to slow weakening yuan vs US dollar

លោក Chi Lo អ្នកវិនិយោគជាន់ខ្ពស់របស់ក្រុមហ៊ុនហុងកុង BNP Paribas Asset Management និយាយថា ប្រទេសនាំចេញ និងនាំចូលផលិតផលធំៗនៅលើពិភពលោក ដូចជា ប្រទេសចិន រុស្ស៊ី និងប្រេស៊ីល កំពុងសហការគ្នាចាយប្រាក់យាន់ដើម្បីទូទាត់ប្រាក់រវាងប្រទេស ។ ដូច្នេះ ការសហការរបស់ប្រទេសទាំងនេះអាចទាក់ទាញឱ្យប្រទេសផ្សេងៗងាកមកចាយប្រាក់យាន់ក្នុងការទូទាត់ប្រាក់នាថ្ងៃអនាគត ហើយប្រទេសភាគច្រើនអាចចាយប្រាក់យាន់ជំនួសប្រាក់ដុល្លារផងដែរ ។The yuan may weaken further, China's problems multiply

សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យបណ្តាប្រទេសលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរុស្ស៊ី ហើយធ្វើឱ្យរុស្ស៊ីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុត ស្ថិតក្នុងលំដាប់ទី៤ ដែលចាយប្រាក់យាន់នៅក្រៅប្រទេសចិន ។ ដូច្នេះ ប្រាក់យាន់បានកាន់កាប់ចំណែកទីផ្សារប្តូរប្រាក់បរទេសយ៉ាងឆាប់រហ័សនៅរុស្ស៊ី គឺពីតិចជាង១% កាលពីដើមឆ្នាំ២០២២ កើនឡើងដល់៤០%-៤៥% ។ រីឯចំណែកទីផ្សារពាណិជ្ជកម្មលើពិភពលោក បើយោងតាម SWIFT បង្ហាញថា បានកើនឡើង៤,៥% នៅខែកុម្ភៈ ខណៈកាលពី២ឆ្នាំមុនបានកើនឡើង១,៣% ហើយប្រាក់ដុល្លារមានចំណែកទីផ្សារស្មើ៨៤% ។Chinese yuan sinks to its lowest level in a decade. What's next? | CNN  Business

ទោះយ៉ាងណា ប្រាក់ដុល្លារអាមេរិក យូរ៉ូ ផោន និងប្រាក់យ៉េន នៅតែមានឥទ្ធិពលក្នុងការធ្វើពាណិជ្ជកម្មលើពិភពលោក ដោយសារគេអាចចាយវាយប្រាក់ទាំងនេះយ៉ាងទូលំទូលាយ និងភ្ជាប់ជាមួយសេដ្ឋកិច្ចបើកចំហផ្សេងៗ ប៉ុន្តែប្រាក់យាន់របស់ចិនមិនអាចធ្វើបែបនេះបានទេ ៕

ប្រភព ៖ AEC Connect

កុំភ្លេចចូលរួមគាំទ្រ! យប់នេះក្រុមបាល់ទាត់នារីកម្ពុជា ប៉ះជាមួយវៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

0

នៅវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែឧសភា នេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវ ប៉ះក្រុមជម្រើសជាតិនារីវៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយនេះជាប្រវត្តិសាស្រ្តសម្រាប់បាល់ទាត់នារីកម្ពុជាមានឱកាសអាចឈានដល់វគ្គនេះជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

ក្នុងជំនួបវគ្គសន្សំពិន្ទុកន្លងមក ក្រុមបាល់ទាត់នារីរបស់កម្ពុជាមានឱកាសអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្រោយពីឈ្នះ២ប្រកួត និងចាញ់១ នាពេលកន្លងមកដែលធ្វើឱ្យមហាជនកំពុងសម្តែងក្តីត្រេកអរយ៉ាងខ្លាំងដែលឃើញក្រុមបាល់ទាត់នារីកាន់តែរីកចម្រើនជាបន្តបន្ទាប់។May be an image of 8 people, people playing soccer, people playing football and text

ក្នុងជំនួបដំបូងថ្ងៃបើកឆាកការប្រកួតនាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស អិន ក្រុមបាល់ទាត់នារីកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល២ទល់០ ខណៈការប្រកួតលើកទី២ ត្រូវប៉ះគ្នាជាមួយសង្ហិបុរី កម្ពុជាបានយកឈ្នះក្នុងលទ្ធផល ១ទល់០ កាលពីយប់ថ្ងៃទី៦ ខែឧសភា។ ក្នុងការប្រកួតទី៣របស់ខ្លួន ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ៣ទល់០ នាយប់ថ្ងៃទី៩ ខែឧសភា។May be an image of 3 people, people playing soccer and text

ទោះបីជាចាញ់១ប្រកួតក្តី តែក្រុមបាល់ទាត់នារីកម្ពុជា មានឱកាសចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិនារីវៀតណាមនារាត្រីនេះ ដូច្នេះបងប្អូនជនរួមជាតិកុំភ្លេចចូលរួមគាំទ្រផ្តល់កម្លាំងចិត្តឱ្យក្រុមបាល់ទាត់នារីទាំងអស់គ្នា៕May be an image of 3 people and text that says 'SEA Gar ames 2023 Women's Women'sFootball Football VIETNAM VS CAMBODIA 12.05 2023 Kick-off 7:00 PM Semi-Final Olympic National Stadium'

កម្មវិធី៣នេះ នឹងធ្វើឱ្យអ្នកអស់បារម្ភបញ្ហាទូរសព្ទពេញមេម៉ូរី

0

អ្នកឧស្សាហ៍​ប្រើ​ទូរសព្ទ ប្រាកដណាស់ នឹងមាន​ទិន្នន័យ​ជា​ច្រើន​កើន​ស្ទើរ​រៀងរាល់​ថ្ងៃ​។ ស្រប​ពេល​អ៊ីនធឺណិត​មាន​តម្លៃ​សមរម្យ ការ​រក្សាទុក​ទិន្នន័យ​នានា​លើ Cloud ប្រែ​ជា​មាន​ភាព​ពេញ​និយម ដោយសារ អាច​ចូល​ប្រើ​បាន​ងាយស្រួល ហើយ​សូម្បី​ភ្លេច​ទូរសព្ទ ក៏​អាច​ខ្ចី​គេ​ចូល​ប្រើ​ទិន្នន័យ​នោះ​បាន​ដែរ​។ Android - Memory Full - YouTube

ខាងក្រោមនេះគឺជា កម្មវិធិ៣យ៉ាង ដែលអាចជួយលោកអ្នកបាន ពេលទូរសព្ទពេញមេម៉ូរី៖

  1. Dropbox ផ្ដល់​ទំហំ​រក្សាទុក​ទិន្នន័យ​ឥត​គិត​ថ្លៃ 2GB ហើយ​អាច​ពង្រីក​គម្រោង​ប្រើ​ដល់ 1TB ត្រឹម ៩.៩៩ ដុល្លារ​ក្នុង​មួយ​ខែ​Dropbox.com
  2. Google Drive ជា​ចំណុច​សំខាន់​នៃ​សេវាកម្ម​នានា​ដូចជា Gmail, Google Calendar និង YouTubeHow to Use Google Drive — Tutorial and Best Practices
  3. OneDrive របស់ Microsoft រចនា​ជា​ពិសេស​សម្រាប់​អ្នក​ប្រើ Windows។ Cloud ផ្ដល់​ទំហំ​រក្សាទុក​ទិន្នន័យ​ឥត​គិត​ថ្លៃ 5GB និង​គម្រោង​បន្ថែម​ទៀត​៕Personal Cloud Storage – Microsoft OneDrive

 

ចិនបានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការបញ្ជូនទិន្នន័យខ្សែកាបអុបទិក

0

ប្រទេសចិន៖ អ្នកវិទ្យាសាស្ត្រចិនកាលពីថ្ងៃទី ៩ ខែឧសភា បានប្រកាសថាពួកគេបានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់សមត្ថភាពបញ្ជូនទិន្នន័យខ្សែកាបអុបទិក single-core multi-core ដែលឈានដល់ ៤.១ Pbit/s ជាមួយនឹង ១៩-core fiber ។

មន្ទីរពិសោធន៍នៃបច្ចេកវិទ្យាទំនាក់ទំនងអុបទិក និងបណ្តាញនៃសាជីវកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានចិន (CICT) បានបង្កើតឯតទគ្គកម្មពិភពលោកដែលបានសម្រេចនូវសមត្ថភាពបញ្ជូនសរុប ៤.១ Pbit/s ដែលកើនឡើងជិត ៤០% ពីកំណត់ត្រាកាលពីឆ្នាំមុន។ ដើម្បីបង្កើតកំណត់ត្រាថ្មីមួយនេះបាន លោក Xiao Xi ប្រធានមន្ទីរពិសោធន៍បាននិយាយថា ក្រុមអ្នកស្រាវជ្រាវរបស់លោក បានអភិវឌ្ឍន៍នូវរចនាសម្ព័ន្ធប្រព័ន្ធអុបទិកស្តាំដែលធ្វើឱ្យប្រសើរឡើង និងក្បួនដោះស្រាយដំណើរការសញ្ញាឌីជីថល ។European scientists set new data transmission speed record

ដោយរក្សាបាននូវកម្រិតបញ្ជូននៃ ១៧ THz ជាមួយនឹងក្រុម S, C និង L ក្រុមស្រាវជ្រាវបានបង្កើនប្រសិទ្ធភាពឧបករណ៍អេឡិចត្រូនិកមួយចំនួននៅក្នុងប្រព័ន្ធសម្រាប់ spectroscopy នៅក្នុងដែនអុបទិកជ្រុល ដែលធ្វើអោយប្រសើរឡើងនូវដំណើរការនៃឆានែលបញ្ជូននៅក្នុងតំបន់ប្រេកង់ទាបខុសៗគ្នា។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏បានអនុវត្តក្បួនដោះស្រាយកម្រិតខ្ពស់ផងដែរ ដើម្បីបង្កើតថាមពលបញ្ជូនច្រើនបំផុតនៃ ៦៨០ ឆានែលប្រវែងរលកនៅក្នុងក្រុម S, C និង L ។ ដោយហេតុនេះ ក្រុមអ្នកស្រាវជ្រាវបានបង្កើនថាមពលបញ្ជូនអតិបរមានៃស្នូល និងឆានែលនីមួយៗដោយកែតម្រូវព័ត៌មានវិទ្យា នៃសញ្ញា៕Speed record shattered for data transmission over standard optical fiber

ប្រភព៖vnexpress

ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងប្រើបណ្ណថ្មី ខណៈបណ្ណចាស់ចាត់ទុកជាមោឃៈ

0

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានជូនដំណឹងពីការបោះពុម្ភបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភាខាងមុខ នៅវិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ ។

យោងតាមសេចក្ដីជូនដំណឹងនៅរសៀលថ្ងៃទី១១ ខែឧសភានេះ បានបញ្ជាក់ថា
«ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ជាពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចបោះពុម្ភសារជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ដ សម្រាប់ប្រើប្រាសស់ក្នុងពិធីបិទជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដើម្បីប្រើប្រាស់ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ» ។May be an image of text

សូមរម្លឹកថា សម្រាប់ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ មានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវអន្ដរជាតិរាប់ម៉ឺននាក់ បានចូលរួមទស្សនាផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយការកោតស្ញប់ស្ញែងជាខ្លាំង នូវការរៀបចំនូវទស្សនីយភាពដ៏អស្ចារ្យជាច្រើន រហូតទទួលបានការកោតសរសើរ និងល្បីល្បាញលើឆាកអន្ដរជាតិ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlmh8byYSut5updrxOlTQxOtCG4AWU-vqMedcg81erCj1gsFIAtITga7zZMgibpHxQah7ooXUm9BkFyWG0V7esQDP-jJQ7HtME-IV69Ozuis3cxBCi0yx1qC4OGHb8VV_aL8K8vF9oay8Zncm4BII_DNnJVc-Ar-4nHQELBKVvMv3nTUpWTSHfOkvS/s1280/photo_2023-05-11_17-18-14.jpg

ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងប្រើបណ្ណថ្មី ខណៈបណ្ណចាស់ចាត់ទុកជាមោឃៈ!

0

ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងប្រើបណ្ណថ្មី ខណៈបណ្ណចាស់ចាត់ទុកជាមោឃៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានជូនដំណឹងពីការបោះពុម្ភបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភាខាងមុខ នៅវិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpcM8i3Vq_g9Y4Yf-wpOo_aAl_jFs64MM1f08xPhx7AfhbGvi1JQ6bMGeVW1ROngIEfVYvTGoXPVA8nsDRJvzkt6W5K3MEdT-iMN1fTb0km8ItOvonSXcRAmif0chW4HpgMgVwFDQCEHrImJyHoIWAXqL3STH6uK2enyGPSn4z6J-Kbf-T3M9o_cpU2g/s1280/2023-05-11%2017.18.40.jpg

យោងតាមសេចក្ដីជូនដំណឹងនៅរសៀលថ្ងៃទី១១ ខែឧសភានេះ បានបញ្ជាក់ថា 

«ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ជាពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចបោះពុម្ភសារជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ដ សម្រាប់ប្រើប្រាសស់ក្នុងពិធីបិទជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដើម្បីប្រើប្រាស់ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0YJSL5cFgohIFvP5Q6-hpFnKxeGC-NtkYJMBf2G5r1AHbjHMrOeWF18CSvwIMBoTjp_cZijDuTmWKRpyX4OqfG4go2CWKaZsA0HRZKpN3LJhtjDxJQGLRX5OFMbnHWiC9AM85mwK4nO3HpD2sZ4KHcbXOdPUQtiXqxWNJG0R4JXtEs0J2INfyJcRk_A/s4032/IMG_8069.HEIC
សូមរម្លឹកថា សម្រាប់ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ មានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវអន្ដរជាតិរាប់ម៉ឺននាក់ បានចូលរួមទស្សនាផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយការកោតស្ញប់ស្ញែងជាខ្លាំង នូវការរៀបចំនូវទស្សនីយភាពដ៏អស្ចារ្យជាច្រើន រហូតទទួលបានការកោតសរសើរ និងល្បីល្បាញលើឆាកអន្ដរជាតិ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXZEYIqL7bpGiuas82VMEIu97gYB5-b1KAqH7b0PSA8jw3MZXESD0jbPJ3spsPS87FY95MYZ2Kdm5fPvsufyPCR2iztLtueqX6qSwl77WfObXXgit7XpFuOIUeBm_wrLpo6f5TeNCnNwVok8cl17nnYGqv2yCLZIwl4LQKb0r7R-EoxmdOkI-gP7HCaA/s960/293204867_1367343167109427_8317400691654946381_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3NGFxXOlpciIYUkFixR0Jmq5rdfp11q86-lfPN3_sy7ZQAoBx62nWI0XyIGwj-8Fnqxr9Pa9bHtWvXtSUEI2lwj5FiBptCNumRQ7AMrwUMml3stqZRO9Yaa4580yuO_rD66JGy-kGFw34me4_WrXB49vTewKRKQiu_plfKY3NKjmJRb2LQtnqIwMIzA/s1080/344886732_773987811092341_6956985798374685833_n.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9PRpTFKDxzncKUZ9eCP29QnqSiqz7EIewLA8b7vLYboHVtrDLubN-mXmmF7bjKn4ffDibnrRnU8Wg1HxPNBVYo2nu-BZEYylfxbOB2wz-KibJyVduTJ9oGcbg2BxvzyFJcZRIBbCEYw96x5xBUUwp4A_TAGGj0N5yHZRYR7B8BSRKMgckz4jq_etTTw/s1464/344893588_614930526964188_8079834320305066928_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTbZQTwhXHbAoRRE_CiAMpwlT0V7iZCfBLgl3aOSEPDCheagvtqGfrpdGfrm1kz0ZLWV4_kTLAS8hh8d-pytbshLieKmaBU8G4MLynNruSYqbzx5eycmhFHnkjxNr60zyasn3J61iNcLHLskEknkNP1iNS6J26zKRhLXUZ-AhyxS7NPzex9Rxc6LhOQ/s1080/345198314_635609787915513_3783702514885525387_n.jpg