Home ព័ត៌មានអន្តរជាតិ ចិនជំរុញឱ្យប្រទេសជាច្រើនលើពិភពលោកចាយប្រាក់យាន់

ចិនជំរុញឱ្យប្រទេសជាច្រើនលើពិភពលោកចាយប្រាក់យាន់

142
0

ប្រទេសចិន ៖ រូបិយប័ណ្ណយាន់របស់ប្រទេសចិនត្រូវបានគេយកទៅប្រើប្រាស់ក្នុងប្រព័ន្ធទូទាត់អន្តរជាតិជាបន្តបន្ទាប់ ។ អ្នកវិភាគជាច្រើននាក់លើកឡើងថា គេនឹងទូទាត់ប្រាក់យាន់ក្នុងពាណិជ្ជកម្មរវាងប្រទេស ដូចគ្នានឹងការចាយប្រាក់ដុល្លារអាមេរិកដែលមានឥទ្ធិពលជាង ។

កាលពីខែមីនា ឆ្នាំ២០២៣ ការទូទាត់ប្រាក់រវាងប្រទេសរបស់ចិនបានចាយប្រាក់យាន់ច្រើនជាងប្រាក់ដុល្លារអាមេរិកជាលើកដំបូង ហើយប្រទេសអាហ្សង់ទីនបានប្រកាសថា នឹងទូទាត់ថ្លៃផលិតផលចិនជាប្រាក់យាន់ជំនួសប្រាក់ដុល្លារទៀតផង ដើម្បីកាត់បន្ថយទុនបម្រុងប្រាក់ដុល្លារថយចុះ ។ ប៉ុន្តែការចាយប្រាក់យាន់នៅទូទាំងពិភពលោកអាចលំបាក បើពិចារណាពីតម្រូវការគ្រប់គ្រងប្រាក់យាន់យ៉ាងតឹងរ៉ឹង ។ បើតាមប្រព័ន្ធពាណិជ្ជកម្មថ្មីដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ជាពិសេស ពេលប្រទេសរុស្ស៊ីត្រូវបានដកចេញពីប្រព័ន្ធទូទាត់ប្រាក់ភាគច្រើនរបស់ប្រទេសលោកខាងលិច បានធ្វើឱ្យមានការអភិវឌ្ឍថ្មីៗកាន់តែច្រើន ។China economy: Central bank tries to slow weakening yuan vs US dollar

លោក Chi Lo អ្នកវិនិយោគជាន់ខ្ពស់របស់ក្រុមហ៊ុនហុងកុង BNP Paribas Asset Management និយាយថា ប្រទេសនាំចេញ និងនាំចូលផលិតផលធំៗនៅលើពិភពលោក ដូចជា ប្រទេសចិន រុស្ស៊ី និងប្រេស៊ីល កំពុងសហការគ្នាចាយប្រាក់យាន់ដើម្បីទូទាត់ប្រាក់រវាងប្រទេស ។ ដូច្នេះ ការសហការរបស់ប្រទេសទាំងនេះអាចទាក់ទាញឱ្យប្រទេសផ្សេងៗងាកមកចាយប្រាក់យាន់ក្នុងការទូទាត់ប្រាក់នាថ្ងៃអនាគត ហើយប្រទេសភាគច្រើនអាចចាយប្រាក់យាន់ជំនួសប្រាក់ដុល្លារផងដែរ ។The yuan may weaken further, China's problems multiply

សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យបណ្តាប្រទេសលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរុស្ស៊ី ហើយធ្វើឱ្យរុស្ស៊ីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុត ស្ថិតក្នុងលំដាប់ទី៤ ដែលចាយប្រាក់យាន់នៅក្រៅប្រទេសចិន ។ ដូច្នេះ ប្រាក់យាន់បានកាន់កាប់ចំណែកទីផ្សារប្តូរប្រាក់បរទេសយ៉ាងឆាប់រហ័សនៅរុស្ស៊ី គឺពីតិចជាង១% កាលពីដើមឆ្នាំ២០២២ កើនឡើងដល់៤០%-៤៥% ។ រីឯចំណែកទីផ្សារពាណិជ្ជកម្មលើពិភពលោក បើយោងតាម SWIFT បង្ហាញថា បានកើនឡើង៤,៥% នៅខែកុម្ភៈ ខណៈកាលពី២ឆ្នាំមុនបានកើនឡើង១,៣% ហើយប្រាក់ដុល្លារមានចំណែកទីផ្សារស្មើ៨៤% ។Chinese yuan sinks to its lowest level in a decade. What's next? | CNN  Business

ទោះយ៉ាងណា ប្រាក់ដុល្លារអាមេរិក យូរ៉ូ ផោន និងប្រាក់យ៉េន នៅតែមានឥទ្ធិពលក្នុងការធ្វើពាណិជ្ជកម្មលើពិភពលោក ដោយសារគេអាចចាយវាយប្រាក់ទាំងនេះយ៉ាងទូលំទូលាយ និងភ្ជាប់ជាមួយសេដ្ឋកិច្ចបើកចំហផ្សេងៗ ប៉ុន្តែប្រាក់យាន់របស់ចិនមិនអាចធ្វើបែបនេះបានទេ ៕

ប្រភព ៖ AEC Connect