Home Blog Page 1772

តើមានដឹងទេថាប្រទេសណាខ្លះដែលគ្មានព្រលានយន្តហោះ?

0

ព្រលានយន្តហោះគឺជានិមិត្តរូបនៃវឌ្ឍនៈភាពសេដ្ឋកិច្ចនិងសង្គមជាតិទាំងមូល។ ព្រលានយន្តហោះដើរតួនាទីយ៉ាងសំខាន់ក្នុងមធ្យោបាយដឹកជញ្ជូនទៅក្រៅប្រទេសឬអាចឆ្លងទ្វីបផ្សេងៗបានទៀតផង។ នេះគឺជាគុណសម្បត្តិដែលពិភពលោករបស់យើងមិនអាចខ្វះបានក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសនីមួយៗ។ ផ្ទុយទៅវិញគេបានរកឃើញថាមានប្រទេសចំនួន៥ដែលគ្មានព្រលានយន្តហោះ ដូច្នេះហើយតើប្រទេសណាខ្លះដែលគ្មានព្រលានយន្តហោះ? ក្នុងនោះរួមមាន៖

១.Vatican៖ មានទីតាំងស្ថិតនៅជិតប្រទេសអ៊ីតាលី ដែលមានផ្ទៃដីត្រឹមតែ០,៤៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង៨០០នាក់ តែប៉ុណ្ណោះ។ ដោយសារតែប្រទេសនេះមានផ្ទៃដីតូច ដូច្នេះហើយមិនមានកន្លែងសម្រាប់សាងសងព្រលានយន្តហោះនោះទេ។ ប្រជាជនដែលរស់នៅក្នុងប្រទេសVaticanមិនមានរថយន្តអ្វីនោះទេ ភាគច្រើនគឺគេធ្វើដំណើរដោយថ្មើរជើង។Visiting Vatican City in Rome 2023 | Complete Guide

២.Monaco៖ មានទីតាំងស្ថិតនៅជិតប្រទេសបារាំង ដែលមានផ្ទៃដីត្រឹមតែ២,១ គីឡូម៉េត្រការ៉េ និងមានប្រជាជនរស់នៅជាង៤ម៉ឺននាក់។ ដោយសារប្រទេសនេះមានផ្ទៃដីតូច ដូច្នេះការសាងសង់អាកាសយានដ្ឋានបាននៅះទេ។Monaco | History, Map, Flag, Population, Royal Family, & Facts | Britannica៣.San Marino៖ មានទីតាំងស្ថិតនៅជិតប្រទេសVatican ដែលមានផ្ទៃដីត្រឹមតែ៤០គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង៣,៤ម៉ឺននាក់ ។ ដោយសារប្រទេសនេះនៅចំកណ្តាលទីក្រុង Rome និងរុំព័ទ្ធទៅដោយប្រទេសអ៊ីតាលី ដូច្នេះហើយមិនមានកន្លែងសម្រាប់សាងសង់ព្រលានយន្តហោះឡើយ។10 Reasons To Visit The City of San Marino (From Italy)

៤.Liechtenstein៖ មានទីតាំងស្ថិតនៅប្រទេស Switzerland ដែលមានផ្ទៃដី១៦០គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង៤ម៉ឺននាក់។ ប្រទេសនេះមិនអាចសាងសង់ព្រលានយន្តហោះបានទេដោយសារប្រទេសនេះមានភ្នំច្រើន និងមានវាលទំនាបតូចព្រមទាំងហំុពទ្ធ័ទៅដោយប្រទេសអ៊ីតាលី។Liechtenstein is popular with time-poor travellers, but it rewards those  who linger | South China Morning Post

៥.Andorra៖ មានទីតាំងស្ថិតនៅចន្លោះប្រទេសអេស្ប៉ាញនិងបារាំង ដែលមានផ្ទៃដី៤៦៨គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង៨ម៉ឺននាក់។ ដោយសារប្រទេសនេះមានសណ្ឋានដីនៅលើភ្នំ ដូច្នេះហើយមិនអាចសាងសង់ព្រលានយន្តហោះបានឡើយ៕Andorra Mountains

យុវវ័យនៅអាមេរិកនិយមប្រើប្រាស់បណ្តាញសង្គមចិន

0

សហរដ្ឋអាមេរិក ៖ ករណីកម្មវិធី TikTok របស់ចិនដែលអាមេរិកលើកឡើងថា បានបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ហើយ CEO របស់ TikTok បានបកស្រាយនៅក្នុងតុលាការអាមេរិកថា កម្មវិធីនេះមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិនទេ ធ្វើឱ្យគេចាប់អារម្មណ៍ថា តើកម្មវិធីនេះអាចទាក់ទាញយុវវ័យអាមេរិកឱ្យចូលចិត្តប្រើវាដោយរបៀបណា ? ហើយមូលហេតុអ្វីបានជា TikTok ទទួលបានការពេញនិយមប្រើប្រាស់ជាខ្លាំងនៅអាមេរិក ?

តាមការស្ទង់មតិនៅខែមីនា ឆ្នាំ២០២៣ បង្ហាញថា កន្លងមក កម្មវិធីចំនួន៤ ក្នុងចំណោម៥ ដែលពលរដ្ឋ និងយុវវ័យអាមេរិកចូលចិត្តប្រើប្រាស់ គឺជារបស់ចិន ។ មតិជាច្រើនគិតថា មូលហេតុដែលធ្វើឱ្យកម្មវិធីរបស់ចិនទទួលបានការពេញនិយម ព្រោះវាជាកម្មវិធីឆ្លាតវៃ និងបានប្រកួតប្រជែងគ្នានៅប្រទេសចិន ហើយបានជំរុញឱ្យកម្មវិធីទាំងនេះអភិវឌ្ឍន៍ទៅមុខជានិច្ច ។Best TikTok DANCE Mashup! ???? Ultimate TIK TOK Dance Compilation (2023) -  YouTube

តាមទិន្នន័យរបស់ Sensor Tower បង្ហាញថា ក្នុងរយៈពេល៣សប្តាហ៍ដំបូងក្នុងខែមករា ឆ្នាំ២០២៣ កម្មវិធី Temu ទើបបង្កើតឡើងបានរយៈពេល៧ខែបានក្លាយជាកម្មវិធីពេញនិយមមួយ និងមានការដោនឡូតច្រើនបំផុតនៅអាមេរិក បន្ទាប់មក គឺកម្មវិធី CapCut ជាកម្មវិធីភ្ជាប់វីដេអូរបស់ TikTok ។

កម្មវិធីពេញនិយមរបស់ចិនទាំងនេះបានបង្កើតឡើងដោយបច្ចេកវិទ្យារបស់ក្រុមយុវវ័យចិន និងដាក់គោលដៅទៅកាន់ទីផ្សារលើពិភពលោក ខណៈមានការប្រើប្រាស់កម្មវិធីនេះច្រើននៅចិន ហើយក្រុមហ៊ុនទាំងនេះប្រមូលផ្តុំនូវអ្នកមានចំណេះដឹងផ្នែកបច្ចេកវិទ្យាជាច្រើននៅចិន ។ ជាក់ស្តែង កម្មវិធី Temu បើទោះវាជាវែបសាយទិញអីវ៉ាន់ ប៉ុន្តែបុគ្គលិកជាងពាក់កណ្តាលក្នុងក្រុមហ៊ុននេះ ជាអ្នកអភិវឌ្ឍន៍កម្មវិធី ។

អ្នកវិភាគនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនតែងត្រូវគូប្រជែងនៅអាមេរិកមើលរំលងជានិច្ច ហើយក្រុមហ៊ុនចិនបានចំណាយដើមទុនជាច្រើនដើម្បីអភិវឌ្ឍន៍កម្មវិធី បន្ទាប់មក យកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់នៅក្រៅប្រទេស រួមទាំងអាមេរិកផងដែរ ។Social media and censorship in China: how is it different to the West? -  BBC News

ទោះយ៉ាងណា ការព្យាយាមរបស់ក្រុមហ៊ុនចិនក្នុងការពង្រីកអាជីវកម្មទៅក្រៅប្រទេស គឺមិនទទួលបានជោគជ័យទាំងអស់ទេ ខណៈអាមេរិកនិយាយថា ការប្រើប្រាស់កម្មវិធីរបស់ចិននឹងប៉ះពាល់ដល់សន្តិសុខរបស់អាមេរិក ជាពិសេស ករណី TikTok ដែលការិយាល័យគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកគំរាមថា នឹងហាមប្រើប្រាស់កម្មវិធីនេះនៅអាមេរិក បើក្រុមហ៊ុន ByteDance មិនលក់ភាគហ៊ុនក្នុង TikTok ។

ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែមីនា សមាជិកសភាអាមេរិកបានសួរសំណួរទៅកាន់លោក Shou Zi Chew ជា CEO របស់ TikTok ពាក់ព័ន្ធនឹងការបញ្ជូនព័ត៌មានអ្នកប្រើប្រាស់ទៅកាន់រដ្ឋាភិបាលចិន ។ ប៉ុន្តែលោក Shou Zi Chew បានបដិសេធថា គ្មានការពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិនទេ ៕ ប្រភព ៖ The standard wealth

ខេត្តព្រះសីហនុ មានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេនាចុងខែមីនានេះ

0

តាមការឱ្យដឹងពីក្រសួងទេសចរណ៍នៅថ្ងៃទី២៨ ខែមីនា នេះបានឱ្យដឹងថា សប្ដាហ៍ទី៤ ចាប់ពីថ្ងៃទី២០-២៦ ខែមីនា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង៣០ម៉ឺននាក់ ក្នុងនោះខេត្តព្រះសីហនុមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ។

របាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងសរុបចំនួន៣០៤,៩៦៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៥៦,០៩៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៤៨,៨៧០នាក់។ ក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ មានភ្ញៀវទេសចរសរុប ៦៩,៤៧៧នាក់
* រាជធានីភ្នំពេញ ៣៨,៧៧៣នាក់
* ខេត្តសៀមរាប ៣៧,៣៩៤នាក់
* ខេត្តបាត់ដំបង ២៥,៩៧៤នាក់
* ខេត្តកំពត ២៤,៩២៩នាក់
* ខេត្តស្វាយរៀង ១៨,២៤១នាក់
* ខេត្តកំពង់ចាម ១៥,៤០២នាក់
* ខេត្តពោធិ៍សាត់ ១០,៦៩៩នាក់។
ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលបានទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តកាលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាថ្ងៃដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ហើយក៏ចំថ្ងៃដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត (សមរាត្រី Equinox) មានចំនួន៨,៧២៦នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន២,២២៦នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1wqwFM2uy3Iygswe91jboMbTRROkFzlHjmUfPdroWDbb_QaQUhPBuW8xrZ0YUXgcIfrQq2OL563iT4kaxBZgtIUPYLzKYWPHLRKr7QWfnGk1hhBiD300w4Z6NAcGv9EyNrCDAYilYgv7AKLppHu7q5JTGVI3w8bvkIlahltwhcYEsZiIt6TC3Ty12/s1280/337659668_1261810521127560_5115586708915761134_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOoMCY4i3MxG3TkefNYzqZ_VjufRh9pntb8NIDmujOJ_XsRF_HzN2FM017cQshsvUoPgfQ6sSWRex8Vkcf3GAu4C3GM0W0WdQpqBFGwC-1VzY78CSeU4CiSKdhwgLkfr_BhF4DXPFt8dyicFizckgHOdXZgs79TpFycx5QjwNqmessX8eFQqWRYEqk/s1280/337514671_524763326487756_3273706044870194178_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiXac69suITRC_6PUWDeQBJCZtkXBToFJuSDVlOwoDDXukNDyIIpXDP819yzmF5-81SyIlDMhZq_bJ6xtMpq24pw5H6OR4rucWUIJE-hmGaMtjbAukiMabybLJHTSK1-fLcsOGOgyiUR1XnGlbg1aXV8uXAI6hS4fdx3ufLy1__50d97a1kEqEV2V7/s1280/338117745_886693592442783_2387258507222646493_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1NRhwXPHPnxFjSaqShyh1WgOL6D-YWrqlmPcyOGlkNrbL4K6aXJcTk9s1KjfZjQClUEvPc9yO_QT1mohXA9keTVrGfGFhOw6Jr7YMOgfSccHfvOwT7Bqv_A0xpjmWn_-xBCQbrRiuAUZesLMg9ZONWJ6w8cmzGQb9Pi1OVmZGpmRslBrziWGndMrB/s960/338043898_606283641398776_3766776941243328471_n.jpg

អតីតសិស្សបានចូលមកបាញ់ប្រហារក្នុងសាលារៀនរបស់ខ្លួន

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន CNN បានរាយការណ៍ពីហេតុការណ៍សោកនាដកម្មគួរឱ្យរន្ធត់ គឺការបាញ់ប្រហារក្នុងសាលារៀនបឋមសិក្សាឯកជនគ្រីស្ទានឈ្មោះ Covenant ស្ថិតនៅទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែមីនា ។ ការបាញ់នេះបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៦នាក់ ក្នុងនោះមានក្មេងអាយុ៩ឆ្នាំ ចំនួន៣នាក់ និងមនុស្សធំ៣នាក់ទៀត ហើយខ្មាន់កាំភ្លើងរូបនេះត្រូវបានប៉ូលិសបាញ់សម្លាប់នៅកន្លែងកើតហេតុ ។28-Year-Old Woman Kills 3 Children, 3 Adults At Christian Nashville  Elementary School

មន្ត្រីប៉ូលិសនិយាយថា ខ្មាន់កាំភ្លើងឈ្មោះ Audrey Hale អាយុ២៨ឆ្នាំ ជាស្ត្រី ប៉ុន្តែតែងខ្លួនជាមនុស្សប្រុស ហើយរូបគេធ្លាប់សិក្សានៅសាលារៀននេះ ។ មន្ត្រីប៉ូលិសសន្និដ្ឋានថា មូលហេតុដែលបណ្តាលឱ្យមានការបាញ់ប្រហារ ដោយសារគេមានការខឹងសម្បារនឹងអ្វីម្យ៉ាង ។ ដូច្នេះ ប៉ូលិសមិនទាន់ដឹងច្បាស់ និងកំពុងស៊ើបអង្កេតព័ត៌មានលម្អិត ។ ជាដំបូង ប៉ូលិសរកឃើញថា ខ្មាន់កាំភ្លើងបានគូរផែនទីរបស់សាលារៀន រួមទាំងចំណុចនានាចូលទៅកាន់អគារ ហើយសរសេរអក្សរនៅលើនោះទៀតផង ។ រីមន្ត្រីផ្នែកស៊ើបអង្កេតបញ្ជាក់ថា ការបាញ់លើកនេះ ជនខិលខូចបានរៀបចំគម្រោង និងត្រៀមខ្លួនយ៉ាងល្អ ។Woman kills 3 kids, 3 adults at a Nashville Christian school |  National/World News | gloucestertimes.com

អ្នកនាំពាក្យប៉ូលិសប្រចាំក្រុង Nashville បង្ហើបថា មានគេប្តឹងមកកាន់ប៉ូលិសពីហេតុការណ៍នេះ ហើយសាក្សីរៀបរាប់ថា ជនខិលខូចបានចូលមកកាន់សាលារៀនតាមទ្វារចំហៀងប្រដាប់ដោយកាំភ្លើង៣ដើម និងកាំភ្លើងខ្លី១ដើមទៀត ។ បន្ទាប់មក គេក៏បានបាញ់ប្រហារអគារជាន់ទី១ និងជាន់ទី២ មុនពេលប៉ូលិសបាញ់រូបគេស្លាប់នៅជាន់ទី២ ។3 children and 3 adults are dead in a shooting at a Christian school in  Nashville : NPR

ចំណែកមេការិយាល័យប៉ូលិសប្រចាំទីក្រុង Nashville បញ្ជាក់ថា ខ្មាន់កាំភ្លើងបានសរសេរសាររៀបរាប់ពីការមិនពេញចិត្តដែលលាក់ទុកក្នុងចិត្ត ដោយសារត្រូវគេបញ្ជូនមករៀននៅសាលាគ្រីស្ទាន ហើយគេជឿថា ខ្មាន់កាំភ្លើងបានរៀបចំគម្រោងរួចជាស្រេចដើម្បីបង្កហេតុ ។Shooter Kills 3 Children & 3 Adults At Nashville Elementary School –  Deadline

ក្រោយកើតហេតុការណ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើទៅកាន់សភាអាមេរិកឱ្យកែតម្រូវច្បាប់កាំភ្លើងដ៏តឹងរ៉ឹងឡើងវិញ និងបញ្ជាក់ថា វាជាព្រឹត្តិការណ៍មួយដ៏គួរឱ្យសោកស្តាយ និងជារឿងអាក្រក់បំផុតរបស់ក្រុមគ្រួសារអ្នកស្លាប់ ។ លោកបន្តថា នៅមានការងារជាច្រើនទៀតត្រូវធ្វើ ដើម្បីទប់ស្កាត់ការបាញ់បែបនេះ ព្រោះវាកំពុងធ្វើឱ្យមានការបែងចែកក្នុងសហគមន៍របស់យើង និងបំបែកស្មារតីពលរដ្ឋក្នុងប្រទេសនេះ ៕Nashville school shooting updates: 3 kids, 3 staff killed; suspect dead -  ABC Newsប្រភព ៖ khaosod

ទីក្រុងធំៗទាំង៧លើពិភពលោកដែលត្រូវបានគេបោះបង់ចោល

0

ប្រសិនបើអ្នកចូលចិត្តបរិយាកាសនៃវិមាន ដែលហ៊ុមព័ទ្ធដោយភាពស្ងប់ស្ងាត់ ទីក្រុងទាំង ៧ នេះ អាចជាកន្លែងក្ដីស្រមៃ នៃការផ្សងព្រេងរបស់អ្នកក៏ថាបាន។ ទីកន្លែងទាំងនេះ មានចាប់ពីកោះឧស្សាហកម្មដែលធ្លាប់តែរីកចម្រើន រហូតដល់ក្លាយជាគុកចាស់ដ៏គួរឱ្យភ័យខ្លាច។ ដូច្នេះហើយខាងក្រោមនេះគឺទីក្រុងធំៗទាំង៧លើពិភពលោកដែលត្រូវបានគេបោះបង់ចោល ដែលមានដូចជា៖

១.ទីក្រុង Varosha ប្រទេស Cyprus៖ នៅឆ្នាំ១៩៧០ដល់ដើមឆ្នាំ១៩៧៤ ទីក្រុងនេះគឺជាគោលដៅទេសចរណ៍ដល់ល្បីមួយនៅជុំវិញពិភពលោក។ ប៉ុន្តែនៅចុងឆ្នាំ១៩៧៤ ទីក្រុង Varosha ត្រូវរងការឈ្លានពានពីប្រទេសទួគី ដែលធ្វើឱ្យប្រជាជននៅទីនោះមានការភ័យខ្លាចយ៉ាងខ្លាំងនឹងនាំគ្នារត់គេចខ្លួន។ រហូតមកដល់បច្ចុប្បន្នទីក្រុងនេះបានបន្សល់នៅអាគារបាក់បែក នឹងគ្មានមនុស្សរស់នៅឡើយ។Ghost town Varosha's beach to reopen to public on Oct 8 - Türkiye News

២.ទីក្រុង Ordos ប្រទេសចិន៖ ទីក្រុងនេះត្រូវបានគេចាត់ទុកថាជាទីក្រុងខ្មោច ដែល មានសាលារៀន មានមន្ទីពេទ្យ អាគារខ្ពស់ៗ ខុនដូទំនើបៗសម្រាប់ឱ្យមនុស្សរាប់ម៉ឺនរាប់សែននាក់ស្នាក់នៅ ប៉ុន្តែតាមពិតទៅទីក្រុងនេះគ្មានមនុស្សស្នាក់នៅឡើយ។The World's Largest Abandoned City - Ordos - YouTube

៣.ទីក្រុង Craco ប្រទេសអ៊ីតាលី៖ ទីក្រុងនេះត្រូវបានបង្កើតឡើងនៅចុងសតវត្សទី០៨ ដែលស្ថិតនៅលើកំពូលភ្នំ។ ក្នុងប្រវត្តសាស្រ្ត១០០០ឆ្នាំរបស់ខ្លួន ទីក្រុងនេះបានប្រឈមនឹងភាពលំបាកវេទនាជាច្រើនដូចជា គ្រោះរាំងស្ងួត បាក់ដី ជម្លោះជាមួយរាជានិយម កងទ័ពនយោបាយ និងគ្រោះកាចផ្សេងៗទៀត ដែលធ្វើឱ្យប្រជាជនជាង១០០០នាក់នៅទីនោះរត់គេចខ្លួន ហើយទីក្រុងនេះក៏ក្លាយជាទីក្រុងខ្មោចរហូតមកដល់ពេលបច្ចុប្បន្ន។Craco Italy: Mediterranean Ghost Town - Sometimes Interesting

៤.ទីក្រុង Pripyat ប្រទេសអ៊ុយក្រែន៖ មានការផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៨៦ ត្រូវបានចូលទៅក្នុងការចងចាំរបស់ពិភពលោកទាំងមូល។ មនុស្សជិត ៥០,០០០ នាក់ត្រូវជម្លៀសចេញពីតំបន់នោះ រួមទាំងទីក្រុងជិតខាង Pariyat ដែលជាលទ្ធផលនៃឧប្បត្តិហេតុនេះ។ សព្វថ្ងៃ ទីក្រុងទាំងមូលបានក្លាយទៅជាទីក្រុងដែលគេបោះបង់ចោល ដែលមានសួនកុមារ មន្ទីរពេទ្យ ផ្ទះ និងសាលារៀន ដែលចាស់ៗ និងទ្រុឌទ្រោមតាមពេលវេលា។The abandoned city of Pripyat in 2012 (by Michael Kötter, accessed:... |  Download Scientific Diagram

៥.ទីក្រុង Auradu-sur-Glane ប្រទេសបារាំង៖ ទីក្រុងតូចមួយនេះ មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពី Limoges គឺជាឧក្រិដ្ឋកម្មសង្រ្គាមដ៏អាក្រក់បំផុតមួយរបស់ណាស៊ី នៅក្នុងប្រទេសបារាំង។ នៅពេលដែលកងទ័ពអាល្លឺម៉ង់បានចូល និងសម្លាប់មនុស្សចំនួន ៦៤២នាក់ រួមទាំងកុមារ ១៩៣ នាក់ មានតែស្ត្រីម្នាក់ និងបុរស ៥ នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតនៅថ្ងៃនោះ។ តាំងពីពេលនោះមក ទីក្រុងនេះមិនដែលមានអ្នកណារស់នៅឡើយរហូតដល់ពេលបច្ចុប្បន្ន។Oradour-sur-Glane Nazi massacre survivor visits 'ghost village' with  Joachim Gauck and Francois Hollande | Daily Mail Online

៦.ភូមិ Houtouwan ប្រទេសចិន៖ ស្ថិតនៅចម្ងាយប្រហែល ៤០ ម៉ាយពីទីក្រុងសៀងហៃ វាធ្លាប់ជាភូមិនេសាទដ៏រីកចម្រើន និងស្រស់ស្អាតនៅពេលដែលអ្នកភូមិបានសាងសង់ផ្ទះតម្រង់ជួរភ្នំ។ វាអាចមើលឃើញឈូងសមុទ្រនៅខាងមុខ ប៉ុន្តែនៅទីបំផុតភូមិនេះត្រូវបានបោះបង់ចោល នៅពេលដែលប្រជាជនជាង ៣,០០០ នាក់បានផ្លាស់ទៅទីក្រុងកំពង់ផែធំជាង។ សព្វថ្ងៃនេះ ភូមិទាំងមូលត្រូវបានគ្របដណ្ដប់ដោយដើមវល្ល៍ខៀវស្រងាត់ វាបានក្លាយជាទិដ្ឋភាពដ៏ចម្លែក និងស្រស់ស្អាត ប៉ុន្តែលាក់បាំងយ៉ាងជ្រៅ ដែលពុំសូវមានអ្នកទៅដល់ឡើយ។Houtouwan, China's ghost village swallowed by nature | CNN

៧.កោះ Hashima នៅប្រទេសជប៉ុន៖ កោះ Hashima ត្រូវបានគេស្គាល់ថា ជា “កោះសមរភូមិ” ដោយសារតែវាស្រដៀងទៅនឹងនាវាចម្បាំង។ សាងសង់ក្នុងទស្សវត្សរ៍ឆ្នាំ ១៨០០ វាធ្លាប់ជាធ្យូងថ្មទឹកជ្រៅនៅឆ្នេរសមុទ្រណាហ្គាសាគី។ កោះនេះគឺជាកន្លែងរស់នៅរបស់កម្មករចំនួន ៥០០០ នាក់ ប៉ុន្តែសព្វថ្ងៃកោះHashimaត្រូវបានគេបោះបង់ចោលដែលមានអគារចាស់ទ្រុឌទ្រោម ព្រោះប្រជាជនត្រូវបានជម្លៀសចេញទាំងស្រុង នៅពេលដែលអណ្ដូងរ៉ែត្រូវបានបិទ៕Hashima Island - Wikipedia

BLACKPINK នឹងប៉ះ Lady Gaga ក្នុងជំនួបប្រធានាធិបតីសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង

0

ផលិតកម្ម YG Entertainment បានបញ្ជាក់ទៅកាន់សារព័ត៌មាន Mydaily ថាក្រុមចម្រៀង BLACKPINK នឹងវត្តមានសម្តែងពិសេសនៅចំពោះមុខ លោក ចូ បៃដិន (Joe Biden)ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក យន់ ស៊ុកយ៉ុល (Yoon Suk Yeol )ប្រធានាធិបតីកូរ៉េ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។Biden touts wider regional cooperation in meeting with South Korea's Yoon  Suk-yeol, avoids direct mention of China | South China Morning Post

ការបង្ហាញវត្តមានរបស់ BLACKPINK នៅក្នុងជំនួបរបស់ប្រធានាធិបតីទាំងពីរ ត្រូវបានគេដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក គ្រោងរៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នាមួយនៅមុនដំណើរទស្សនកិច្ចរបស់លោក យន់ ស៊ុកយ៉ុល ទៅកាន់សហរដ្ឋអាម៉េរិកក្នុងខែមេសា។

ជាមួយគ្នានេះដែរ ក្រុម BLACKPINK នឹងប៉ះកំពូលតារាចម្រៀង Lady Gaga ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះដូចគ្នា ហើយប្រធានបទនៃព្រឹត្តិការណ៍នេះគឺជាខួបលើកទី ៧០ នៃសម្ព័ន្ធភាពរបស់កូរ៉េ និងសហរដ្ឋអាម៉េរិក។Lady Gaga, BLACKPINK - Sour Candy (Music Video) - YouTube

សូមបញ្ជាក់ថា BLACKPINK ជាក្រុមចម្រៀងស្រីល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូងដែលទទួលបានកិត្តិយសពិសេស បានសម្តែងនិងជួបថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបនាពេលកន្លងមក៕

មនុស្ស៤ក្រុមនេះមិនអាចទទួលទានស៊ុបក្ដាមស្រែបានឡើយ ទោះពួកគេឃ្លានប៉ុណ្ណាក៏ដោយ

0

ស៊ុបក្តាមស្រែ គឺជាមុខម្ហូបដែលមនុស្សជាច្រើនចូលចិត្តក្នុងរដូវក្តៅ ស៊ុបនេះមានរស់ជាតិឈ្ងុយឆ្ងាញ់ និងមានជីវជាតិខ្លាំងចំពោះមនុស្សទូទៅ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមនុស្សទាំង៤ក្រុមនេះ មិនអាចទទួលទានស៊ុបក្តាមស្រែបានឡើយ ព្រោះអាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើនដូចជា៖

១.អ្នកជំងឺលើសឈាម ឬខ្សោយបេះដូង៖ ក្តាមស្រែកាន់តែធំ បរិមាណខ្លាញ់នៅក្នុងក្តាមស្រែកាន់តែខ្ពស់។ ការទទួលទានក្តាមស្រែច្រើននឹងបង្កើនកូលេស្តេរ៉ុលក្នុងឈាម ដែលនេះមានគ្រោះថ្នាក់ជាពិសេសសម្រាប់អ្នកដែលមានជំងឺបេះដូង និងសម្ពាធឈាម។

២.អ្នកមានជំងឺផ្តាសាយ និងរាគ៖ អ្នកដែលមានជំងឺផ្តាសាយ ក្តៅខ្លួន ឈឺក្រពះ ឬអ្នករាគ មិនគួរបរិភោគក្តាមស្រែទេ ព្រោះក្តាមស្រែមានលក្ខណៈត្រជាក់ ដែលអាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។No photo description available.
៣.មនុស្សអាឡែស៊ីនឹងក្តាម៖ អ្នកដែលមានអាឡែស៊ីជាមួយក្តាម មិនគួរបរិភោគស៊ុបក្តាមទេ ព្រោះពួកគេអាចជួបប្រទះនឹងការឆក់អាណាហ្វីឡាក់ទិច ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកដែលមានជំងឺហឺត ជំងឺរលាកសន្លាក់ជង្គង់ ឈឺពោះ និងរាគ ក៏ត្រូវបានណែនាំឱ្យកំណត់ការទទួលទានស៊ុបក្តាមផងដែរ។

៤.ស្រ្តីមានផ្ទៃពោះ៖ ចំពោះស្ត្រីមានផ្ទៃពោះ ជាពិសេសក្នុង៣ខែដំបូង មិនគួរញ៉ាំក្តាមស្រែទេ ព្រោះក្តាមស្រែមានផ្ទុកសារធាតុពុល ដែលមិនល្អសម្រាប់ការលូតលាស់របស់កុមារ។ ជាពិសេសមុខងាររំលូតកូនគឺស្រដៀងនឹងដុំសាច់ក្នុងខ្លួនដែរ បើអ្នកញ៉ាំក្តាមស្រែ អ្នកនឹងងាយរលូតកូន ឬសម្រាលកូនមិនគ្រប់ខែ៕No photo description available. ប្រភព៖phuntoday.com

វិធីការពារសក់ស្កូវមុនអាយុ

0

សក់ស្កូវជាពិសេសស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់ទេ ថែមទាំងធ្វើឱ្យយើងអំពល់ទុក្ខ ខាតពេល និងអស់លុយដោយសារត្រូវលាបសក់ជាប្រចាំដើម្បីបិទបាំង។ ដូច្នេះហើយតោះមកដឹងពីតិចនិចការពារសក់ស្កូវទាំងអស់គ្នា៖

១.អាហារដែលមានជាតិកាល់ស្យូម៖ ការទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់មិនត្រឹមតែល្អសម្រាប់ឆ្អឹង និងសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាសារធាតុពណ៌សក់ឱ្យបានយូរផងដែរ។ ដូច្នេះហើយអាហារដែលសម្បូរទៅដោយកាល់ស្យូមច្រើនមានដូចជា ទឹកដោះគោ ទឹកសណ្តែក គ្រាប់អាល់ម៉ុង បន្លែបៃតង និងផ្លែក្រូចស្រស់…។White Hair: What, Why & How To Reverse Premature Greying? – SkinKraft

២.អាហារដែលមានជាតិដែក៖ ជាតិដែកជាសារធាតុរ៉ែដ៏សំខាន់ដែលជួយកោសិកាឈាមដឹកអុកស៊ីហ្សែនពេញរាងកាយ កង្វះជាតិដែកអាចនាំឱ្យសក់ពណ៌ប្រផេះឬសក់ស។ ដូច្នេះហើយអាហារដែលសម្បូរទៅដោយជាតិដែកមានដូចជា ស៊ុត ត្រី សាច់គោ គ្រាប់ធញ្ញជាតិ បន្លែបៃតង និងផ្លែទំពាំងបាយជូរ…។

៣.កាត់បន្ថយភាពតានតឹង៖ ការស្ថិតនៅក្រោមភាពតានតឹងថេរអាចប៉ះពាល់ដល់សុខភាពរបស់អ្នកតាមវិធីជាច្រើន។ បន្ថែមពីលើការធ្វើឱ្យបេះដូងលោតលឿន និងរំខានដល់ដំណេក ភាពតានតឹងអាចបណ្តាលឱ្យជ្រុះសក់។Home Remedies For Grey Hair - 10+ Ayurvedic Methods - Kama Ayurveda

៤.គេងឱ្យបានគ្រប់គ្រាន់៖ ការគេងគ្រប់គ្រាន់អាចកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យរាងកាយជុសជុលខ្លួនឯង ព្រមទាំងកាត់បន្ថយការជ្រុះសក់។

៥.ម៉ាស្សាស្បែកក្បាល៖ ការម៉ាស្សាស្បែកក្បាលអាចបង្កើនចលនាឈាមទៅកាន់ឫសសក់ ដែលធ្វើឱ្យឫសសក់មានសុខភាពល្អ និងបង្កើនការផលិតសារធាតុពណ៌មេឡេនីន។ លើសពីនេះទៅទៀត ការម៉ាស្សាស្បែកក្បាលក៏អាចជួយឱ្យកាត់បន្ថយភាពតានតឹងរបស់យើងដែរ។ ប្រភព៖vnexpress

បង្រៀនកូនឱ្យស្តាប់បង្គាប់ឪពុកម្តាយតាម៤វិធីនេះ

0

បញ្ហាភាគច្រើនដែលឪពុកម្តាយទាំងឡាយបានជួបប្រទះពេលកូនពេញវ័យ គឺពួកគេមិនព្រមស្តាប់បង្គាប់ និងធ្វើអ្វីតាមចិត្តខ្លួន ។ បើទោះជាឪពុកម្តាយនិយាយអ្វី ក៏ពួកគេមិនព្រមស្តាប់ដែរ ប៉ុន្តែយើងអាចដោះស្រាយបញ្ហានេះបាន ដោយការប្រើវិធីល្អៗក្នុងការបង្រៀនកូនតូចឱ្យយល់ និងស្តាប់តាមអ្វីដែលយើងត្រូវការ ហើយមិនចាំបាច់ដំឡើងសំឡេងដាក់កូន ឬប្រើធម៌ក្តៅទេ ។

១-បង្រៀនកូន និងធ្វើជាគំរូ ៖
កុមារអាយុពី៣-៦ឆ្នាំ ពួកគេចូលចិត្តរៀនសូត្រតាមអ្នកនៅក្បែរខ្លួនគេ ហើយពេលខ្លះមិនអាចបែងចែកថា តើវាគប្បី ឬមិនគប្បីទេ ។ ដូច្នេះ បើឪពុកម្តាយចង់ឱ្យកូនរៀនសូត្រតាមនូវទម្លាប់ល្អៗរបស់ខ្លួននោះ គឺត្រូវធ្វើជាគំរូឱ្យកូនឃើញជាញឹកញាប់ ។ ការអនុវត្តសកម្មភាពល្អៗជាប្រចាំអាចធ្វើឱ្យកូនចងចាំ និងយកទៅអនុវត្តតាមបានល្អផងដែរ ។

២-ប្រើពាក្យសុភាព និងផ្អែមល្ហែមក្នុងការបង្រៀន ៖
គេជឿថា កុមារគ្រប់រូបនឹងចង់តបតវិញនៅពេលឪពុកម្តាយពួកគេប្រើសម្តីមិនពិរោះ ឬស្រែកខ្លាំងៗពេលបង្រៀនកូន ដែលធ្វើឱ្យលទ្ធផលបង្រៀននោះមិនទៅតាមអ្វីដែលខ្លួនរំពឹងទុក ។ ដូច្នេះ វិធីល្អបំផុតក្នុងការបង្រៀនកូន គឺឪពុកម្តាយត្រូវនិយាយសុភាព ផ្អែមល្ហែម និងហៅឈ្មោះកូនគ្រប់ពេលវេលា មិនថាយើងបង្រៀនពីអ្វីទេ នឹងធ្វើឱ្យកូនងាកមកស្តាប់យើងជានិច្ច ។Bad Advice To Kids: 6 Things That Parents Should Avoid Saying

៣-បង្រៀនកូនឱ្យចេះដោះស្រាយបញ្ហាដោយខ្លួនឯង ៖
ឪពុកម្តាយមួយចំនួនតែងហាមកូនមិនឱ្យធ្វើនេះ ធ្វើនោះជានិច្ច មិនថាកូននឹងធ្វើអ្វីក៏ដោយ គឺតែងហាមឃាត់គ្រប់ពេល ។ ដូច្នេះ ការធ្វើបែបនេះ នឹងធ្វើឱ្យកូនៗពួកគេខ្វះទំនុកចិត្ត ។ វិធីល្អក្នុងការបង្រៀនកូន គឺគួរអប់រំពួកគេឱ្យចេះគិត និងដោះស្រាយបញ្ហាដោយខ្លួនឯង ហើយមិនគួរហាមឃាត់ពួកគេគ្រប់យ៉ាងទេ ព្រោះនឹងធ្វើឱ្យពួកគេមិនអាចវិភាគដោយខ្លួនឯងបាន ។

៤-ស្តាប់កូនឱ្យបានច្រើន ៖
ចំណុចសំខាន់ក្នុងការបង្រៀនកូន គឺយើងត្រូវបើកឱកាសឱ្យកូនបាននិយាយផង មិនមែនយើងជាឪពុកម្តាយជាអ្នកត្រូវរហូតទេ ព្រោះពេលខ្លះ កុមារក៏មានគំនិតជារបស់ខ្លួនឯងដែរ ។ ដូច្នេះ គួរតែឱ្យកុមារបាននិយាយពីគំនិតរបស់ខ្លួន ទោះខុសឬត្រូវយ៉ាងណា ក៏យើងបានដឹងដែរ ។ គំនិតរបស់កូនអាចធ្វើឱ្យយើងអាចដោះស្រាយបញ្ហាបានល្អប្រសើរ ។I'm a child development expert – the exact time of day to tell off your  kids if you want it to have an impact | The Sun

ឪពុកម្តាយទាំងអស់ដែលកំពុងជួបបញ្ហាកូនមិនស្តាប់បង្គាប់ គួរតែសាកល្បងផ្លាស់ប្តូរទម្លាប់បង្រៀនកូនជាថ្មី ដោយផ្តល់ឱ្យពួកគេនូវក្តីស្រឡាញ់ ភាពជិតស្និទ្ធ និងយល់ពីកូនឱ្យបានច្រើន ព្រោះយើងនឹងអាចដឹងពីបញ្ហាពិតប្រាកដដែលកើតឡើង និងដោះស្រាយវាបានល្អ ៕ ប្រភព ៖ sanook

លោក ដួង សុគា ថា ល្បែងបាតម្សៅ និងគប់ទឹក លេងមិនត្រូវនាំទុក្ខដាក់ខ្លួន

0

សិល្បករតន្រ្តីបុរាណ លោក ដួង សុខគា បានបញ្ចេញយោបល់ផ្ទាល់ខ្លួននៅលើបណ្តាញសង្គមទាក់ទងនិងយុវវ័យចូលឆ្នាំលេងល្បែងបាតម្សៅ និង គប់ទឹក ក្នុងពិធីចូលឆ្នាំ ថាល្បែងនេះបើលេងមិនត្រូវមានការចាប់បង្ខំអាចនាំរឿងដាក់ខ្លួនមិនខាន។

លោក ដួង សុខគា ត្រូវបានមហាជនស្គាល់យ៉ាងទូលំទូលាយព្រោះលោកជាសិល្បករបុរាណមួយរូបជាពិសេសទៅលើទេពកោសល្យចម្រៀងអាយ៉ៃ។ ទន្ទឹមនឹងពិធីបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់លោកបានបញ្ចេញមតិផ្ទាល់ខ្លួននៅលើបណ្តាញសង្គមប្រៀបដូចជាសារដាស់តឿនទៅដល់យុវវ័យពីការលេងល្បែងបាតម្សៅនិងគប់ទឹកជាដើមបប្រយ័ត្នរឿងនេះនាំទុក្ខទោសមកដល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl9L28kt2TE8GK2Ug-T93KCGTZKEeXm3vEgYPeObFO1MQ7LZytOc2K5kQVxWyTRaquyX9mdUeqjMjON-jsPi520ubd2suaQbi3x0oi3jrYYFKoX-n6jCFnT5VSKQBqf6ZpZubSzph2Wua4by5ekOCQsRqPVhSEqZ03WvoavQ6vcyoJqLIw8iCEJePM/s720/105421450_640934139832087_1683725103287463430_n.jpg

លោកបានរៀបរាប់នៅថ្ងៃទី២៨ ខែមីនា នេះថា «អាល្បែងចាប់ប៉ាតម្សៅហ្នឹង ដូចបន្លំស្ទាបអង្អែលច្រើនជាង! បើគេព្រមឱ្យស្ទាបក៏មើលទៅអនាធិបតេយ្យទៅហើយ! តែបើចាប់បង្ខំស្ទាប ប្រយត្ន ត្រូវទោស បៀតបៀនកេរ្តិ៍ខ្មាស (sexual harassment)! តាមខ្ញុំយល់ ល្បែងស្ទាក់ចាប់ប៉ាតម្សៅ ល្បែងចាប់ចាក់ទឹក គប់ទឹក ស្ទាក់ទារលុយ បើគេព្រមចាំលេង មិនត្រូវបង្ខំទេ! សង្ឃឹមថាយើងទាំងអស់គ្នាយល់ ប្រយ័ត្នល្បែងនាំរឿង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB1ki3PrNLS_Husn2ZixqAs9gc8GvYVIJjYKDe2rWvhKk0N4TKT3oI4AWbz1VuU6M8GDvAGAuaHNDGVKUp8ni58GsmPiwGtz9fBN0U5fOQbo2sIUDqGVxQCs-8km9FLyNnZPTAQgp6nSoiqC6ozbQX277kuHEDR2Dtzg0-_dUz-slDy_XwaXxBqnL7/s1080/photo_2023-03-28_13-50-21.jpg

ក្រោយពីបញ្ចេញមតិដូចនេះ មហាជនអ្នកលេងបណ្តាញសង្គមបានចូលទៅខំមិនគាំទ្រនូវការលើកឡើងរបស់លោក ដួង សុខគា ផងដែរ។

គួរបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរមានច្រើនទម្រង់ណាស់ដែលយុវវ័យអាចលេងកម្សាន្តបាន មិនត្រឹមតែបង្កើនភាពសប្បាយរីករាយប៉ុណ្ណោះទេ តែវាឆ្លុះបញ្ចាំងពីការថែរក្សានិងអភិរក្សអ្វីដែលជាអត្តសញ្ញាណខ្មែរកុំឱ្យបាត់បង់៕សប្បាយដល់ហើយ ! ឆ្នាំនេះ បងៗប៉ូលិស អត់រួចខ្លួនទេ ត្រូវនារីក្មេងៗ លេងចាប់ប៉ាតម្សៅ អ៊ីចឹងហ្មង ដល់ថ្នាក់ ធ្វើឲ្យ អ្នកនៅចាំផ្ទះ​ បានត្រឹម ...