សិល្បករតន្រ្តីបុរាណ លោក ដួង សុខគា បានបញ្ចេញយោបល់ផ្ទាល់ខ្លួននៅលើបណ្តាញសង្គមទាក់ទងនិងយុវវ័យចូលឆ្នាំលេងល្បែងបាតម្សៅ និង គប់ទឹក ក្នុងពិធីចូលឆ្នាំ ថាល្បែងនេះបើលេងមិនត្រូវមានការចាប់បង្ខំអាចនាំរឿងដាក់ខ្លួនមិនខាន។

លោក ដួង សុខគា ត្រូវបានមហាជនស្គាល់យ៉ាងទូលំទូលាយព្រោះលោកជាសិល្បករបុរាណមួយរូបជាពិសេសទៅលើទេពកោសល្យចម្រៀងអាយ៉ៃ។ ទន្ទឹមនឹងពិធីបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់លោកបានបញ្ចេញមតិផ្ទាល់ខ្លួននៅលើបណ្តាញសង្គមប្រៀបដូចជាសារដាស់តឿនទៅដល់យុវវ័យពីការលេងល្បែងបាតម្សៅនិងគប់ទឹកជាដើមបប្រយ័ត្នរឿងនេះនាំទុក្ខទោសមកដល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl9L28kt2TE8GK2Ug-T93KCGTZKEeXm3vEgYPeObFO1MQ7LZytOc2K5kQVxWyTRaquyX9mdUeqjMjON-jsPi520ubd2suaQbi3x0oi3jrYYFKoX-n6jCFnT5VSKQBqf6ZpZubSzph2Wua4by5ekOCQsRqPVhSEqZ03WvoavQ6vcyoJqLIw8iCEJePM/s720/105421450_640934139832087_1683725103287463430_n.jpg

លោកបានរៀបរាប់នៅថ្ងៃទី២៨ ខែមីនា នេះថា «អាល្បែងចាប់ប៉ាតម្សៅហ្នឹង ដូចបន្លំស្ទាបអង្អែលច្រើនជាង! បើគេព្រមឱ្យស្ទាបក៏មើលទៅអនាធិបតេយ្យទៅហើយ! តែបើចាប់បង្ខំស្ទាប ប្រយត្ន ត្រូវទោស បៀតបៀនកេរ្តិ៍ខ្មាស (sexual harassment)! តាមខ្ញុំយល់ ល្បែងស្ទាក់ចាប់ប៉ាតម្សៅ ល្បែងចាប់ចាក់ទឹក គប់ទឹក ស្ទាក់ទារលុយ បើគេព្រមចាំលេង មិនត្រូវបង្ខំទេ! សង្ឃឹមថាយើងទាំងអស់គ្នាយល់ ប្រយ័ត្នល្បែងនាំរឿង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB1ki3PrNLS_Husn2ZixqAs9gc8GvYVIJjYKDe2rWvhKk0N4TKT3oI4AWbz1VuU6M8GDvAGAuaHNDGVKUp8ni58GsmPiwGtz9fBN0U5fOQbo2sIUDqGVxQCs-8km9FLyNnZPTAQgp6nSoiqC6ozbQX277kuHEDR2Dtzg0-_dUz-slDy_XwaXxBqnL7/s1080/photo_2023-03-28_13-50-21.jpg

ក្រោយពីបញ្ចេញមតិដូចនេះ មហាជនអ្នកលេងបណ្តាញសង្គមបានចូលទៅខំមិនគាំទ្រនូវការលើកឡើងរបស់លោក ដួង សុខគា ផងដែរ។

គួរបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរមានច្រើនទម្រង់ណាស់ដែលយុវវ័យអាចលេងកម្សាន្តបាន មិនត្រឹមតែបង្កើនភាពសប្បាយរីករាយប៉ុណ្ណោះទេ តែវាឆ្លុះបញ្ចាំងពីការថែរក្សានិងអភិរក្សអ្វីដែលជាអត្តសញ្ញាណខ្មែរកុំឱ្យបាត់បង់៕សប្បាយដល់ហើយ ! ឆ្នាំនេះ បងៗប៉ូលិស អត់រួចខ្លួនទេ ត្រូវនារីក្មេងៗ លេងចាប់ប៉ាតម្សៅ អ៊ីចឹងហ្មង ដល់ថ្នាក់ ធ្វើឲ្យ អ្នកនៅចាំផ្ទះ​ បានត្រឹម ...