Home Blog Page 1764

ស្ងាត់ៗ ហ្វាំងឡង់ត្រៀមចូលជាសមាជិករបស់អង្គការ NATO!

0

ប្រទេសហ្វាំងឡង់ត្រៀមចូលជាសមាជិករបស់អង្គការ NATO

ប្រទេសហ្វាំងឡង់ ៖ លោក Jens Stoltenberg លេខាធិការរបស់អង្គការ NATO បានបង្ហាញថា ហ្វាំងឡង់ត្រៀមខ្លួនចូលជាសមាជិកលំដាប់ទី៣១ របស់អង្គការ NATO ជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ក្រោយពីប្រទេសនេះទទួលបានការអញ្ជើញឱ្យចូលរួមប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសក្នុងក្រុមប្រទេស NATO នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ចាប់ពីថ្ងៃទី៤-៥ ខែមេសា ។

លោក Jens Stoltenberg បានសម្តែងនូវការអបអរសាទរ និងទទួលយកប្រទេសហ្វាំងឡង់ចូលជាសមាជិកថ្មីរបស់អង្គការ NATO ដោយលោកបញ្ជាក់ថា ៖ «យើងនឹងយកទង់ជាតិហ្វាំងឡង់ដាក់លើដងទង់នៅការិយាល័យកណ្តាលរបស់ NATO ជាលើកដំបូង ។ ថ្ងៃទី៤ ខែមេសា គឺជាថ្ងៃល្អមួយសម្រាប់ស្ថេរភាពរបស់ហ្វាំងឡង់ និងសមាជិក NATO ទាំងអស់ ហើយប្រទេសស៊ុយអែតនឹងមានសុវត្ថិភាពជាងមុនដោយសារលទ្ធផលនេះ» ។

ដំណើរការដាក់ពាក្យសុំចូលជាសមាជិក NATO របស់ហ្វាំងឡង់មានវឌ្ឍនភាពយ៉ាងខ្លាំង ក្រោយពីរដ្ឋសភាប្រទេសតួកគីបានបោះឆ្នោតផ្តល់សច្ចាប័នលើសំណើសុំនេះ ។ ហ្វាំងឡង់ជាប្រទេសចុងក្រោយ បន្ទាប់ពីត្រូវគេពន្យារពេលអស់ជាច្រើនខែដើម្បីឱ្យហ្វាំងឡង់ និងស៊ុយអែត បង្ហាញការព្យាយាមដោះស្រាយបញ្ហាទាក់ទងនឹងក្រុមឧទ្ទាមឃឺដ តាមការអំពាវនាវរបស់រដ្ឋាភិបាលតួកគី ។ ដូច្នេះ ហ្វាំងឡង់ជាប្រទេសតែមួយប៉ុណ្ណោះដែលរដ្ឋសភាតួកគីបានអនុម័តឱ្យចូលជាសមាជិក NATO ចំណែកស៊ុយអែតត្រូវរង់ចាំបន្តទៀត ។

ប្រទេសហ្វាំងឡង់ រួមទាំងប្រទេសជិតខាងដូចជា ស៊ុយអែត បានប្រកាន់ជំហរកណ្តាល មិនលម្អៀង និងសុំចូលជាសមាជិកថ្មីក្នុងអង្គការ NATO តាំងពីខែឧសភា ឆ្នាំ២០២២ ខណៈមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ជាកត្តាជំរុញសំខាន់ ។ ហ្វាំងឡង់មានព្រំដែនជាប់ជាមួយប្រទេសរុស្ស៊ី ក្នុងចម្ងាយជាង១.៣៤០គីឡូម៉ែត្រ ហើយរុស្ស៊ីបានបញ្ជូនទ័ពទៅវាយប្រហារអ៊ុយក្រែន គឺបានជំរុញឱ្យហ្វាំងឡង់សុំចូលជាសមាជិកថ្មីរបស់ NATO ដោយសមាជិកថ្មីត្រូវតែមានការអនុម័តយល់ព្រមពីសមាជិកចាស់គ្រប់ប្រទេស ។

ចំណែកអនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Alexander Grrushko បានចង្អុលបង្ហាញថា ៖ «ក្នុងស្ថានភាពដែលមានកងទ័ព និងអាវុធរបស់សមាជិក NATO ប្រទេសផ្សេងៗបានដឹកជញ្ជូនអាវុធទាំងនេះទៅកាន់ហ្វាំងឡង់ ហើយយើងត្រូវចាត់វិធានការមួយចំនួនដើម្បីធានាថា នឹងគ្មានការគំរាមណាមួយមកលើកងទ័ពរុស្ស៊ី» ។

បើតាមការស្ទង់មតិទៅលើពលរដ្ឋហ្វាំងឡង់បង្ហាញថា មានពលរដ្ឋជិត៨០% បានគាំទ្រការចូលជាសមាជិកថ្មីរបស់ NATO និងកើនឡើងប្រមាណ៣០% ក្រោយពីរដ្ឋសភាតួកគីសម្រេចអនុម័តការស្នើសុំចូលជាសមាជិក NATO របស់ហ្វាំងឡង់ ៕ ប្រភព ៖ The standard

ប្រទេសទាំង១០ ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេក្នុងឆ្នាំ២០២៣!

0

វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសជាច្រើន តាមរយៈកន្លែងកម្សាន្ត សេវាកម្ម និងម្ហូបអាហារ។ តាមប្រភពព័ត៌មាន World Population Review បានឱ្យដឹងថាមានប្រទេសចំនួន១០ ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេក្នុងឆ្នាំ២០២៣នេះ  ដែលប្រទេសទាំងនោះមានដូចជា៖

១.បារាំង(France)៖ ជាប្រទេសដែលឈរក្នុងលំដាប់លេខមួយក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៨៩,៤លាននាក់ ក្នុងឆ្នាំ២០២៣នេះ។  ដោយសារតែ ទេសភាពរ៉ូមែនទិករបស់ទីក្រុង, ស្ថាបត្យកម្មដ៏អស្ចារ្យ, សារមន្ទីរ Louvre, សិល្បៈ, ប្រវត្តិសាស្ត្រ និងវប្បធម៌ ក៏ដូចជាម្ហូបអាហារ និងស្រា ជាដើម-ល- ។

 

២.អេស្ប៉ាញ(Spain)៖ ប្រទេសនេះឈរក្នុងលំដាប់លេខពីរក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៨៣,៧លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ អេស្ប៉ាញជាប្រទេសមួយ សម្បូរតំបន់ទេសចរណ៍ជាច្រើននៅអឺរ៉ុប ដែលត្រូវបានស្គាល់ទូទាំង ពិភពលោកសម្រាប់រដ្ឋធានី Madrid, ទីក្រុង Barcelona, វប្បធម៌និងសិល្បៈដ៏ប្លែក, ស្ថាបត្យកម្មនៃទីក្រុង និងអគារល្បីៗជាច្រើនទៀត-ល-។

៣.អាមេរិក(USA)៖ ៖ គឺជាប្រទេសដែលឈរក្នុងលំដាប់លេខបីក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៧៩,៣លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ដោយសារ រូបសំណាកសេរីភាពនៃទីក្រុងញូវយ៉ក, ឧទ្យាន Central Park, ទីក្រុង Manhattan, សេតវិមានវ៉ាស៊ីនតោន, ឆ្នេរ Miami, កាស៊ីណូ Las Vegas, ស្ពាន Golden Gate នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងកន្លែងផ្សេងទៀតរាប់មិនអស់ ភាគច្រើនសុទ្ធតែស្ថិតក្នុងក្តីសុបិន្តរបស់អ្នកធ្វើដំណើរជាច្រើន។

៤.ចិន(China)៖ ប្រទេសនេះឈរក្នុងលំដាប់លេខបួនក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៦៥,៧លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ដោយសារ ភាពខុសគ្នាពីប្រទេសផ្សេងទៀតក្នុងពិភពលោក ទីក្រុង, របៀបរស់នៅ, ប្រវត្តិសាស្ត្រ, ម្ហូបអាហារ, ទស្សនៈ, សាសនា និងភាពសម្បូរបែបនៃវប្បធម៌ បានធ្វើឱ្យចិនក្លាយជាទីកន្លែងដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកទេសចរលើពិភពលោក។ 

៥.អ៊ីតាលី(Italy)៖ គឺជាប្រទេសដែលឈរក្នុងលំដាប់លេខប្រាំក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៦៤,៥លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ប្រទេសនេះឋិតជាប់ក្តីសុបិនរបស់អ្នកដំណើរទាំងអស់ ជាមួយនឹងទីក្រុង, អគារ, វិមានប្រវត្តិសាស្ត្រ, ឆ្នេរសមុទ្រ និងកន្លែងទេសចរណ៍ល្បីៗលើពិភពលោក។ 

៦.តួកគី(Turkey)៖ ប្រទេសនេះឈរក្នុងលំដាប់លេខប្រាំមួយក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៥១,២លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ជាមួយនឹងភាពសម្បូរបែបនៃប្រវត្តិសាស្ត្រ វប្បធម៌ ទីក្រុងអ៊ីស្តង់ប៊ូល ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រ តំបន់Aegean បានទាក់ទាញភ្ញៀវទេសចររាប់លាននាក់។

៧.ម៉ិកស៊ិក(Mexico)៖ គឺជាប្រទេសដែលឈរក្នុងលំដាប់លេខប្រាំពីរក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៤៥លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ដោយសារ វប្បធម៌, ម្ហូបអាហារ, ការកម្សាន្ត, គុណសម្បត្តិភូមិសាស្រ្ត, ឆ្នេរក្តៅនៃឆ្នេរសមុទ្រអាត្លង់ទិកនិងប៉ាស៊ីហ្វិក ព្រមទាំងសម្រស់ធម្មជាតិបានទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់ឱ្យមកចូលទស្សនា។ 

៨.ថៃ(Thailand)៖ ប្រទេសនេះឈរក្នុងលំដាប់លេខប្រាំបីក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៣៩,៨លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ដោយសារ ឆ្នេរខ្សាច់ស្រស់ស្អាត, អ្នកស្រុកមានភាពរួសរាយរាក់ទាក់ និងអាហារប្លែកៗ ធ្វើឱ្យថៃក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដទៃទៀតលើពិភពលោកដែលមានអ្នកទស្សនាច្រើនបំផុតជារៀងរាល់ឆ្នាំ។ 

 

៩.អាល្លឺម៉ង(Germany)៖ គឺជាប្រទេសដែលឈរក្នុងលំដាប់លេខប្រាំបួនក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៣៩,៦លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ គឺដោយសារភាពល្បីល្បាញនៃពិធីបុណ្យផ្សេងៗ ស្រាបៀរ, និងផ្សារ អំឡុងបុណ្យណូអែល បានធ្វើឱ្យមនុស្សមកពីជុំវិញពិភពលោក ធ្វើដំណើរកម្សាន្តនៅអាល្លឺម៉ង់។

 

១០.អង់គ្លេស(UK)៖ ប្រទេសនេះឈរក្នុងលំដាប់លេខដប់ក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៣៩,៤លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ដោយសារ បរិយាកាសប្លែក, តន្ត្រី, វប្បធម៌, អក្សរសិល្ប៍ និងធម្មជាតិបានធ្វើឱ្យអង់គ្លេស ក្លាយជាទីតាំង ដែលទាក់ទាញភ្ញៀវទេសចរបរទេសរាប់ លាននាក់ ជារៀងរាល់ឆ្នាំ។

ថៃសហការជាមួយប្រទេសនៅអាស៊ានប្រឆាំងការបំពុលបរិយាកាស

0

ប្រទេសថៃ ៖ រដ្ឋាភិបាលថៃកំពុងព្យាយាមសហការជាមួយប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសដោយសារផ្សែងកខ្វក់ឆ្លងកាត់ព្រំដែន ដែលកំពុងកើតឡើងនៅទូទាំងតំបន់ ។

ក្រោយពីកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីកាលពីចុងខែមីនា ឆ្នាំ២០២៣ កន្លងមក លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបានថ្លែងថា បញ្ហាធូលី និងផ្សែង ចាំបាច់ត្រូវតែដាក់ក្នុងរបៀបវារៈនៅតំបន់អាស៊ានដើម្បីពិភាក្សាគ្នារកដំណោះស្រាយ ។ ចំណែកលោក Don Pramutwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជូនលិខិតទៅកាន់ប្រទេសសមាជិកអាស៊ានរួចហើយ ដើម្បីស្នើសុំកិច្ចសហការស្វែងរកដំណោះស្រាយការបំពុលបរិយាកាស ។Air pollution is choking Bangkok, but a solution is in reach | Climate &  Clean Air Coalition

លោក Don Pramutwinai បន្ថែមថា ក្រសួងការបរទេសថៃបានទំនាក់ទំនងជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដើម្បីរកវិធីដោះស្រាយបញ្ហាខ្យល់ពុលក្នុងបរិយាកាសដោយសារផ្សែងកខ្វក់ឆ្លងកាត់ព្រំដែនជាប្រចាំក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ ។ ដូច្នេះ លោកបានជួបពិភាក្សាជាមួយឯកអគ្គរាជទូតរបស់ប្រទេសទាំងពីរ និងបានជម្រាបឱ្យដឹងពីភាពចាំបាច់ដើម្បីសហការគ្នាកាត់បន្ថយការបំពុលបរិយាកាស ។ លើសពីនេះ ឯកអគ្គរាជទូតថៃប្រចាំប្រទេសមីយ៉ាន់ម៉ា និងឡាវ ក៏បានចូលជួបជាមួយមន្ត្រីរដ្ឋាភិបាល និងពិភាក្សាគ្នាអំពីរឿងនេះផងដែរ ។

រីឯលោក Wijarn Simachaya នាយកវិទ្យាស្ថានបរិស្ថាន និងជាអតីតរដ្ឋលេខាធិការក្រសួងធនធានធម្មជាតិ និងបរិស្ថានថ្លែងថា ការបរាជ័យនៃការគ្រប់គ្រងធូលីកខ្វក់ឆ្លងកាត់ព្រំដែន គឺមួយផ្នែកមកពីមិនអាចបង្ខំអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ក្នុងចំណោមប្រទេសអាស៊ាន ។Drive less to help solve Bangkok's air pollution

ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anupong Paochinda បានថ្លែងដែរថា អភិបាលខេត្តនានាមានអំណាចបង្ខំឱ្យប្រើប្រាស់វិធានការផ្សេងៗដើម្បីគ្រប់គ្រងធូលីកខ្វក់ ក្រោមការណែនាំរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ។ ដំណាក់កាលបន្តទៀត គឺសំណូមពរទៅកាន់អ្នកជិះម៉ូតូទាំងអស់ ចៀសវាងការចូលទៅកាន់តំបន់ណាមានផ្សែងក្រាស់ ខណៈផ្សែងចេញពីបំពង់ស៊ីម៉ាំងម៉ូតូ ក៏ជាមូលហេតុសំខាន់ដែលធ្វើឱ្យបរិយាកាសកខ្វក់ដែរ ។

ទោះយ៉ាងណា លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងថា ក្រសួងសុខាភិបាលមានសម្ភារពេទ្យសម្រាប់ផ្តល់ដល់អ្នករស់នៅក្នុងតំបន់មានការបំពុលបរិយាកាស ជាពិសេស ខេត្តនៅភាគខាងជើងប្រទេស ។Doctors recommend wearing masks as thick smog engulfs Thai cities

គួរបញ្ជាក់ថា នៅប្រទេសថៃមានអ្នកជំងឺប្រមាណ៤.០០០នាក់ក្នុង១សប្តាហ៍ ដែលបានចូលមកព្យាបាលជំងឺផ្លូវដង្ហើមដោយសារធូលីកខ្វក់ក្នុងបរិយាកាស ។ បើតាមទិន្នន័យរបស់នាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានឃើញថា ខេត្តឈៀងរ៉ៃមានកម្រិតធូលីអាក្រក់បំផុត កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ជាពិសេស នៅស្រុកម៉ែសាយ ៕

ប្រភព ៖ AEC connect

នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ត្រៀមចុះចេញពីតំណែង

0

ប្រទេសហ្វាំងឡង់ ៖ គណបក្សសង្គមប្រជាធិបតេយ្យរបស់រដ្ឋាភិបាលប្រទេសហ្វាំងឡង់បានចាញ់ឆ្នោតកាលពីថ្ងៃទី២ ខែមេសា កន្លងមក ទៅឱ្យគណបក្សប្រជែងសំខាន់ ដែលធ្វើឱ្យនាយករដ្ឋមន្ត្រី លោកស្រី Sanna Marin ជាមេដឹកនាំស្រីរបស់ប្រទេសនេះត្រៀមចុះចេញពីតំណែង ។

លទ្ធផលមិនផ្លូវការរបស់ការបោះឆ្នោតសមាជិកសភាតំណាងរាស្ត្រ កាលពីថ្ងៃទី២ ខែមេសា ជាការបោះឆ្នោតសមាជិកសភាថ្មី ដែលមាន២០០កៅអីឃើញថា គណបក្សរួបរួមជាតិ (NCP) ជាគណបក្សសហការជាមួយក្រុមហ៊ុនអាជីវកម្ម បានទទួលកៅអីរហូតដល់៤៨ ស្មើ២០,៨% កើនឡើង១០កៅអីពីការបោះឆ្នោតកាលពីឆ្នាំ២០១៩ ។ បន្ទាប់មក គឺគណបក្ស fins ជាគណបក្សប្រជាធិបតេយ្យស្តាំនិយម ទទួលបាន៤៦កៅអី ស្មើ២០,១% កើនឡើង៧កៅអីពីការបោះឆ្នោតកាលពី៤ឆ្នាំមុន ខណៈគណបក្សសង្គមប្រជាធិបតេយ្យហ្វាំងឡង់ (SPD) ជាគណបក្សកណ្តាលឆ្វេងរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanna Marin មេដឹកនាំស្រីបច្ចុប្បន្ន ទទួលបាន៤៣កៅអី ស្មើ១៩,៩% កើនឡើង៣កៅអីពីការបោះឆ្នោតកាលពីឆ្នាំ២០១៩ ។Finland election 2023: Sanna Marin concedes defeat

លោក Petrie Orpo ប្រធានគណបក្សរួបរួមជាតិ (NCP) ថ្លែងថា ពលរដ្ឋបានផ្តល់ភាពយុត្តិធម៌ដល់គណបក្សរបស់លោកក្នុងការដឹកនាំប្រទេសហ្វាំងឡង់ ជាពិសេស ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងគ្រប់គ្រងការចំណាយរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់បំណុលសាធារណៈកំពុងកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង៧០% របស់ផលិតផលក្នុងស្រុកសរុប (GDP) ចាប់តាំងពីលោកស្រី Sanna Marin កាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៩ ។ លោក Petrie Orpo នឹងគ្រប់គ្រងតុល្យភាពថាមពល និងសន្តិសុខរបស់ប្រទេសហ្វាំងឡង់ ស្របពេលមានសង្គ្រាមនៅប្រទេសអ៊ុយក្រែន ។

ចំណែកលោកស្រី Sanna Marin មានអាយុ៣៧ឆ្នាំ បានសម្តែងក្តីរីករាយដល់គណបក្សជាប់ឆ្នោត ។ កន្លងមក ភាគីជាច្រើនមើលឃើញថា មេដឹកនាំស្រីបច្ចុប្បន្នរបស់ហ្វាំងឡង់ទទួលបានការនិយមចូលចិត្តពីពលរដ្ឋ និងមានការរាប់អានច្រើនពីប្រទេសនានានៅលើពិភពលោក ។ លោកស្រីបានដឹកនាំប្រទេសទៅរកភាពជឿនលឿន និងអាចដឹកនាំប្រទេសឆ្លងកាត់វិបត្តិការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ហើយលោកស្រីនឹងនាំប្រទេសហ្វាំងឡង់ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ផងដែរ ។ ទោះយ៉ាងណា លោកស្រី Sanna Marin បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសហ្វាំងឡង់ពាក់ព័ន្ធនឹងការងារ និងរឿងផ្ទាល់ខ្លួន ៕Finland election: Popular abroad, at home PM Sanna Marin faces battle to  keep her job | CNN ប្រភព ៖ TNN World

ក្រុមហ៊ុនជប៉ុនចាប់ផ្តើមឱ្យបុគ្គលិកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍

0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនជាច្រើននៅប្រទេសជប៉ុនទាំងក្រុមហ៊ុនធំៗ និងកណ្តាល បានចាប់ផ្តើមអនុវត្តវិធានការឱ្យបុគ្គលិកមកធ្វើការត្រឹម៤ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ។ ការកាត់បន្ថយថ្ងៃធ្វើការដល់បុគ្គលិក ក្រុមហ៊ុនទាំងនេះសង្ឃឹមថា នឹងជួយឱ្យបុគ្គលិករបស់ពួកគេបានប្រើប្រាស់ជីវិតប្រចាំថ្ងៃប្រកបដោយគុណភាព និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើង ។Japan to ease coronavirus rules and allow events up to 5,000 people | The  Japan Times

តាមការស្ទង់មតិទៅលើក្រុមហ៊ុនចំនួន៤.០០០ កាលពីឆ្នាំ២០២២កន្លងមក បង្ហាញថា ៨,៥% របស់ក្រុមហ៊ុននៅទូទាំងប្រទេសជប៉ុន មិនបានបង្ខំឱ្យបុគ្គលិករបស់ពួកគេមកធ្វើការ៥ថ្ងៃក្នុង១សប្តាហ៍ទៀតទេ ។ ជាក់ស្តែង ក្រុមហ៊ុន Microsoft សាខានៅប្រទេសជប៉ុន បានសាកល្បងអនុញ្ញាតឱ្យបុគ្គលិកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ និងសម្រាក៣ថ្ងៃក្នុង១សប្តាហ៍ឃើញថា លទ្ធផលការងាររបស់ពួកគេបានកើនឡើងដល់៤០% ការប្រជុំការងារកាន់តែមានប្រសិទ្ធភាព ហើយបុគ្គលិកក៏សប្បាយចិត្ត និងមានក្តីសុខកាន់តែច្រើន ។5 Major Pros of Working in Japan - GaijinPot

ចំណែកការស្ទង់មតិពីការពេញចិត្តរបស់បុគ្គលិកឃើញថា ៩នាក់ក្នុងចំណោម១០នាក់ ពេញចិត្តនឹងការកាត់បន្ថយថ្ងៃធ្វើការរបស់ខ្លួន ។ វិធានការកាត់បន្ថយថ្ងៃធ្វើការនេះ ក្រៅពីមានប្រយោជន៍ដល់បុគ្គលិកហើយ ការស្ទង់មតិបង្ហាញទៀតថា ការកាត់បន្ថយថ្ងៃធ្វើការបានធ្វើឱ្យក្រុមហ៊ុនផ្សេងៗអាចកាត់បន្ថយការប្រើប្រាស់អគ្គិសនីរហូតដល់២៣% និងកាត់បន្ថយការប្រើប្រាស់ក្រដាសស្នាមរហូតដល់៥៩% ផងដែរ ។Japan looks at law to ease life of workers | CTV News

ទោះយ៉ាងណា ការកាត់បន្ថយថ្ងៃធ្វើការនៅសល់ត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ គឺមានក្រុមហ៊ុនប្រមាណ២០% បានស្នើសុំកាត់បន្ថយប្រាក់ខែខ្លះរបស់បុគ្គលិក ។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះឃើញថា មានបុគ្គលិកអាយុចន្លោះពី២០ឆ្នាំ ទៅ៥០ឆ្នាំ ស្មើ៧៨,៥% សម្រេចចិត្តមិនសម្រាកពីការងារចំនួន៣ថ្ងៃក្នុង១សប្តាហ៍ទេ បើពួកគេទទួលបានប្រាក់ខែធ្លាក់ចុះ ៕ ប្រភព ៖ Mono News

ក្រុមហ៊ុនតែទឹកដោះគោ រកលុយបានច្រើនជាងគេនៅអាមេរិក

0

សហរដ្ឋអាមេរិក៖ នៅឆ្នាំ ២០២២ សហរដ្ឋអាមេរិកបាននាំចូលគុជខ្យងចំនួន ៣០,៥ គីឡូក្រាម និងផលិតផលស្រដៀងគ្នាផ្សេងទៀត។ នេះគឺជាទំនិញមួយក្រុមដែលអាជ្ញាធរតៃវ៉ាន់ប្រើប្រាស់ជាឯកសារយោងសម្រាប់ការលក់តែទឹកដោះគោគុជ។ យោងតាមទិន្នន័យរបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក ៦៩% នៃទំនិញទាំងនេះត្រូវបាននាំចូលពីក្រុមហ៊ុនតៃវ៉ាន់។

តែទឹកដោះគោបានកើតនៅតៃវ៉ាន់ក្នុងទសវត្សរ៍ទី ៨០ ។ ផលិតផលនេះមានវត្តមាននៅសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែត្រូវបានលក់ជាចម្បងនៅក្នុងហាងតូចៗសម្រាប់បម្រើប្រជាជនអាស៊ី។
ក្នុងអំឡុងពេលនៃឆ្នាំ ២០១៩ – ២០២២ ទីក្រុងចំនួន ៧ របស់សហរដ្ឋអាមេរិកបានកត់ត្រាការកើនឡើងជាង ៦០% នៅក្នុងចំនួនហាងតែទឹកដោះគោ។ ទីក្រុងទាំងនេះមាន ទីក្រុង Chicago មានការកើនឡើងដ៏ធំបំផុត បន្ទាប់មកគឺទីក្រុង Philadelphia ។Kung Fu Tea brings new bubble tea flavors to Redlands – Redlands Daily Facts

Kung Fu Tea ដែលជាម៉ាកយីហោដែលបង្កើតឡើងក្នុងទីក្រុងញូវយ៉ក ឥឡូវនេះក៏មានហាងចំនួន ៣៥០ នៅទីនេះផងដែរ។ ពួកគេបានកំណត់គោលដៅប្រាក់ចំណូលចំនួន ២៤០ លានដុល្លារក្នុងឆ្នាំ ២០២៣ រួមទាំងសិទ្ធិផ្តាច់មុខផងដែរ។ បច្ចុប្បន្ននេះគឺជាខ្សែសង្វាក់តែទឹកដោះគោដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក។
រោងចក្រនៅតៃវ៉ាន់កំពុងបង្កើនសមត្ថភាពដើម្បីបើកដំណើរការតែពពុះកាន់តែច្រើន។ លោក Chia-Sheng Chen នាយកក្រុមហ៊ុន Shang Dao Food ដែលជាអ្នកផ្គត់ផ្គង់គ្រឿងផ្សំសម្រាប់តែទឹកដោះគោបាននិយាយថា “តៃវ៉ាន់មានគ្រឿងផ្សំទាំងអស់។How to Make Chocolate Milk Tea at Home: Simple Recipe! | Coffee Affection

ក្រុមហ៊ុននឹងបើករោងចក្រស្វ័យប្រវត្តិ ១០០% នៅតៃវ៉ាន់នៅខែក្រោយ ដើម្បីបំពេញតម្រូវការ។ លោកChen បាននិយាយថា រោងចក្រនេះនឹងដំណើរការ ២៤/៧ ដែលមានសមត្ថភាពបីដងជាមួយនឹងកម្លាំងពលកម្មត្រឹមតែ ៣០% ប៉ុណ្ណោះ។ លោកបានបន្តថា៖ «យើងសង្ឃឹមថាទីផ្សារអាមេរិកនឹងក្លាយជាជំហានមួយសម្រាប់តែទឹកដោះគោដែលមានប្រជាប្រិយភាពជុំវិញពិភពលោក»៕ ប្រភព៖vnexpress

រដ្ឋមន្ត្រីការបរទេសជប៉ុនធ្វើដំណើរមកចិនពង្រឹងទំនាក់ទំនងទ្វេភាគី

0

ប្រទេសចិន ៖ លោក Wang Yi ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជួបជាមួយលោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដែលបានធ្វើដំណើរមកកាន់ទីក្រុងប៉េកាំង ប្រទេសចិន ។ លោក Yoshimasa Hayashi បានអំពាវនាវឱ្យប្រទេសទាំងពីរបង្កើតទំនាក់ទំនងជាមួយគ្នាស្របតាមយុគសម័យថ្មី ។

លោក Wang Yi ជាសមាជិករបស់គណៈកម្មការអចិន្ត្រៃយ៍នៃនាយកដ្ឋាននយោបាយរបស់គណៈកម្មការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថា ទំនាក់ទំនងរវាងប្រទេសចិន និងជប៉ុន ជាទូទៅ មានស្ថេរភាព ប៉ុន្តែនៅពេលខ្លះមានសំឡេងខ្លាំងដាក់គ្នា និងការរំខានដល់គ្នាទៅវិញទៅមក ។ ដូច្នេះ វាមកពីមូលហេតុជប៉ុនមានចេតនាធ្វើតាមគោលនយោបាយមួយ ខណៈចិនគិតថា វាជាគោលនយោបាយមិនត្រឹមត្រូវរបស់អាមេរិក ហើយជប៉ុនបានសហការជាមួយអាមេរិក រួចបំផ្លាញទំនុកចិត្តរបស់ចិន ។ លើសពីនេះ ជប៉ុនបានបង្កបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់ចិនផងដែរ ហើយគោលនយោបាយរបស់ចិនសម្រាប់ជប៉ុននឹងមានស្ថេរភាព ។

លោក Wang Yi បន្តថា ប្រទេសចិនព្រមសហការធ្វើការជាមួយជប៉ុន ក្នុងឱកាសគម្រប់ខួប៤៥ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងចិន និងជប៉ុន រហូតដល់បង្កើតទំនាក់ទំនងទ្វេភាគីស្របនឹងស្ថានភាពយុគសម័យថ្មី ។ ប្រទេសចិនសង្ឃឹមថា ជប៉ុននឹងធ្វើតាមការឯកភាពគ្នាដ៏សំខាន់នេះ ខណៈប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អ មិនរំលោភបំពានគ្នាទៅវិញទៅមក រហូតដល់សហការធ្វើការជាមួយគ្នាដើម្បីជំរុញ និងអភិវឌ្ឍន៍សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ។

ចំណែកលោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនថ្លែងថា ប្រទេសជប៉ុននឹងប្តេជ្ញាចិត្តធ្វើការជាមួយចិន ហើយអនុវត្តតាមអ្វីដែលមេដឹកនាំប្រទេសទាំងពីរយល់ស្របជាមួយគ្នា ដើម្បីផលប្រយោជន៍របស់ភាគីទាំងពីរ ៕ Wang Yi Meets with Japanese Minister for Foreign Affairs Yoshimasa Hayashiប្រភព ៖ TNN World

ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ជួន​ ណារ៉ុន​ទទួលបានពានរង្វាន់ World Literacy Foundation Award

0
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន និងកីឡា បានអញ្ជើញទទួលពានរង្វាន់ World Literacy Foundation Award សម្រាប់ឆ្នាំ២០២៣ ដែលពានរង្វាន់នេះ ជាការផ្ដល់ជូនប្រទេស ដែលមានភាពលេចធ្លោក្នុងការដាក់ចេញគោលនយោបាយ និងការលើកកម្ពស់ខាងផ្នែកអក្ខរកម្ម និងការអប់រំ។
នេះជាភាពជោគជ័យដ៏ត្រចះត្រចង់ សម្រាប់បុគ្គលិកអប់រំទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា និងសម្រាប់វិស័យអប់រំរបស់កម្ពុជាយើងទាំងមូល។ ប្រទេសកម្ពុជាសព្វថ្ងៃត្រូវបានទទួលស្គាល់ លើការអភិវឌ្ឍអក្ខរកម្ម។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលកម្ពុជាបានបង្កើតគំនិតផ្តួចផ្តើមអប់រំជាច្រើនដើម្បីជួយលុបបំបាត់អនក្ខរកម្ម។
គំនិតផ្តួចផ្តើមរួមមានកម្មវិធីសម្រាប់ការចុះឈ្មោះចូលរៀនឡើងវិញនៅសាលា អក្ខរកម្មវិជ្ជាជីវៈ អក្ខរកម្មក្រោយអក្ខរកម្ម សញ្ញាបត្រសមមូល ការបង្កើតប្រាក់ចំណូល និងការកែលម្អជីវិត។ នៅឆ្នាំ ២០២០ អត្រាអក្ខរកម្មក្នុងចំណោមមនុស្សពេញវ័យកម្ពុជាដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅបានកើនឡើងដល់ ៨៧,៨% កើនឡើងគួរឱ្យកត់សម្គាល់ពី ៧៧,៦% ក្នុងឆ្នាំ២០០៨។
ការទទួលស្គាល់ និងការទទួលបានរង្វាន់ខាងលើ បានឆ្លុះបញ្ចាំងឱ្យឃើញពីផលវិជ្ជមាន ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់អប់រំ ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញកន្លងមក ក្នុងការលើកកម្ពស់គុណភាពអប់រំ រួមទាំងការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូបង្រៀន សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធក្នុងន័យធ្វើយ៉ាងណាឱ្យសម្រេចបាននូវគុណភាព និងប្រសិទ្ធភាពនៃការសិក្សារបស់សិស្សានុសិស្ស។
សូមជម្រាបថា ពានរង្វាន់ World Literacy Foundation Award គឺជាគំនិតផ្តួចផ្តើមរបស់មូលនិធិអក្ខរកម្មពិភពលោក ដែលជាអង្គការសប្បុរសធម៌អក្ខរកម្មពិភពលោកកំពូល និងក្រុមប្រឹក្សាអក្ខរកម្មពិភពលោក។ ជារៀងរាល់ឆ្នាំ មូលនិធិអក្ខរកម្មពិភពលោកតែងបានទទួលស្គាល់បុគ្គល និងអង្គការនានា សម្រាប់ការខិតខំប្រឹងប្រែងលើកកម្ពស់ការរៀនសូត្រអក្ខរកម្ម ដែលមានភាពលេចធ្លោ និងឆ្នើមជាងគេ៕May be an image of 2 people, people standing and text that says '2023T0 significant help eradicate illiteracy. Initiatives include programs Cambodian ma equivalency, income generation and life dults aged ver increased to 87.8 percer COUNCE AMOONED World Awards Winner Û Significant SignificantCobi by Cambodia'May be an image of 1 person and standing

ការអនុញ្ញាតឱ្យស្នាក់នៅថៃរហូតដល់៤៥ថ្ងៃបានផុតកំណត់ហើយ

0

ប្រទេសថៃ ៖ កាលពីចុងឆ្នាំ២០២២ កន្លងមក គណៈរដ្ឋមន្ត្រីថៃបានអនុញ្ញាតឱ្យជនបរទេសអាចស្នាក់នៅប្រទេសថៃមិនលើសពី៤៥ថ្ងៃ ដោយមិនគិតថ្លៃទិដ្ឋាការ និងសម្រាប់អ្នកទទួលបានទិដ្ឋាការ Visa on Arrival គឺអាចស្នាក់នៅថៃមិនលើសពី៣០ថ្ងៃ ។ ការអនុញ្ញាតឱ្យស្នាក់នៅប្រទេសថៃបានច្រើនថ្ងៃនេះ មានរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ គឺគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្រាប់៥៦ប្រទេស ។

បន្ទាប់ពីស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃបានធូរស្រាល ហើយដើម្បីជំរុញសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ អំពីការបន្ថែមរយៈពេលស្នាក់នៅប្រទេសថៃដល់ជនបរទេសមួយចំនួនក្នុងករណីពិសេស ។Visa to Thailand | A Step-By-Step Guide - SHA Thailand

ការប្រកាសនេះបានបន្ថែមរយៈពេលស្នាក់នៅប្រទេសថៃសម្រាប់ជនបរទេសមួយចំនួនដែលធ្វើដំណើរចូលថៃ ក្នុងរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ រួមមាន ៖

១-ជនបរទេសដែលដាក់ពាក្យស្នើសុំទិដ្ឋាការ Visa on Arrival ដែលកាលពីមុន ពួកគេស្នាក់នៅថៃមិនលើសពី១៥ថ្ងៃ គឺអាចស្នាក់នៅមិនលើសពី៣០ថ្ងៃ ។
២-ជនបរទេសកាន់លិខិតឆ្លងដែនរបស់ប្រទេសដែលរដ្ឋាភិបាលប្រទេសនោះបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលថៃ គឺត្រូវបានលើកលែងទិដ្ឋាការ ដែលកាលពីមុន ពួកគេអាចស្នាក់នៅថៃមិនលើសពី៣០ថ្ងៃ គឺអាចស្នាក់នៅមិនលើសពី៤៥ថ្ងៃ ។
៣-ជនបរទេសចូលមកប្រទេសថៃជាបណ្តោះអាសន្ន ដែលទទួលបានការលើកលែងទិដ្ឋាការ ហើយប្រទេសថៃបានចេញវិធានការពន្យារពេលស្នាក់នៅសម្រាប់ជនបរទេស ខណៈកាលពីមុន ពួកគេអាចស្នាក់នៅថៃមិនលើសពី៣០ថ្ងៃ គឺអាចស្នាក់នៅថៃមិនលើសពី៤៥ថ្ងៃ ។300 baht Levy For International Tourists Visiting Thailand By Air: Thai  Govt | BusinessToday

អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី អ្នកនាង Traisulee Traisoranakul បានថ្លែងនៅពេលនោះថា ការប្រកាសរបស់ក្រសួងមហាផ្ទៃនេះ ក្រោយពីបានធ្វើកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដែលអនុម័តឱ្យក្រសួងមហាផ្ទៃចាត់វិធានការពន្យារពេលស្នាក់នៅរបស់ជនបរទេស ដែលបានធ្វើដំណើរចូលមកប្រទេសថៃ ។ ការពន្យារពេលស្នាក់នៅសម្រាប់ជនបរទេស គឺក្នុងគោលបំណងជំរុញឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃកាន់តែច្រើន និងបង្កើនការចាយវាយផ្សេងៗក្នុងអំឡុងពេលពួកគេស្នាក់នៅទីនេះ ហើយវាក៏ជាការជំរុញកំណើនសេដ្ឋកិច្ចដោយសារវិស័យទេសចរណ៍ និងដោះស្រាយផលប៉ះពាល់ដោយសារជំងឺកូវីដផងដែរ ។

គួរបញ្ជាក់ថា ការអនុញ្ញាតឱ្យស្នាក់នៅប្រទេសថៃរយៈពេលច្រើនថ្ងៃសម្រាប់ពលរដ្ឋមកពី៥៦ប្រទេស បានផុតកំណត់នៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ។ ដូច្នេះ ការចេញ-ចូលស្នាក់នៅប្រទេសថៃនឹងអនុវត្តតាមធម្មតាវិញ ៕ ប្រភព ៖ workpointtoday

កីឡាករប្រដាល់ភូមា ត្រូវបានថៃហាមមិនឱ្យចូលប្រទេសថៃទៀត ក្រោយនិយាយថា Muay Thai ជាក្បាច់គុនក្លែងក្លាយ

0

កីឡាករប្រដាល់ដ៏ល្បីប្រចាំប្រទេសភូមា Dave Leduc ត្រូវបានអជ្ញាធរប្រទេសថៃហាមមិនឱ្យចូលប្រទេសគេទៀតនោះទេ ដោយរូបគេនឹងត្រូវចាប់ខ្លួន ប្រសិនបើហ៊ានឈានជើងចូលទឹកដីថៃ។About Dave Leduc & Leduc Lethwei

កីឡាកររូបនេះ បានបកស្រាយនៅលើបណ្តាញទំនាក់សង្គមថា៖ “សួស្តីអ្នកទាំងអស់គ្នា ខ្ញុំមិនបាននិយាយលេងសើចទេ នៅពេលដែលខ្ញុំបាននិយាយថា ខ្ញុំត្រូវបានគេហាមមិនឱ្យចូលប្រទេសថៃ! ហាហាហា

ដឹង​អត់​ថា​នេះ​អាក្រក់​ប៉ុណ្ណា? ខ្ញុំមិនដឹងថាអត្តពលិក ឬមនុស្សផ្សេងទៀតនៅក្នុងពិភពលោកដែលបានរំខានដល់ឧស្សាហកម្មមួយយ៉ាងខ្លាំងដោយហេតុថាពួកគេត្រូវបានហាមឃាត់ដោយប្រទេសទាំងមូលនោះទេ។ ឆ្កួតហើយ! បើ​ខ្ញុំ​ទៅ​ថៃ គេ​នឹង​ចាប់​ខ្ញុំ​ដាក់​គុក ដោយសារតែ​ខ្ញុំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​ពិភពលោក​ដែល​មានរឿងរញ៉េរញៃ​ដើម្បី​ហៅ​ថៃ​ពី​រឿង​ឃោសនា​ក្លែងក្លាយ​របស់គេ។ រឿងនិទាននិយាយអំពី ណៃ ខាណុំទុម (Nai Khanomtom) មិនត្រឹមតែជារឿងស្រមើស្រមៃដោយគ្មានការពិតក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាភាគច្រើនជារឿងមិនគោរពដល់ប្រវត្តិសាស្រ្ត Lethwei មីយ៉ាន់ម៉ា ហើយវានៅតែត្រូវបានប្រជាជនថៃប្រារព្ធជារៀងរាល់ឆ្នាំ!

បន្ទាប់ពីហៅរឿងទាំងនេះជាការកុហក ប្រធានការិយាល័យគណៈកម្មការកីឡាប្រដាល់ថៃបានបង្ហើបថា “គាត់នឹងប្តឹងលោក Dave Ledak ពីបទប្រមាថកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ Muay Thai ដែលមិនធ្លាប់មានពីមុនមក”។ គាត់និយាយត្រូវ ដោយសារវាមិនដែលកើតឡើងពីមុនមកទេ ព្រោះមនុស្សខ្លាចខ្លាំងពេក មិនហ៊ាននិយាយការពិត ព្រោះតែរបបរាជានិយមជិះជាន់។ បើ​អ្នក​ធ្វើ​ដំណើរ ឬ​ពលរដ្ឋ​ថៃ​ហ៊ាន​ចោទ​សួរ​ប្រវត្តិសាស្ត្រ ឬ​បញ្ចេញ​មតិ​ផ្ទុយ​នឹង​រដ្ឋាភិបាល នោះ​នឹង​គេនឹងជាប់​គុក។ ប្រជាជនថៃជាច្រើនបានទាក់ទងមកខ្ញុំ ហើយប្រាប់ខ្ញុំថាពួកគេរស់នៅក្នុងភាពភ័យខ្លាច។May be an image of text that says 'FIGHTE'ក្រសួង​វប្បធម៌​ថៃ​ក៏​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ដែល​ហាម​មិន​ឲ្យ​លោក Dave Ledak ចូល​ប្រទេស​ថៃ​ផង​ដែរ។

អ្វីដែលគួរឱ្យអស់សំណើចនោះគឺពួកគេបានធ្វើការហាមឃាត់ក្រោមឈ្មោះ “Ledak” មិនមែន Leduc ទេ ដូច្នេះប្រហែលជាខ្ញុំនឹងអាចចូលទៅអន្តោប្រវេសន៍ដោយគ្មានមន្រ្តីណាស្គាល់ខ្ញុំនោះទេ? ហាហា

វាច្បាស់ណាស់ថា ប្រទេសថៃនៅតែឆ្កួត ពួកគេបានចាញ់សង្រ្គាមភូមា-សៀម ឆ្នាំ 1767 ដោយភូមាបានបំផ្លាញរាជធានី ដូច្នេះពួកគេត្រូវតែបង្កើតរឿងក្លែងក្លាយដើម្បីឱ្យពួកគេមានអារម្មណ៍ធូរស្រាល។ ប៉ុន្តែ​តើ​អ្នក​ឃើញ​មី​យ៉ាន់​ម៉ា​អបអរ​ជ័យជម្នះ​ទេ? អត់ទេ។ រឿង “ណៃ ខាណុំទុម (Nai Khanomtom)” នាំយើងត្រឡប់ទៅសម័យសង្រ្គាម ការសម្លាប់ និងការរំលោភ។ សូម​ឈប់​នឹក​ឃើញ​គ្រា​ដ៏​អាក្រក់​ទាំង​នេះ។

ប្រសិនបើប្រទេសថៃពិតជាយកចិត្តទុកដាក់ចំពោះការគោរពប្រទេសជិតខាងរបស់ពួកគេ មីយ៉ាន់ម៉ា និងកម្ពុជា ខ្ញុំកំពុងជំរុញឱ្យក្រសួងវប្បធម៌ថៃ និងគណៈកម្មការកីឡាថៃ លុបចោលការលើកឡើង និងការប្រារព្ធពិធីអំពីតួអង្គប្រឌិត «ណៃ ខាណុំទុម (Nai Khanomtom) » ក្នុងអំឡុងពេលប្រារព្ធទិវាជាតិ Muaythai ។ ចូរយើងឈប់ប្រារព្ធរឿងប្រឌិត។No photo description available.ពុំមានរឿងរ៉ាវនិយាយពី ណៃ ខាណុំទុម (Nai Khanomtom) នៅក្នុងឯកសារ ឬប្រភពប្រវត្តិសាស្ត្រណាមួយឡើយ រហូតដល់មុនសង្គ្រាមលោកលើកទីពីរ នៅពេលដែលស្ថាប័នវប្បធម៌ថៃចាប់ផ្តើមសរសេរប្រវត្តិសាស្ត្រឡើងវិញ។

យូរៗទៅតាមរយៈសៀវភៅ ភាពយន្ត រឿង រឿងនេះត្រូវបានផ្សព្វផ្សាយជាផ្នែកនៃប្រវត្តិសាស្ត្រប្រទេសថៃ។ និយាយឱ្យខ្លី រឿងមិនពិត ហើយបិតារបស់ Muay Thai គឺជាករណីមួយក្នុងចំណោមករណីជាច្រើនស្តីពីការកសាងវប្បធម៌នៃប្រវត្តិសាស្រ្តផ្ទាល់ខ្លួនរបស់គាត់”។

ខ្លឹមសារនៃការបង្ហោះនេះ ត្រូវបាន Dave Leduc បង្ហោះនៅលើបណ្តាញសង្គមភ្លាមៗ បន្ទាប់ពីសារព័ត៌មានថៃជាច្រើន បានចុះផ្សាយអំពីកីឡាកររូបនេះត្រូវបានដាក់ចូលបញ្ជីខ្មែរនៃសហព័ន្ធប្រដាល់ថៃ ហើយថែមទាំងនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលថៃផងដែរ។

សូមជម្រាបជូនផងដែរថា Dave Leduc ត្រូវបានគេរំពឹងថានឹងត្រូវជួបកីឡាករគុនខ្មែរ ព្រំ សំណាង ឆាប់ៗនេះផងដែរ៕

ប្រភព៖ Dave Leduc