Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនជប៉ុនចាប់ផ្តើមឱ្យបុគ្គលិកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍

ក្រុមហ៊ុនជប៉ុនចាប់ផ្តើមឱ្យបុគ្គលិកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍

105
0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនជាច្រើននៅប្រទេសជប៉ុនទាំងក្រុមហ៊ុនធំៗ និងកណ្តាល បានចាប់ផ្តើមអនុវត្តវិធានការឱ្យបុគ្គលិកមកធ្វើការត្រឹម៤ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ។ ការកាត់បន្ថយថ្ងៃធ្វើការដល់បុគ្គលិក ក្រុមហ៊ុនទាំងនេះសង្ឃឹមថា នឹងជួយឱ្យបុគ្គលិករបស់ពួកគេបានប្រើប្រាស់ជីវិតប្រចាំថ្ងៃប្រកបដោយគុណភាព និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើង ។Japan to ease coronavirus rules and allow events up to 5,000 people | The  Japan Times

តាមការស្ទង់មតិទៅលើក្រុមហ៊ុនចំនួន៤.០០០ កាលពីឆ្នាំ២០២២កន្លងមក បង្ហាញថា ៨,៥% របស់ក្រុមហ៊ុននៅទូទាំងប្រទេសជប៉ុន មិនបានបង្ខំឱ្យបុគ្គលិករបស់ពួកគេមកធ្វើការ៥ថ្ងៃក្នុង១សប្តាហ៍ទៀតទេ ។ ជាក់ស្តែង ក្រុមហ៊ុន Microsoft សាខានៅប្រទេសជប៉ុន បានសាកល្បងអនុញ្ញាតឱ្យបុគ្គលិកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ និងសម្រាក៣ថ្ងៃក្នុង១សប្តាហ៍ឃើញថា លទ្ធផលការងាររបស់ពួកគេបានកើនឡើងដល់៤០% ការប្រជុំការងារកាន់តែមានប្រសិទ្ធភាព ហើយបុគ្គលិកក៏សប្បាយចិត្ត និងមានក្តីសុខកាន់តែច្រើន ។5 Major Pros of Working in Japan - GaijinPot

ចំណែកការស្ទង់មតិពីការពេញចិត្តរបស់បុគ្គលិកឃើញថា ៩នាក់ក្នុងចំណោម១០នាក់ ពេញចិត្តនឹងការកាត់បន្ថយថ្ងៃធ្វើការរបស់ខ្លួន ។ វិធានការកាត់បន្ថយថ្ងៃធ្វើការនេះ ក្រៅពីមានប្រយោជន៍ដល់បុគ្គលិកហើយ ការស្ទង់មតិបង្ហាញទៀតថា ការកាត់បន្ថយថ្ងៃធ្វើការបានធ្វើឱ្យក្រុមហ៊ុនផ្សេងៗអាចកាត់បន្ថយការប្រើប្រាស់អគ្គិសនីរហូតដល់២៣% និងកាត់បន្ថយការប្រើប្រាស់ក្រដាសស្នាមរហូតដល់៥៩% ផងដែរ ។Japan looks at law to ease life of workers | CTV News

ទោះយ៉ាងណា ការកាត់បន្ថយថ្ងៃធ្វើការនៅសល់ត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ គឺមានក្រុមហ៊ុនប្រមាណ២០% បានស្នើសុំកាត់បន្ថយប្រាក់ខែខ្លះរបស់បុគ្គលិក ។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះឃើញថា មានបុគ្គលិកអាយុចន្លោះពី២០ឆ្នាំ ទៅ៥០ឆ្នាំ ស្មើ៧៨,៥% សម្រេចចិត្តមិនសម្រាកពីការងារចំនួន៣ថ្ងៃក្នុង១សប្តាហ៍ទេ បើពួកគេទទួលបានប្រាក់ខែធ្លាក់ចុះ ៕ ប្រភព ៖ Mono News