វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសជាច្រើន តាមរយៈកន្លែងកម្សាន្ត សេវាកម្ម និងម្ហូបអាហារ។ តាមប្រភពព័ត៌មាន World Population Review បានឱ្យដឹងថាមានប្រទេសចំនួន១០ ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេក្នុងឆ្នាំ២០២៣នេះ  ដែលប្រទេសទាំងនោះមានដូចជា៖

១.បារាំង(France)៖ ជាប្រទេសដែលឈរក្នុងលំដាប់លេខមួយក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៨៩,៤លាននាក់ ក្នុងឆ្នាំ២០២៣នេះ។  ដោយសារតែ ទេសភាពរ៉ូមែនទិករបស់ទីក្រុង, ស្ថាបត្យកម្មដ៏អស្ចារ្យ, សារមន្ទីរ Louvre, សិល្បៈ, ប្រវត្តិសាស្ត្រ និងវប្បធម៌ ក៏ដូចជាម្ហូបអាហារ និងស្រា ជាដើម-ល- ។

 

២.អេស្ប៉ាញ(Spain)៖ ប្រទេសនេះឈរក្នុងលំដាប់លេខពីរក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៨៣,៧លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ អេស្ប៉ាញជាប្រទេសមួយ សម្បូរតំបន់ទេសចរណ៍ជាច្រើននៅអឺរ៉ុប ដែលត្រូវបានស្គាល់ទូទាំង ពិភពលោកសម្រាប់រដ្ឋធានី Madrid, ទីក្រុង Barcelona, វប្បធម៌និងសិល្បៈដ៏ប្លែក, ស្ថាបត្យកម្មនៃទីក្រុង និងអគារល្បីៗជាច្រើនទៀត-ល-។

៣.អាមេរិក(USA)៖ ៖ គឺជាប្រទេសដែលឈរក្នុងលំដាប់លេខបីក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៧៩,៣លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ដោយសារ រូបសំណាកសេរីភាពនៃទីក្រុងញូវយ៉ក, ឧទ្យាន Central Park, ទីក្រុង Manhattan, សេតវិមានវ៉ាស៊ីនតោន, ឆ្នេរ Miami, កាស៊ីណូ Las Vegas, ស្ពាន Golden Gate នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងកន្លែងផ្សេងទៀតរាប់មិនអស់ ភាគច្រើនសុទ្ធតែស្ថិតក្នុងក្តីសុបិន្តរបស់អ្នកធ្វើដំណើរជាច្រើន។

៤.ចិន(China)៖ ប្រទេសនេះឈរក្នុងលំដាប់លេខបួនក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៦៥,៧លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ដោយសារ ភាពខុសគ្នាពីប្រទេសផ្សេងទៀតក្នុងពិភពលោក ទីក្រុង, របៀបរស់នៅ, ប្រវត្តិសាស្ត្រ, ម្ហូបអាហារ, ទស្សនៈ, សាសនា និងភាពសម្បូរបែបនៃវប្បធម៌ បានធ្វើឱ្យចិនក្លាយជាទីកន្លែងដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកទេសចរលើពិភពលោក។ 

៥.អ៊ីតាលី(Italy)៖ គឺជាប្រទេសដែលឈរក្នុងលំដាប់លេខប្រាំក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៦៤,៥លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ប្រទេសនេះឋិតជាប់ក្តីសុបិនរបស់អ្នកដំណើរទាំងអស់ ជាមួយនឹងទីក្រុង, អគារ, វិមានប្រវត្តិសាស្ត្រ, ឆ្នេរសមុទ្រ និងកន្លែងទេសចរណ៍ល្បីៗលើពិភពលោក។ 

៦.តួកគី(Turkey)៖ ប្រទេសនេះឈរក្នុងលំដាប់លេខប្រាំមួយក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៥១,២លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ជាមួយនឹងភាពសម្បូរបែបនៃប្រវត្តិសាស្ត្រ វប្បធម៌ ទីក្រុងអ៊ីស្តង់ប៊ូល ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រ តំបន់Aegean បានទាក់ទាញភ្ញៀវទេសចររាប់លាននាក់។

៧.ម៉ិកស៊ិក(Mexico)៖ គឺជាប្រទេសដែលឈរក្នុងលំដាប់លេខប្រាំពីរក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៤៥លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ដោយសារ វប្បធម៌, ម្ហូបអាហារ, ការកម្សាន្ត, គុណសម្បត្តិភូមិសាស្រ្ត, ឆ្នេរក្តៅនៃឆ្នេរសមុទ្រអាត្លង់ទិកនិងប៉ាស៊ីហ្វិក ព្រមទាំងសម្រស់ធម្មជាតិបានទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់ឱ្យមកចូលទស្សនា។ 

៨.ថៃ(Thailand)៖ ប្រទេសនេះឈរក្នុងលំដាប់លេខប្រាំបីក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៣៩,៨លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ដោយសារ ឆ្នេរខ្សាច់ស្រស់ស្អាត, អ្នកស្រុកមានភាពរួសរាយរាក់ទាក់ និងអាហារប្លែកៗ ធ្វើឱ្យថៃក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដទៃទៀតលើពិភពលោកដែលមានអ្នកទស្សនាច្រើនបំផុតជារៀងរាល់ឆ្នាំ។ 

 

៩.អាល្លឺម៉ង(Germany)៖ គឺជាប្រទេសដែលឈរក្នុងលំដាប់លេខប្រាំបួនក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៣៩,៦លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ គឺដោយសារភាពល្បីល្បាញនៃពិធីបុណ្យផ្សេងៗ ស្រាបៀរ, និងផ្សារ អំឡុងបុណ្យណូអែល បានធ្វើឱ្យមនុស្សមកពីជុំវិញពិភពលោក ធ្វើដំណើរកម្សាន្តនៅអាល្លឺម៉ង់។

 

១០.អង់គ្លេស(UK)៖ ប្រទេសនេះឈរក្នុងលំដាប់លេខដប់ក្នុងពិភពលោក ដែលមានភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តច្រើនជាងគេរហូតទៅដល់៣៩,៤លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ដោយសារ បរិយាកាសប្លែក, តន្ត្រី, វប្បធម៌, អក្សរសិល្ប៍ និងធម្មជាតិបានធ្វើឱ្យអង់គ្លេស ក្លាយជាទីតាំង ដែលទាក់ទាញភ្ញៀវទេសចរបរទេសរាប់ លាននាក់ ជារៀងរាល់ឆ្នាំ។