Home Blog Page 1761

ចូលរួមរំលែកទុក្ខ! ឧបាសក ឌី បូ ត្រូវជាពូរបស់ សម្តេចតេជោ ទទួលមរណភាពក្នុងជន្មាយុ១០២ឆ្នាំ

0

នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារបញ្ជាក់ពីឧបាសក ឌី បូ ដែលត្រូវជាពូរបស់សម្តេចបានទទួលមរណភាពក្នុងជន្មាយុ ១០២ ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងថា «ថ្ងៃនេះត្រកូលឌី បូកជាមួយត្រកូលហ៊ុន បានបាត់បង់មនុស្សចុងក្រោយនៃជំនាន់ឪពុកម្តាយខ្ញុំ ដែលមានព្រះជន្មយុ ១០២ឆ្នាំ។ ប្អូនប្រុសម្តាយខ្ញុំឈ្មៅ ឌី បូ បានទទួលមរណភាពកាលពីម៉ោង១១៖៤៥នាទី ថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ១០២ឆ្នាំ។
ល្ងាចស្អែកខ្ញុំនឹងទៅដុតធូបដើម្បីគោរពវិញ្ញាណក្ខន្ធ និងជូនដំណើរចុងក្រោយចំពោះលោកពូ»៕May be an image of 8 people, people standing, people sitting and indoorMay be an image of 2 people

ចង្ងល់មហាជន៖ ហេតុអ្វីពិធីសុំម្ចាស់ទឹកម្ចាស់ដីរៀបចំសង្ក្រាន្តវត្តភ្នំ ដូចពិធីសែនចូលឆ្នាំចិនទៅវិញ?

0

អ្នកលេងបណ្តាញសង្គមបានចែករំលែកនិងមានចង្ងល់យ៉ាងខ្លាំង ក្រោយពីមន្ទីររប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបង្ហោះរូបភាពកាលពីពេលថ្មីៗនេះ ដោយមហាជនចោទជាសំណួរថា «ហេតុអ្វីពិធីសុំម្ចាស់ទឹកម្ចាស់ដីរៀបចំសង្ក្រាន្តវត្តភ្នំ ដូចពិធីសែនចូលឆ្នាំចិនទៅវិញ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3CQ5mn9FDE0UlXvhbC2pXLn9yhelU-kbsod_9hemJSomjtTb3C_EVuHvjH4N_DJyGv56oxqQDEH3Kib_HT6IPbUQQ-qOESRRhQmQvxmhGuiVWNcFy79VaaTOjZDfABBLgqB45HO2hmLvxsSH9tuoJqqa2GPVU_DntEKIRC9W5Bm23ssuONcMwziEm/s960/338171308_1200485820665206_2169346343856033949_n.jpg

កាលពីថ្ងៃទី២៩ ខែមីនា នៅលើផេក «មន្ទីររប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ» បានបង្ហោះរូបភាព បង្ហាញពីពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកការដ្ឋានសាងសង់ និងការរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងថ្ងៃទី១។ នៅក្នុងរូបភាពបានបង្ហាញពីសកម្មភាពនានានៃការរៀបចំក្នុងបរិវេណវត្តឱ្យកាន់តែស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgELvnlsBV6j_9Pt_ZXN3J-y23HuyzPfvq8CdNpc5IHZLZLrml2zmw_jnbP7YUOUzxAWO3kgJMeydy_0N0mmcyIn7rUR6GKWFmSAPuYW_hfG55Hgo94DbTkwyL5UI7U7b5ZF5GrbH5FVZSiZz1etw6sPnAMYyZ6zOs8dJvByaX2r52otptG8OPJrQm_/s960/338270804_167367159523363_3307404679504100680_n.jpg

អ្វីដែលធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមផ្ទុះការងឿងឆ្ងល់នោះ ហេតុអ្វីការរៀបចំពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដូចជាពិធីសែនចូលឆ្នាំចិន។ អ្នកខ្លះទៀតបានលើកឡើងទៀតថា រកបាយសី១ថ្នាក់ក៏គ្មាន ម្លូរស្លាបារីក៏មិនឃើញ មិនដឹងថារមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំមានទំនៀមទម្លាប់សែនព្រេនបែបនេះឬយ៉ាងណា?

យ៉ាងណាមិញ គិតត្រឹមរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ពុំទាន់មានការបកស្រាយ ណាមួយដល់មហាជនឡើយ ប្រសិនជាមានការបញ្ជាក់យ៉ាងណា KBN NEWS នឹងជម្រាបជូនប្រិយមិត្តបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPBKPqJ_4Uel87bl9kQl37v9qf9s3Qtak1Cgl_RRbd-jdg1a6xcM6A0kvZqOcksc12DMtx_cFADjzwX7ghia3l4xlbPNUpoRFcyYpi3oUitqvxokFC0BLqfR-rZTcaEEwP5IW6cq1twtvEOMCQze3dRmYOTR5K5MXjYz1vnXSDmWJNHGW39x_48qHt/s960/338358041_774607574017174_357723784136302984_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNXSWeP118OwNrL6-DD5JG6yEA3Opx0qr2IaHZu_OykKR0LDX7e3_VUSCxIiHypuX7ZYaEX0AwyD8xddXE6gOzyYujF36lybbKli0EYFcEA3Xow-1SVwqHtIsABaGYDTqNvKnkMk0k1NWqEkTIpd7-n5rv_J8joJb780ez0POXwZ88iwgaBQ-cN1IK/s960/338417101_544400154505371_8134196708271607996_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWzW2Mr0xEBQ326majn-xDLa45qq5dP3wJ8goONMG4Gse18dpJ8v2spQqylWV2rVnd1MNVTQ68umi0Ycsjk45krXJO9Kt-G8woRhPm0qejOke5r8dAOErCSZyWZEG_rnC_cnA1jG3k2jnz9ODtqaWSWZhRo0WxdiTHvoqx865IFpFoY22ymrQP6hvE/s1280/photo_2023-03-30_15-14-38.jpg

សត្វត្មាតកម្ពុជាមានការកើនឡើង១៣ក្បាលក្នុងឆ្នាំ២០២២

0

តាមលទ្ធផលជំរឿនសត្វត្មាត បានបង្ហាញថាកម្ពុជាមានសត្វត្មាត ៣ប្រភេទ សរុបទាំងអស់មានចំនួន១៣៤ ក្បាល ដែលលទ្ធផលនេះបានបង្ហាញថាក្នុងឆ្នាំ២០២២ សត្វត្មាតមានការកើនឡើងចំនួន ១៣ ក្បាលបើប្រៀបធៀបនឹងឆ្នាំ ២០២១ មានចំនួន ១២១ ក្បាល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl8lG6P-dP-UHc87-E4F5n30bgl_0gzFNTW30hrlT-5Wg8DO9TDhAOr-iUH2d9hcU7Ciadsq_g2-2hkfMGdfcnRQyG7M7aTLXTTOVSJKP2GPjOAe89IJRw-Yuo3qASLCTTTQ-W_vIziGjNoEg-uAbsgCr7eqRppSpeHspYgdh4vGdTUCFC5B6rsIuQ/s2043/338391924_232256609292136_6829291138442407735_n.jpg

តាមរបាយការណ៍បានបញ្ជាក់ថា កម្ពុជាមានសត្វត្មាត ៣ ប្រភេទរួមមាន ត្មាតផេះ ៧១ ក្បាល ,ត្មាតត្នោត ៤៤ ក្បាល និងត្មាតភ្លើងចំនួន ១៩ក្បាល ធៀបនឹងឆ្នាំ២០២១ ត្មាតភ្លើងមាន ២០ ក្បាល ត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល ។

ឯកឧត្តម នេត ភត្រា បានបន្តថា ចំនួនសត្វត្មាតក្នុងព្រៃធម្មជាតិកម្ពុជាមានការកើនឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្តែចាំបាច់ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការការពារនិងអភិរក្សសត្វកម្រនេះបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnGoAt7wsbHFOQMXl6MmAQ8sVgS6fnANh7yI2vaYjjIfjkCZEwZvS9nC9dA7heE6iAiJ8AzMKoJRm31ErBzzeyE2wfEbMXT7f0W04HGdb7MuGX1JTnu8EQuKDFHA_zBXP10HPa9Rm1iWT2JMbJGu1EnzYDq_9bUx3pRyiUVTtbJhzKlKvtrE3xmXBA/s1276/338591168_235956752251960_4984877133820392285_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsHEY-slkPE3NuUXIZsKAIOwFMD1FwjFDs3YBMeZM32lXVstiJxmQS-h3OqfjmbtXuH36EZM2dW0mTHrQURLuCYKBn9f2gmUy-yL2CDVYuOccGA-zbdqqe9WPoXJsLjWHbSQKE5Cx4KujRKi3tIY6M7zpANS8pe51XUOncEoCkviOQOKFHhmX4IpQP/s1276/338900331_645519020720975_2319899833801295434_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn6pH2Lg3bxyN1QRhi8u4S9h76XCpIG1XUnJd51KQlLzRlscmVhFDXrtGkVdiPz2TZEoPQSsk-k5YShFzcix4A0u0zhUUxnhMDUjJgYjWS5lG9qB0OhNmt0abjtK9yEO2auB88svCY1TCOJobVKIUK5gH1CaTE3vNqDymsZLuoZMcPbRdFZ8h6yXdE/s857/338931791_882643176172735_7402983405363032002_n.jpg

ម៉ាឡេស៊ី បង្កើនពាណិជ្ជកម្មជាមួយចិន ពង្រឹងសន្ដិសុខជាមួយអាមេរិក

0

រាជធានីគួឡាឡាំពួរ៖ នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ត្រូវគេរំពឹង ថា នឹងស្វះស្វែងរកចំណងទំនាក់ទំនងសេដ្ឋកិច្ច ឲ្យកាន់តែស៊ីជម្រៅ ជាមួយនឹងមហាយក្សអាស៊ី ហើយបន្ដរក្សាសន្ដិសុខជាមួយមហាអំណាចលោកខាងលិច ក៏ដូចជា ការដោះស្រាយបញ្ហាប្រឈមនឹងនានា នៅក្នុងសមុទ្រចិនខាងត្បូង និង ការពិភាក្សា អំពីបញ្ហាជាច្រើនទៀត ជាមួយនឹងលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន។

សារ័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ថា ក្រុមអ្នកវិភាគ បានអះអាង ថា លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ត្រូវបានគេរំពឹង ថា នឹងស្វែងរកនូវទំនាក់ទំនងសេដ្ឋកិច្ច ឲ្យកាន់តែស៊ីជម្រៅ ជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុត នៃប្រទេសរបស់គាត់ និង ការដោះស្រាយបញ្ហាដ៏រសើប ដូចជា បញ្ហាសមុទ្រចិនខាងត្បូង នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាលើកដំបូងរបស់គាត់ ទៅកាន់ប្រទេសចិន ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល។Anwar and Xi to strengthen economic ties

លោកនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានទៅដល់រដ្ឋធានីប៉េកាំង កាលពីថ្ងៃពុធ ហើយគាត់មានគម្រោងជួបជាមួយនឹងលោក ហ្សាវ ឡេជី (Zhao Leji) ប្រធានសភាជាតិរបស់ប្រជាជន និង នាយកប្រតិបត្ដិរបស់ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន ដែលជាក្រុមហ៊ុនម៉ៅការលើគម្រោងតភ្ជាប់ផ្លូវដែកឆ្នេរសមុទ្រខាងកើតរបស់ម៉ាឡេស៊ី។ លោក អានវ៉ា ក៏នឹងជួបលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅថ្ងៃសុក្រ នៅក្នុងដំណើរទស្សនកិច្ចរបស់គាត់ រយៈពេល៤ថ្ងៃ នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ។ ក្រៅពីនេះ លោកនាយករដ្ឋមន្រ្ដី អានវ៉ា ក៏នឹងចរចាជាមួយមេដឹកនាំពាណិជ្ជកម្មរបស់ចិន និង លោក លី គាង (Li Qiang) នាយករដ្ឋមន្រ្ដីចិន។

លោក ហ្សាមប្រ៊ី អាប់ឌូល កាឌា (Zambry Abdul Kadir) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានបញ្ជាក់ កាលពីថ្ងៃពុធ ថា លោកនាយករដ្ឋមន្រ្ដី អានវ៉ា នឹងបើកកិច្ចពិភាក្សាជាមួយនឹងប្រធានាធិបតីចិន ហើយគេរំពឹង ថា នឹងផ្តោតទៅលើវិធានការជាក់ស្តែង អាចអនុវត្ត នៅក្នុងវិស័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការនយោបាយ ការទប់ស្កាត់នឹងអំពើពុករលួយ និង បញ្ហាជាច្រើនទៀត។Malaysia's ports registered record-breaking numbers in 2021 - Maritime  Fairtrade

លោក អានវ៉ា បានជាប់ឆ្នោត ក្លាយជានាយករដ្ឋមន្រ្ដីទី១០របស់ម៉ាឡេស៊ី នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយគាត់កំពុងតែធ្វើឲ្យដំណើរទស្សនកិច្ចរបស់គាត់ ប្រឆាំងនឹងការនៅពីក្រោយឆាកសង្គ្រាមពាណិជ្ជកម្ម និង បច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិក និង ចិន ដែលកំពុងតែតានតឹងឡើង។ បញ្ហានេះ ធ្វើឲ្យមានភាពស្មុគស្មាញយ៉ាងខ្លាំង ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ី នៅក្នុងការរក្សាទំនាក់ទំនងជាវិជ្ជមាន ជាមួយនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២របស់ពិភពលោក។

ប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី នៅក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគី កើនឡើង រហូតដល់២០៣,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ ប៉ុន្តែទោះជាយ៉ាងណា ក្រុងគួឡាឡាំពួរ ក៏នៅតែរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក ខណៈទំហំពាណិជ្ជកម្ម នៃប្រទេសទាំង២ កើនដល់ដល់៧២,៩ពាន់លានដុល្លារ កាលពីឆ្នាំមុន។It is high time to envision new ways to govern ports for sustainable growth

ម៉ាឡេស៊ី ក្លាយជាប្រទេសនាំចេញ Semiconductor ដ៏ធំបំផុតលំដាប់លេខ៦ នៅលើពិភពលោក ដោយមានទំហំ៦,៣ភាគរយ នៃចំនួនសរុបបន្ទះឈីបរបស់ពិភពលោក។ បន្ទះឈីបនេះ ក្លាយជាសមាសធាតុដ៏សំខាន់បំផុត សម្រាប់គ្រឿងអេឡិចត្រូនិកប្រើប្រាស់ប្រចាំថ្ងៃ ហើយវាក៏ក្លាយជាគោលដៅដ៏សំខាន់ សម្រាប់ការទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយមានបំណង ពន្យឺតដល់ការរីកចម្រើន លើវិស័យបច្ចេកវិទ្យារបស់ចិន ផងដែរ។

លោក ហ៊ូ ឈីវ ភីង (Hoo Chiew Ping) សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បានបញ្ជាក់ ថា កិច្ចសហប្រតិបត្តិការបែបនេះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីខាងនយោបាយនោះឡើយ។ ប៉ុន្ដែប្រសិនបើម៉ាឡេស៊ី មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ជាពិសេស នៅក្នុងវិស័យបច្ចេកវិទ្យានោះ ក្រុងគួឡាឡាំពួរ នឹងមានការចាំបាច់ ត្រូវតែពិចារណា អំពីលទ្ធភាព នៃសម្ពាធរបស់សហរដ្ឋអាមេរិក ហើយត្រូវតែស្វែងរកខ្សែបន្ទាត់ដ៏ពិសេសមួយ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ដើម្បីផលប្រយោជន៍ជាតិ ព្រោះវានៅតែអាចបញ្ចុះបញ្ចូល ទាំងសហរដ្ឋអាមេរិក និងចិន បាន។

លោក ង៉ូវ ចូវប៊ីង (Ngeow Chow Bing) នាយកវិទ្យាស្ថានសិក្សាពីចិន នៃសាកលវិទ្យាល័យ Malaya បានអះអាង ថា ការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់សហរដ្ឋអាមេរិក អាចនឹងប៉ះពាល់ដល់ក្រុមហ៊ុនមួយចំនួនរបស់ម៉ាឡេស៊ី ដែលបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ ដល់ប្រទេសចិន៕

តៃវ៉ាន់មិនខ្លាចការដាក់សម្ពាធពីប្រទេសណាមួយទេ

0

តៃវ៉ាន់ ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើដំណើរមកដល់ក្រុងញូវយ៉កហើយកាលពីថ្ងៃទី២៩ ខែមីនា កន្លងមក ដែលយន្តហោះបានចុះចតនៅអាមេរិក មុននឹងធ្វើដំណើរបន្តទៅកាន់ប្រទេសនៅអាមេរិកកណ្តាល ។ លោកស្រីមេដឹកនាំតៃវ៉ាន់ថ្លែងថា លោកស្រីនឹងមិនបណ្តោយឱ្យការដាក់សម្ពាធពីប្រទេសខាងក្រៅមករារាំងមិនឱ្យតៃវ៉ាន់បានចូលរួមក្នុងការងារសង្គមខាងក្រៅទេ ។ លោកស្រីថ្លែងបែបនេះក្រោយពីចិនបានគំរាមថា នឹងចាត់វិធានការលើតៃវ៉ាន់ បើលោកស្រីជួបជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy ។

លោកស្រី Tsai Ing-wen មានគម្រោងមកកាន់ទីក្រុងញូវយ៉ក និងទីក្រុង Los Angeles ក្នុងអំឡុងពេលលោកស្រីធ្វើដំណើរទៅកាន់ប្រទេសហ្គាតេម៉ាឡា និងបេលីស ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ។ ហ្គាតេម៉ាឡា និងបេលីស គឺជាប្រទេសស្ថិតក្នុងចំណោមប្រទេសមានទំនាក់ទំនងការទូត និងទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ ។Taiwan president starts sensitive U.S. stopover; China warns against  meetings | Reuters

លោកស្រី Tsai Ing-wen នឹងស្នាក់នៅទីក្រុងញូវយ៉ករហូតដល់ថ្ងៃទី១ ខែមេសា បន្ទាប់មក លោកស្រីនឹងធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ។ តាមព័ត៌មាននានាចុះផ្សាយថា លោកស្រី Tsai Ing-wen នឹងជួបជាមួយលោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ពីព័ត៌មាននេះជាផ្លូវការទេ ។

លោកស្រី Tsai Ing-wen បានថ្លែងមុនពេលចាកចេញពីតៃវ៉ាន់ថា ៖ «ការដាក់សម្ពាធពីប្រទេសខាងក្រៅ មិនមែនជាឧបសគ្គដល់ការតាំងចិត្តរបស់យើងដែលចង់ជួបជាមួយពិភពលោកខាងក្រៅទេ ។ យើងមានសន្តិភាព និងទំនុកចិត្ត ហើយយើងក៏មិនព្រមចុះចាញ់ដែរ ។ តៃវ៉ាន់នឹងធ្វើដំណើរនៅលើវិថីសេរីភាព និងប្រជាធិបតេយ្យយ៉ាងមានស្ថេរភាព និងបោះជំហានទៅកាន់ពិភពលោកយ៉ាងធំទូលាយជាងមុន បើទោះជាផ្លូវដើររបស់យើងពិបាកក្តី ប៉ុន្តែតៃវ៉ាន់មិនមែននៅតែឯងទេ» ។Beijing will 'resolutely hit back' if Taiwanese President Tsai Ing-wen  meets US House Speaker Kevin McCarthy | South China Morning Post

ចំណែកស្ថានទូតតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិកបញ្ជាក់ថា ក្នុងអំឡុងពេលលោកស្រី Tsai Ing-wen ស្នាក់នៅក្រុងញូវយ៉កនោះ គឺមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលរួមក្នុងសកម្មភាពនានារបស់លោកស្រីទេ ។ រីឯប្រទេសចិនវិញបានដាស់តឿនជាញឹកញាប់ថា មន្ត្រីជាន់ខ្ពស់របស់អាមេរិកមិនគួរជួបគ្នាជាមួយលោកស្រី Tsai Ing-wen ទេ ព្រោះវាជាការបង្ហាញថា អាមេរិកគាំទ្រគោលបំណងរបស់តៃវ៉ាន់ ដែលត្រូវការបំបែកខ្លួនចេញពីប្រទេសចិន ។

គួរបញ្ជាក់ថា កាលពីលោកស្រី Nancy Pelosi អតីតប្រធានសភាតំណាងរាស្ត្រអាមេរិកបានធ្វើដំណើរមកកាន់តៃវ៉ាន់កាលពីលោកស្រីនៅកាន់តំណែង ចិនក៏បានចាត់វិធានការវិញដែរ ដោយបើកប្រតិបត្តិការសមយុទ្ធទ្រង់ទ្រាយធំ និងប្រើគ្រាប់ពិតបាញ់ចំនួន៦ទីតាំងនៅជុំវិញកោះតៃវ៉ាន់ ។ ហេតុនេះហើយទើបបច្ចុប្បន្ន កងទ័ពតៃវ៉ាន់តាមដានសកម្មភាពរបស់ចិនយ៉ាងដិតដល់ ៕ ប្រភព ៖ The standardth

ប្រទេសតែមួយគត់លើលោក ដែលប្តីហាមភ្លេចថ្ងៃខួបកំណើត បើមិនចង់ជាប់ពន្ធនាគារ

0

ច្បាប់​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​ ដំណើរការអភិវឌ្ឍន៍សង្គមរីកចម្រើន និងឱ្យប្រជាជនប្រព្រឹត្តិតែអំពើល្អនៅក្នុងសង្គមជាតិ។

ច្បាប់អាចដាក់ទោសទៅលើជនជាប់ទោសមួយចំនួនដែលបានប្រព្រឹត្តិខុស​ ដូចជាប្លន់ វាយ ឬបង្ក្រគ្រោះថ្នាក់ទៅឱ្យនរណាម្នាក់ជាដើម។

តែចម្លែកអីតែក្នុងប្រទេសដែនកោះនេះ មានច្បាប់មួយដែលខុសពីគេ ដោយមនុស្សប្រុសនឹងជាប់ពន្ធនាគារបាន ប្រសិនបើហ៊ានភ្លេចថ្ងៃខួបកំណើតប្រពន្ធរបស់ខ្លួន។A Couple that Prays Together Stays Together - Samoa Global News

ប្រទេសដែនកោះ Samoa ស្ថិតនៅក្នុងតំបន់ Polynesian នៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងប្រទេសនេះ ប្រសិនបើប្តីភ្លេចថ្ងៃកំណើតរបស់ប្រពន្ធដោយចៃដន្យ រួចហើយប្រពន្ធធ្វើការដាក់ពាក្យបណ្តឹងទៅប៉ូលិស នោះប្តីនឹងត្រូវជាប់ទោស។

តែយ៉ាងណាមិញ ប្រសិនបើប្តីភ្លេចជាលើកដំបូងមិនជាបញ្ហាអ្វីនោះទេ ដោយប៉ូលិសត្រឹមចេញសេចក្តីព្រមាន ឬក៏ឱ្យពួកគេធ្វើការសង្គមត្រឹមមួយសប្តាហ៍ ក៏ប៉ុន្តែបើមានលើកទី២ពួកគេនៅត្រូវដាក់ទោសជាដាច់ខាត ហើយនឹងត្រូវធ្វើទារុណកម្មថែមទៀតផងដែរ៕Samoa | Travel guide, tips and inspiration | WanderlustSamoa Observer | New prison to open June

ប្រភព៖ India Times

 

កសិករចិញ្ចឹមជ្រូកស្នើរដ្ឋាភិបាលថៃដោះស្រាយបញ្ហាជ្រូកនាំចូល

0

ប្រទេសថៃ ៖ លោក Peeraphan Salirathaviphak ប្រធានគណៈកម្មការគ្រប់គ្រងយុត្តិធម៌ និងជំរុញគំនិតផ្តួចផ្តើមនៃការិយាល័យរបស់លោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី និងជាប្រធានកិច្ចប្រជុំដើម្បីទទួលពាក្យបណ្តឹងរបស់តំណាងសមាគម និងក្រុមអ្នកចិញ្ចឹមជ្រូកនៅទូទាំងប្រទេសចំនួនជាង៥០នាក់ ដែលស្នើឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាតម្លៃសាច់ជ្រូកក្នុងស្រុកធ្លាក់ចុះ ដោយសារការលួចនាំចូលសាច់ជ្រូកក្លាស្សេខុសច្បាប់ពីក្រៅប្រទេស ។

ការនាំចូលសាច់ជ្រូកខុសច្បាប់ពីក្រៅប្រទេសនេះ បានធ្វើឱ្យតម្លៃសាច់ជ្រូកក្នុងប្រទេសថៃធ្លាក់ចុះជាបន្តបន្ទាប់ ហើយក៏បានប៉ះពាល់ដល់ការលក់សាច់ជ្រូកនៅលើទីផ្សារផងដែរ ។ គេសង្កេតឃើញថា សាច់ជ្រូកនាំចូលខុសច្បាប់មិនបានឆ្លងកាត់ការពិនិត្យពីសុវត្ថិភាពតាមស្តង់ដារត្រឹមត្រូវទេ ជាពិសេស វាគ្មានអនាម័យ និងធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគ ។Pork prices hit record high amid lower supplies due to drought

អ្នកតំណាងកសិករចិញ្ចឹមជ្រូកលើកឡើងថា កន្លងមក ពួកគេបានប្រឈមមុខនឹងការលំបាកក្នុងមុខរបរចិញ្ចឹមជ្រូកនេះ ដូចជា ការចំណាយដើមទុន ចំណីជ្រូកឡើងថ្លៃ និងជំងឺរាតត្បាតលើសត្វជ្រូក រហូតដល់ពេលចុងក្រោយនេះ ពួកគេត្រូវមកប្រឈមនឹងបញ្ហាសាច់ជ្រូកក្លាស្សេនាំចូលពីក្រៅប្រទេសទៀត គឺវាធ្វើឱ្យតម្លៃសាច់ជ្រូកដែលចិញ្ចឹមក្នុងស្រុកធ្លាក់ចុះ ។ ដូច្នេះ ពួកគេសូមសំណូមពរទៅកាន់ភ្នាក់ងារពាក់ព័ន្ធឱ្យរឹតបន្តឹង និងគ្រប់គ្រងការនាំចូលសាច់ជ្រូកខុសច្បាប់ពីក្រៅប្រទេស ។

លោក Peeraphan ប្រធានគណៈកម្មការគ្រប់គ្រងយុត្តិធម៌បញ្ជាក់ថា រដ្ឋាភិបាលនឹងតាមដាន និងដោះស្រាយបញ្ហានេះដើម្បីផ្តល់ភាពយុត្តិធម៌ដល់គ្រប់គ្នា ហើយរដ្ឋាភិបាលក៏បានយល់ពីទុក្ខលំបាករបស់អ្នកចិញ្ចឹមជ្រូកផងដែរ ជាពិសេស បញ្ហាការលួចនាំចូលសាច់ជ្រូកខុសច្បាប់ ។ លោកបន្តថា រដ្ឋាភិបាលនឹងចាត់ការបញ្ហានេះ ព្រមទាំងរកមុខអ្នកលួចនាំចូលសាច់ជ្រូកខុសច្បាប់ ៕Fresh meat stall on Khlong Toei market in Bangkok, Thailand - License,  download or print for £2.48 | Photos | Picfair ប្រភព ៖ BTimes

ព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ អាចចតយន្តហោះបាន៣៨ គ្រឿងនឹងបើកដំណើរការនៅខែតុលា

0

អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលមានទីតាំងនៅស្រុកសូតនិគម ស្របលើផ្ទៃដីប្រមាណ៧៥០ ហិកតា មានចម្ងាយប្រមាណ៤០ គីឡូម៉ែត្រពីរមណីដ្ឋានអង្គរ សម្រេចលើការសាងសង់បាន៩០%ហើយ ខណៈដំណើរការតេស្តសាកល្បងនៅខែឧសភានឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB60ClLZCP5KvGkDI7pzEpYgbOHzqhMy_h6BPqBKGIKshAJQkpvqrr6LvH7uGQGoHL13fEoH-LJWhgm_gdYQ5ePN7FNQPMeV0KdeYhaVcMTbWuxV15nWA-bz5cEsUmjyf8cX-eOWX6zoZ01ijFK2Lxf8YPMkG_EPqOhJgtqmug5sep1yApavmpGeku/s2048/%E1%9E%84%E1%9E%BB.png

ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ អាចឱ្យយន្តហោះចុះចតចំនួន៣៨ គ្រឿង ជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ នឹងអាចប្រើប្រាស់អគ្គិសនីពីបណ្តាញរបស់រដ្ឋ ចាប់ពីពេលនេះ ដែលតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។

គួរបញ្ជាក់ថាព្រលានយន្តហោះខាងលើនេះ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយប្រើទុនវិនិយោគប្រមាណ៩០០លានដុល្លារ ពីក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgLI3A5ofzrD6pcUfj7t6GWpOf4239aOddFzwvuaDtlvZZOdf_EjgWGKGPwLt7GZzYf2zZprhhhYZ2ReSq1F_0jfMJc4wrfoJIJlHztxWNYmO7wyYRnd0pyf4y_cvG5THeM8AiV-A7OjYOy4Fag9DjZsF93ueoWTXq6bYz5cuSacJnxrv--XUSjQsD/s1280/337864511_905028120801428_5233568923715229569_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyfBaMZnhaK1BCk7hdYht9M37yjAHNe-A3r2Xp6Ibw2PTdjk2nG_sm6CKF5HlBYF9I7Qh5hyt-qe9bi7Z50xWBls39SIq7M2HixGBEL4zZVN5Siwg6uvfCwv0ZqeR5S34RJyZNGomUFKNiX4BIhDxmPgmPpIDh9DqbA4Jdu8HgKX3S06b53oMDUCCv/s1280/337814547_1160426171289754_1011623983087222386_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKW8BWWwIuafYwLCGLyzKGSuLdwT9BF1r325WjY24dGXSg0d8Y5swWPGiUcrdODOdTScdsKUphgzku2FpZGcBLkEIlN0WFCNvOv0LyUrpQAQdsIazua7RfUFINJdw9PWYPSYKK8JDYYvAqyjx9cxjHLeBcqM2VisfTia44lyOy5F4jqoZagNQ8yQcE/s1280/337681383_173365475588197_1916109245942168884_n.jpg

ឈៀងម៉ៃបង្កើនកម្លាំងពន្លត់ភ្លើងឆេះព្រៃ និងកម្ចាត់ធូលីកខ្វក់ក្នុងបរិយាកាស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែមីនា កន្លងមក នៅក្នុងបរិវេណអាកាសយានដ្ឋានកងទ័ពអាកាសលេខ៤១ ឃុំសុថេប ស្រុកមឿងឈៀងម៉ៃ ខេត្តឈៀងម៉ៃ គេបានបញ្ជូនឧទ្ធម្ភាគចក្រប្រភេទ KA-32 របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការពន្លត់ភ្លើងឆេះព្រៃជាច្រើនកន្លែងក្នុងបរិវេណលើភ្នំខ្ពស់ស្ថិតក្នុងស្រុកម៉ែទែង ខេត្តឈៀងម៉ៃ ។

បច្ចុប្បន្ន នៅខេត្តឈៀងម៉ៃកំពុងប្រឈមនឹងបរិយាកាសកខ្វក់ខ្លាំង រួមផ្សំនឹងកើតមានភ្លើងឆេះព្រៃនៅតាមតំបន់ភ្នំទៀតនោះ ធ្វើឱ្យពលរដ្ឋរស់នៅក្នុងខេត្តនេះពិបាកយ៉ាងខ្លាំង ជាពិសេស ប៉ះពាល់ដល់សុខភាពដោយសារបរិយាកាសកខ្វក់ និងផ្សែងភ្លើងផងដែរ ។May be an image of nature

នាយករងមជ្ឈមណ្ឌលបង្ការ និងដោះស្រាយបញ្ហាភ្លើងឆេះព្រៃ និងធូលីកខ្វក់ក្នុងបរិយាកាសថ្លែងថា ឈៀងម៉ៃបានត្រៀមកម្លាំងប្រតិបត្តិការលើអាកាសដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ ។ លើសពីនេះ ភ្នាក់ងារពន្លត់អគ្គិភ័យបានប្រមូលកម្លាំងមកធ្វើការពន្លត់ទាំងរយៈពេលខ្លី និងវែងផងដែរ ដើម្បីទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃនៅឆ្នាំ២០២៣នេះ ។ នាយករងរូបនេះបន្តថា បញ្ហាមួយទៀត គឺដោយសារតែពោតលក់ចេញបានថ្លៃ ទើបធ្វើឱ្យកសិករនាំគ្នាដាំពោតកាន់តែច្រើន ហើយពួកគេបានដុតចម្ការពោតទាំងនោះដោយមិនបានសុំអនុញ្ញាតពីអាជ្ញាធរ ។May be an image of nature and text that says 'THE STANDARD'

ការដោះស្រាយបញ្ហាផ្សែងភ្លើង និងធូលីកខ្វក់ដែលកើតឡើងនៅខេត្តភាគខាងជើងប្រទេសថៃ ជាពិសេស ខេត្តឈៀងម៉ៃ ភ្នាក់ងារពន្លត់ភ្លើងបានត្រៀមឧបករណ៍នានាជាស្រេច ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងទាំងខាងផ្លូវគោក និងផ្លូវអាកាសដូចជា ៖May be an image of nature and lake

-យន្តហោះប្រភេទ DA-42 របស់កងទ័ពអាកាស ដែលបំពាក់ដោយកាមេរ៉ាសម្រាប់ពិនិត្យចាប់កំដៅ
-យន្តហោះប្រភេទ BT-67 របស់កងទ័ពអាកាស ជាយន្តហោះសម្រាប់បាចទឹក
-បាចសារធាតុគីមីសម្រាប់ពន្លត់ភ្លើង
-ឧទ្ធម្ភាគចក្រប្រភេទ Bell 407 របស់នាយកដ្ឋានទឹកភ្លៀង និងកសិកម្ម
-ឧទ្ធម្ភាគចក្រប្រភេទ MI-17 របស់កងទ័ពជើងគោក និង
-ឧទ្ធម្ភាគចក្រប្រភេទ KA-32 របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ ៕ ប្រភព ៖ The standardthMay be an image of 6 people, street and road

ឥណ្ឌូណេស៊ីបណ្តេញបុរសរុស្ស៊ីចេញពីប្រទេសក្រោយថតរូបអាក្រាតកាយ

0

ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មាន BBC របស់ប្រទេសអង់គ្លេសចុះផ្សាយថា ប្រទេសឥណ្ឌូណេស៊ីបានបណ្តេញបុរសជនជាតិរុស្ស៊ីម្នាក់ឱ្យត្រឡប់ទៅប្រទេសវិញ ក្រោយបុរសទេសចរណ៍រូបនេះបានបំពានច្បាប់ឥណ្ឌូណេស៊ី ។ បុរសរុស្ស៊ីរូបនេះបានលួចឡើងទៅលើភ្នំ Agung ជាកន្លែងគោរពរបស់ជនជាតិឥណ្ឌូណេស៊ី និងថតរូបអាក្រាតកាយលើកំពូលភ្នំនៅកោះបាលី ។ ឥណ្ឌូណេស៊ីបានហាមឃាត់បុរសនេះមិនឱ្យធ្វើដំណើរមកកាន់ឥណ្ឌូណេស៊ី រយៈពេល៦ខែ ។Russian tourist apologises after posing naked on sacred Bali mountain | The  Independent

អ្នកទេសចរណ៍ដែលមានឥរិយាបថមិនគប្បីនេះឈ្មោះថា យូរិ ដោយរូបគេបានស្រាតខោរបស់ខ្លួន រួចថតរូបនៅលើកំពូលភ្នំ Agung ក្រោយមក ក៏យករូបភាពទៅបង្ហោះក្នុងបណ្តាញសង្គម ដែលបណ្តាលឱ្យពលរដ្ឋឥណ្ឌូណេស៊ីជាច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំងពីការថតរូបអាក្រាតកាយនេះ ខណៈពួកគេចាត់ទុកថា ភ្នំនេះស័ក្តិសិទ្ធិ និងជាកន្លែងស្នាក់នៅរបស់ព្រះសាសនាហិណ្ឌូ ។

ការិយាល័យច្បាប់ និងសិទ្ធិមនុស្សរបស់ឥណ្ឌូណេស៊ីបញ្ជាក់ថា ការថតរូបអាក្រាតកាយរបស់បុរសរុស្ស៊ីនេះ គឺបានរំលោភលើទំនៀមទម្លាប់ប្រពៃណីរបស់ពលរដ្ឋឥណ្ឌូណេស៊ី ហើយមិនបានគោរពវប្បធម៌ឥណ្ឌូណេស៊ី ។Russian tourist to be deported over naked selfie in Bali

ទោះយ៉ាងណា លោក យូរិ ក៏បានធ្វើការសូមទោសចំពោះកំហុសឆ្គងរបស់ខ្លួនរួចហើយ ដោយលោក យូរិ ទទួលស្គាល់ថា ខ្លួនមិនដឹងពីមុនមកថា ភ្នំ Agung គឺជាទីកន្លែងស័ក្តិសិទ្ធិរបស់ជនជាតិឥណ្ឌូណេស៊ីទេ ។ លោក យូរិ ថា ៖ «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ចំពោះទង្វើនេះ ហើយខ្ញុំប្រាកដជាមិនដឹងថា ភ្នំនេះជាកន្លែងស័ក្តិសិទ្ធិទេ» ៕ ប្រភព ៖ Mono News