(រាជធានីភ្នំពេញ) – ពីរាជធានីភ្នំពេញទៅទីក្រុងឡុងដ៍មានចម្ងាយដល់ទៅជិត ១៤,០០០ ​គីឡូម៉ែត្រ (៨,៦២៤ ម៉ាយ) ឯណោះ ប៉ុន្តែសម្រាប់កុមារាកុមារីកម្ពុជាដ៏សំណាងទាំងបួនរូបនេះ ការធ្វើដំណើរក្នុងពេលខាងមុខទៅកាន់ទីក្រុងឡុងដ៍គឺនៅជិតបង្កើយ ។ ផ្ទុយទៅវិញ ការធ្វើដំណើរនេះនឹងក្លាយជាបទ ពិសោធន៍ដ៏អស្ចារ្យ និងសំខាន់បំផុតក្នុងឆាកជីវិតរបស់ពួកគេ ដែលវាក៏ជាការចងចាំដ៏វិសេសវិសាល ពេញមួយជីវិតរបស់កុមារទាំងនេះផងដែរ ។

កុមារីពីររូប និងកុមារាពីររូប អាយុពី ១១ ដល់១៣ឆ្នាំ ដែលជាកីឡាករកីឡាការនីរបស់អង្គការផ្កាយ សមុទ្រនឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ជាទីក្រុងប្រវត្តិសាស្ត្រ ពោរពេញទៅដោយសំណង់ អគារ បុរាណរាប់មិនអស់ ប្រជាជនចម្រុះជាតិសាសន៍ កន្លែងទេសចរណ៍ដ៏ទាក់ទាញគ្មានពីរជាច្រើន ជា ពិសេស វាក៏ជាទីកន្លែង ដែលក្រុមបាល់ទាត់ជើងខ្លាំងល្បីៗលំដាប់ពិភពលោកបានចាប់កំណើតឡើង ផងដែរ ។ នៅថ្ងៃទី២០ ខែឧសភាខាងមុខនេះ កុមារកម្ពុជាទាំងបួនរូបនេះនឹងធ្វើជាកុមារដឹកដៃអម

កីឡាករល្បីៗរបស់ក្លឹបបាល់ទាត់ Tottenham Hotspur ដើរក្នុងព្រឹត្តិការណ៍បើកការប្រកួត Premier League ដែលពួកគេនឹងប្រកួតតទល់នឹងក្រុមបាល់ទាត់ Brentford ។ គួរបញ្ជាក់ផងដែរថា សម្រាប់ការចំណាយ ក្នុងការធ្វើដំណើររបស់កុមារាកុមារីទាំងបួនរូបនេះគឺត្រូវបានឧបត្ថម្ភទាំងស្រុងដោយ AIA Group រួមមានថ្លៃសំបុត្រយន្តហោះ ទិដ្ឋាការ មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងដំណើរកម្សាន្តទៅកាន់ ទីកន្លែងជាច្រើនក្នុងទីក្រុងឡុងដ៍ជាដើម ។ ដោយឡែក ការធ្វើដំណើរនេះក៏ទទួលបានការគាំទ្រ និងសម្របសម្រួលដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimOmmOgsCt4m7Mla3HpSxULzBcSCOzZRUtoWDNyee5VcoPbhVzV1h4C-B4mx451o-tAXt9q45u7Sq6GcCy84WB4ULBvZQcydDoqoy5nVB6l6FFXpPmWS1s3-ZOjokdrZI544mqOqDv2AxJEkxXgWw174ydMCRLnQ6kV94uPZg5VV8XnWdb8b8eX9Lq/s960/photo_2023-05-19_09-43-46%20(2).jpg

នេះគឺជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងបង្អស់ក្នុងជីវិតរបស់កុមារាកុមារីកម្ពុជាទាំងបួនរូបនេះ ដែលសុទ្ធសឹងតែមានជីវភាពក្រីក្របំផុត ។ ពេលនេះពួកគេមានឱកាសកាន់លិខិតឆ្លងដែន ដែល មានភ្ជាប់ទិដ្ឋាការ និងអង្គុយលើកៅអីយន្តហោះជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេ ។ កុមារកម្ពុជា ក្រីក្រទាំងនេះទទួលបានការរៀនសូត្រឡើងវិញ និងបានបន្តទៅរៀននៅសាលារដ្ឋ ដោយមានការ ឧបត្ថម្ភគាំទ្ររបស់អង្គការផ្កាយសមុទ្រ ដោយពួកគេធ្លាប់បានបោះបង់ការសិក្សាអស់រយៈពេលជា ច្រើនឆ្នាំ ដើម្បីជួយរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ។

ពីកុមារាកុមារី ដែលធ្លាប់តែទាត់បាល់លើដីវាលមិនមានស្មៅក្នុងសហគមន៍ ដែលគេរស់នៅ ហើយ បានក្លាយជាកុមារ ដែលមានវាសនាអាចកាន់ដៃកីឡាករពិភពលោកល្បីៗដើរនៅលើទីលានស្មៅខៀវ ខ្ចីរបស់ Premier League គឺជាក្តីស្រមៃ ដែលកុមារកម្ពុជាក្រីក្រទាំងបួនរូបនេះពុំធ្លាប់បានគិតពីមុនមក នោះឡើយ ។

សម្រាប់ព័ត៌មានលម្អិតអំពីកុមារាកុមារីទាំងបួ​នរូបនេះ សូមទំនាក់ទំនងមកកាន់ពួកយើង តាមរយៈ លេខទំនាក់ទំនងដូចខាងក្រោម ។ ការធ្វើដំណើរបស់កុមារៗទាំងនេះទៀតសោតនឹងអមដំណើរដោយ លោក យិន សាមឌី ប្រធានគ្រប់់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ និងអ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ ។

អំពីអង្គការផ្កាយសមុទ្រ

៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំង ពីឆ្នាំ២០០៦មក   អង្គការផ្កាយសមុទ្រគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានទទួល ស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និង កុមារភាព ដែលពួកគេសាកសមនឹងទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះមានគោលបំណងពង្រីក សក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការ សិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់     បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារ ប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយ សមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់ អង្គការផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj66Zm4_FvrHzW7_NuFPbUEWZcU5S6p5gqU3oOmSLMm_TUOpUrBSv9HsIwP7E0YE0Va1GvCrsS2NdU7L3pdcYwiSYKBjs2BFZp7ZEap_-itY15fizdBFUZ91FLDDaxW-6wulecxUhwEcJ9n_uI7HEjkd9LJBxVtU71skwU9VzXo_R2d_3pO6jjqdbg4/s960/photo_2023-05-19_09-43-48.jpg

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់ សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម​ តាមរយៈការ ហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀន     កម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។ ដោយចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់កុមារ និង យុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់តែ ច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផល ប៉ះពាល់នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែល បានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើ ប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម ។

អំពី អេ អាយ អេ

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមាន វត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជារាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្រប តាមគោលបំណងក្នុងការជួយឱ្យប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់ តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូង បង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង ឈានមុខគេមួយនៅកម្ពុជា  អេ អាយ ខេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅ លើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗ ដែលបង្កើត ឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃ សម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឱ្យប្រជាជនក្នុងសង្គមទទួល យកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឱ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើក កម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើង ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitgwDOmFWbJm_fqvyG_jCVWW1GNJD287ZqU-QV12_ZnFFzw1rh5MfqEJey2wKumZHRpCk4c40DakMz4Yb58DYWRyTuWX_lWvPdQNvSN81PnhMlGwhnECQ9BoxFzPLDKia8TpyGJPNlwJ6x97YU3iQio3QDTPEN2-DoPb9A_DV6oNiY7ncPLYndL7mB/s1280/photo_2023-05-19_09-43-47.jpg

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយ តាមរយៈឧបត្ថម្ភ ដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀត សោធ យើងក៏សហការជាមួយក្លឹប Tottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែល ជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបាន ការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យ កណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

សម្រាប់ព័ត៌មានផ្សេងៗ សូមធ្វើការទំនាក់ទំនងមកកាន់៖ កញ្ញា គឹម ទ្រីអេង មន្ត្រីសម្របសម្រួលការ កៀរគរធនធាន និងទីផ្សាររបស់អង្គការផ្កាយសមុទ្រ ០៩៨​ ៩៧៧ ៩៨១ ។