មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រកម្ពុជា បន្ទាប់ពីទស្សនាវដ្តីដ៏ល្បី Forbes បានចេញផ្សាយថា តារាចម្រៀងរ៉េប វណ្ណដា ជាតារាវ័យក្មេងអាយុក្រោម៣០ឆ្នាំមានឥទ្ធិពលបំផុតនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៣ក្នុងចំណោមតារាផ្សេងទៀត។ នេះជាកិត្តិយសដ៏ធំមួយ និងជាប្រវត្តិសាស្រ្តមួយទៀតដែលតារាចម្រៀងរូបនេះសាងឱ្យមាតុភូមិកំណើត។May be an image of 1 person and text

នៅក្នុងការចុះផ្សាយរបស់ទស្សនាវដ្តីខាងលើនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានរៀបរាប់ថា វណ្ណដា តារារ៉េបនៅកម្ពុជា អាចច្រៀងរ៉េបជាភាសាខ្មែរ និងអង់គ្លេស និងនាំយកឧបករណ៍ប្រពៃណីក្នុងស្រុកបានលើកតម្កើងសិល្បករឱ្យមានភាពល្បីល្បាញក្នុងតំបន់រួមទាំងបានចេញទៅសម្តែង នៅក្នុងប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុម Skull 2 ។ ក្នុងនោះទស្សនាវដ្តីដដែលបានរំលេចពីបទដែលទទួលបានការគាំទ្រខ្លាំងគឺបទ “Time to Rise” ដែលមានវត្តមានលោកតា គង់ ណៃ អ្នកឯកទេសផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ក្នុងចំណោមតន្ត្រីករមួយចំនួននៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។May be an image of 2 people

បន្ទាប់ពីឃើញពីភាពអស្ចារ្យរបស់ វណ្ណដា អ្នកគាំទ្រជាច្រើនបានសម្តែងអារម្មណ៍មោទកភាពចំពោះតារាចម្រៀងរូបនេះដែលអាចសាងប្រវត្តិសាស្រ្តជូនកម្ពុជាជាបន្តបន្ទាប់ធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកមុខរីកមាត់។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ វណ្ណដា ក៏បានបំបែកប្រវត្តិសាស្រ្តមួយទៀតគឺក្នុងឆាណែលយូធូបរបស់លោកមានការទស្សនាសរុបរហូតដល់១០០០លានដង (1 Billon views) ដែលជាសិល្បករកម្ពុជាដំបូងដែលទទួលបានលទ្ធផលនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0DQR9Sy9iAIE1BMZlsuM5XONF-Yk9mQ2itkqv5nWCa_zAkYmUqqaHWmc-nuF4UmW7BtObJgZ8Acet_mLLF070ZsXkVMOHcrkaPSa7Kns0kJPJRUahu6QSwpTz6Qr61MJP8GP4pxujzks4wrNo17QuA4BY0tdsTo2_v3pw87DT_7jZKEVPlg-75XjG/s811/347016478_2038989319776946_8428858519569176197_n%20(2).jpg