សកម្មភាព ធឿន បុរី លត់ជង្គង់អញ្ជើញការឧកញ៉ា ព្រាប សុវត្ថិ បង្កឱ្យមានមតិរិះគ.ន់
តារាចម្រៀង ធឿន បុរី ត្រូវបានសាធារណជនបញ្ចេញមតិរិះគន់មិនសំចៃក្រោយពីលោកលត់ជង្គង់អញ្ជើញឧកញ៉ា ព្រាប សុវត្ថិ ចូលរួមពិធីមង្គលការរបស់ខ្លួន។ ធឿន បុរី និងគូស្នេហ៍មានកូនម្នាក់ជាចំណងដៃមុនពេលអ្នកទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណី។
.png)
ធឿន បុរី បានធ្វើឱ្យសាធារជនស្គាល់តាំងពីនៅក្មេងមកម្ល៉េះហើយភ្លេចខ្លួនតែមួយភ្លែតរូបលោកពេញរូបពេញរាងនិងបានកសាងគ្រួសារយ៉ាងឆាប់រហ័ស។ តារាចម្រៀងរូបនេះបានបង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈខណៈអ្នកទាំងពីរមានកូនម្នាក់ជាសក្សីភាពនៃស្នេហាផងដែរ។ កាលពីកន្លងមកនេះការឆាប់មានគូស្រករនិងមានកូនមុនរៀបការ ធឿន បុរី ក៏ត្រូវបានមហាជនជជែកវែកញែកដូចគ្នា។

យ៉ាងណាមិញពេលនេះ ធឿន បុរី និងគូស្នេហ៍បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការតាមប្រពៃណីផងដែរ ថែមទាំងអញ្ជើញរៀមច្បងសិល្បកររួមទ្រនំទៅចូលរួមពិធីមង្គលការរូបគេទៀតផង។ នៅថ្ងៃទី១៩ គណនីទិកតុកមួយបានបង្ហោះវីដេអូក្នុងពេលដែល ធឿន បុរី អញ្ជើញការទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ រួមទាំងតារាចម្រៀង ខាន់ ជេមស៍ ដែលនៅក្បែរនោះទៀតផង។ វីដេអូនេះបានទាក់ទាញអ្នកទស្សនាជាច្រើនពីព្រោះតែ ធឿន បុរី គឺបានលត់ជង្គង់អញ្ជើញទៅឧកញ៉ា ព្រាប សុវត្ថិ ដោយមនុស្សជាច្រើនចាត់ទុកថាជាសកម្មភាពហួសហេតុពេក។
អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ថា «លើសហើយ, ដើម្បីប្រាប់ធៀបការគេហ៊ានលុនជង្គង់សំពះគេ តែបើឪពុកម្ដាយស្រួលមិនហ៊ានទាំងសំពះផងទេដឹង, បើលត់ជង្គង់ហើយគួរតែថ្វាយបង្គំផង, ជាការគោរពវាមិនខុសទេសុជីវធម៌របស់ខ្មែរក៏ប៉ុន្តែត្រឹមតែបន្ទាបខ្លួនបន្តិចកាយវិការទាន់ភ្លន់លើកដៃសំពះគឺគ្រប់គ្រាន់, សូម្បីតែពូព្រាបសុវត្ថិក៏គាត់ផ្អើលដែរ …»។ 
ជាមួយការបញ្ចេញមតិរិះគន់មកកាន់ ធឿន បុរី អ្នកមួយចំនួនបានបញ្ចេញដោយពួកគេគិតថាប្រហែលជាឧកញ៉ា ព្រាប សុវត្តិ មានគុណធំធេងលើ ធឿន បុរី ទោះបីជាភ្នែកអ្នកដទៃអាចមើលឃើញថាលើស។ នៅក្នុងការឆ្លើយតបមួយប្រពន្ធរបស់ ធឿន បុរី បាននិយាយថា ឧកញ៉ា ព្រាប សុវត្ថិ ប្រៀបដូចជាឪពុកប្តីរបស់នាងអ៊ីចឹង៕



.jpg)



.jpg)
.jpg)


.jpg)

.png)

.png)





.jpg)



.jpg)
.jpg)





.png)





.jpg)

.jpg)








