នៅល្ងាចថ្ងៃទី១៨ ខែមករា គណនី Weibo មួយដែលមានឈ្មោះថា Bai Sansan បានប្រកាសថា នាងកំពុងលក់រូបថតស្និទ្ធស្នាលរបស់តារាសម្តែង Wu Lei ក្នុងតម្លៃ ១០,០០០ យ័នប្រមាណជាង១៤០០ដុល្លារមួយរូបថត។ រហូតមកដល់ពេលនេះ នាងបានលក់រូបថតបានតែពីរសន្លឹកប៉ុណ្ណោះ ហើយបានបង្ហោះស្ថានភាពខឹងសម្បារជាច្រើនថែមទាំងចោទប្រកាន់តារាប្រុសរូបនេះបានប្រព្រឹត្តអំពើខុសច្បាប់រាប់មិនអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiish_K-5f8Wo2seAT0Mc-XhA3K0HI_6DZRDGYhia9U30S2R6Fq4xdD0VYFeiikUD8RW5lZrudlDz3yftrA-dLIU4qs3UmkxPxcB8Vpe8eM-wuHmDXwolkpnIhxHo9jbbcCGshQAl1_1B1GIvI2NQdqeNnWk-WmRFXlGCIDKr8npJgjj17WS3K_RhoWo7aS/s1280/image_2026-01-19_16-21-45.png
ការបង្ហោះរបស់ Bai Sansan បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលឈរនៅលំដាប់កំពូលនៃការស្វែងរកដ៏ក្តៅគគុកនៅលើ Weibo។ អ្នកប្រើប្រាស់អ៊ីនធឺណិតបានជជែកវែកញែកឥតឈប់ឈរអំពីភាពត្រឹមត្រូវនៃការបង្ហោះទាំងនេះ លទ្ធភាពដែល Wu Lei ត្រូវបានលាតត្រដាង។ ក្រោយមកតារាសម្តែង Wu Lei បានធ្វើបច្ចុប្បន្នភាពនៅលើ Weibo របស់ខ្លួនដោយបញ្ជាក់ថាលោកមិនដែលស្គាល់នារីដែលបង្ហោះនោះទេហើយលោកបានប្រគល់ឱ្យមេធាវីម្នាក់ដើម្បីបន្តសកម្មភាពផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiokfvi2iXoveB7Zdu7sG14KwZIvKNdtw8tJv6oc7XnfwPVncjA8LbwEiemjK56Xf51fSDe1jkkWs5B17iVtxgBTGtbE29jb7sxB2f9R6qnRw2SA3FPNhoGXP6OKqBE9L-tKXqIXivpDa9VbzdFc0uf_ckxO7PPP8eIJz1686pS3gcoNH7Mlo3wS4x45CqH/s1619/image_2026-01-19_16-21-46%20(2).png

យ៉ាងឆាប់រហ័សស្ទូឌីយូ របស់ Wu Lei បានចេញការឆ្លើយតបជាផ្លូវការ។ ពួកគេបានបដិសេធព័ត៌មានដែលផ្តល់ដោយ Bai Sansan ហើយបាននិយាយថា ពួកគេនឹងបន្តចាត់វិធានការផ្លូវច្បាប់។ ភ្នាក់ងារ របស់តារាសម្ដែងរូប នេះបានប្រកាសថា «សេចក្ដីថ្លែងការណ៍ដែលបានលើកឡើងខាងលើដោយអ្នកប្រើប្រាស់អ៊ីនធឺណិតទាក់ទងនឹងសិល្បករ Wu Lei គឺជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានទាំងស្រុង។ ស្ទូឌីយោបានបញ្ចប់ការប្រមូលនិងពង្រឹងភស្តុតាងហើយ ហើយនឹងបន្តចាត់វិធានការផ្លូវច្បាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2eaJlIycUwx25LvlUB_fc5aQk_rj7si78zn3uxiIsUzuJysm4Y51I_QNG_pMasr06QLA5gbbL4ZLPk_lun2ntrX0gONxpNr46krX0FPz9hIvBt4EekTux0bCoCLOC78Rh1e1a5QjsP5PD_xK6mTNmod8-s7yHd0Kr0Sjis83DijfchUv5VZdgi2bF3LTk/s640/image_2026-01-19_16-21-46.png

Wu Lei កើតនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ១៩៩៩ នៅទីក្រុងសៀងហៃ ប្រទេសចិន។ លោកគឺជាតារាសម្តែងវ័យក្មេងម្នាក់ដែលមានទេពកោសល្យ និងជាទីស្រលាញ់បំផុតនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ Wu Lei បានចាប់ផ្តើមអាជីពរបស់ខ្លួនតាំងពីក្មេង ដោយបានបង្ហាញខ្លួនក្នុងការផ្សាយពាណិជ្ជកម្មនៅអាយុ ៣ឆ្នាំ ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅអាយុ ៦ឆ្នាំ៕