ប្រទេសថៃ ៖ កើតហេតុមិនឈប់ឈរនៅកន្លែងដដែល! កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានហេតុការណ៍អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្រោមស្ពានព្រះរ៉ាម២ ខេត្តសមុទ្រសាខន ប្រទេសថៃ ត្រង់កន្លែងតែមួយដែលដងស្ទួច (Crane) បានបាក់រលំកាលពីថ្ងៃទី១៥ ខែមករា កន្លងមក ។ ការសន្និដ្ឋានផ្សេងៗគ្នាត្រូវបានលើកឡើងពីមូលហេតុអគ្គិភ័យ រីឯមូលហេតុពិតប្រាកដរង់ចាំសមត្ថកិច្ចត្រួតពិនិត្យនៅទីតាំងកើតហេតុយ៉ាងលម្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc4rP9EtWGc50UKdn4nNJTzxnfwmFG2x2sN3AZgpdXP_mMjzDwEypdf42U9t6FFqjNGGUt2MXhhPEpWrgHCZnaZrDs1zcSddKa7kPq6QzMhXOaf4Qox8rgZ-Rw1kpWpRpyztLVcVi91aByDq7Fdt8NT1y5JicMsaBkoWBw2iNK-PlNvzntKaWjPJqDthJb/s800/photo_2026-01-20_12-39-21.jpg

សារព័ត៌មាន Khaosod រាយការណ៍ថា នាព្រឹកថ្ងៃទី២០ ខែមករា មានអគ្គិភ័យឆាបឆេះនៅខាងក្រោមស្ពានព្រះរ៉ាម២ ខេត្តសមុទ្រសាខន ស្ថិតនៅកន្លែងតែមួយដែលដងស្ទួច (Crane) បានបាក់រលំកាលពីថ្ងៃទី១៥ ខែមករា ដោយអគ្គិភ័យបានឆេះរាលដាលរហូតដល់២កន្លែងនៅក្បែរគ្នា ។ ហេតុការណ៍នេះបណ្តាលឱ្យកម្មករធ្វើស្ពាន និងអ្នកដំណើរឆ្លងកាត់ភ័យស្លន់ស្លោយ៉ាងខ្លាំង ពីព្រោះមានគ្រោះថ្នាក់ផ្ទួនៗគ្នាពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBlBhGFD2dy0Y-JNpY5RU7MVYwFbh3H-KH61ecpHAJ_Gvi0pr81pacK1mUjUpkYa85Hiy-7V53U5Jadjz3yEO7GDvWgGne69v20UUzIMkdF0sD-IrcgN1bjf4s8EFGcYz75Q4A1stBYg6S4VzPsgUf365YUbGDegHh3os7q3E_upg8ixZN-m6CWBbJoKiX/s1067/photo_2026-01-20_12-39-22.jpg

លើសពីនេះ មានផ្សែងខ្មៅហុយឡើងលើលាយឡំជាមួយផ្កាភ្លើង ដែលធ្វើឱ្យភ្នាក់ងារពន្លត់អគ្គិភ័យ និងភ្នាក់ងារសង្គ្រោះបន្ទាន់ប្រញាប់គ្រប់គ្រងស្ថានការណ៍ ដោយបិទការចរាចរតាមដងផ្លូវដើម្បីសុវត្ថិភាពអ្នកដំណើរ និងមិនឱ្យអ្នកពាក់ព័ន្ធមកក្បែរទីតាំងកើតហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik7kF1EL5brWM_-Qx3PL_Qn3MmpCYhwE3fdpEEFcsGkHMbieYyWS228hfa8LMG41FlH_s-qCoCnj_UoazWXyCJW7NBpP_iaueZVuWJ_dXidmbufdnv8WdowMgY3PS-4VJzPd_M-r-AIW86u5SDaeeOFLFH16vHil_mT3gliAJRqViah14cV2Mf_3YhkK5K/s1200/photo_2026-01-20_13-03-17.jpg

បើតាមការត្រួតពិនិត្យបឋមរបស់សមត្ថកិច្ច គឺអគ្គិភ័យនេះអាចបណ្តាលមកពីវត្ថុអ្វីមួយធ្លាក់លើគ្រឿងម៉ាស៊ីនមានប្រេងឥន្ធនៈក្នុងការដ្ឋានសាងសង់ស្ពាននៅខាងក្រោម ហើយពេលប្រេងឥន្ធនៈត្រូវកំដៅថ្ងៃខ្លាំង ក៏ឆេះរាលដាលតែម្តង ។ ប៉ុន្តែការសន្និដ្ឋានផ្សេងទៀតថា អគ្គិភ័យបណ្តាលមកពីបុគ្គលិកក្រុមហ៊ុន Italian-Thai កាត់ដែកចេញពីគំនរបាក់បែកនៅកន្លែងកើតហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB_54Esf8TIK80GfPouqzWLdT7M104mu0cm3AYZQSWQJnYfAoosPiwtaa0q0LaCDcyV5wPB_il6P1Ibwn6fSTrChM02w_FIxnAiINzrN9_7l0TO74ydCi37zZ4fq2MdHhHlt2F6uk-XdYA-AKl1QjPEIizgkm8gcM6AQYYX5_32n-HweZ4bAIZuB3Lkd0f/s1200/photo_2026-01-20_13-03-18%20(2).jpg

ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សរងរបួស និងស្លាប់ទេ ។ សមត្ថកិច្ច អ្នកជំនាញ និងវិស្វករស្ពាន កំពុងត្រួតពិនិត្យយ៉ាងលម្អិតដើម្បីរកមូលហេតុពិតប្រាកដ និងវាយតម្លៃសុវត្ថិភាពនៅការដ្ឋានសាងសង់ស្ពានព្រះរ៉ាម២ ដើម្បីការពារមិនឱ្យគ្រោះថ្នាក់ដដែលនេះកើតឡើងនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNWat-k-HkkID_kHeQ7UsRQ-UeEr3zHGvxqJsvRHUpKqgJLgLoiVKi3t1EQoeEB7qxRNZZTdmL32iEIZPEizthfW2fhS-gw6IWLBX-vS9AT5PgVJykuzGsAYBPO3ISu-gsgCCV8psDvRQxKtLDiUHLbHuld7uxClUCkRFEzeJ_x-XoHI_cN9_XI3at2LiJ/s1200/photo_2026-01-20_13-03-18.jpg

គួរបញ្ជាក់ថា ទីតាំងនេះ គឺជាកន្លែងដែលដងស្ទួច (Crane) បានបាក់រលំកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កន្លងមក ដែលបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ចំនួន២នាក់ និងរងរបួសជាច្រើននាក់ ។ មុនពេលបាក់ដងស្ទួច និងអគ្គិភ័យ ស្ពានព្រះរ៉ាម២ធ្លាប់កើតហេតុការណ៍បាក់ស្ពានសង្កត់រថយន្តអ្នកដំណើរដែលបើកបរឆ្លងកាត់ជាបន្តបន្ទាប់ ហើយពលរដ្ឋថៃបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហានេះយូរមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEQ82AOq-3bK5MI0d2VOEu_EGZhT1GLvh8MxzWaYJGQzfw1KT7VWuVDNM3Jvo3-TVyLysiwQahQiP49ZbPlW5IWTkrDXWSQzCysA9uJbILtyltWh3dohOLlx81Ykd-lj62QY_ChRsndz6lo-gCQFWEYs0X17BSd81vB2uWlk-3USGlJBpokLgO_mjnOnST/s800/photo_2026-01-20_12-39-21%20(2).jpg

ពលរដ្ឋថៃលើកឡើងថា ព្រះរ៉ាម២ គឺជាផ្លូវមរណៈ ហេតុអ្វីហេតុការណ៍អាក្រក់ចេះតែកើតឡើងផ្ទួនៗគ្នានៅប្រទេសថៃបែបនេះ? វាហាក់ដូចជាមានអ្នកណាម្នាក់ធ្វើឱ្យផ្លូវនេះកើតគ្រោះថ្នាក់ម្តងហើយម្តងទៀត ។ វាជាហេតុការណ៍ចៃដន្យខ្លាំងពេក ពិតជាគួរឱ្យចម្លែកណាស់ ដែលធ្វើឱ្យនឹកឃើញដល់គ្រោះរញ្ជួយដីនៅទីក្រុងបាងកក នាពេលកន្លងមក ៕