Home Blog Page 16

Dilraba ប្រឈមមុខនឹងប្រតិកម្មអវិជ្ជមានដោយសារលើកឡើងបែបនេះ

0

តារាសម្តែងចិន Dilraba Dilmurat កំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងបន្ទាប់ពីផ្តល់បទសម្ភាសន៍ថ្មីៗនេះដែលបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីវិជ្ជាជីវៈ ជម្រើសអាជីព និងចក្ខុវិស័យសិល្បៈរយៈពេលវែងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM2oKsL1n5-sPk5WTG1GcUZHvdOxa1BIfvr5mP4xutyHplvj0jHd4JOFYZZWeijuBBK56ogXbcr-rQp5Zv0pDI2-C65Iu70lOg1xJim0q5ieFWeKrjC9DgyX3I3jXZvXv4Azq_kdxXCXJPcDsdJfi87mtd8BizlA8uTfI8gZI-MdVSuk7_sCQ7t7gd_bgm/s1280/image_2026-04-10_16-00-28%20(2).png

ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្សព្វផ្សាយសម្រាប់គម្រោងថ្មីរបស់នាងផ្ទាល់។ Dilraba ត្រូវបានគេសួរអំពីប្រភេទតួនាទីដែលនាងចង់សាកល្បង ប៉ុន្តែមិនមានឱកាស ខណៈតារាសម្តែងវ័យ៣៣ឆ្នាំរូបនេះនិយាយថានាងចង់ដើរតួដែលមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង ប៉ុន្តែមិនដឹងថាខ្លួនឯងចង់សម្តែងជាតួអង្គប្រភេទណានោះទេ។ Dilraba បាននិយាយថាជាធម្មតានាងដឹងអំពីស្គ្រីបតែនៅពេលដែលពួកគេត្រូវបានផ្តល់ជូន ហើយកម្រមានការគ្រប់គ្រងលើគម្រោងអ្វីដែលនឹងមកដល់នាងណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhENK0ahET8oqeEMPkk5ADdZVbJmN8ZS2Nm5lRp7Tmpldih6skGWt4VnNuemcqEkgR3cI_E0voQuzkc7O7VaWowRWK2wGPZsblu2PMyVUbjwALxj1z0SAQW1AjpAdBYNT5T29cKT5F6mnmjZhnFhYOzK35GzjMXGFqKX8rgIyltKOdfP1IR2E1Td_RH2Jrz/s1619/image_2026-04-10_16-00-28.png

សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានរលកនៃការពិភាក្សាយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ អ្នកទស្សនាជាច្រើនបានអះអាងថា ដោយសារឋានៈរបស់ Dilraba ជាតារាសម្តែងឈានមុខគេ ការនិយាយថានាងមិនដឹងថាមានស្គ្រីបអ្វីខ្លះនៅលើទីផ្សារមិនត្រឹមតែជាចម្លើយដែលមិនបានត្រៀមទុកជាមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីកង្វះទិសដៅអាជីពផងដែរ។ មតិជាច្រើនបានបង្ហាញថា សូម្បីតែតារាសម្តែងវ័យក្មេង ឬនិស្សិតសម្ដែងក៏ស្រាវជ្រាវនិន្នាការប្រភេទរឿង និងស្គ្រីបយ៉ាងសកម្មដើម្បីកំណត់ផ្លូវអាជីពរបស់ពួកគេ ខណៈពេលដែលតារាល្បីម្នាក់បានបង្ហាញអាកប្បកិរិយាអសកម្មបែបនេះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY2FJ8JbTBWjusD8EmPbYStrThyphenhyphenFzLCGeu7JP07lZBAiRHSIddI8GAU1U1OfwM76arZBXDPvWbMPwzhyphenhyphenQPyDTBcG4UtMveoqRRikbYY220MliS1278AiWS7souAAdkbaB53g5D7oE5cXtZ_W3Nu7iRzPnk6TtsCwGiYA4bWZq3bRVAG713_ROgf6ZpF3nf/s1440/image_2026-04-10_16-00-30%20(2).png

    នៅក្នុងឧស្សាហកម្មកម្សាន្ត ជាពិសេសសម្រាប់សិល្បករលំដាប់កំពូល ភាពសកម្មតែងតែត្រូវបានចាត់ទុកថាមានសារៈសំខាន់។ តំណែងកាន់តែខ្ពស់ តារាសម្តែងមានជម្រើសកាន់តែច្រើនចាប់ពីការអានស្គ្រីប និងការពិភាក្សាជាមួយអ្នកនិពន្ធរឿង រហូតដល់ការចូលរួមក្នុងផលិតកម្ម។ តារាសម្តែងជាច្រើនបានផ្លាស់ប្តូរពីការធ្វើជា អ្នកដែលត្រូវបានជ្រើសរើស ទៅជា អ្នកដែលធ្វើការជ្រើសរើស ដោយបង្កើតអាជីពផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះ ការទទួលស្គាល់របស់ Dilraba Dilmurat ថានាងគ្រាន់តែធ្វើអ្វីក៏ដោយដែលត្រូវបានផ្តល់ឱ្យបាននាំឱ្យសាធារណជនសួរអំពីផ្នត់គំនិតវិជ្ជាជីវៈរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvjCaEgyPO7373l96rTdQs9qKgXepmfN-obHOr27hhwKTksGquw5uWezaf8V8ZG1xott7cWXgJ-xri1pVrtfa3TaenA9OWFpf9GjS8Z0o8PHxUpETLptoaF2oNkED0GqhTZu691E8DUd92DxM_7bUlvq1q3ANplDFmAsAS8kNTUuw-glWezdE8LrXGYGqM/s1853/image_2026-04-10_16-00-26.png

    ការលើកឡើងរបស់ Dilraba ក៏បានជំរុញឱ្យសាធារណជនពិនិត្យមើលឡើងវិញនូវអាជីពទាំងមូលរបស់នាង។ មតិជាច្រើនបានបង្ហាញថា កង្វះទិសដៅច្បាស់លាស់អាចពន្យល់បានថាហេតុអ្វីបានជារូបភាពរបស់តារាស្រីរូបនេះច្រើនតែដដែលៗ និងខ្វះការទម្លាយភាពជឿនលឿន៕

ថៃបដិសេធការចូលរួមកិច្ចប្រជុំ JBC នៅខែមេសានេះ និងពិចារណាពីការលុប MOU ឆ្នាំ២០០១

0

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ដោយបដិសេធការចូលរួមកិច្ចប្រជុំ JBC នៅខែមេសា ក្រោមហេតុផលដូចមុន គឺរង់ចាំនីតិវិធីផ្ទៃក្នុងសិនដើម្បីតែងតាំងសមាសភាព JBC ថ្មី ហើយពេលថៃត្រៀមនីតិវិធីផ្ទៃក្នុងរួចរាល់ នឹងនិយាយម្តងគ្នាទៀត ។ នេះជាការបដិសេធជាថ្មីរបស់ថៃ បន្ទាប់ពីបានបដិសេធកន្លងមកជាច្រើនលើក បើទោះជាបច្ចុប្បន្ន ថៃមានរដ្ឋាភិបាលថ្មីជាផ្លូវការក្តី ។ ក្រៅពីនេះ លោកនិយាយពីការលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ថា នឹងពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិដើម្បីឱ្យគណៈរដ្ឋមន្ត្រីពិចារណា ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC ប៉ុន្តែថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីបង្កើតគណៈរដ្ឋមន្ត្រីថៃថ្មី ។ គណៈកម្មការ JBC កម្ពុជាបានស្នើសាជាថ្មីទៅគណៈកម្មការ JBC ថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារលើដីជាក់ស្តែងដែលភាគីទាំងពីរឯកភាពគ្នាកន្លងមក ដោយកម្ពុជាស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Reporters នៅថ្ងៃទី១១ ខែមេសា លោក Sihasak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃថា ថៃនឹងមិនចូលរួមកិច្ចប្រជុំ JBC ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី១៧ ខែមេសាទេ រីឯអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ថៃនឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិសិន មុននឹងសម្រេចចិត្តលុបចោល ។

នៅថ្ងៃទី១១ ខែមេសា លោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសថៃបាននិយាយពីគណៈកម្មការ JBC កម្ពុជាផ្ញើកំណត់ទូតមកកាន់ថៃឱ្យចូលរួមកិច្ចប្រជុំ JBC ក្នុងចន្លោះចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ថា ថៃធ្លាប់ជូនដំណឹងទៅកម្ពុជារួចហើយពីកិច្ចប្រជុំ JBC គឺថៃត្រូវរង់ចាំនីតិវិធីផ្ទៃក្នុងសិនដើម្បីតែងតាំងសមាសភាព JBC ថ្មី ហើយនៅពេលថៃត្រៀមនីតិវិធីផ្ទៃក្នុងរួចរាល់ ចាំនិយាយគ្នាទៀត ។

លោកមិនធ្វើជាប្រធានគណៈកម្មការ JBC ថៃទេ ពីព្រោះគណៈកម្មការ JBC ត្រូវផ្តោតខ្លាំងលើផ្នែកបច្ចេកទេស ហេតុនេះ ថៃត្រូវស្វែងរកអ្នកជំនាញច្បាប់អន្តរជាតិ និងព្រំដែនមកធ្វើជាប្រធាន ព្រមទាំងមានភ្នាក់ងារសំខាន់ៗផងដែរ ។ កម្ពុជាបានអញ្ជើញថៃឱ្យចូលរួមកិច្ចប្រជុំពិសេសបន្ទាន់ JBC ប៉ុន្តែថៃជូនដំណឹងរួចហើយថា ត្រូវត្រៀមខ្លួនជាមុនសិន ហើយលោកនឹងជជែកជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាននាដើមខែឧសភា ខាងមុខ ។

ចំណែកការលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ គឺរដ្ឋាភិបាលថៃបានប្រកាសពីគោលនយោបាយរួចហើយនឹងលុបចោល ហើយក្រសួងការបរទេសថៃនឹងដំណើរការលុប MOU ដោយត្រូវប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាមុនដើម្បីឱ្យគណៈរដ្ឋមន្ត្រីពិចារណា ។ សម្រាប់ការលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ថៃនឹងពិចារណាឱ្យច្បាស់លាស់ កន្លងមក បានដំណើរការខ្លះៗហើយ ប៉ុន្តែការធ្វើអ្វីមួយត្រូវឯកភាពគ្នា ។ ហេតុនេះ ក្រសួងការបរទេសចង់ឱ្យពិភាក្សា និងស្តាប់មតិយោបល់ផ្សេងៗមុនពេលសម្រេចចិត្ត ។ នេះបើតាមការលើកឡើងរបស់លោក Sihasak ។

គួរបញ្ជាក់ថា គណៈកម្មការ JBC កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អលង្ការនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ និងការបន្តធ្វើសកម្មភាពបំពានលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ។ គណៈកម្មការ JBC កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត ។

ពាក់ព័ន្ធនឹងថៃទាមទារលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ វាជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគី ដែលនេះជាជំហ៊ានមួយងាកចេញពីស្មារតីសហប្រតិបត្តិការដែលជាមូលដ្ឋានគ្រឹះនៃឯកសារនេះ ។ កម្ពុជាវិញ នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករងចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះសម្រេចបានកាលពីឆ្នាំ២០០១ ៕

កញ្ញា KD ប្រកាន់ជំហរបន្តនិយាយខ្មែរលាយអង់គ្លេស ព្រោះវាជាការងាររបស់នាង

0

មិនចុះញ៉មនឹងការរិះគ.ន់! កញ្ញា KD ដែលល្បីពេញបណ្ដាញសង្គមកាលពីប៉ុន្មានថ្ងៃមុន ដោយសារការនិយាយលាយភាសារវាងខ្មែរនិងអង់គ្លេស បានចេញមុខបកស្រាយនិងបញ្ជាក់ច្បាស់ៗថា នាងនឹងបន្តការធ្វើបែបនេះព្រោះវាជាការងារ និងរបៀបដែលនាងរស់នៅ ខណៈនាងក៏បានលើកទឹកចិត្តដល់យុវជនដទៃទៀតដែលមានទម្លាប់និយាយលាយភាសាដូចជានាង ឲ្យរស់នៅជាខ្លួនឯងនិងកុំមានអារម្មណ៍ថាខុស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7Mhcs7Ktbz7oPcqFzVMnf6V3edCapmvG9xcNt2op-XjLyCBDuAz_rPG37A7n_C0kDRv39k1sj0DdK0OWZicE6sxpgGP72kLfwCUiByxf-lgMRyliTl24v1qaKzHArRJPJGyr6gL0WPNgp9KMXMqapFiMrl1ew_pQYFmQK-fq7uE-iWjSktTF5FSlh4YXK/s1280/photo_2026-04-11_11-39-01%20(2).jpg
តាមរយៈវីដេអូដែលមានរយៈពេលជាង ៦នាទី កញ្ញា Kong Keang Dee ឬហៅកាត់ថា KD បានទទួស្គាល់ថា នាងគឺពិតជាមនុស្សម្នាក់ដែលនិយមនិយាយលាយភាសារវាងខ្មែរនិងអង់គ្លេស ព្រោះនាងរស់នៅ និងធ្វើកិច្ចការងារជាមួយមជ្ឈដ្ឋានមួយដែលភាសាខ្មែរ និងភាសាអង់គ្លេសមានភាពត្រដមត្រសងគ្នាជានិច្ច។

បន្ថែមពីលើការបកស្រាយនេះ ពិធីការិនី និង ជាសហគ្រិនវ័យក្មេងរូបនេះបានគូសបញ្ជាក់ថា នាងមានមោទនភាពចំពោះខ្លួនឯងនិងអ្វីដែលនាងកំពុងធ្វើ ដោយសំណូមពរទៅកាន់អ្នករិះគ.ន់វិញថា ឲ្យបើកចិត្តទូលាយស្ដាប់ពីខ្លឹមសារដែលនាងចង់បង្ហាញ ជាជាងការវាយតម្លៃទៅលើរបៀបដែលនាងនិយាយលាយភាសាតែមួយមុខ។ សរុបមកគឺនាងចង់ប្រកាសជំហរច្បាស់ៗថា នាងមិនផ្លាស់ប្តូរការនិយាយបែបនេះឡើយ ហើយក៏នឹងនៅតែធ្វើជាខ្លួនឯងបែបនេះរហូតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj89uOR0JFRts-VNtTdEL-D6n6Xma-dkYaJiRx4gLluZqHlBICtA_f6046h1Fd47sQfLGvI9Z770bP_26EDTmI0NKV3ZhOsmYdIyJnWloW77OxzgggPw-UCDvpGRstCT9PF9lJd5VDsHG7ddyYVFJKhfEw30OGVyPS5018NQ7Mj2Z07XnbPhQlJfL1xazCe/s1280/photo_2026-04-11_11-39-01.jpg

យ៉ាងណាក៏ដោយ ក្រោយចេញវីដេអូបកស្រាយនេះ កញ្ញា KD ទទួលបានមតិគាំទ្រនិងមិនគាំទ្រក្នុងពេលដំណាលគ្នា។ សម្រាប់មតិវិជ្ជមានដែលគាំទ្រការលើកឡើងរបស់នាងបានបង្ហាញការយល់ស្របថា ការនិយាយលាយភាសាគឺរបៀបដែលមនុស្សជាច្រើនបានធំធាត់មកជាមួយក្នុងពេលបច្ចុប្បន្ន ដូច្នេះស្ដាប់បាន ឬមិនបានគឺជាបញ្ហារបស់ស្ដាប់ វាមិនមែនជាកំហុសរបស់អ្នកនិយាយឡើយ ហើយក៏មិនមែនជាបញ្ហាធំដល់ថ្នាក់ត្រូវជេ.រស្ដីអ្នកដែលនិយាយបែបនេះដែរ។

ដោយឡែកសម្រាប់មតិផ្ទុយ អ្នករិះគ.ន់ភាគច្រើនបានសង្កត់ធ្ងន់លើផលប៉ះពាល់នៃតម្លៃរបស់ភាសាខ្មែរ ដោយបង្ហាញក្ដីបារម្ភថាបើយុវជនកាន់តែច្រើននាំគ្នានិយាយតាមរបៀបនេះ នឹងធ្វើឲ្យភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាជាតិធ្លាក់ចុះ ហើយអាចឈានដល់ការបាត់បង់អត្តសញ្ញាណនៅថ្ងៃណាមួយមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8JekRuRJAnGEAS5AFT6S5efHq6pY1_qHe9L0Azngj8vGAuWFHrJeYMXie05hoWbo6A0l8nRow21SXHGVhlDHIl4_xAZAPNLBnH1tozikPE46ByVqYyrw0KKXkJ8guibgWWbHISClQ9KLP7NPtXyKdbZagvpuQspD2iaiH1T2v5qYlB8u2iNM088pM6z5b/s640/photo_2026-04-11_11-39-01%20(3).jpg

គួររំលឹកផងដែរថា កន្លងមកសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរធ្លាប់បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ដោយស្នើរឲ្យយុវជនខ្មែរជំនាន់ក្រោយកុំនិយាយខ្មែរលាយអង់គ្លេសម្ដងមួយកំណាត់ក្នុងឃ្លាតែមួយ ព្រោះវាបង្ហាញថាយើងជាខ្មែរ តែមិនចេះនិយាយភាសាខ្មែរ។ យ៉ាងណាមិញ មានមនុស្សមួយចំនួនបានទទួលស្គាល់ថា ការនិយាយខ្មែរលាយអង់គ្លេស ពេលខ្លះគឺដោយសារតែនឹកពាក្យមួយចំនួនជាភាសារខ្មែរមិនឃើញទើបទម្លាប់យកភាសាគេមិនប្រើ
ជំនួស តែទោះជាយ៉ាងណាពួកគេគាំទ្រចំពោះការដែលអ្នកជំនាញបានលើកឡើងថា ការធ្វើបែបនេះពុំមែនជារឿងត្រឹមត្រូវ និងប៉ះពាល់ដល់តម្លៃនៃភាសាជាតិ។ ចុះចំពោះបងប្អូនវិញតើយល់ឃើញយ៉ាងណាដែរជុំវិញបញ្ហានេះ?

រុស្ស៊ីអះអាងថា ប្រទេសមួយនេះអាចផលិតគ្រាប់បែ.កនុយក្លេអ៊ែរបានក្នុងរយៈពេល ៣០ថ្ងៃ

0

មិនមែនចិន, មិនមែនអាមេរិក ហើយក៏មិនមែនកូរ៉េខាងជើង! បើតាមការរាយការណ៍ពីទីក្រុងមូស្គូ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់អាចមានសមត្ថភាពផលិតគ្រាប់បែ.កនុយក្លេអ៊ែរដ៏ខ្លាំងក្លាមួយគ្រាប់បានក្នុងរយៈពេលដ៏ខ្លី ពោលគឺត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍នេះ បង្កឲ្យមានការជជែកវែកញែកកាន់តែខ្លាំងឡើងអំពីភាពរីកចម្រើននៃវិទ្យាសាស្រ្ត អាចបង្កទៅជាវិនាសកម្មនៃពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwQ-3GrkzCuEV6zIFW3sCtHCJMLPlrzGwHVmEIt2R5xKzMLEuoKivXuzhwdiyXLm3vNcSG0LrE2mpxn7eDFtRbO8ZTqJk90j5_c0Dcq2KmIXp6-RF8VMYtYELLqKHSzv3kXaFT2UCOWnEZ5fg1s1C0WpuAx9owU8IZEU8M5YJItS-ZrzQ5nCxhYJmltGAg/s1024/photo_2026-04-11_09-06-29.jpg
យោងតាមរបាយការណ៍ពីសារព័ត៌មាន WION ចារកម្មរុស្ស៊ីបានចោទប្រកាន់ថា ប្រទេសអាល្លឺម៉ង់មានហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រដ៏ជឿនលឿនក្នុងការផលិតសម្ភារៈកម្រិតអាវុធបានយ៉ាងឆាប់រហ័ស ដោយអះអាងជាពិសេសថា ពួកគេអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរក្នុងរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ ប្រសិនបើពួកគេជ្រើសរើសក្នុងការធ្វើវា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWpe_6q2XuMfUP2lApjV0mMaLzUIarUwdDcRauigbyQm_tDh6ldatlAHJuCPkMnCpY2RD9Ddy9DaTrnicH1QmcEUg92FQrlCoiX7Gl6hOpHSQVYeZdSYf4YrjctytLFhvo-TQE-YUxET21pwIxdomxn0wfX4tjq_Awt9TAUBNr4KVc-ysIozqkM0BafRxI/s1270/photo_2026-04-11_09-06-30%20(2).jpg
របាយការណ៍នេះបានគូសបញ្ជាក់ថា មន្ទីរពិសោធន៍អាល្លឺម៉ង់អាចទទួលបានសារធាតុផ្លាតូញ៉ូមគ្រប់គ្រាន់សម្រាប់បង្កើតឧបករណ៍នុយក្លេអ៊ែរក្នុងរយៈពេលមួយខែ ខណៈកម្រិតសារធាតុអ៊ុយរ៉ាញ៉ូមដែលពួកគេចម្រាញ់បាន នឹងជំរុញសមត្ថភាពបន្ថែមឲ្យអាចផលិតនុយក្លេអ៊ែរមួយគ្រាប់បានក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe70EXmDBDEGkhoyDeKTU1YjaOIT-Op6jOWbgMRRFOOMfdz_5BOefvzkSlgjtm63CjqyQOXd2UDQrEt8QrdQpQI9HbRzUPZHJz7nDAr-OGP5OPmgzJ1suWwfA8Hca8hcdnse7ijdqWhZ9TBJqVTmK1E8_EatUngGiP1yhyOjOf0Oc7LQGTwzdY8ZqOCqAW/s1280/photo_2026-04-11_09-06-30.jpg

គួរជម្រាបថា ក្នុងនាមជាប្រទេសជឿនលឿនខ្លាំងដែលមានមូលដ្ឋានវិស្វកម្មរឹងមាំ ប្រទេសអាល្លឺម៉ង់មានសមត្ថភាពបច្ចេកទេសក្នុងវិស័យដូចជាការស្រាវជ្រាវនុយក្លេអ៊ែរ និងថាមពលយ៉ាងទូលំទូលាយ។ តែទោះជាយ៉ាងណា នេះមិនមានន័យថាពួកគេអាចផលិតអាវុធនុយក្លេអ៊ែរតាមតែចិត្តចង់នោះទេ ព្រោះប្រទេសនេះបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលហាមឃាត់ស្របច្បាប់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1L94pRCVakhHMpmgHxor3Q7osktrTpNCTQ2yPEj1dH-crmohjWUycbDUoxB1Tzi_T818SFp7CPJXnrOtTokhYMqTsM5JwIYuAFAZEYbEO-vyPlVhr0Qhg7-hzR4BBq7LojMZ9c6ATO8_3KYDTD9wd9ymYZ8k22_uIMjwHrQS37AZzAer-38xPhUhlejid/s808/photo_2026-04-11_09-06-29%20(2).jpg
ខណៈពេលដែលប្រទេសអាល្លឺម៉ង់ពិតជាមានសមត្ថភាពវិទ្យាសាស្ត្រខ្លាំងក្លាបែបនេះមែន ប៉ុន្តែការអះអាងថាពួកគេអាចសាងសង់គ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេលត្រឹមតែមួយខែនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាសារនយោបាយជាជាងសេណារីយ៉ូជាក់ស្តែង ដ្បិតការអះអាងទាំងនេះមានប្រភពមកពីចារកម្មរបស់រុស្ស៊ី ហើយមិនលើកយកពីភស្តុតាងណាមួយដើម្បីបញ្ជាក់ច្បាស់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEotKWYhmBN6St_kWLbkm2MzTDL_zzBOMIH5HRIr-7qgznsvfzQ3mQysfuwCznn9J_Azp4-W3hs_-wxVtx15vg_EsacDxlisL4lZOYEOdIWCd9QT9ELGK3v9xvM_npqXrZDqXoieX5c0Ecks1H31DBJ67ej7MqkTKyLRtCVKdCHuA0Rzu1UI5EOv3QCOfY/s1280/photo_2026-04-11_09-06-30%20(3).jpg
ជាមួយគ្នានេះដែរ អ្នកជំនាញបានគូសបញ្ជាក់ថា ទោះបីជាអាល្លឺម៉ង់មានចំណេះដឹងកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែការបង្កើតអាវុធនុយក្លេអ៊ែរទំនងជាចំណាយពេលយូរជាង 30 ថ្ងៃ ជាពិសេសនៅពេលដែលប្រទេសនេះស្ថិតក្រោមការត្រួតពិនិត្យ និងរឹតបន្តឹងពីអន្តរជាតិ៕

ឧកញ៉ា ព្រាប សុវត្ថិ ប៉ះរាជនីសំឡេង ម៉េង កែវពេជ្ជតា សាជាថ្មី

0

បន្ទាប់ពីរយៈពេលជាង២០ឆ្នាំបានជួបជាមួយគ្នានៅលើឆាកប្រគំតន្រ្តីម្តងក្នុងឆ្នាំ២០២៣ ពេលនេះតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងអ្នកនាង ម៉េង កែវពេជ្ជតា បានជួបគ្នាម្តងទៀតនៅក្នុងផាប់មួយកន្លែង។មុននឹងឡើងឆាកជាមួយគ្នា ឧកញ៉ា ព្រាប សុវត្ថិ ក៏បានផ្តល់ភាពភ្ញាក់ផ្អើលដល់អ្នកនាង ពេជ្ជតា ដោយជូនផ្កាកុលាបមួយទងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgCnd3b4oj5SVFJi_bU-xsP_bKrQla4KVpzO08uhm2AwRXi_g4Pm450EAs38E8V1ktI4x1y7wAFBarIBdDpbEOavbHzgkJlWSsR9uKlUKSn1KSSDSeT7CbC0dBSECtmp4w3eTCvtdbonFUGbL87zlZMK_qYqAmIaRxzKiqKmWil6rmaKxSgj69PgkyO04e/s2048/image_2026-04-11_09-08-59.png
កាលពីយប់ថ្ងៃទី១០ ខែមេសា អ្នកគាំទ្រយូរអង្វែងរបស់ឧកញ៉ា ព្រាប សុវត្ថិ និងរាជនីសំឡេង ម៉េង កែវពេជ្ជតា រំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីរៀមច្បងកំពូលទាំងពីររូបបានឡើងឆាកបំពេអារម្មណ៍ទស្សនិកជន។ តាមការចែករំលែកវីដេអូរបស់អ្នកគាំទ្រនៅលើបណ្តាញសង្គមតារាចម្រៀងទាំងពីរដួងបានជ្រើសរើសបទ «ជួបគ្នានៅ New Zealand » «ភ្លៀងធ្លាក់ក្នុងបេះដូង» និងបទ «ខ្មៅអើយខ្មៅ» រួមទាំងបទទោលមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiacGTku_nYNrkHt3MZJz06FwGSyLg-YqRidmav3FIOzQqzX98u5F7LFB8sxmPAgREc2Vn-JLQmBV99EGYPs4s6wNILTmGqxMJxkng0nKZ9PZo8M_q1YdtXSHNIa_4H8eNcoEM5Y5aFMrB39oQpIc1aPZQRKoQQv-9Acqqrc7SUFyFgPSIzaBd_aYdZxanx/s2048/image_2026-04-11_09-08-56.png
នៅក្នុងបរិយាកាសដែលកំពូលតារាចម្រៀងទាំងពីរដួងប៉ះគ្នានៅលើឆាកតន្រ្តីនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តយ៉ាងខ្លាំងពីព្រោះនេះគឺជាទិដ្ឋភាពដ៏កម្រសម្រាប់តារាចម្រៀងជើងចាស់ឡើងឆាកជាមួយគ្នា។ តាមរយៈវីដេអូគេក៏បានឃើញឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញការគោរពស្រលាញ់ដោយឱបអ្នកនាង ម៉េង កែវពេជ្ជតា ដូចគ្នា។ ចំណែកឯសំឡេងរបស់តារាចម្រៀងទាំងពីររូបវិញទោះបីវ័យកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្តី ទឹកដមសំឡេងរបស់អ្នកទាំងពីរនៅតែពីរោះរណ្តំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOT5RvAAQhrEhvmYe0Ssm3-mZ3ydjcY30XtgNlU0Yk08pVyLo3xSYPMCgqJPzE6O_dzj9X38VF6jlkSZJt9hs9GErvkn5xFplORoBuJTGVW1NR2tAqA5aaCU43frXd0O_KdYqEYJPlqD0qOa_CBEGfBZSOhOr7NoHjyVQdFoOz-OrZ1fhRgndJaOAoHO7c/s960/image_2026-04-11_09-08-59%20(2).png

អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការស្រលាញ់ចូលចិត្តតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ចាប់ដៃគូជាមួយនឹងអ្នកនាង ម៉េង កែវពេជ្ជតា ព្រមទាំងសរសើរថាអ្នកទាំងពីរនៅតែខ្លាំងដូចដើម។ នាពេលបច្ចុប្បន្ននេះមានសិល្បករជំនាន់ក្រោយរីកដុះដាលយ៉ាងខ្លាំងប៉ុន្តែយ៉ាងណាមិញសម្រាប់តារាចម្រៀងទាំងពីររូបនេះនៅតែជាអាយដលក្នុងដួងចិត្តរបស់មហាជនជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYszeAA-8BFQvrQQtvkF0YbvQaaTXdx6uib3_-lqId3OA8Zhxw5iE3IrFmHG_GiGmAEpNxBKSncBscgdxOFqAS7rtG7j5iCCMprbse4ZDhZoE-a0SmcQYjokMhyphenhyphenBMYha6cfy_1GrKSkAMVut2qItMut97AFRKZcfDgXWO2u2oH1dfD-flagEETDi2YngHF/s2048/image_2026-04-11_09-09-01.png

គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ២០២៣ ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឧកញ៉ា ព្រាប សុវត្ថិ និង អ្នកនាង ម៉េង កែវពេជ្ជតា ឡើងឆាកបកស្រាយបទចម្រៀងជាមួយគ្នាបន្ទាប់ពីរយៈពេលជាង២០ឆ្នាំ៕

តេវ ចេញបទចូលឆ្នាំក្នុងផលិតកម្មសាន់ដេទទួលបានមតិប្រតិកម្មចម្រុះ

0

តេវ ត្រូវបានអ្នកមួយចំនួនស្គាល់តាមរយៈវីដេអូរឿងខ្លី ប៉ុន្តែលោកក៏ជាអ្នកចម្រៀងមួយរូបដូចគ្នា។ ថ្មីៗនេះ តេវ បានចេញបទចម្រៀងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងផលិតកម្មសាន់ដេ។ ទោះជាយ៉ាងណាបទថ្មីរបស់លោកទទួលបានមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គមទាំងការសរសើរនិងរិះគន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIFD2-_lxrjA8YM-w-2Pk2WdXNZ4qYhXm13x4ZI30rVXDgJKtfn_EsI0tg8nHbJ2mMkdE5HWUfrxjY8acEeaY3VgfSQz8DfstjgAqidkGexKRkJLS-gCvnO1aNKDbfGmB89-qnLab-UNAe8vHYaswbq_8_UKspzPhmn51gHcLKtUCxNgvqJdtQjAbijfj_/s2048/image_2026-04-11_09-43-05%20(2).png
ថ្មីៗនេះផលិតកម្មសាន់ដេ បានទម្លាក់បទ «ស្រលាញ់បងមិនខុសទេ» ពីតារាចម្រៀង តេវ សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរខណៈតារាចម្រៀងផ្សេងទៀតក៏បានចេញជាបន្តបន្ទាប់។ MV នេះគឺប្រមូលផ្តុំដោយអ្នកសម្តែងនៅក្នុងរឿងកំប្លែងខ្លីអមមកជាមួយនឹងទេសភាពតាមជនបទ។ បន្ទាប់ពីទម្លាក់វីដេអូខ្លី តេវ ត្រូវបានទស្សនិកជនបញ្ចេញមតិប្រតិកម្មចម្រុះជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic61xLtUDkweopDcFwUUoX-D4ta5LHmr9JIwvvmzjcGgZal_DU0svduimsdcaIiLi9x7hNRgmFgNrCPLSZt7f1Ab3I1MpfeUiQgUtbT6ipgUkar-seT6dCfusaejAWqsEzmev0AUbfCze4V50MtXdqDW32zW0hadNHVRCfCUe84MOte0z0fZXRnyp0PB9d/s2048/image_2026-04-11_09-43-05.png
អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិថា «សម្លេងអ៊ីចឹងចូល Sunday តាមណា? , សំឡេងអត់ចូលនឹងសាច់ភ្លេង, ពីរោះចង់ខ្យល់ចាប់, បទនេះបើអនុសាវរីយ៍ដឹងតែអ៊េម, សំឡេងមិនពីរោះផង, ស្តាប់បានតែចាក់បាសមិនកើត, ដូចអត់ពីរោះព្រោះច្រៀងមិនស៊ីនឹងចង្វាក់,ភ្លេងបទប្រពៃណីចូលឆ្នាំជាតិយើងឥឡូវស្ដាប់អត់ចូលត្រចៀកសោះ… »។ ទោះជាយ៉ាងណា ទន្ទឹមនឹងការមិនពេញចិត្តពីសំណាកទស្សនិកជនមួយចំនួន ប៉ុន្តែនៅមានអ្នកគាំទ្របានបញ្ចេញមតិវិជ្ជមាននិងលើកទឹកចិត្ត តេវ ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6a0dZtuTNcGYdMiZVwPFjErEp2zWa6aN2Y-PDITsw3usLnBFkJdOGw3_2BQNtUSYgLaHR5_X9LZIeE5F17xQJhyphenhyphenGYzUDqi5yUHqlg0II476xea46tl815NKI5n2c0EYq0-p0dRqMIxxbyiRCdUl0mXwSZoI3GqFrRTjA4FTSmKaWa_lrIi_KL2-YbepSY/s713/image_2026-04-11_09-29-03.png

អ្នកគាំទ្របានបញ្ចេញមតិថា «សំឡេងគាត់មានទឹកដមលើកដាក់គន្លុកគន្លាក់, អេម Sunday នៅតែអេម , អ្នកណាថាអីថាទៅខ្ញុំនៅតែគាំទ្រ, ប្រូតេវឆ្នាំនេះសម្លេងធ្ងន់ល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje0SRmWGdc5mpVLZfP0ViUdq990Rqhp_Rw4Px2YqqgqMGiPmowVDAV9QawYDgkBxNMR1_PFTRWQWLIVW_FAUWZ_QbBt0MW3Io9FTk0IMqVFKMK54BCtxKU7I3s1_sIUWfeD7KAleoUDFuwYLkS_Zu6XTAJEjJGBCHOvH_vlQyoMaR1PMCgS-kGJDBBpjVO/s768/image_2026-04-11_09-29-03%20(2).png

គួរឱ្យដឹងថា តេវ បានចេញបទចម្រៀងមួយចំនួនប៉ុន្តែហាក់ទទួលបានការគាំទ្រនៅមានកម្រិត ហើយសំឡេងរបស់អ្នកចម្រៀងរូបនេះជារឿយៗរងនូវការវែកញែកពីអ្នកស្តាប់។ មុននឹងចាប់ អាជីពចម្រៀង តេវ បានធ្វើឱ្យមហាជនស្គាល់យ៉ាងទូលំទូលាយតាមរយៈការសម្តែងវីដេអូកំប្លែងខ្លីៗ៕

ការប្រគំតន្រ្តីទេសចរណ៍ថ្ងៃដំបូងរបស់ BTS ប៉ះចំមេឃភ្លៀងខ្លាំងធ្វើឱ្យការសម្តែងមិនពេញលេញ

0

BTS បានចាប់ផ្តើមកម្មវិធីប្រគំតន្ត្រីទេសចរណ៍សកលលើកដំបូងរបស់ពួកគេគឺ «Arirang»នៅយប់ថ្ងៃទី៩ ខែមេសា នៅឯពហុកីឡដ្ឋាន Goyang។ ទោះបីជាការប្រគំតន្ត្រីនេះធ្វើឡើងក្នុងពេលមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក៏វានៅតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះក្រុម BTS បានសម្តែងជាមួយគ្នានៅលើឆាកជាមួយសមាជិកទាំង ៧ នាក់បន្ទាប់ពីរយៈពេលយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-276UI5d19YvbaUNc2uZ9aqQ7YmnFCzhQkk2NIofzvdEhDYVynOFC8OOkal9adbzIlEBHnNO_ZF4fZeJEj6Z_mO3BMpvVGQOHwtNhMAqtmtIsPMEwktkHqSwpdEDpLWitJwkg13OyGakNbQk9euF4ncS-NsiEXJExDp_2ZUa7HcJdw6g_nsexUIghORfV/s1024/image_2026-04-10_13-17-52%20(2).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ការប្រគំតន្ត្រីនេះមានអ្នកចូលរួមប្រមាណ ៥០,០០០ នាក់។ គេរំពឹងថា BTS នឹងស្វាគមន៍អ្នកគាំទ្រប្រមាណ ១២០,០០០ នាក់នៅទូទាំងការប្រគំតន្ត្រីទាំងបីនៅ Goyang ការប្រគំតន្ត្រីពីរបន្ទាប់គឺនៅថ្ងៃទី ១១-១២ ខែមេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5TBiY6HcU4WZRgkJlaOD4AwByxk4noBdVZBScJAe7idbSy1ErRVzcuF2rxyCi8_vGzdIDPgkhsvanz5_Josie6RoNuAgijqK7uOimX9zyf_2xvxul-TkSHTiwh4W95M2CsLfW8fRXhuhk98my2zLvSJm1S-C2RjFo9Nkn7uP_lcPvifF7FNRPAsiYUHK6/s660/image_2026-04-10_13-17-52.png

ការរំពឹងទុកខ្ពស់ចំពោះការប្រគំតន្ត្រីរបស់ BTS បាននាំឱ្យមានប្រតិកម្មចម្រុះ។ ដំណើរទេសចរណ៍នេះមានឆាក ៣៦០ ដឺក្រេ ដែលអនុញ្ញាតឱ្យទស្សនិកជនរីករាយនឹងការសម្តែងរបស់សមាជិកទាំង៧នាក់តាមរបៀបដែលឃើញកាន់តែជិត។ អ្នកគាំទ្រជាច្រើនដែលបានចូលរួមដោយផ្ទាល់បានបញ្ចេញមតិថា ឆាកនេះនៅជិតណាស់ ទិដ្ឋភាពពិតជាអស្ចារ្យណាស់។ ទោះយ៉ាងណាក៏ដោយ ក៏មានប្រតិកម្មអវិជ្ជមានផងដែរ។ ក្នុងចំណោមបទចម្រៀងសរុបចំនួន ២៣ បទ មានតែប្រហែល ៣ បទប៉ុណ្ណោះដែលមានការសម្តែងរាំពេញលេញ ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនខកចិត្ត ព្រោះវាមិនមែនជាការសម្តែងដ៏អស្ចារ្យដែលពួកគេបានសង្ឃឹមទុកពី BTS។ លើសពីនេះ ផ្សែងក្រាស់បានបិទបាំងភាពមើលឃើញរបស់សមាជិកយ៉ាងច្រើន ទាំងនៅកន្លែងសម្តែង និងពេលផ្សាយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinsyAJ9kE0lFtMclBefstiP3IixhlvPk0O5CFXoUENJDK2pwhMzu_VisrvhLwo4MFJX5VAAhTMv-_Pdd6mPDtbRfFamS9G0yxXO031YY_56Eevq8yhe8cBANf2i0cU2jseIVl47m1x-qSBbfiZnla3FOWytPkOEvwCR_etwMXVPf3qFUgT1eiQ7kMspdaL/s1427/image_2026-04-10_16-19-51%20(2).png

បន្ទាប់ពីការសម្តែងនៅយប់ដំបូង RM បានចែករំលែកថា «វាចំណាយពេ៦ឆ្នាំកន្លះ! សូមអរគុណច្រើនចំពោះអ្នកទាំងអស់គ្នាដែលបានមក។ យើងនឹងបន្តធ្វើឱ្យអស់ពីសមត្ថភាព។ យើងស្រឡាញ់អ្នកទាំងអស់គ្នា»។ ទន្ទឹមនឹងនេះដែរ Jimin បាននិយាយនៅក្នុងការផ្សាយផ្ទាល់ថា «ថ្ងៃនេះភ្លៀងធ្លាក់ខ្លាំង។ សូមអភ័យទោសប្រសិនបើមាននរណាម្នាក់ផ្តាសាយ ឬអាចនឹងផ្តាសាយ ហើយសូមអរគុណសម្រាប់ការមក។ អ្នកទាំងអស់គ្នាប្រហែលជាហត់នឿយហើយ។ កុំបារម្ភពីសុខភាពរបស់យើង។ យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ci2pmHaqrCmFBUidVBUQGnOjlwoR1gJ-Tn4hXEG2Ud_8wjEMKnOM6mAChEm0PYU28Nw4_k6O51ZQQt35qsznOeypelWZncAjjftKVnGM_OmlrMpYPz5medZpqYKzGIuXkTYI_HdAWGHWP5U3jlXG8ovhMP25sqHE3xl05Qw9WMQEm4-1K5VHZ76ITGoC/s2048/image_2026-04-10_16-19-51.png

ទោះជាយ៉ាងណាក៏ដោយ Jimin ក៏បានសម្តែងការសោកស្តាយរបស់ខ្លួនផងដែរថា «ភ្លៀងធ្លាក់ខ្លាំងពេក។ លើកនេះយើងចេតនាកាត់បន្ថយក្បាច់រាំដើម្បីសាកល្បងវិធីសាស្រ្តឆាកថ្មី ប៉ុន្តែផ្សែងកាំជ្រួចមិនបានរសាយបាត់ដូចដែលយើងសង្ឃឹមនោះទេ។ ដោយសារតែគ្មានខ្យល់ ផ្សែងមិនបានរសាយបាត់លឿនដូចធម្មតានៅពេលដែលវាលេចឡើងនោះទេ។ វាពិតជាគួរឲ្យអាណិតណាស់»។ សមាជិករូបនេះបន្តទៀតថា «ខ្ញុំទាំងសង្ឃឹមថាមនុស្សនឹងចូលចិត្តវា និងភ័យខ្លាំងណាស់អំពីការឡើងលើឆាក។ ដូចដែលខ្ញុំបាននិយាយនៅលើឆាក ខ្ញុំមានអារម្មណ៍ថាមានសម្ពាធខ្លាំង ហើយវាពិបាក។ ទោះបីជាខ្ញុំពិតជាចង់ជួបមនុស្សគ្រប់គ្នាក៏ដោយ ខ្ញុំក៏មានអារម្មណ៍ថាខ្ញុំត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបំពេញតាមការរំពឹងទុករបស់ពួកគេ ដូច្នេះខ្ញុំមិនអាចឡើងលើឆាកដោយមានគំនិតសម្រាកទាំងស្រុងដើម្បីគ្រាន់តែសប្បាយនោះទេ»។
ជាការឆ្លើយតបទៅនឹងពាក្យលើកទឹកចិត្តរបស់អ្នកគាំទ្រ Jimin បានញញឹមហើយនិយាយថា ដរាបណាអ្នករាល់គ្នាដែលមកមានអារម្មណ៍សប្បាយចិត្ត នោះគ្រប់គ្រាន់ហើយ។ បន្ទាប់មកខ្ញុំអាចគេងលក់ស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-kVuBfTsrQrNYeISN2FB03Z_SbG1VGRkwnBqAEjYzIIff9aOs3AN_efc33sEjKW56MS0alECU4iM1Cb8_3ZMDMpV6TsxIyq965nydqYXK0z9bSb8L4NAfI9eaHQIM-eBk2HVJUspiT9vLyS4agnmbEEsCL6cRC24szG42sCkj0jUhKkRBd5KWfrMopMbz/s1200/image_2026-04-10_13-17-13.png

បន្ទាប់ពីការសម្តែងរយៈពេលបីយប់នៅឯពហុកីឡដ្ឋាន Goyang ក្រុម BTS នឹងបន្តដំណើរទេសចរណ៍ «Arirang» របស់ពួកគេនៅក្នុងទីក្រុងចំនួន ៣៤ នៅទូទាំងពិភពលោក រួមទាំងអាមេរិកខាងជើង អឺរ៉ុប អាមេរិកខាងត្បូង និងអាស៊ី ជាមួយនឹងការសម្តែងសរុបចំនួន៨៥។ អ្នកវិភាគឧស្សាហកម្មព្យាករណ៍ថា BTS នឹងបង្កើតកំណត់ត្រាដោយទាក់ទាញអ្នកទស្សនាជាង ៦ លាននាក់ជាមួយនឹងដំណើរទេសចរណ៍នេះ៕

កម្ពុជាធ្លាប់ដកខ្លួនចេញពីសុីហ្គេមពីប្រទេសថៃ ២លើក

0

ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍​នៃបណ្ដាប្រទេស​នៅអាស៊ីអាគ្នេយ៍ទាំង១១។

ស៊ីហ្គេម ត្រូវបានប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង​ ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។

ចាប់តាំងពីបង្កើតការប្រកួតកីឡានេះឡើងមក កម្ពុជា បានដកខ្លួនចំនួន២ដង ដោយលើកទីមួយនៅឆ្នាំ១៩៥៩  និងលើកទី២នៅឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះទាំង២លើក។

ការដកខ្លួននៅឆ្នាំ ២០២៥ កម្ពុជាបាន បញ្ចូនប្រតិភូកីឡាទៅកម្មវិធីលើកទង់ជាតិ និងពិធីបើក មុនត្រឡប់មកផ្ទះវិញ។

ការដកខ្លួននោះទាំង២លើកនេះ ក៏ដោយសាររដ្ឋាភិបាលកម្ពុជា បារម្ភពីសុវត្ថិភាព ប្រតិភូកីឡាកម្ពុជា ក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលថៃបានឈ្លានពានកម្ពុជា និងទាមទារប្រាសាទមួយចំនួននៅលើដែនអធិបេតយ្យភាពកម្ពុជា៕

ថៃបង្ហាញការគាំទ្របទចូលឆ្នាំរបស់ វណ្ណដា

0

ទោះបីជាពេលនេះប្រជាប្រិយភាពរបស់ វណ្ណដា នៅក្នុងប្រទេសថៃមានការធ្លាក់ចុះកម្រិតគាំទ្រដោយសារតែស្ថានភាពព្រំដែនក្តីប៉ុន្តែសម្រាប់ជនជាតិថៃមួយចំនួននៅតែបង្ហាញការចូលចិត្ត វណ្ណដា និងស្តាប់បទចម្រៀងថ្មីរបស់លោកដដែល។ ជាមួយនឹងការពេញចិត្ត វណ្ណដា នៅតែប្រឈមជាមួយនឹងជនជ្រុលនិយមមួយចំនួនដែលនៅតែមានការបញ្ចេញមតិស្អប់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ6P4vxoVgUCMIUbS3_4PXl7VlbZKj259X0_oXkXjZsq_1zQr5chFV7pz0qwDAfUwYAMYaFIbjkhavg5-q-FYbf5pVt8ww3cfseMl1DXYgq_JPFRCeEJknWu81KgHbAooAmSg5VWwftyQYL4niXJfymISIV2uY8wbij2Id6uhDnA1FjMC14sTpe8-4pHIc/s2048/image_2026-04-10_15-03-45.png
«ជួបជុំ» គឺជាបទសម្រាប់អបអរពិធីបុណ្យចូលឆ្នាំរបស់តារាចម្រៀង វណ្ណដា ដែលលោកបានផ្តល់ជូនជាមួយនឹងរសជាតិថ្មីលាយឡំការបញ្ជូលនូវវប្បធម៌ខ្មែរនិងចង្វាក់ភ្លេងដ៏ទាក់ទាញ។ នាឱកាសពិធីបុណ្យចូលឆ្នាំតារារ៉េបរូបនេះតែងតែឆក់បេះដូងទស្សនិកជនតាមរយៈស្នាដៃល្បីៗជាច្រើនដូចជាបទ «កំលោះស្រុកខ្មែរ» «សង្ក្រាន្តស្គាល់ស្នេហ៍» «៥០/៥០» «ចែចង់» «ក្រមុំស្រុកណា» និងបទចេញផ្សាយចុងក្រោយនេះជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVPB3OeNQ7-ilawo2hyphenhyphen2QusqdCPPIdD0Vq2IDQka3r9uKVTaQXXO_RPqbcH5Crf1REVbwbTGDlykLmyzmy9D_LkIYzncp1Mqe3DWC9UlYxOuGBXNltBpY5iFPNm7bsnXpp17Z_AFIF00_V9gKE_hqx_YcvsDtbXHlAcjOjpigZ6nwDErpuHdKMOSWD_Gvm/s2048/image_2026-04-10_15-03-46.png
អ្វីដែលគួរឱ្យចាប់អារម្មណ៍គេសង្កេតឃើញថា បទ «ជួបជុំ» នេះបានរីកសាយភាយគួរឱ្យកត់សម្គាល់ដោយមានជនបរទេសជាច្រើនបានបង្ហាញការចូលចិត្តបទថ្មីរបស់ វណ្ណដា ហើយក្នុងនោះក៏មានជនជាតិថៃមួយចំនួនបង្ហាញការគាំទ្រលោកចំៗបើទោះបីជាប្រទេសទាំងពីរប្រឈមនឹងការមិនចុះសម្រុងគ្នាយ៉ាងណាក្តី។ ក្រៅពីនេះមានជនបរទេសជាច្រើនរូបបានធ្វើការ Reaction បទនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih1kkAW7TsTvSXgTA0bi9AlG-xNlRKQpLBcwZOmbAL5LA-8Mrlrd_lNlw871zqTA7fZ8l45DDOfVnS5NojAYBsPir40WBVmxYcCBmR0W1RSu5AkGlCfsAqKrj-55Ukx3jssbMItIV4dxgxHBUa5JSyePS9DlxPcz8rOdYBAgIkJIAvgxpI6GwZ4m7qAEr2/s2048/image_2026-04-10_15-03-50.png
តាមរយៈខម្មិននៅលើបណ្តាញសង្គមយូធូប ជនជាតិថៃបានសរសេរថា «ខ្ញុំមកពីប្រទេសថៃ ទោះបីជាប្រទេសយើងទាំងពីរមានជម្លោះក៏ដោយ ខ្ញុំមិនដែលស្អប់អ្នកឡើយ។ ខ្ញុំស្រឡាញ់បទចម្រៀងនេះខ្លាំងណាស់។ សួស្តីឆ្នាំថ្មី! ខ្ញុំសូមជូនពរឱ្យអ្នកមានសុខភាពល្អ»។ ការបញ្ចេញមតិនេះបានការឆ្លើយឆ្លងគ្នាជាច្រើននាក់ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaVxqkZhhlPv6TWC3EKsocV3ETiajrYS-koyBLAAyw_RsW9yhNivqnJXoQ7IguohyQ0-_MQHX6WLXVuZ9C8SeNYKyXSnygELYyN-CWLHNmw_yXqmshXeDdpandG7EZ9sWKbgwO257cE56XLwdLIdMU_wlA5CcuumzA04ORLv92Mj8pWmU3ck20kRBJE4er/s1280/photo_2026-04-10_14-52-17.jpg

មុនពេល ថៃនិងខ្មែរ មានបញ្ហានឹងគ្នាបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងសូម្បីតែតារាល្បីៗនៅក្នុងស្រុកថៃការបានរាំលេងបទនេះដូចគ្នា។ បច្ចុប្បន្ននេះ វណ្ណដា នៅតែមានជនជាតិថៃមួយចំនួនចូលចិត្តតន្រ្តីលោក ប៉ុន្តែក៏មានជនជាតិថៃមួយចំនួនទៀតនៅតាមបញ្ចេញមតិយោបល់អាក្រក់ៗដាក់ វណ្ណដា ដូចគ្នា៕

“របាំត្រុដិ” មានដើមកំណើតចេញពីជនជាតិដើមភាគតិចមួយនៅខេត្តសៀមរាប

0

របាំត្រុដិ គឺជារបាំប្រជាប្រិយបុរាណខ្មែរមួយដែលប្រជាពលរដ្ឋតែងនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។

របាំនេះ ជាកេរដំណែលវប្បធម៌ប្រជាប្រិយខ្មែរ ដែលមានដើមកំណើតពិតប្រាកដចេញពី ជនជាតិដើមភាគតិចសម្រែ (Samre) នៅតំបន់អង្គរ ខេត្តសៀមរាប។

កាលពីបុរាណ ជារៀងរាល់ពេលចូលឆ្នាំខ្មែរ ជនជាតិសម្រែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅរាជធានីយសោធរបុរៈ ឬយើងស្គាល់ថាក្រុងអង្គរ។

របាំត្រុដិមានតួសម្ដែងច្រើនគ្នា ដូចជា តួសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោងហែហម ហើយច្រៀងបន្ទរដោយក្រុមអ្នកសម្ដែងទាំងអស់គ្នាទៅតាមចង្វាក់ តាមវគ្គឃ្លានៃចម្រៀង ខណៈពាក្យពេចន៍ចម្រៀងមានភាពខុសគ្នាបន្តិចបន្តួចទៅតាមក្រុមសម្ដែងនីមួយៗ។ ។

គេសម្ដែងរបាំត្រុដិនេះគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន ឬការិយាល័យផ្សេងៗ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។

ម្យ៉ាងវិញទៀត របាំត្រុដិនេះក៏បានផ្សារភ្ជាប់នឹងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួតផងដែរ៕